Category: ព័ត៌មានជាតិ

  • អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែងឃាត់ខ្លួនជនបរទេស​១២១នាក់

    អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែងឃាត់ខ្លួនជនបរទេស​១២១នាក់

    ព្រះសីហនុ៖ ក្នុងចំណោមទីតាំង១៥ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ពេល​ដែលអាជ្ញាធខេត្តចុះត្រួតពិនិត្យ ទីតាំងស្នាក់នៅ​ប្រមូលផ្តុំ សមត្ថកិច្ច​រកឃើញទីតាំងលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬស្កេមអនឡាញ​(online scam) មួយកន្លែងស្ថិតក្នុងអគារស្នាក់​នៅមួយ​កន្លែង ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែល​មានជន​បរទេស​ប្រុស​ស្រីចំនួន​១២១​នាក់ ។ ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ បានប្រាប់ថា តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី៤ ខែមេសា​បានឱ្យដឹងថា ក្នុងសកម្មភាព​ចុះត្រួតពិនិត្យទីតាំងស្នាក់នៅ​ប្រមូលផ្តុំ ​សមត្ថកិច្ចរកឃើញទីតាំងលួចប្រព្រឹត្តបទល្មើសឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ឬស្កេម​អនឡាញ​(online scam) មួយកន្លែង​ស្ថិតក្នុងអគារស្នាក់នៅមួយកន្លែង ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែល​មានជនបរទេស​ប្រុសស្រីចំនួន​១២១​នាក់ មកពី៩សញ្ជាតិ ក្នុងនេះជនជាតិចិន ៤២ នាក់ (ស្រ្តី២នាក់ ), ស្រីលង្កា ៣៧ នាក់ (ស្រ្តី៣នាក់), វៀតណាម ២២ នាក់ (ស្រ្តី៣នាក់ ) , ឥណ្ឌា ១២ នាក់ (ស្រ្តី១នាក់) កេនយ៉ា១នាក់, ស្រ្តីហ្វីលីពីន១នាក់ , នេប៉ាល៣នាក់ (ស្រ្តី១នាក់…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ នៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ នៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)

    ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមនៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល» ដែលជាកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសិក្ខាកាមទាំង ៤២២ នាក់ មកពី ២៤៩ សហគ្រាស ដែលបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលកំពុងអភិវឌ្ឍខ្លួនយ៉ាងស្វាហាប់ ក្នុងការជំរុញផលិតផលក្នុងស្រុកជំនួសការនាំចូល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗ រួមមាន (១) សហគ្រិនត្រូវទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងភាពធន់ បង្កើនប្រសិទ្ធភាពផលិតកម្ម ដែលជាផ្នែកសំខាន់នៃការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំ ប្រកបដោយបរិយាបន្ន (២)ការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល៖ ក.ប.ទ. នៅតែបន្តជំរុញ និងគាំទ្រទាំងផ្នែកបច្ចេកទេស…

  • ឯកឧត្តម សុខ សូកេន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលរបស់អតីតនិស្សិតអូស្រ្តាលី និងប្រគល់ពានរង្វាន់

    ឯកឧត្តម សុខ សូកេន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលរបស់អតីតនិស្សិតអូស្រ្តាលី និងប្រគល់ពានរង្វាន់

    ភ្នំពេញ: ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលរបស់អតីតនិស្សិតអូស្រ្តាលី និងប្រគល់ពានរង្វាន់ជូនអតីតនិស្សិតឆ្នើមប្រចាំឆ្នាំ ២០២៥ (Australian Alumni of the Year Awards 2025) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ីភ្នំពេញ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ អតីតនិស្សិតឆ្នើមចំនួន៣រូប បានទទួលពានរង្វាន់អតីតនិស្សិតឆ្នើមប្រចាំឆ្នាំ ២០២៥ រួមមាន ឯកឧត្តម ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ (ពីខែមីនា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៦) ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ និង លោកស្រី ឡុង មរកត មន្ត្រីអភិរក្សសមុទ្រ និងគ្រប់គ្រងសហគមន៍ នៃមូលនិធិសង្សារ៕

