-
យុវជនបញ្ចេញទេព្យកោសល្យស្ថាបត្យកម្ម តាមរយៈគម្រោងរចនាព្រលានពោធិ៍ចិនតុងឡើងវិញ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្តែងការកោតសរសើរចំពោះគំនិតច្នៃប្រឌិតផ្នែកស្ថាបត្យកម្មរបស់យុវជនខ្មែរ ដែលបានបង្ហាញតាមរយៈការប្រកួតប្រជែងរចនាប្លង់គម្រោង “ពោធិ៍ចិនតុងកកើតឡើងវិញ និងទីក្រុងអេប៉ុង” (Sponge City) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់។ ក្នុងពិធីធ្វើបទបង្ហាញស្នាដៃ និងចែកពានរង្វាន់ដល់បេក្ខជនជ័យលាភីនៃការប្រកួតប្រជែងនេះ កាលពីថ្ងៃទី៩ ខែមេសា នៅទីស្តីការក្រសួងរៀបចំដែនដី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាន៍ថា កម្ពុជាកំពុងដើរលើវិថីត្រឹមត្រូវមួយ ដែលមានធនធានមនុស្សប្រកបដោយគុណភាព អាចនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងពិតប្រាកដ។ ឯកឧត្តមបានកត់សម្គាល់ថា យុវជនដែលបានបង្ហាញសមត្ថភាពទេពកោសល្យក្នុងការប្រកួតនេះ គឺជាធនធានមនុស្សដ៏មានតម្លៃរបស់ជាតិ ដែលកំពុងរួមចំណែកអភិវឌ្ឍសង្គម។ ក្នុងន័យនេះ ឯកឧត្តមបានផ្ដល់អនុសាសន៍ឲ្យយុវជនបន្តអភិវឌ្ឍសមត្ថភាពខ្លួន រួមទាំងជំនាញភាសាអង់គ្លេសផងដែរ ដើម្បីងាយស្រួលស្រាវជ្រាវ និងទទួលយកចំណេះដឹងថ្មីៗពីអន្តរជាតិ។ ទន្ទឹមគ្នានេះដែរ ឯកឧត្តមបានថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជា ដែលបានខំប្រឹងប្រែងប្រមូលផ្ដុំបញ្ញវន្ត និងផ្តល់ឱកាសដល់យុវជនបង្ហាញសមត្ថភាព និងបញ្ចេញផ្នត់គំនិតថ្មីៗ ដែលអាចប្រមូលជាធាតុចូលសម្រាប់ការរៀបចំកសាងអភិវឌ្ឍន៍ទីក្រុង។ ឯកឧត្តមបញ្ជាក់ថា គំនិតរចនា ដែលទទួលបានជ័យលាភីនាពេលនេះ នឹងត្រូវផ្ញើជូនឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិនិត្យ និងដាក់បញ្ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់។ ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានចាស់នេះនឹងផ្តោតលើការរៀបចំសួនលំហែសាធារណៈ ដែលបង្ហាញពីចក្ខុវិស័យអភិវឌ្ឍទីក្រុងសមស្របនឹងការវិវឌ្ឍសង្គម។ សួនលំហែគឺជាកន្លែងភ្ជាប់មនុស្ស និងសង្គម បង្កើនគុណភាពជីវិត…
-
កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ត្រិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម ត្រិន កឹមទូ បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋ និងឯកឧត្តម ឡេ មីញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីថ្មីវៀតណាមជូនចំពោះសម្តេចធីបតី ព្រមទាំងបានអបអរសាទរចំពោះសមិទ្ធផលនានាជាច្រើន ដែលកម្ពុជា សម្រេចបាននាពេលកន្លងមក។ ឯកឧត្តមមានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលកំពុងឈានចូលដល់ដំណាក់កាលថ្មី ។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម និងគណៈប្រតិភូ និងបានអបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនីស្ដវៀតណាម…
-
