-
សម្តេចតេជោ ហ៊ុន សែន ៖ មន្ត្រីមិនមែនជាចៅហ្វាយ តែជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន

កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់មន្រ្តីទាំងអស់ ចៀសវាងភាពអសកម្ម និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ។ ការរម្លឹកនេះធ្វើឡើងក្នុងឱកាសសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម សរុបចំនួន១,១៩៣នាក់ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានប្រាប់អ្នកសារព័ត៌មានថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីរីករាយ ហើយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៅខេត្តកំពង់ចាមទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម ។ សម្តេចតេជោ ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេស ក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេស បន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ ។ សម្តេចតេជោ ក៏បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម…
-
រាជរដ្ឋាភិបាលប្តេជ្ញារំដោះផ្ទៃដីមានមីនទាំងអស់ត្រឹមឆ្នាំ២០៣០

រាជរដ្ឋាភិបាលកម្ពុជា បានបន្តបង្ហាញការប្តេជ្ញាចិត្តលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ខណៈសេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ត្រូវបានគណៈរដ្ឋមន្ត្រីពិភាក្សា និងអនុម័តជាផ្លូវការ។ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គោលនយោបាយថ្មីនេះ មានគោលបំណងបន្តបោសសម្អាតតំបន់ ដែលនៅមានសេសសល់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងពង្រឹងការគាំទ្រជនរងគ្រោះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ សេចក្តីព្រាងនេះ បានកំណត់គោលដៅសំខាន់ៗចំនួន៦ ក្នុងនោះ មានការរំដោះផ្ទៃដី ដែលដឹងថាមានមីនទាំងអស់ត្រឹមឆ្នាំ២០៣០ និងផ្ទៃដីដែលដឹងថាមានគ្រាប់បែកចង្កោមទាំងអស់ និងផ្ទៃដីអាទិភាព ដែលមានសំណល់ជាតិផ្ទុះពីសង្គ្រាមត្រឹមឆ្នាំ២០៣៥។ គោលដៅផ្សេងទៀត រួមមាន កសាងសមត្ថភាពនិងបង្កើតក្របខ័ណ្ឌជាតិប្រកបដោយចីរភាព ដើម្បីគ្រប់គ្រងសំណល់យុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ការពង្រឹងការអប់រំអំពីគ្រោះថ្នាក់ដោយសារគ្រឿងផ្ទុះ និងការផ្តល់សេវាជួយដល់ជនរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព។ គោលនយោបាយនេះ ក៏ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធានាថា សកម្មភាពមីនអាចឆ្លើយតបបានទៅនឹងបញ្ហាអន្តរវិស័យ និងតម្រូវការអភិវឌ្ឍថ្មីៗផងដែរ។ ឯកសារនេះ ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨ ដល់ ២០២៥ ដែលកម្ពុជាអនុវត្តបានដោយជោគជ័យ និងបានកាត់បន្ថយគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋយ៉ាងច្រើន។ តាមទិន្នន័យផ្លូវការ ចាប់តាំងពីឆ្នាំ១៩៧៩ មក…
-
កម្ពុជាប្តេជ្ញាកម្ចាត់ការឆបោកអនឡាញ ដើម្បីការពារសន្តិសុខសង្គម និងកិត្តិយសជាតិ