  • កម្ពុជា-កូរ៉េខាងត្បូងចាប់ដៃគ្នាបង្ក្រាបការចែកចាយទំនិញក្លែងក្លាយ

    កម្ពុជា-កូរ៉េខាងត្បូងចាប់ដៃគ្នាបង្ក្រាបការចែកចាយទំនិញក្លែងក្លាយ

    ភ្នំពេញ៖ទីភ្នាក់ងារគយរបស់ប្រទេសកូរ៉េ បានចុះហត្ថលេខាលើកិច្ច​ព្រមព្រៀងជាមួយអាជ្ញាធរគយកម្ពុជា កាលពីថ្ងៃពុធទី១ ខែមេសា ឆ្នាំ២០២៦ ដើម្បីធ្វើការបង្ក្រាបរួមគ្នា លើអ្នកដែលផ្គត់ផ្គង់ ឬចែកចាយ​ទំនិញក្លែងក្លាយនៃម៉ាកកូរ៉េ។ សារព័ត៌មាន Korea JoongAng Daily ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងចំពេលមានការកើន​ឡើងនៃផលិតផល​ក្លែងក្លាយនៃម៉ាកយីហោកូរ៉េ រួមទាំងអាហារ និងគ្រឿងសម្អាង ដែលត្រូវ​បានចែកចាយនៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ សម្រាប់កម្ពុជា ការប្រើប្រាស់​ផលិតផលពីកូរ៉េខាងត្បូង ពិសេសគ្រឿងសម្អាង និងចំណីអាហារ មានការពេញ​និយមគួរឱ្យ​កត់សម្គាល់ពីពលរដ្ឋកម្ពុជា។ ទីភ្នាក់ងារគយកូរ៉េបាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងសម្គាល់ចំណុច​របត់មួយក្នុងការការពារកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនកូរ៉េ នៅអាស៊ីអាគ្នេយ៍ ហើយប្តេជ្ញាជំរុញបរិយាកាសសុវត្ថិភាពសម្រាប់អ្នកនាំចេញក្នុងស្រុក។ ស្របពេលជាមួយគ្នានេះ ភាគីកម្ពុជា និងកូរ៉េ ក៏បានយល់ព្រមអនុវត្ត​ប្រតិបត្តិការ IPR Border-Lock 2026 ដែលជាការស៊ើប​អង្កេតរួម​គ្នាមួយសំដៅលើក្រុមឧក្រិដ្ឋជនដែលចែកចាយផលិតផលក្លែងក្លាយម៉ាក K ឆ្លងកាត់ព្រំដែនក្នុងឆ្នាំនេះ។ លោក គឹម មាសសុខសីហា អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង បានប្រាប់បណ្ដាញព័ត៌មាន AMS ថាកិច្ច​សហការរវាងកម្ពុជា និងកូរ៉េខាងត្បូង នេះធ្វើឡើងក្នុងគោលបំណង​ធានាការពារសុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងធានាការធ្វើធុរកិច្ច​ប្រកបដោយភាពស្មោះត្រង់។ លោកបន្តថា កន្លងមក ភាគីទាំងពីរ​ធ្លាប់សហការបង្រ្កាបផលិតផល​មិនសមស្រប ផលិតផលមិនអនុលោម​តាមស្តង់ដារ និងផលិតផលបំពានកម្មសិទ្ធិបញ្ញា។…

  • អយ្យការបានចោទប្រកាន់ជនសង្ស័យបើកបុកមនុស្សស្លាប់៥នាក់នៅខេត្តបាត់ដំបង ដែលអាចប្រឈមការដាក់ទោសជាប់​ពន្ធនាគាររហូតដល់ ៥ឆ្នាំ

    អយ្យការបានចោទប្រកាន់ជនសង្ស័យបើកបុកមនុស្សស្លាប់៥នាក់នៅខេត្តបាត់ដំបង ដែលអាចប្រឈមការដាក់ទោសជាប់​ពន្ធនាគាររហូតដល់ ៥ឆ្នាំ

