-
បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត

ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦ ដោយផ្ដល់ដល់អ្នកដំណើរទាំងចេញ និងចូលប្រទេសកម្ពុជា នូវការបញ្ចុះតម្លៃរហូតដល់ ១០០% លើសំបុត្រយន្តហោះ ចំនួន ១១លានសន្លឹក ។ តម្លៃប្រូម៉ូសិននេះ មានផ្ដល់ជូនសម្រាប់ការកក់សំបុត្រចាប់ពីពេលនេះ រហូតដល់ម៉ោង ២៣:៥៩នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) តាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទដៃ “Vietjet Air”។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បញ្ចុះតម្លៃពិសេសរហូតដល់ ៣០% (មិនរាប់បញ្ចូលពន្ធ និងកម្រៃសេវាផ្សេងៗ) ចំពោះសំបុត្រប្រភេទ Deluxe ចំនួន ១០លានសន្លឹក សម្រាប់បណ្ដាញហោះហើររបស់ខ្លួនទាំងមូល រួមទាំងផ្លូវហោះហើរ សៀមរាប-ហាណូយផងដែរ ដែលការបញ្ចុះតម្លៃនេះគឺសម្រាប់ការធ្វើដំណើរពីពេលនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ (*)។ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃនេះ ដោយប្រើកូដប្រូម៉ូសិន “SALE55DLX” ក្នុងកំឡុងពេលកក់សំបុត្រ។ ប្រភេទសំបុត្រ Deluxe មានផ្ដល់ទាំងបញ្ញើអីវ៉ាន់បានរហូតដល់ទៅ ២០ គីឡូក្រាម…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឬសំណង់ប្រហាក់ប្រហែលផ្សេងទៀត”

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឬសំណង់ប្រហាក់ប្រហែលផ្សេងទៀត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ដ.ន.ស. និង ក.ប.ទ. និងមន្រ្តីជំនាញនៃក្រសួងទាំងពីរ តំណាងប្រតិបត្តិករទូរគមនាគមន៍ និងវិស័យឯកជនប្រមាណ ៣៦០រូប នៅទីស្ដីការ ដ.ន.ស.។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ តាមរយៈការសាង់សង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទូទាំងប្រទេស រួមមានស្ថានីយអង់តែនទូរសព្ទ ស្ថានីយអង់តែនក្នុងអគារ និងបណ្ដាញខ្សែកាបអុបទិក។ សិក្ខាសាលាថ្ងៃនេះ នឹងផ្សព្វផ្សាយអំពីលក្ខខណ្ឌតម្រូវនិងបទដ្ឋានបច្ចេកទេសនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស…
-
ធុរកិច្ចថ្មីឌីជីថល ចំនួន ១១ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២

ភ្នំពេញ៖ ក្នុងទិសដៅបន្តចូលរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល និងប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលមួយនៅក្នុងតំបន់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក.ប.ទ. បានសហការជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play កម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP (ATC) រៀបចំកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២ “Innovate Cambodia Accelerator Program Batch 2” ក្នុងគោលបំណងជំរុញនិងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលទទួលបានការបណ្តុះបណ្តាលពន្លឿនអាជីវកម្ម អភិវឌ្ឍផលិតផលឌីជីថល និងពង្រីកខ្លួនទៅកាន់ទីផ្សារក្នុងតំបន់ក៏ដូចជាឱកាសចាប់យកការវិនិយោគពីក្នុងនិងក្រៅប្រទេស។ ក្នុងនោះផងដែរ ធុរកិច្ចថ្មីឌីជីថលចំនួន ៩០ បានដាក់ពាក្យចូលរួមក្នុងកម្មវិធីខាងលើ ដោយបានឆ្លងកាត់ការពិនិត្យនិងវាយតម្លៃរបស់គណៈកម្មការទៅលើគំនិតអាជីវកម្ម សមត្ថភាពក្រុមការងារ កម្រិតនវានុវត្តន៍ ការប្រើប្រាស់បច្ចេកវិទ្យា និងសក្តានុពលទីផ្សារ។ ជាលទ្ធផល ធុរកិច្ចថ្មីឌីជីថល ចំនួន ១១ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២ ដូចមានរាយនាមខាងក្រោម៖ ១- E-Express ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់សេវាដឹកជញ្ជូនក្នុងថ្ងៃតែមួយ និងការទូទាត់ប្រាក់ពេលទទួលទំនិញ ដើម្បីគាំទ្រអាជីវកម្មអនឡាញនៅភ្នំពេញ២- EinsteinAI ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់កម្មវិធីប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីជួយអ្នកប្រើប្រាស់ត្រៀមខ្លួនសម្រាប់ប្រឡង IELTS៣- Karpia ជាធុរកិច្ចថ្មីឌីជីថលផ្នែកសន្ដិសុខសាយប័រ ដែលការពារស្ថាប័នពីការវាយប្រហារសាយប័រ តាមរយៈសេវាកម្មត្រួតពិនិត្យ និងរកឃើញការគំរាមកំហែងជាបន្តបន្ទាប់ ការវាយតម្លៃហានិភ័យ និងការកសាងវប្បធម៌សន្ដិសុខ៤- Localize Tech…
-
សារមន្ទីរតេជោសន្តិភាព៖សក្ខីកម្មនៃការប្រែក្លាយកម្ពុជាពី «វាលពិឃាត» មកជា «វាលសន្តិភាព»

