Category: ព័ត៌មានជាតិ

  • ដៃនៅពីក្រោយភេសជ្ជៈ កូកា-កូឡា  នៅ​កម្ពុជា៖ ភាពរីករាយ មោទនភាព និងការលះបង់ សម្រាប់ភេសជ្ជៈគ្រប់ដប

    ដៃនៅពីក្រោយភេសជ្ជៈ កូកា-កូឡា  នៅ​កម្ពុជា៖ ភាពរីករាយ មោទនភាព និងការលះបង់ សម្រាប់ភេសជ្ជៈគ្រប់ដប

    នៅទីនេះ រាល់ភេសជ្ជៈកូកា-កូឡាគ្រប់ដប ត្រូវបានផលិតដោយដៃខ្មែរ ហើយរាល់ដៃនីមួយៗមានបង្កប់រឿងរ៉ាវរៀងខ្លួន។ នៅប្រទេសកម្ពុជា សាច់រឿងរបស់ភេសជ្ជៈកូកា-កូឡា មិនគ្រាន់តែត្រូវបានពណ៌នាតាមរយៈដបភេសជ្ជៈ ឡានដឹក ឬការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ តែសាច់រឿងនោះ​ ត្រូវបានបង្ហាញឱ្យឃើញតាមរយៈជីវិតរស់នៅប្រចាំថ្ងៃរបស់បុគ្គលិក និងដៃគូសហការដែលនៅក្រោយម៉ាកយីហោ ហើយ​ការលះបង់ មោទនភាព និងការយកចិត្តទុកដាក់របស់ពួកគាត់នោះហើយ ដែលបានធ្វើឱ្យភេសជ្ជៈកូកា-កូឡាបន្តដំណើររីកចម្រើនរបស់របស់ខ្លួន នៅទូទាំងប្រទេស។ អស់រយៈពេលជាង ៣៣ ឆ្នាំមកហើយ ភេសជ្ជៈ កូកា-កូឡា  មានវត្តមានជា​ប្រចាំរាល់ថ្ងៃ ក្នុងសហគមន៍ខ្មែរ​ ទាំងក្នុង​ហាងលក់ដូរ រហូតដល់ក្នុងកម្មវិធីជួបជុំគ្រួសារ។ នៅពីក្រោយទិដ្ឋភាពទាំងអស់នេះ គឺមានដំណើររឿងរបស់បុគ្គលិក និងដៃគូសហការដែលបានខិតខំប្រឹងប្រែងយ៉ាងស្ងៀមស្ងាត់ ដើម្បីធានាថាភេសជ្ជៈកូកា-កូឡាបន្តនៅជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ដើម្បីជាការគោរពដល់បុគ្គលិកនិងដៃគូអាជីវកម្មទាំងនេះ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា នឹង​ចុះផ្សាយវីដេអូខ្លីៗដែលមានចំណងជើងថា៖ «ផលិតដោយដៃខ្មែរ»។ រឿងខ្លីទាំងនេះនាំមកនូវសារ «នៅប្រទេសកម្ពុជា ភេសជ្ជៈកូកា-កូឡា ត្រូវបានផលិតដោយដៃខ្មែរ» ដោយងបង្ហាញពីបុគ្គលជាច្រើនដែលបានជួយធ្វើឱ្យកូកា-កូឡាបន្តដំណើរការ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍នានាទូទាំងប្រទេសបានយ៉ាងរលូន។ ខ្សែវីដេអូនោះមានបង្ហាញរឿងវាវរបស់ លោក សៅ គន្ធា ដែលជាបុគ្គលិកឆ្មើមម្នាក់របស់ក្រុមហ៊ុនកូកា-កូឡា និងមានតួនាទីក្នុងប្រតិបត្តិការដែល​ឱ្យអាជីវកម្ម ដំណើរការទៅមុខជារៀងរាល់ថ្ងៃ និងរឿងរ៉ាវ​របស់​ លោក ហ៊្គុយ ឈូងម៉េង ជាម្ចាស់ដេប៉ូឃ្លាំង ដែលការងារប្រចាំថ្ងៃរបស់គាត់បានជួយផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតរវាងក្រុមហ៊ុនកូកា-កូឡាជាមួយនឹងសហគមន៍របស់គាត់។ ដៃដែលជួយឲ្យកូកា-កូឡាបន្តដំណើរអាជីវកម្មទៅមុខជានិច្ច (បុគ្គលិក…