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams ដោយចាត់ទុកកិច្ចការនេះថាជាបញ្ហាអាទិភាពខ្ពស់មួយ ព្រោះវាពាក់ព័ន្ធដោយផ្ទាល់នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៤មេសា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ចាប់តាំងពីអាណត្តិទី៦ រហូតដល់នីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ឱ្យបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនឱ្យដល់ឫសគល់ ដោយមិនអត់ឱន និងមិនលើកលែងជាដាច់ខាត។ រាជរដ្ឋាភិបាលបានកំណត់គោលដៅមិនត្រឹមតែបង្ក្រាបតាមករណីនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងមូល ដកហូតសមត្ថភាពប្រតិបត្តិការ និងកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ ដើម្បីបញ្ឈប់បញ្ហានេះឱ្យបានជាក់ស្តែង និងយូរអង្វែង។ ការប្រកាន់ជំហរនេះបង្ហាញថា កម្ពុជាមិនមែនជាទីតាំងសម្រាប់ឧក្រិដ្ឋកម្មទេ ប៉ុន្តែជាប្រទេសដែលកំពុងដឹកនាំការប្រយុទ្ធប្រឆាំងយ៉ាងតឹងរឹង និងសកម្មបំផុតមួយក្នុងតំបន់។ ក្នុងរយៈពេលជាង ៩ខែ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស បានបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាង ២៥០ករណី ក្នុងនោះបានចុះបង្ក្រាបទីតាំងសង្ស័យចំនួន ៩១ទីតាំង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១១២ករណី ពាក់ព័ន្ធជនសង្ស័យជាង ១ពាន់នាក់ ដែលមានទាំងជនជាតិបរទេស និងជនជាតិខ្មែរ។ បន្ថែមពីនេះ ចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធបទល្មើសឆ្លងដែនចេញពីប្រទេសសរុបជាង ១ម៉ឺន ៣ពាន់នាក់ មកពី…
-
ធនាគារជាតិប្រាប់ឲ្យម្ចាស់បំណុលរបស់គ្រឹស្ថានហិរញ្ញវត្ថុពីរដោះស្រាះវិវាទដោយសន្តិវិធី

បន្ទាប់ពីមានការបិទផ្លូវដើម្បីធ្វើការតវ៉ាកាលពីថ្ងៃសុក្រម្សិលមិញ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីបំភ្លឺមួយពាក់ព័ន្ធនឹងជំនួបពិភាក្សាជាមួយតំណាងបុគ្គល ដែលអះអាងថាជាអតិថិជនរបស់អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស។ កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជាបានទទួលជួបជាមួយតំណាងបុគ្គល ដែលអះអាងថាមានជាប់ពាក់ព័ន្ធជាមួយអតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ចំនួន ១០រូប និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ចំនួន ១០រូប ដើម្បីពន្យល់អំពីនីតិវិធី និងដំណោះស្រាយតាមផ្លូវច្បាប់ ចំពោះការបិទដំណើរការគ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរ។ សម្រាប់ករណីអតីតគ្រឹះស្ថាន ហួយវ័ន ផេ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថាននេះ ត្រូវបានបញ្ចប់ការជម្រះបញ្ជី និងដោះស្រាយជូនម្ចាស់បំណុលរួចរាល់ហើយ ព្រមទាំងត្រូវបានលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មផងដែរ។ ដូច្នេះ ការអះអាងជាម្ចាស់បំណុលក្រោយពេលដកអាជ្ញាបណ្ណ និងរំលាយគ្រឹះស្ថាន មិនស្ថិតក្រោមសមត្ថកិច្ចដោះស្រាយរបស់ធនាគារជាតិនៃកម្ពុជាទៀតឡើយ។ ទោះជាយ៉ាងណា បុគ្គលពាក់ព័ន្ធនៅតែអាចស្វែងរកដំណោះស្រាយតាមយន្តការតុលាការ និងច្បាប់ជាធរមានបាន។ ដោយឡែក ចំពោះគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថាននេះត្រូវបានដកហូតអាជ្ញាបណ្ណកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ហើយបានតែងតាំងក្រុមហ៊ុនជម្រះបញ្ជីរួចហើយកាលពីថ្ងៃទី១០ ខែមេសា។ ជាមួយគ្នានេះ នៅថ្ងៃទី២៣ ខែមេសា…
-
កម្ពុជាសោកស្តាយចំពោះដំណើរការលុប MOU-2001 ពីភាគីថៃ

ឆ្លើយតបចំពោះការសាកសួរពីសារព័ត៌មានពាក់ព័ន្ធនឹងការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ កាលពីឆ្នាំ២០០១ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់សារជាថ្មីនៅថ្ងៃ២៥មេសានេះ ពីគោលជំហររបស់កម្ពុជា។ អ្នកនាំពាក្យប្រកាសថា ដូចដែលបានលើកឡើងកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វាជារឿងគួរឱ្យសោកស្តាយណាស់ ប្រសិនបើប្រទេសថៃសម្រេចចិត្តដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬ MOU-2001 ដែលថៃតែងហៅថា MOU 44។ លើសពីការរៀបចំផ្នែកបច្ចេកទេស ការចុះហត្ថលេខាលើ MOU-2001 រវាងកម្ពុជា និងថៃ បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ក្នុងការរៀបចំដោយស្មោះត្រង់ នូវក្របខ័ណ្ឌមួយ ដែលភាគីទាំងពីរអាចទទួលយកបាន សម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិផងដែរ។ ជាងនេះទៅទៀត MOU-2001 ក៏តំណាងឱ្យសុឆន្ទៈរបស់ប្រទេសទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនសមុទ្រមួយ ប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម។ ក្រសួងការបរទេសសង្កត់ធ្ងន់ថា ការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃការចុះហត្ថលេខាលើឯកសារនេះ។ ចំពោះកម្ពុជាវិញ កម្ពុជា គឺនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១។…
-
សហគមន៍សង្ឃរុក្ខវ័នមានអនុផលព្រៃឈើយ៉ាងសម្បូរបែប និងផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ

ឧត្តរមានជ័យ៖ព្រៃសហគមន៍សង្ឃរុក្ខវ័នស្ថិតក្នុង ខេត្តឧត្តរមានជ័យ គឺជាតំបន់អភិរក្សដ៏សំខាន់មួយ ដែលមានអនុផលព្រៃឈើ យ៉ាងសម្បូរបែប ផ្ដល់ប្រយោជន៍ដល់ជីវភាពប្រជាពលរដ្ឋរាប់ពាន់គ្រួសារ។ ព្រៃសហគមន៍នេះមានទំហំ៣០.២៥៦ហិកតា ដែលលាតសន្ធឹងក្នុងក្រុង ស្រុកចំនួន៣ រួមមាន ក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ព្រៃសហគមន៍សង្ឃរុក្ខវ័នស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រភាគឦសាន នៃក្រុងសំរោងខេត្តឧត្តរមានជ័យ ។ក្រៅពីសម្បូរទៅដោយរុក្ខជាតិតូចធំជាច្រើនប្រភេទ ទីនេះក៏ជាជម្រកសត្វព្រៃគ្រប់ប្រភេទ ជីវចម្រុះ ជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលផងដែរ។ ព្រៃសហគមន៍សង្ឃរុក្ខវ័ន ត្រូវបានបែងចែកជាតំបន់ផ្ទៃទឹក ផ្ទៃដីគោក។ចំពោះផ្ទៃដីគោកត្រូវបានបែងចែកព្រៃ៤ ប្រភេទ ក្នុងនេះ គឺតំបន់ ព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង ព្រៃរបោះនិងព្រៃបៃតងជាដើម។ព្រៃទាំងនេះហើយបានក្លាយជម្រកសត្វព្រៃ រួមមាន ទាំងសត្វព្រៃកម្រ សត្វស្លាប ត្រីដ៏សម្បូរបែប។ជាងនេះទៅទៀតដើមឈើព្រៃហូបផ្លែ ទឹកឃ្មុំ ផ្សិត និងរុក្ខជាតិមួយចំនួនទៀតដែលពលរដ្ឋអាចដកហូតមកកែច្នៃជារបស់ប្រើប្រាស់ ហូបចុក និងលក់ដូរ ជាប្រភពចំណូលដ៏សំខាន់ដល់ប្រជាសហគមន៍ផងដែរ ។ សហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ន រយៈពេល២៥ឆ្នាំមកនេះបានត្រូវព្រះតេជគុណ ថូ ធូរស់ ឱ្យដឹងថា អាចរក្សាបានទាំងព្រៃឈើ សត្វព្រៃ គឺជាការខិតខំរួមទាំងសហគមន៍ ទាំងអាជ្ញាធរមូលដ្ឋាន និងដៃគូ។ជាមួយគ្នាសហគមន៍ប្តេជ្ញាចិត្តថែរក្សាទំហំផ្ទៃដីតំបន់អភិរក្សទាំងនេះឱ្យខានតែបានដើម្បីកូនចៅជំនាន់ក្រោយបន្ថែមទៀត។ ព្រះតេជគុណ ថូ ធូរស់ មានសង្ឃដីការបន្ថែមថា…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីមូលដ្ឋាននៅខេត្តកំពង់ចាម