សៀមរាប៖ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាឬស៊ីម៉ាក់បានអញ្ជើញអមដំណើរគណៈប្រតិភូនៃសភាប្រើភាសាបារាំង (APF),សមាជិកសភាកម្ពុជាអញ្ជើញទស្សនកិច្ចសិក្សានៅសារមន្ទីរតេជោសន្តិភាព ក្នុងទឹកដីខេត្តសៀមរាប។ នៅថ្ងៃចន្ទនេះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភាបានរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃសភាប្រើភាសាបារាំង(APF)ចំនួន៦៥រូប និងសមាជិករដ្ឋសភាកម្ពុជាទៅកាន់សារមន្ទីរតេជោសន្តិភាព។ គោលបំណងសំខាន់នៃការរៀបចំទស្សនកិច្ចនេះដើម្បីជម្រាបជូនគណៈប្រតិភូកាន់តែស៊ីជម្រៅអំពីសមិទ្ធផលនៃកិច្ចប្រតិបត្តិការបោសសម្អាតមីន និងប្រវត្តិសាស្ត្រនៃការកសាងសន្តិភាពនៅកម្ពុជា តាមរយៈវិស័យសកម្មភាពមីន។ ក្នុងឱកាសនោះឯកឧត្តម ហេង រតនា បានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន។ អង្គភាពស៊ីម៉ាក់បានចាប់បដិសន្ធិនៅឆ្នាំ១៩៩២ ដើម្បីដោះស្រាយវិបត្តិគ្រាប់មីននៅកម្ពុជា។ដោយឡែកសារមន្ទីរតេជោសន្តិភាព មិនត្រឹមតែជាកន្លែងដាក់តាំងបង្ហាញភស្តុតាងប្រវត្តិសាស្ត្រនៃមហាអាណាចក្រខ្មែរ និងសោកនាដកម្មនៃសង្រ្គាមរ៉ាំរ៉ៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីកម្មនៃរបត់ប្រវត្តិសាស្ត្រពី «វាលពិឃាត» មកជា «វាលសន្តិភាព» និងជានិមិត្តរូបនៃការស្តារឡើងវិញនូវសុវត្ថិភាពសហគមន៍តាមរយៈនយោបាយឈ្នះ-ឈ្នះ។ ឯកឧត្តម ហេង រតនា បានជម្រាបគណៈប្រតិភូថា សារមន្ទីរតេជោសន្តិភាព បានដើរតួជាមជ្ឈមណ្ឌលអប់រំ និងចែករំលែកបទពិសោធន៍នៃការកសាងសន្តិភាពទៅកាន់ពិភពលោក ព្រមទាំងបង្ហាញពីតម្លៃនៃការលះបង់របស់វីរយុទ្ធជនដោះមីនគ្រប់រូប ដើម្បីមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសហគមន៍។ សូមជម្រាបថា ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលដែលសភាកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី «ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» និងកិច្ចប្រជុំគណៈកម្មការនយោបាយដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទ០២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប៕ ដោយ៖ប៊ុនរដ្ឋា
-
កម្ពុជាខ្វះខាតឆ្មបជាង៥ពាន់នាក់សម្រាប់ឆ្នាំ២០៣០