  • លោក ណម វិស្សុត ត្រូវបានជ្រើសរើសជា “អ្នកដឹកនាំវ័យក្មេងពិភពលោក” ប្រចាំឆ្នាំ២០២៦ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក

    លោក ណម វិស្សុត ត្រូវបានជ្រើសរើសជា “អ្នកដឹកនាំវ័យក្មេងពិភពលោក” ប្រចាំឆ្នាំ២០២៦ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក

    ភ្នំពេញ ៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិ នៃក្រុម ហ៊ុន អ៊ែរអេស៊ា ខេមបូឌា ត្រូវបានជ្រើសរើសជា “អ្នកដឹកនាំវ័យក្មេងពិភពលោក” (Young Global Leaders) ប្រចាំឆ្នាំ ២០២៦ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដែលនឹងត្រូវចូលរួមនៅក្នុងបណ្តាញសកលនៃបុគ្គលដឹកនាំឆ្នើមអាយុ ៤០ឆ្នាំ និងក្រោមអាយុ ៤០ឆ្នាំ តាមរយៈការទទួលស្គាល់នូវសមិទ្ធផលការងារ ភាពជាអ្នកដឹកនាំ ដែលផ្ដោតលើប្រយោជន៍រួម និងសមត្ថភាពពិសេសក្នុងការរៀបចំផែនការតម្រង់ទិសដៅសម្រាប់អនាគតឱ្យកាន់តែល្អប្រសើរ ។ ការជ្រើសរើស លោក ណម វិស្សុត បានបង្ហាញឱ្យឃើញពីសក្ដានុពលរីកចម្រើននៃអ្នកដឹកនាំកម្ពុជាជំនាន់ថ្មី ដែលកំ ពុងដើរតួនាទីយ៉ាងសកម្មក្នុងវិថីប្រសព្វរវាងវិស័យធុរកិច្ច កិច្ចការអភិវឌ្ឍជាតិ និងកិច្ចការអន្តរជាតិ ។ ក្នុងនាមជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា លោកបានដឹកនាំក្រុមហ៊ុន ដោយផ្តោតលើវិន័យប្រតិបត្តិការ ការរីកចម្រើនប្រកបដោយចីរភាព និងការតភ្ជាប់ជើងហោះហើរក្នុងតម្លៃសមរម្យ ខណៈពេលកំពុងមានតួនាទីជាសមាជិកដ៏សំខាន់មួយរូប ក្នុងក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ផងដែរ…

  • ស្រាបៀរ TIGER នាំមកសង្ក្រាន្តក្លាហាន ដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំខ្មែរធំៗក្នុងរាជធានីភ្នំពេញនៅសួនវត្តបទុមវតី

    ស្រាបៀរ TIGER នាំមកសង្ក្រាន្តក្លាហាន ដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំខ្មែរធំៗក្នុងរាជធានីភ្នំពេញនៅសួនវត្តបទុមវតី