    ភ្នំពេញ៖សាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់​ជនសង្ស័យ ស៊ីវ ជ័យសិដ្ឋ នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ ពីបទ​បើកបរ​ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ដល់អ្នកដទៃ និងបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យ​របួសដល់អ្នកដទៃ និងរត់គេចខ្លួន។នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់​អយ្យការ​អម​សាលាដំបូង ខេត្តបាត់ដំបង។ បទចោទទាំងពីរដោយផ្អែកលើមាត្រា៨៥ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជា​ណា​ចក្រកម្ពុជា ហើយ​ប្រសិនបើតុលាការរកឃើញកំហុសជនជាប់សង្ស័យអាចនឹងប្រឈមការដាក់ទោសជាប់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជា​ប្រាក់ពី​១លានរៀល ដល់ ២៥លានរៀល។ កូនប្រុសរបស់ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យអាយុ ២០ឆ្នាំ រូបនេះ បានសារភាពនៅចំពោះមុខនគរបាល​ខេត្ត​បាត់ដំបង កាលពី​រសៀលថ្ងៃពុធម្សិលមិញនេះ ថាខ្លួនជាអ្នកបានបង្កគ្រោះថ្នាក់​ចរាចរណ៍​បុករះអ្នកដំណើរចំនួន ៥នាក់ស្លាប់ នៅភូមិកកោះ ឃុំកកោះ ស្រុកមោង​ឫស្សី ខេត្តបាត់ដំបងក្នុងនោះក៏មានស្ត្រីកំពុងមានផ្ទៃពោះម្នាក់ផងដែរ។ ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីយប់ថ្ងៃទី ២៧ ខែមីនា ដែល​ជំរុញឱ្យមានប្រតិកម្មពីមហាជនជាច្រើន រួមទាំងអន្តរាគមន៍ពី​សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ។ មេធាវីការពារក្តីដោយឥតគិតថ្លៃដល់គ្រួសារជនរងគ្រោះ លោកស្រី លឹម ច័ន្ទលីដា បានប្រាប់បណ្តាញព័ត៌មាន AMS ថា ភាគី​ជនរងគ្រោះ និង​ភាគីជនបង្កបានចាប់ផ្តើមពិភាក្សាគ្នាអំពីសំណងរដ្ឋប្បវេណី…

  • តារាសម្ដែងលោកស្រី អេនជេលីណា ចូលី គ្រោងសាងសង់បណ្ណាល័យឌីជីថលបន្ថែមនៅវិទ្យាល័យសំឡូត

    តារាសម្ដែងលោកស្រី អេនជេលីណា ចូលី គ្រោងសាងសង់បណ្ណាល័យឌីជីថលបន្ថែមនៅវិទ្យាល័យសំឡូត

    ភ្នំពេញ៖តារាហូលីវូតល្បីឈ្មោះ លោកស្រី អេនជេលីណា ចូលី(Angelina Jolie) គ្រោងសាងសង់បណ្ណា​ល័យឌីជីថល​មួយសម្រាប់​សិស្សវិទ្យា ល័យសំឡូត ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់វប្ប​ធម៌​អាន និងលើកកម្ពស់ការសិក្សា​របស់សិស្សានុសិស្សស្របទៅនឹងសម័យ​កាលឌីជីថល។ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា លោកស្រី Angelina Jolie បានអញ្ជើញទស្សនកិច្ចវិទ្យាល័យសំឡូត កាលពីថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីស្ថានភាពសិក្សារបស់សិស្ស និងវឌ្ឍនភាព​នៃការស្នាក់នៅអន្តេវាសិកដ្ឋាន ក្នុង​វិទ្យាល័យសំឡូត ដែលលោកស្រី​បានជួយឧបត្ថម្ភ។ក្រសួងបានចាត់ទុកដំណើរទស្សន​កិច្ចនេះថា បង្ហាញពីការយក​ចិត្តទុកដាក់​របស់តួកុនអាម៉េរិកាំង​រូបនេះចំពោះ វិស័យអប់រំ និងសុខុមាលភាពសិស្សនៅកម្ពុជា។ លោក ហួត សុខុម នាយកវិទ្យាល័យសំឡូត បានប្រាប់ បណ្ដាញ​ព័ត៌មានAMS ថា ដំណើរទស្សនកិច្ចរបស់លោក​ស្រីផ្តោតលើការ​ពិនិត្យវឌ្ឍនភាពសិក្សារបស់សិស្ស និងតម្រូវការចាំបាច់នានារបស់​សាលា។ លោកបានបញ្ជាក់ថា លោកស្រីក៏ជាស្ថាបនិក​មួយ​រូបក្នុង​គម្រោងកម្មវិធីបំណិនជីវិតដែលកំពុងអនុវត្តនៅសាលានេះផងដែរ។ លោកនាយកសាលាក៏បានគូសបញ្ជាក់ថា៖«វត្តមានរបស់លោកស្រី Angelina Jolie គឺជាការលើកទឹកចិត្តដ៏សំខាន់​សម្រាប់​សិស្សានុ​សិស្ស ដែលភាគច្រើនចាត់ទុកលោកស្រីជាគំរូ និងអាយដលមួយរូបរបស់​ពួកគេ»។ បច្ចុប្បន្នវិទ្យាល័យសំឡូតមានអគារអន្តេវាសិកដ្ឋានចំនួន ២ ខ្នង ដែលអាច​ផ្តល់កន្លែងស្នាក់នៅដល់សិស្សប្រមាណ ១៤០នាក់ មកពីតំបន់​ដាច់ស្រយាល។ ចាប់តាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន អន្តេវាសិកដ្ឋាន​នេះបានជួយសិស្សជិត…

  • លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

    លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

    ភ្នំពេញ៖យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាឱ្យដឹងថា ប្រាក់បញ្ញើរបស់ពលករខ្មែរដែលកំពុងបម្រើ​ការងារ​នៅក្រៅប្រទេស​បានធ្លាក់ចុះ ២៣,៦ភាគរយ កាលពីឆ្នាំ ២០២៥។ ការធ្លាក់ចុះបន្ទាប់​ពីពលករជាង ៩០ម៉ឺននាក់ដែល​ធ្វើ​ការងារនៅក្នុងប្រទេសថៃ បាននាំ​គ្នាវិលត្រឡប់មកកម្ពុជាវិញ ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ។ របាយការណ៍ដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញថា ក្នុងឆ្នាំ២០២៥ ពលករដែលធ្វើការនៅក្រៅប្រទេសបានផ្ញើ​ប្រាក់ជាង ២ពាន់លានដុល្លារ មកឲ្យគ្រួសារក្នុងប្រទេសកម្ពុជា ខណៈដែល​ក្នុងឆ្នាំ២០២៤ ពួកគេបានផ្ញើប្រាក់មកក្រុមគ្រួសារ​រហូតដល់ជិត ៣ពាន់លានដុល្លារ។ ធនាគារជាតិ សង្កត់ធ្ងន់ថា បញ្ហានេះ កំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ច​គ្រួសារនៅកម្ពុជា និងបង្កើតសម្ពាធថ្មីៗ លើទីផ្សារការងារ​ក្នុងស្រុក។ បណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងសង្គម យល់ឃើញថា​ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឱ្យ​លំហូរប្រាក់​ពីបរទេសថយចុះ ដែលអាចប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែ លោកក៏បានបង្ហាញពីផលវិជ្ជមាន ផងដែរនោះ គឺអាចបំពេញកម្លាំង​ពលកម្មនៅក្នុងស្រុក។លោកបញ្ជាក់ថា«វាជួយបំពេញនូវកម្លាំងពលកម្មក្នុងទីផ្សារកម្ពុជា ក៏ចូលរួមចំណែកផងដែរក្នុងការរកចំណូល ចាយវាយ ក្នុងចរន្ត​សេដ្ឋកិច្ចកម្ពុជា»។ ចំណែក បណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានចាត់ទុកការ​វិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ គឺជាការបង្កើន​ឱកាស​កម្ពុជា ក្នុងការទាញយកកម្លាំងពលកម្ម និងការបង្កើតអាជីវកម្ម​លក្ខណៈ​គ្រួសារក្នុងស្រុកបន្ថែមទៀត។លោកបញ្ជាក់ថា «ការវិលត្រឡប់នេះអាចបង្កើនឱកាសក្នុងការ​បង្កើត​អាជីវកម្មតូចៗ និងការផ្ទេរជំនាញពីក្រៅប្រទេសមក​អភិវឌ្ឍន៍​វិស័យ​ផលិតកម្មនៅកម្ពុជា»។ បើតាមធនាគារជាតិកម្ពុជា មុនពេលមានជម្លោះព្រំដែន ការផ្ញើប្រាក់​ពីប្រទេសថៃ មានជាង ៧០ភាគរយ…

  • វិភាគ៖ អ្នកឃ្លាំមើលសរសើរអន្តរាគមន៍ប្រមុខរដ្ឋាភិបាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅបាត់ដំបង ប៉ុន្តែរំលេចពី ការឆ្លៀត ឱកាសរបស់មន្ត្រី និងប្រព័ន្ធយុត្តិធម៌នៅទន់ខ្សោយ