កម្ពុជា-តួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋតួកគីយ៉េ បានលើកឡើងថា កម្ពុជា-តួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ។ យោងតាមបណ្ដាញសង្គមស្ដីពីលទ្ធផលនៃជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញក្ដីសោមនស្សរីករាយ ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានស្វែងយល់ច្រើនអំពី ប្រជាជន វប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជា ។ ទន្ទឹមនឹងនេះ លោកជំទាវបានជម្រាបជូនសម្តេចធិបតី អំពីការសម្រេចបាន នូវសមិទ្ធផលនានាក្នុងអាណត្តិការទូតរបស់លោកជំទាវ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព និង ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ជាពិសេសលើវិស័យ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, អប់រំ និងវប្បធម៌។ លោកជំទាវក៏បានសង្កត់ធ្ងន់ថា កម្ពុជា និងតួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ។ ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍…
-
ព្រះវិហារ និងរូបព្រះពុទ្ធប្រតិមា អដ្ឋរស្ស នៅឧដុង្គនឹងបើកទ្វារបណ្តោះអាសន្នក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្រេចបើកទ្វារ ព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស នៅខេត្តកណ្តាល ជាបណ្តោះអាសន្នជូនសាធារណជនចូលទស្សនារយៈពេល២សប្តាហ៍ចាប់ពីថ្ងៃទី១៣ ដល់២៧ ខែមេសា ឆ្នាំ២០២៦ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី៩ ខែមេសាថា ក្រសួងបានបញ្ចប់ការជួសជុលព្រះវិហារ និងរូបព្រះពុទ្ធ ប្រតិមាអដ្ឋរស្ស ដែលស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល កាលពីឆ្នាំ២០២៥កន្លងមក។ក្រសួងបានសម្រេចបើកទ្វារ ព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស នៅខេត្តកណ្តាល ជាបណ្តោះអាសន្នជូនសាធារណជនចូលទស្សនារយៈពេល២សប្តាហ៍ចាប់ពីថ្ងៃទី១៣ ដល់២៧ ខែមេសា ឆ្នាំ២០២៦ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ក្រសួងវប្បធម៌ បានឱ្យដឹងទៀតថា ចំពោះកាលបរិច្ឆេទនៃការបើកទ្វារឱ្យសារធារណជនអាចចូលទស្សនាជាអចិន្ត្រៃយ៍ ក្រសួងនឹងបញ្ជាក់ប្រាប់ នៅពេលក្រោយបន្ទាប់ពីការងាររៀបចំដាក់តាំងទាំងអស់ត្រូវបានបញ្ចប់រួចរាល់នោះ។ គួរបញ្ជាក់ថា ក្នុងគោលបំណង ពង្រឹងការអភិរក្ស ថែរក្សាព្រះវិហារបុរាណនិងព្រះពុទ្ធប្រតិមា ក៏ដូចជាពង្រីកការអប់រំផ្សព្វផ្សាយអំពីសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃនេះឱ្យបានទូលំទូលាយ ក្រសួងវប្បធម៌បានរៀបចំប្រែក្លាយអតីតព្រះវិហារនេះទៅជាសារមន្ទីរសម្រាប់តាំងបង្ហាញវត្ថុបុរាណសំខាន់ៗមួយមួយចំនួនដែលបានបន្សល់ទុកពីព្រះចេតិយ និងបរិវេណអតីតក្រុងឧដុង្គ ដើម្បីបើកជូនសាធារណជនចូលទស្សនា និងសិក្សាស្រាវជ្រាវ នាពេលខាងមុខ។ ព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស គឺជាបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញ ស្ថិតនៅលើកំពូលភ្នំឧដុង្គ (ភ្នំព្រះរាជទ្រព្យ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល។ សំណង់នេះត្រូវបានកសាងឡើងនៅសម័យកណ្តាលនៃរាជ្យព្រះបាទអង្គច័ន្ទទី១ ឆ្នាំ១៥៤៦ ដោយប្រើប្រាស់ថ្មប្រាសាទបុរាណរចនាបថឃ្លាំង និងជាទីកន្លែងគោរពបូជាដ៏សំខាន់របស់ពលរដ្ឋកម្ពុជានាសម័យនោះ៕ដោយ៖ម៉ាដេប៉ូ
-
តស់ ! ជួបគ្នាក្នុងកម្មវិធី «ម៉ាអេមនៅលើទឹក» របស់ Anchor ចុងសប្តាហ៍នេះ ទស្សនាការសម្តែងក្រុម Jet skis និង Flyboard ម្ចាស់កំណត់ត្រាពិភពលោក Guinness នៅទន្លេចតុមុខ