    [ភ្នំពេញ ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦] ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ស្រាបៀរ Tiger បាននាំយកបទពិសោធន៍ថ្មីមួយមកកាន់រាជធានីភ្នំពេញ តាមរយៈកម្មវិធី Tiger សង្ក្រាន្តក្លាហាន ដែលធ្វើឡើងនៅ សួនវត្តបទុមវតី។ ចាប់ពីថ្ងៃទី ១៥ ដល់ ១៨ ខែមេសា សួនវត្តបទុមវតីបានប្រែក្លាយរូបរាងមួយថ្មី សម្រាប់ព្រឹត្តិការណ៍អបអរដ៏កក្រើករំជួលអារម្មណ៍ ទាក់ទាញទស្សនិកជនរាប់ម៉ឺននាក់ក្នុងរយៈពេល ៤ ថ្ងៃពេញ មកសប្បាយជុំគ្នា ចាប់តាំងពីរសៀលរហូតដល់យប់ជ្រៅ ដែលធ្វើឱ្យបរិវេណទាំងមូល មានភាពរស់រវើក និងមានសកម្មភាពសប្បាយៗជាច្រើន។ អ្វីដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍ជាងគេនោះ គឺស្ពានខ្លាគ្រហឹម ដែលជាបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មានពីមុនមក។ មនុស្សជាច្រើនបានឡើងសាកល្បង ដើម្បីបង្ហាញភាពក្លាហានរបស់ខ្លួន ខណៈដែលអ្នកចូលរួមផ្សេងទៀត នាំគ្នាគាំទ្រ និងស្រែកហ៊ោយ៉ាងសប្បាយរីករាយ ហើយក៏មានការចូលរួម ពីសំណាកអ្នកបង្កើតមាតិកា ដែលល្បីល្បាញប្រចាំប្រទេសកម្ពុជា នាំឱ្យមានការទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនកាន់តែច្រើន ទាំងអ្នកចូលរួមទស្សនាផ្ទាល់ និងនៅលើបណ្តាញសង្គម។ នាពេលល្ងាចមកដល់ ឆាកប្រគំតន្ត្រីដ៏ធំជាមួយបទពិសោធន៌លំដាប់ថ្នាក់អន្តរជាតិ បានចាប់ផ្តើមបន្លឺឡើងជាមួយការសម្តែងដ៏អស្ចារ្យពីសំណាក់សិល្បៈករ និងសិល្បៈការិនីខ្មែរជាច្រើនរូប។ ហើយនេះជាលើកដំបូង ដែលមានវត្តមានតារាលំដាប់ៗប្រទេស ៣ ជំនាន់ មកប្រគំតន្រ្តីរួមគ្នា លើឆាក Tiger សង្រ្កាន្តក្លាហាន…

  • ខេត្តកែប នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តប្រមាណជាង ១១ម៉ឺននាក់

    ខេត្តកែប នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តប្រមាណជាង ១១ម៉ឺននាក់

    តាមរយៈរបាយការណ៍រដ្ឋបាលខេត្តកែប រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខេត្តកែប មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅធ្វើដំណើរកម្សាន្តសរុប ១១០.១៨៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១០៩.៧៣៩នាក់ និងទេសចរបរទេស ៤៤៧នាក់ បានមកកម្សាន្តសប្បាយនៅតាមរមណីយដ្ឋាន តំបន់ឆ្នេរ កោះ អេកូទេសចរណ៍ និងសហគមន៍នានា។

  • ប្រជាពលរដ្ឋជិត១២ម៉ឺននាក់ជិះរថយន្តក្រុងដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត និងវិលត្រឡប់មកភ្នំពេញវិញ

    ប្រជាពលរដ្ឋជិត១២ម៉ឺននាក់ជិះរថយន្តក្រុងដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត និងវិលត្រឡប់មកភ្នំពេញវិញ

    ក្នុងរយៈពេល៦ថ្ងៃ ប្រជាពលរដ្ឋ និងកម្មករកម្មការនីជិត១២ម៉ឺននាក់ បានទទួលសេវារថយន្តក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថាក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋជិត១២ម៉ឺននាក់ បានទទួលសេវា ដឹកជញ្ជួនរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ។ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ ក្រោយពីមានការណែនាំ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋ បាលរាជធានីភ្នំពេញ បានប្រកាសបញ្ចេញរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ពោលគឺដឹកជញ្ជូន ទៅលេងស្រុកកំណើត និងវិលត្រឡប់មករាជធានីភ្នំពេញ ដោយភាពសប្បាយរីករាយ ជាមួយការធ្វើដំណើរ ប្រកបដោយផាសុខភាព និងសុវត្ថិភាព។ ក្នុងនោះ…

  • សេចក្តីប្រកាសព័ត៌មាន ៖ ក្រុមហ៊ុន Vietjet ប្រកាសបើកផ្លូវហោះហើរថ្មីចំនួនប្រាំជាមួយប្រទេសចិន ការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានយន្តហោះ និងប្រព័ន្ធកាប៊ីនជាមួយដៃគូវិនិយោគចិន

    សេចក្តីប្រកាសព័ត៌មាន ៖ ក្រុមហ៊ុន Vietjet ប្រកាសបើកផ្លូវហោះហើរថ្មីចំនួនប្រាំជាមួយប្រទេសចិន ការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានយន្តហោះ និងប្រព័ន្ធកាប៊ីនជាមួយដៃគូវិនិយោគចិន