    វិភាគ៖ អ្នកឃ្លាំមើលសរសើរអន្តរាគមន៍ប្រមុខរដ្ឋាភិបាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅបាត់ដំបង ប៉ុន្តែរំលេចពី ការឆ្លៀត ឱកាសរបស់មន្ត្រី និងប្រព័ន្ធយុត្តិធម៌នៅទន់ខ្សោយ

    ភ្នំពេញ៖កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Mecedes Benz ស្លាកលេខ C.S 6168 បានបុករះម៉ូតូ២គ្រឿង នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យមនុស្សចំនួន៥នាក់បានស្លាប់ និងទារកក្នុងផ្ទៃម្តាយអាយុ៣ខែផងដែរ។ ជនជាប់សង្ស័យថាជាជនបង្កបានចូលសារភាពនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃពុធទី១ ខែមេសា មុននឹងត្រូវចោទប្រកាន់ជាផ្លូវការដោយសាលាដំបូងខេត្ត នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យមនុស្សស្លាប់ច្រើនាក់ និងបទបទរត់គេចខ្លួន ដែលអាចប្រឈមនឹងទោសជាប់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ។ ជនសង្ស័យលោក ស៊ីវ ជ័យសិដ្ឋ អាយុ ២០ ឆ្នាំ ត្រូវគេដឹងថា គឺជាកូនប្រុសរបស់ស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ។ យុវជនរូបនេះបានរត់គេចខ្លួនមួយរយៈ សូម្បីតែឪពុករបស់ខ្លួនក៏បានប្រាប់នគរបាលខេត្តបាត់ដំបងថា ខ្លួនមិនដឹងកូនប្រុស​របស់ខ្លួនរត់គេចទៅទីណានោះទេ រហូតធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងការរួម​ចំណែករបស់ក្រសួងយុត្តិធម៌។ មុននេះបន្តិច សោកនាដកម្មលើជីវិតពលរដ្ឋទាំង៥នាក់ និងទារកក្នុងផ្ទៃផងនេះ បានក្លាយជាប្រធានបទពិភាក្សាដ៏ក្តៅគគុក​នៅលើបណ្តាញសង្គម និងមានការរិះគន់យ៉ាងខ្លាំងពីមហាជន។ មហាជនដែលសម្តែងការព្រួយបារម្ភអំពីជនបង្កដែលអាចស្ថិតក្នុងនិទណ្ឌភាព និងការបារម្ភអំពីឥទ្ធិពលនៃតួនាទីរបស់ឪពុកជន​បង្កដែល​អាចដាក់សម្ពាធលើអំណាចយុត្តិធម៌ ដូចករណីសង្ស័យអំពីគ្រោះថ្នាក់ចរាចរណ៍ថ្មីៗមុននោះ។ លោក ឱក…