កាលពីថ្ងៃទី ៤ និង ទី ៥ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅនេះ កម្មវិធី «ម៉ាអេមនៅលើទឹក» របស់ Anchor បានបង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៅលើដងទន្លេចតុមុខ ជាមួយការសម្តែង Flyboard ពីម្ចាស់កំណត់ត្រាពិភពលោក Guinness World Record រួមនឹងការចូលរួមសម្តែងដោយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង តារាចម្រៀងរ៉េប យូហៃ នៅលើឆាកលើផ្ទៃទឹកដំបូងគេបំផុតនៅកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីតារាTiktok និង Facebook ល្បីៗជាច្រើនរូប។ នៅចុងសប្តាហ៍នេះ ផ្ទាំងទស្សនីយភាពទាំងនេះនៅមិនទាន់បានបញ្ចប់នៅឡើយទេ គឺនៅថ្ងៃទី ១១ និង ១២ ខែមេសា ឆ្នាំ ២០២៦ Anchor នឹងបន្តនាំមកជូនជាថ្មីម្តងទៀតសម្រាប់លោកអ្នក ជាមួយកម្មវិធីសប្បាយៗ ដូចជា ការរាំសប្បាយជាមួយតារាចម្រៀងល្បីៗ នៅលើឆាកតន្ត្រីលើទឹកដំបូងបំផុតនៅកម្ពុជា, ការជួបជុំក្រេបរសជាតិដ៏ឆ្ងាញ់ជាប់ចិត្តរបស់ Anchor, រួមនឹងទស្សនាការសម្តែង Jet skis និង Flyboard ជាបន្ត។ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ចូលរួមកម្មវិធី…
-
សេចក្តីប្រកាសព័ត៌មាន ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បញ្ចុះតម្លៃសំបុត្រពិសេសសម្រាប់ការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងពេញមួយរដូវក្តៅ

*ក្រុមហ៊ុនអាកាសចរណ៍នឹងបង្កើនជើងហោះហើរក្នុងស្រុកក្នុងអំឡុងពេលវិស្សមកាលរបស់ប្រទេសវៀតណាម ភ្នំពេញ ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងបង្កើនជម្រើសធ្វើដំណើរសម្រាប់អ្នកដំណើរពីប្រទេសកម្ពុជាដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងក្រៅប្រទេស ជាមួយនឹងការបញ្ចុះតម្លៃសំបុត្រពិសេសនៅទូទាំងបណ្តាញរបស់ខ្លួនពេញមួយរដូវក្តៅនេះ និងការបង្កើនប្រតិបត្តិការក្នុងស្រុកវៀតណាមរបស់ខ្លួនក្នុងអំឡុងពេលវិស្សមកាលនាពេលខាងមុខនៅក្នុងប្រទេស។ ចាប់ពីពេលនេះរហូតដល់ម៉ោង ២៣:០០ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ អ្នកដំណើរអាចប្រើប្រាស់លេខកូដប្រូម៉ូសិន SALE20 ដើម្បីទទួលបានការបញ្ចុះតម្លៃ ២០% នៅពេលកក់សំបុត្រ Deluxe, SkyBoss និង Business (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា)។ ការផ្តល់ជូននេះ មានសុពលភាពសម្រាប់ការធ្វើដំណើររហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦ ដែលផ្តល់នូវឱកាសដ៏ល្អមួយដើម្បីរៀបចំផែនការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងវិស្សមកាលរដូវក្តៅនៅទូទាំងបណ្តាញរបស់ Vietjet។ លោកអ្នកកក់សំបុត្របានឥឡូវនេះតាមរយៈ www.vietjetair.com កម្មវិធីទូរសព្ទ “Vietjet Air” និងភ្នាក់ងារលក់ជាច្រើនទៀតនៅទូទាំងពិភពលោក។ លើសពីនេះ ក្រុមហ៊ុន Vietjet នឹងបន្ថែមជើងហោះហើរប្រមាណ ៥០០ ជើងទូទាំងប្រទេសវៀតណាម ចន្លោះថ្ងៃទី ២៥ ខែមេសា…
-
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ៖ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជួយកម្ពុជាកម្ចាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាឱ្យអស់និងមិនឱ្យឧក្រិដ្ឋកម្មនេះវិលត្រលប់មកវិញឡើយ