បន្ទាប់ពីអាក់ខានមួយរយៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះ សំណាល ជាមួយ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម ចំនួន១ ១៩៣នាក់ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ នៅខេត្តកំពង់ចាម ។ ជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបដ៏កក់ក្តៅ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរំលេចនូវសមិទ្ធផលធំៗ ៤ រួមមាន ៖ សមិទ្ធផលធំទី១ គឺការចូលរួមថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និង សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍជាតិ និងជាមរតកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ដែលបាន បន្សល់ទុកសម្រាប់អ្នកដឹកនាំបន្តវេន។ សមិទ្ធផលធំទី២ គឺការផ្តល់សេវាសាធារណៈល្អ ប្រកបដោយគុណភាព និងតម្លាភាព ជូន ប្រជាពលរដ្ឋ។ ក្នុងឆ្នាំ២០២៥នេះ អង្គភាពផ្តល់សេវាចំនួន…
-
អបអរសាទរដល់ធុរកិច្ចថ្មីឌីជីថល PillTech ត្រូវបានជាប់ជាធុរកិច្ចថ្មីល្អបំផុតទាំង៣ (Top 3) លើពិភពលោក សម្រាប់ពានរង្វាន់ “Entrepreneurs for Resilience Award”

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអបអរសាទរដល់ធុរកិច្ចថ្មីឌីជីថល PillTech ដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតពានរង្វាន់“Entrepreneurs for Resilience Award” នៃកម្មវិធី Swiss Re Foundation។ PillTech ត្រូវបានជាប់ជាធុរកិច្ចថ្មីល្អបំផុតទាំង៣ (Top 3) លើពិភពលោក សម្រាប់ពានរង្វាន់ “Entrepreneurs for Resilience Award” ។ ដំណើរការជ្រើសរើសបានឆ្លងកាត់ពីវគ្គជម្រុះពីធុរកិច្ចថ្មីចំនួន៣០៧ ក្រុម ឈានដល់ ១៥ ក្រុមនិងបន្តទៅវគ្គផ្តាច់ព្រាត់ដោយរើសយក ៥ ក្រុមចុងក្រោយត្រូវបានអញ្ជើញអោយធ្វើបទបង្ហាញគម្រោងជូនគណៈកម្មការវាយតម្លៃដោយផ្ទាល់នៅទីក្រុង Zurich ប្រទេសស្វីសដើម្បីរើសយកធុរកិច្ចថ្មីល្អបំផុត៣ក្រុម។ ជាមួយនឹងសមិទ្ធផលនេះ PillTech ក៏ទទួលបានទឹកប្រាក់ឧបត្ថម្ភជាច្រើន ព្រមទាំងការគាំទ្រផ្នែកបច្ចេកទេស និងការភ្ជាប់ទំនាក់ទំនងទៅកាន់វិនិយោគិន និងដៃគូអន្តរជាតិជាច្រើន។ ការឈានដល់ចំណាត់ថ្នាក់លេខ ៣ នៅលើឆាកអន្តរជាតិ បានបង្ហាញពីសក្តានុពល ភាពរឹងមាំ និងសមត្ថភាពនវានុវត្តន៍របស់កម្ពុជា ក្នុងការបង្កើតដំណោះស្រាយសុខាភិបាល និងជាកម្លាំងជំរុញសម្រាប់សហគមន៍ធុរកិច្ចថ្មីឌីជីថលកម្ពុជា ឲ្យបន្តឆ្ពោះទៅកាន់ឆាកអន្តរជាតិ។ គួររំលឹកផងដែរថា PillTech ជាធុរកិច្ចថ្មីឌីជីថលដែលទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទទួលជោគជ័យខ្លាំងលើទីផ្សារក្នុងស្រុក និងធ្លាប់ឈ្នះ ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ ២០២១…
-
ធនាគារជាតិនៃកម្ពុជាផ្ដើមធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រជាតិ ស្តីពីការរួមបញ្ចូលហិរញ្ញវត្ថុ ដើម្បីធានាដល់ការទទួលបានសេវាហិរញ្ញវត្ថុសមស្រប