    ភ្នំពេញ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសពីផ្លូវហោះហើរថ្មីចំនួនប្រាំរវាងប្រទេសវៀតណាម និងប្រទេសចិន ខណៈពេលដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរជាមួយក្រុមហ៊ុន SPDB Financial Leasing សម្រាប់ការជួលហិរញ្ញវត្ថុយន្តហោះ COMAC C909 ចំនួន ១០ គ្រឿង និងជាមួយក្រុមហ៊ុន AVIC Cabin Systems ដើម្បីអភិវឌ្ឍផ្នែកខាងក្នុងយន្តហោះ និងឧស្សាហកម្មគាំទ្រអាកាសចរណ៍។ គំនិតផ្តួចផ្តើមរួមបញ្ចូលគ្នានេះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រីកបណ្តាញរបស់ Vietjet ពង្រឹងសមត្ថភាពកងនាវាអាកាសចរ និងហិរញ្ញវត្ថុ និងជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាអាកាសចរណ៍រវាងប្រទេសវៀតណាម និងប្រទេសចិន ខណៈពេលដែលកំពុងបង្កើនការតភ្ជាប់បណ្តាញហោះហើរអាស៊ីប៉ាស៊ីហ្វិកកាន់តែទូលំទូលាយ។ សេចក្តីប្រកាសទាំងនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិការ និងប្រធានាធិបតីវៀតណាម លោក To Lam ទៅកាន់ប្រទេសចិន តាមការអញ្ជើញរបស់អគ្គលេខាធិការ និងប្រធានាធិបតីចិន លោក Xi Jinping។ ការពង្រីកការតភ្ជាប់បណ្តាញហោះហើររវាងវៀតណាម និងចិន នៅក្នុងសន្និសីទសហប្រតិបត្តិការវិនិយោគនៅទីក្រុងប៉េកាំង ក្រុមហ៊ុន Vietjet បានបង្ហាញផ្លូវហោះហើរថ្មីចំនួនប្រាំ៖ ហាណូយ-ហាងចូវ (Hangzhou)…

  • បេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦

    បេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអោយដឹងថា សាធារណជន និងសិស្សានុសិស្សដែលបានផ្ញើសំបុត្រចូលរួមការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦ មានបេក្ខជនសរុបចំនួន ២,៦៨៧ ដែលបានផ្ញើចូលរួមប្រកួតប្រជែងទាំង ២៥ រាជធានីខេត្តរួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរទាំងនោះមានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។ បេក្ខជនជ័យលាភីនឹងត្រូវឆ្លងកាត់ដំណាក់កាលទី២ ដោយមានការសម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅលើអត្ថន័យ នៃសំបុត្ររបស់ខ្លួន ដើម្បីជ្រើសរើសយកសំបុត្រជ័យលាភីលេខ១ សម្រាប់បញ្ជូនក្នុងនាមតំណាងរបស់កម្ពុជាឱ្យចូលរួមក្នុងការប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU) ដែលមានការចូលរួមពីបណ្តាប្រទេសសមាជិកចំនួន ១៩២ ប្រទេស។ ការសម្ភាសន៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធសន្និសីទវីដេអូហ្សូម (Zoom) ដូចមានក្នុងតារាងខាងក្រោម៖ ១- កុមារី ម៉ូវ ច័ន្ទឆវី មកពីវិទ្យាល័យ តេជោសែន សំរោង ខេត្តឧត្តរមានជ័យ២-កុមារី លី ធីតាវឌ្ឍនា មកពីសាលាពន្លឺវិជ្ជាអន្តរជាតិ ខេត្តកំពង់ចាម៣-កុមារា សារិន រ័ត្នមនោរម្យ វិទ្យាល័យ ហ៊ុនសែន ប្រសូតិ ខេត្តស្វាយរៀង៤-កុមារី សុង លីនដា មកពីសាលាអន្តរជាតិប៊្លូឡាញ…