ភ្នំពេញ៖ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានហើយកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។ ជាមួយច្បាប់ថ្មីនេះ សមត្ថកិច្ច និងអាជ្ញាធរកម្ពុជា បាន និងកំពុងជំរុញប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមបណ្តាមូលដ្ឋានក្នុងរាជធានី-ខេត្តទាំង២៥ ឱ្យកាន់តែមានភាពខ្លាំងក្លាឡើង ដើម្បីឱ្យយុទ្ធនាការរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ ទទួលបានជោគជ័យ។ នេះជាការបញ្ជាក់របស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. ដែលឯកឧត្តមបានថ្លែង ក្នុងឱកាស អញ្ជើញជាអធីបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សព្វផ្សាយវឌ្ឍនភាពនៃយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យា និង«ច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជូនដល់ឯកអគ្គរដ្ឋទូត តំណាងអង្គទូត សហភាពអឺរ៉ុប និងអង្គការអន្តរជាតិប្រចាំកម្ពុជា សរុបចំនួន ៥៥រូប នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាសសរស្តម្ភមួយដ៏សំខាន់ក្នុងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការអនុវត្តច្បាប់ចំពោះបទល្មើសឆបោកអនឡាញ ដែលជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន មានបណ្តាញ និងអង្គការចាត់តាំងស្មុគស្មាញ។…
-
ប្រធាននាយកប្រតិបត្តិ AirAsia Cambodia បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់សហគ្រិនកម្ពុជា ក្នុងការឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព ក្នុងមហាសន្និបាតជាតិ YEAC ឆ្នាំ ២០២៦

ភ្នំពេញ៖ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងមហាសន្និបាតជាតិសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC National Convention 2026) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនរូប ។ ក្នុងមហាសន្និបាតនោះ លោក ណម វិស្សុត បានចែករំលែកនូវចក្ខុវិស័យសម្រាប់អនាគតនៃវិស័យធុរកិច្ចកម្ពុជា ដោយផ្តល់អនុសាសន៍ឱ្យសហគ្រិនផ្លាស់ប្តូរឥរិយាបថពី «អ្នកតស៊ូត្រឹមតែដើម្បីរស់ (Survivor)» ដែលផ្តោតតែលើប្រតិបត្តិការប្រចាំថ្ងៃទៅជា «អ្នកស្ថាបនា (Architects) » ដែលជាអ្នករៀបចំគម្រោង និងមានឥទ្ធិពលយ៉ាងសកម្ម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ។ក្នុងបទបង្ហាញក្រោមប្រធានបទ ” ការកសាងអាជីវកម្មក្នុងស្ថានភាពលំបាក៖ របៀបដែលសហគ្រិនអាចរៀបចំប្រព័ន្ធសេដ្ឋកិច្ច ” ។ លោក ណម វិស្សុត បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមជាក់ស្តែងនៃប្រតិបត្តិការអាជីវកម្មក្នុងទីផ្សារកំពុងអភិវឌ្ឍ។ លោកបានណែនាំនូវគោលការណ៍ “ការគិតជាពីរបែប (Dual Thinking)” ដែលជាសមត្ថភាពដ៏សំខាន់ក្នុងការផ្តោតលើប្រាក់ចំណេញផង ការយល់ដឹងពីប្រព័ន្ធច្បាប់ និងសេដ្ឋកិច្ចក្នុងតំបន់ផង។ លោកបានសង្កត់ធ្ងន់ថា ដើម្បីឱ្យអាជីវកម្មកម្ពុជា រីកចម្រើន ប្រកបដោយចីរភាពសហគ្រិនត្រូវផ្តោតសំខាន់លើជំនាញឯកទេសច្បាស់លាស់ ជាមួយនឹងនិរន្តរភាពរយៈពេលវែង ជាជាងការពង្រីកខ្លួនឱ្យធំក្នុងរយៈពេលខ្លី ប៉ុន្តែខ្វះមូលដ្ឋានគ្រឹះរឹងមាំ។មហាសន្និបាតនេះ ក៏ជាវេទិកាដ៏សំខាន់សម្រាប់ការចុះហត្ថលេខា ជាផ្លូវការលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ…
-