  • បទល្មើសធនធានធម្មជាតិ ៥៥១ករណីត្រូវបានបង្រ្កាប និងជនសង្ស័យ២៩នាក់បញ្ជូនទៅតុលាការ

    បទល្មើសធនធានធម្មជាតិ ៥៥១ករណីត្រូវបានបង្រ្កាប និងជនសង្ស័យ២៩នាក់បញ្ជូនទៅតុលាការ

    ភ្នំពេញ៖ត្រីមាសទី១ឆ្នាំ២០២៦ មន្ត្រីជំនាញនៃក្រសួងបរិស្ថានបានធ្វើសកម្មភាពចុះល្បាតចំនួន ៣.០២១ លើក និងបង្ក្រាប​បទល្មើសធនធានធម្មជាតិចំនួន ៥៥១ករណី។ ចំនួននេះមានការថយចុះ១៥៩ករណី បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំទៅមិញ។ប៉ុន្តែប្រការគួរកត់សម្គាល់បទល្មើសអន្ទាក់ខ្សែចំនួនជាង៧ពាន់ខ្សែ,មងចាប់សត្វព្រៃចំនួនជាង ២ពាន់ម៉ែត្រ ត្រូវបានរកឃើញ។ ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២ ខែមសា ឆ្នាំ២០២៦នេះថា ត្រីមាសទី១កន្លងទៅថ្មីៗនេះ មន្ត្រីជំនាញនៃ​ក្រសួង​បរិស្ថានបាន​ចុះល្បាតចំនួន ៣.០២១ លើក និងបង្ក្រាប​បទល្មើសធនធានធម្មជាតិចំនួន ៥៥១ករណី។ បទល្មើសដែលទទួលនូវ​ការបង្រ្កាបមាន៖ បទល្មើសព្រៃឈើ ចំនួន ១៦៤ករណី, បទល្មើសសត្វព្រៃចំនួន ១៥៣ករណី, បទល្មើសដីធ្លីមានចំនួន ១៤៩ករណី,បទល្មើសនេសាទចំនួន ៧៨ករណីនិងបទល្មើសផ្សេងទៀត។សកម្មភាពបង្រ្កាបបទល្មើសធនធានធម្មជាតិ ធ្វើឡើង​នៅតាមតំបន់ការពារធម្មជាតិទាំង៧៣ តំបន់ នៅទូទាំងប្រទេស។ ប្រភពដដែលបន្តថា ជាមួយគ្នានេះមន្រ្តីនគរបាលយុត្តិធម៌ក្រសួងបរិស្ថានបានចាត់ការរៀបចំកំណត់ហេតុបទល្មើសចំនួន ២៧៦ករណី ,កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៤៧ករណី និងជនសង្ស័យចំនួន២៩នាក់។ ក្រសួងបរិស្ថានបានបង្ហាញនូវវត្ថុតាងបទល្មើសជាច្រើន ក្នុងនោះវត្ថុតាងគួរចាប់អារម្មណ៍និងជាគ្រោះថ្នាក់សម្រាប់ធនធានធម្មជាតិ មាន អន្ទាក់ខ្សែចំនួន ៧ ១៣៧ខ្សែ, បង្គោលឈើចំនួន ១ ៧១៣​ដើម, មងចាប់សត្វព្រៃចំនួន ២ ៧២៥ម៉ែត្រ, បង្គោលថ្មចំនួន ៣០៤ដើម, មងស្បៃដាក់ត្រីចំនួន ២២ ១៨២ម៉ែត្រ, ខ្ទមអនាធិប​តេយ្យចំនួន…

  • ទូតថ្មីសិង្ហបុរីប្ដេជ្ញាខិតខំកៀគរវិនិយោគិន ខណៈទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី មានជាង២ពាន់លានដុល្លារ

    ទូតថ្មីសិង្ហបុរីប្ដេជ្ញាខិតខំកៀគរវិនិយោគិន ខណៈទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី មានជាង២ពាន់លានដុល្លារ

    ភ្នំពេញ៖ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជាបានប្ដេជ្ញាពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីឱ្យកាន់តែរីកចម្រើន ជាពិសេស នឹងខិតខំកៀរគរវិនិយោគិនសិង្ហបុរីឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ។កាលពីឆ្នាំទៅមិញទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ក្នុងអាស៊ានដូចគ្នាសម្រេចបានជាង២ពាន់លានដុល្លារអាម៉េរិក។ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ផាង ឈីវី (Pang Chee Wee) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីថ្មី ប្រចាំនៅកម្ពុជាបានអញ្ជើញសម្ដែងការគួរសមនិងប្រគល់សារតាំងជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបនេះថា នៅក្នុងឱកាសនោះឯកឧត្តមអគ្គរដ្ឋទូត បានលើកឡើងថា កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងយូរអង្វែងជាមួយគ្នា ។កាលពីឆ្នាំ២០២៥ ប្រទេសទាំងពីរ បានប្រារព្ធគ្រប់ ៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា ហើយការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចទៅវិញទៅមក រវាងថ្នាក់ដឹកនាំ​កំពូលប្រទេសទាំងពីរ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសិង្ហបុរី ។ឯកអគ្គរដ្ឋទូតសិង្ហបុរី ក៏បាន​អះអាងថា នៅក្នុងអាណត្តិរបស់ឯកឧត្តម ជាអគ្គរដ្ឋទូត នឹងខិតខំពង្រីកទំនាក់ទំនងទាំងការទូត នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលការវិនិយោគនេះ ឯកឧត្តម សង្កត់ធ្ងន់ថា នឹងខិតខំប្រឹងប្រែង​កៀគរអ្នក​វិនិយោគសិង្ហបុរី ឱ្យមកវិនិយោគនៅកម្ពុជា កាន់តែច្រើនបន្ថែមទៀត ។ ជាមួយគ្នានេះឯកឧត្តមអគ្គរដ្ឋទូតក៏បានជម្រាបសម្ដេចតេជោប្រមុខរដ្ឋស្តីទី ថា​នឹងខិតខំប្រឹងប្រែក្នុងការពង្រីក​លើផ្នែក​ទំនាក់ទំនង​រវាងប្រជាជន…