  • លោក ឈួន ពិសិដ្ឋ ឈ្នះពានរង្វាន់តួសម្តែងប្រុសឆ្នើម (Best Actor) នៅមហោស្រពភាពយន្តអាស៊ី ក្នុងទីក្រុងរ៉ូម

    លោក ឈួន ពិសិដ្ឋ ឈ្នះពានរង្វាន់តួសម្តែងប្រុសឆ្នើម (Best Actor) នៅមហោស្រពភាពយន្តអាស៊ី ក្នុងទីក្រុងរ៉ូម

    កាលពីថ្មីៗកន្លងទៅនេះ ភាពយន្តអាស៊ី (Asian Cinema Festival) លើកទី២៣ ក្នុងទីក្រុងរ៉ូម បានឈានមកដល់ទីបញ្ចប់ ជាមួយនឹងពិធីប្រគល់ពានរង្វាន់តាមប្រពៃណី។ ជ័យជម្នះថ្មីៗរបស់គាត់នៅឯមហោស្រពភាពយន្តអាស៊ីនៅទីក្រុងរ៉ូម បានកើតឡើងបន្ទាប់ពីការឈ្នះពានរង្វាន់ Orizzonti សម្រាប់តារាសម្តែងល្អបំផុតរបស់គាត់នៅឯមហោស្រពភាពយន្ត វេនីស ក្នុងឆ្នាំ 2021។ សម្រាប់ឆ្នាំនេះ ប្រធានគណៈកម្មការមហោស្រព គឺលោក Francesco Maesano ដែលជាអ្នកសារព័ត៌មានទូរទស្សន៍ដ៏ល្បីល្បាញ។ ព្រះរាជាណាចក្រកម្ពុជា ទទួលបានកិត្តិយសយ៉ាងខ្ពង់ខ្ពស់តាមរយៈពានរង្វាន់ «តួសម្តែងប្រុសឆ្នើម» (Best Actor Award) ដែលត្រូវបានផ្តល់ជូនលោក ឈួន ពិសិដ្ឋ។ លោកគឺជាតារាសម្តែងវ័យក្មេងដែលមានទេពកោសល្យ តាមរយៈការសម្តែងយ៉ាងរស់រវើក ក្នុងតួអង្គឈ្មោះ «ហៃ» ដែលជាអ្នកសារព័ត៌មានម្នាក់បានជួបជាមួយនឹងព្រលឹងក្មេងស្រីម្នាក់ (សម្តែងដោយកញ្ញា សាវន សិរៈ) ដែលជាអ្នកថែរក្សារោងភាពយន្តមួយដែលជិតត្រូវបានគេរុះរើ នៅក្នុងខ្សែភាពយន្តបែបកំណាព្យរបស់លោក លី ប៉ូឡែន ដែលមានចំណងជើងថា «ជាតិជាមនុស្សា» (Becoming Human)។ នៅក្នុងឱកាសនោះផងដែរអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនៈ មុនីពង្ស ជាឯកអគ្គរាជទូតអមព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ ក៏ត្រូវបានគេគោរពអញ្ជើញឱ្យឡើងទទួលពានរង្វាន់នេះ ជំនួសមុខឱ្យលោក…