សម្ដេចតេជោប្រមុខរដ្ឋស្តីកម្ពុជាពេញចិត្តខ្លាំងនឹងពាក្យពេចន៍របស់ឯកអគ្គរដ្ឋទូតតួកគីចប់អាណត្តិពេលជម្រាបលា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបង្ហាញនូវអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងចំពោះពាក្យពេចន៍របស់លោក ជំទាវ អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe)ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជាដែលត្រូវចប់ បញ្ជាក់ជូនសម្ដេចក្នុងពេលចូលជួបសម្ដែងការគួរសមនិងជម្រាបលាកាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកពាក្យសម្ដេចតេជោ ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួប សម្ដេចតេជោ ហ៊ុន សែន ប្រមុខ រដ្ឋស្តីទីនិងលោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe)ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េបញ្ចប់ថា លោកជំទាវបានជម្រាបសម្ដេចប្រមុខរដ្ឋស្តីទីអំពីការជាប់ចិត្តចំពោះប្រជាជនកម្ពុជា ជាពិសេស គឺស្នាមញញឹមរបស់ប្រជាជនកម្ពុជា ដែលមិន អាចធ្វើឱ្យលោកជំទាវបំភ្លេចបានឡើយ។ លោកជំទាវបានបញ្ជាក់ បើទោះបីជាពេលនេះ លោកជំទាវផុតអាណត្តិការងារ ឈប់ធ្វើ ជាឯករដ្ឋទូតប្រចាំនៅកម្ពុជា ក៏ពិតមែន ប៉ុន្តែលោកជំទាវនៅតែជាមិត្តរបស់កម្ពុជាអស់មួយជីវិត ។ នេះជាសារដែលបង្ហាញពីការ ពេញចិត្តចំពោះប្រទេសកម្ពុជាពីសំណាក់លោកជំទាវឯកអគ្គរដ្ឋទូត ។ តបភ្លាមៗសម្ដេចតេជោ ហ៊ុន សែន បានពេញចិត្តចំពោះពាក្យពេចន៍ដ៏មានអត្ថន័យរបស់លោកជំទាវចំពោះការពេញចិត្តប្រជាជនកម្ពុជា ក៏ដូចជាជាប្រទេសកម្ពុជា។សម្ដេចចាប់អារម្មណ៍ខ្លាំងចំពោះពាក្យដ៏មានអត្ថន័យរបស់លោកជំទាវដែលថា លោកជំទាវនឹងនៅជាមិត្តរបស់កម្ពុជាអស់មួយជីវិតនោះ ។សម្ដេចតេជោក៏បានផ្ដាំផ្ញើបន្ថែមដល់លោកជំទាវ ទោះបីជាបានត្រឡប់ទៅវិញក៏ពិតមែន…
-
បណ្ដុះបណ្ដាលអ្នកបន្តវេនធ្វើខ្មុកម្រ័ក្សណ៍ខ្មែរនៅស្នាក់ការអង្គភាពគ្រប់គ្រងភូមិធម្មជាតិរុនតាឯក

ភ្នំពេញ៖ ដើម្បីថែរក្សាស្នាដៃដូនតា អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួយជ្រោមជ្រែងដល់អ្នកជំនាញ ផ្នែកសិល្បៈខ្មុក ម្រ័ក្សណ៍ ឱ្យទៅបង្រៀនជំនាញនេះដល់ពលរដ្ឋ និងយុវជនខ្មែរជាច្រើន នាក់ នៅក្នុងភូមិធម្មជាតិរុនតាឯក ក្រុងរុនតាឯកតេជោសែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមរយៈគម្រោងបណ្តុះបណ្តាល វិជា្ជជីវៈកេរដំណែលដូនតា ដល់អ្នកមានចិត្តស្រឡាញ់វិស័យនេះ បាន រៀនសូត្រ និងទទួលយកចំណេះជំនាញដូនតាបន្តវេនទៅថ្ងៃអនាគត។ អាន៖លោក យុន តារារ័ត្ន អាយុ៥២ឆ្នាំ ជំនាញសិល្បៈសូនរូប និងជាគ្រូ បង្គោលក្នុងគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈកេរដំណែលដូនតាអស់រយៈ ពេល១១ខែមកហើយ។ គ្រូបង្គោលរូបនេះបានឱ្យដឹងថា ខ្មុកម្រ័ក្សណ៍ គឺជាខ្មុកធ្វើពីស្មាច់ ឬក្រដាស និងម្រ័ក្សណ៍ជាដើម។ ចំណេះដឹងធ្វើខ្មុក ម្រ័ក្សណ៍នេះ មានរាប់រយឆ្នាំមកហើយនៅក្នុងសង្គមខ្មែរ។ ការណ៍នេះ គេត្រូវតែបណ្តុះបណ្តាលបន្តដើម្បីឱ្យចំណេះដឹងនេះមានភាព ទូលំ ទូលាយ និងកុំឱ្យបាត់បង់។ ចំពោះមុខខ្មុក ចាស់បុរាណធ្វើឡើង សម្រាប់ពាក់សម្តែងល្ខោនខោល មានតួអង្គផ្សេងៗនៅក្នុងរឿងរាមកេរ្តិ៍។ ដោយឡែកក្នុងការបង្រៀននេះ លោក តារារ័ត្ន បញ្ជាក់ថា គឺរៀន ផលិតខ្នាតតូច មានតួអង្គយក្ស ស្វា និងច្នៃជាវត្ថុអនុស្សាវរីយ៍ជាច្រើន…