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រជាតិ ស្តីពីការរួមបញ្ចូលហិរញ្ញវត្ថុ (NFIS) សម្រាប់រយៈពេល ២០២៦-២០៣០ និងពិគ្រោះយោបល់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីធានាដល់បុគ្គល គ្រួសារ និងអាជីវកម្មអាចទទួលបាន និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុសមស្រប ប្រកបដោយប្រសិទ្ធភាព គាំទ្រដល់កំណើនប្រកបដោយចីរភាព ។ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងថា ក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ វិស័យហិរញ្ញវត្ថុនៅកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ គឺចាប់ផ្តើមផ្តោតលើការកសាងទំនុកចិត្តឡើងវិញនៅក្នុងស្ថាប័នហិរញ្ញវត្ថុ ដោយកម្ពុជាបានអភិវឌ្ឍន៍ប្រព័ន្ធដែលមានស្ថេរភាព និងគាំទ្រដោយការច្នៃប្រឌិតឌីជីថលយ៉ាងឆាប់រហ័ស ។ ឯកឧត្តមបន្តថា ដោយឡែក ការធ្វើបច្ចុប្បន្នភាព NFIS បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់កម្ពុជាក្នុងការលើកកម្ពស់សេវាកម្មហិរញ្ញវត្ថុ ដែលមានលក្ខណៈរួមបញ្ចូលអាចចូលដំណើរការបាន និងមានទំនួលខុសត្រូវសម្រាប់ប្រជាជនកម្ពុជាទាំងអស់ បានឆ្លើយតបទៅនឹងតម្រូវការវិវត្តនៃសេដ្ឋកិច្ច និងសង្គម។ ការធ្វើបច្ចុប្បន្នភាព NFIS នឹងបន្តលើវឌ្ឍនភាពដែលសម្រេចបានក្រោមយុទ្ធសាស្ត្រមុន និងពង្រឹងបន្ថែមទៀត នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីធានាថា បុគ្គល គ្រួសារ និងអាជីវកម្មអាចទទួលបាន និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុសមស្របប្រកបដោយប្រសិទ្ធភាព ដែលគាំទ្រដល់កំណើនប្រកបដោយចីរភាព ។ លោកស្រី Yasmin Siddiqi…
-
ក្រសួងបរិស្ថាន ៖គុណភាពទឹកទន្លេមេគង្គនិងតំបន់ងាយរងការបំពុលទឹកស្ថិតក្នុងកម្រិតល្អ

ភ្នំពេញ៖អ្នកជំនាញនៃក្រសួងបរិស្ថានបានចុះត្រួតពិនិត្យតាមដានជាប្រចាំគុណភាពទឹកទន្លេមេគង្គ និងតំបន់ងាយរងការបំពុលទឹក។ការត្រួតពិនិត្យនៅក្នុងត្រីមាសទី១ ឆ្នាំនេះ លទ្ធផលបានបង្ហាញថា គុណភាពទឹកទន្លេមេគង្គ និងតំបន់ងាយរងការបំពុល បានស្ថិតក្នុងកម្រិតល្អដូចគ្នា។ ក្រសួងបរិស្ថាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឱ្យដឹងថា មន្រ្តីជំនាញបរិស្ថានសហការជាមួយមន្ទីរបរិស្ថានខេត្តនានា បានចុះពិនិត្យដោយផ្តោតលើប៉ារ៉ាម៉ែត្រសម្រាប់វាយតម្លៃសន្ទស្សន៍គុណភាពទឹក នៅចំណុចជាទីតាំងតាមដានគុណភាពទាំងទឹកចំនួន ១១ ទីតាំង ស្ថិតក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល ភ្នំពេញ និងព្រៃវែង។ ការតាមដានត្រូវបានអនុវត្តជារៀងរាល់ខែ។លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៣ខែជាប់ៗគ្នា ចាប់ពីខែមករា មកដល់ខែមីនា បានបង្ហាញថា គុណភាពទឹកទន្លេមេគង្គ ស្ថិតក្នុងកម្រិតល្អ។ ប៉ារ៉ាម៉ែត្រដែលក្រសួងបានដាក់ មានប៉ារ៉ាម៉ែត្រចំនួន ១២ រួមមា៖ន pH, DO, TSS, BOD, COD, TN, TP, NO3-1-N and Heavy Metal (Cd, Cr+6, Pb, Hg) ដែលជាប៉ារ៉ាម៉ែត្រសម្រាប់វាយតម្លៃសន្ទស្សន៍គុណភាពទឹក ។ ដោយឡែកក្នុងត្រីមាសទី១ ឆ្នាំនេះដែរ ក្រសួងបរិស្ថាន បានពិនិត្យតាមដានគុណភាពទឹកសាធារណៈ និងទឹកកខ្វក់សម្អាតរួចពីទីតាំងស្ថានីយ ឬអាងប្រព្រឹត្តកម្មរួមលើទីតាំងអាទិភាព…