  • ខេត្តកំពត មានទេសចរលេងកម្សាន្តជាង ៤៣ម៉ឺននាក់ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    ខេត្តកំពត មានទេសចរលេងកម្សាន្តជាង ៤៣ម៉ឺននាក់ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    កំពត៖ ខេត្តកំពត នៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកសម្រាកលំហែនៅថ្ងៃឈប់សម្រាក ឬពិធីបុណ្យទានផ្សេងៗ។ ជាក់ស្តែងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកំពតមានភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកលេងកម្សាន្តប្រមាណជាង ៤៣ម៉ឺននាក់ ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ខេត្តកំពតក្រោមការដឹកនាំដោយភាពច្នៃប្រឌិតរបស់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត បានធ្វើឱ្យខេត្តទេសចរណ៍ប៉ែកនារតីមួយនេះកាន់តែមានភាពទាក់ទាញ ដោយការអភិវឌ្ឍវិស័យទេសចរណ៍ត្រូវបានយកចិត្តទុកដាក់ខ្លាំង ហើយសមិទ្ធផលទេចរណ៍ឯកក៏បានលេចឡើងជាវន្តបន្ទាប់។ ជាក់ស្តែងក្នុងឱកាសនៃពិធៅបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពតមានវត្តមានភ្ញៀវទេសចរមកលេង និងស្នាក់នៅចំនួន ៤៣២.៨១៦នាក់ ក្នុងនោះភ្ញៀវជាតិមាន ៤៣០.៤២៦នាក់ និងទេសចរបរទេសចំនួន២.៣៩០នាក់ ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ភ្ពៀវជាតិ អន្តរជាតិដែលដើរលម្ហែកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍នានាមានចំនួន ១៤៦.៧៨៦នាក់ ចំណែកភ្ញៀវ និងបងប្អូប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តមាន ២៨៦.០៣០នាក់។ លោកប្រធានមន្ទីរបានបន្តថា សម្រាប់ស្ថានភាពទូទៅនៅតាមកន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍ រួមនឹងសេវាស្នាក់នៅ មានភាពល្អប្រសើរ មិនមានបញ្ហា ឬបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ រីឯតម្លៃសេវាកម្មក៏ពុំមានការតម្លើងថ្លៃហួសហេតុដែលមិនអាចទទួលយកបានពីភ្ញៀវទេសចរនោះឡើយ។ ចំណែកឯការធ្វើដំណើរក៏មិនមានការកកស្ទះចរាចរណ៍យូរឡើយ ដោយស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំកម្លាំងដើម្បីសម្រួល និងបញ្ជៀសការកកស្ទះបានយ៉ាងល្អប្រសើរ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត

  • យើងរួមគ្នានាំយកក្ដីស្រឡាញ់ និងការនឹករឭក ជូនវីរកងទ័ពក្នុងឱកាសបុណ្យចូលឆ្នាំថ្មី!

    យើងរួមគ្នានាំយកក្ដីស្រឡាញ់ និងការនឹករឭក ជូនវីរកងទ័ពក្នុងឱកាសបុណ្យចូលឆ្នាំថ្មី!

    នាព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហេង សុខណាង សមាជិកគណៈអចិន្រ្តៃយ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានអញ្ជើញដឹកនាំសហការី នាំយកក្រមា និងសារជូនពរពីបងប្អូនប្រជាជនជួរក្រោយ ទៅចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណង ផ្តល់កម្លាំងចិត្ត និងបង្ហាញការនឹករឭក ការគោរព និងការគាំទ្រពីប្រជាជនជួរក្រោយ ចំពោះវីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារទឹកដី។ បន្ទាប់ពីបានស្ដាប់នូវគោលបំណង និងទទួលបានសារពីប្រជាជនជួរក្រោយដោយផ្ទាល់ដៃ បងៗវីរកងទ័ពបានសម្ដែងក្ដីសោមនស្សរីករាយ និងអារម្មណ៍រំភើបយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងប្រជាជនជួរក្រោយទាំងអស់ ដែលតែងនឹករឭក និងមិនដែលមិនភ្លេចកងទ័ពជួរមុខទោះក្នុងកាលៈទេសៈណាក៏ដោយ។ នេះជាកម្លាំងចិត្តដ៏ធំធេង ដែលធ្វើឱ្យកងទ័ពទាំងអស់ មិនមានអារម្មណ៍ថាឯកា ហើយមានឆន្ទៈក្នុងការបន្តឈរជើងយ៉ាងរឹងមាំក្នុងបេសកកម្មការពារទឹកដី និងអធិបតេយ្យភាពជាតិ។ សូមជម្រាបថា លើសពីក្រមា និងសារជូនពរ សកម្មភាពនេះគឺជាការបង្ហាញយ៉ាងច្បាស់នៃមនោសញ្ចេតនា និងចំណងសាមគ្គីភាពដ៏ជ្រាលជ្រៅរវាងប្រជាជន និងកងទ័ព ដែលតែងតែឈរជាមួយគ្នាទាំងក្នុងពេលមានសុខសន្តិភាព និងក្នុងកាលៈទេសៈលំបាក។ ជាមួយគ្នានេះ វាក៏បញ្ជាក់ថា ពេលកាន់តែលំបាក ប្រជាជនខ្មែរកាន់តែរួបរួម និងកាន់តែរឹងមាំ។