ក្រសួងសុខាភិបាលបានរៀបចំពិធីអបអរទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ « ពិភពលោកត្រូវការឆ្មបន្ថែម១លាននាក់» នៅថ្ងៃចន្ទទី៤ឧសភានេះនៅសណ្ឋាគារកាំបូឌីយ៉ាណា។ ទិវានេះត្រូវបានកម្ពុជាប្រារព្វធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរលឹកគុណឆ្មបដែលបានបង្កើតទារក និងថែទាំសុខភាពមាតា ទារក ក៏ដូចជាបង្ហាញពីសារៈសំខាន់នៃវិជ្ជាជីវៈឆ្មប។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វត្តមានឆ្មបជំនាញក្នុងការថែទាំស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា និងទារកទើបនឹងកើតពិតជាចាំបាច់ណាស់។ បច្ចុប្បន្ននេះ ប្រទេសជាច្រើនមានតម្រូវការឆ្មបជំនាញខ្ពស់ តែបែរជាមានចំនួនឆ្មបមិនគ្រប់គ្រាន់ទៅវិញ ដែលជាហេតុធ្វើឱ្យការបម្រើសេវាជូនស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា និងទារក មិនបានពេញលេញតាមតម្រូវការ។ យោងតាមទិន្នន័យឆ្នាំ២០២៥ ប្រទេសកម្ពុជាមានចំនួនឆ្មបសរុបមាន ៨ ៤២០នាក់ ថយចុះ៨៥នាក់បើធៀបនឹងឆ្នាំ២០២៤ ខណៈដែលតួលេខចំនួនឆ្មបដែលបានចុះបញ្ជីក្នុងគណៈឆ្មប មានរហូតដល់ជាង ១ម៉ឺន ៣ពាន់នាក់។ ដូច្នេះ ដង់ស៊ីតេឆ្មបគឺ ៧.៧នាក់ សម្រាប់ប្រជាជន១ម៉ឺននាក់ ក្នុងឆ្នាំ២០២៦។ តួលេខនេះ បើធៀបទៅនឹងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០២៤-២០៣៤ ប្រទេសកម្ពុជានៅខ្វះឆ្មបជាង១ពាន់នាក់សម្រាប់ឆ្នាំ២០២៧ និងខ្វះជាង៥ពាន់នាក់សម្រាប់ឆ្នាំ២០៣០។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ឆ្លើយតបតាមតម្រូវការ កម្ពុជាមិនត្រឹមតែបង្កើនចំនួនឆ្មបប៉ុណ្ណោះទេ ប៉ុន្តែធានាថាឆ្មបគ្រប់រូប ដែលទទួលបានការបណ្តុះបណ្តាលនៅគ្រប់គ្រឹះស្ថានសុខាភិបាលទាំងអស់ គឺទទួលបានការអប់រំតាមស្តង់ដាជាតិ និងអន្តរជាតិ មានសិទ្ធសម្រេចចិត្តក្នុងការអនុវត្តការងារ និងត្រូវបានទទួលស្គាល់ថា ជាអ្នកដឹកនាំម្នាក់ដោយសមត្ថភាពផ្ទាល់ខ្លួន។ ដោយឡែក…
-
រដ្ឋមន្ត្រីបរិស្ថានជំរុញរោងចក្រសហគ្រាសបង្កើនការគ្រប់គ្រងសំរាម និងសំណល់រឹងឱ្យបានត្រឹមត្រូវ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឱ្យបណ្តារោងចក្រ សហគ្រាសនានាបន្តយុទ្ធនាការកាត់បន្ថយ កំណត់ទីតាំង និងញែកសំរាម សំណល់រឹង-ប្លាស្ទិក នៅតាមមូលដ្ឋាន ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់អនាម័យ សោភ័ណភាព និងសុខភាពសាធារណៈ ឆ្ពោះទៅរកកម្ពុជាស្អាត និងមានចីរភាព។ ឯកឧត្តមបានជំរុញបែបនេះនៅក្នុងឱកាសអញ្ជើញចុះពិនិត្យផលិតកម្ម និងកាអនុវត្តបទដ្ឋានបរិស្ថាន នៅរោងចក្រផលិតកាបូប D’Luxe International នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ក្រុមហ៊ុនរៀបចំការទុកដាក់សំរាម សំណល់រឹង ឲ្យបានកាន់តែល្អប្រសើរទៀត តាមរយៈការចូលរួមសហការល្អ ជាមួយក្រុមហ៊ុនផ្តល់សេវា និងជាមួយសមាគម អង្គការសង្គមស៊ីវិល ដែលធ្វើការលើផែ្នកសម្អាតបរិស្ថាន ដើម្បីប្រមូលសំរាម សំណល់រឹង ចេញពីរោងចក្រឲ្យបានទៀងទាត់ ទាន់ពេលវេលា ដើម្បីរក្សាភាពស្អាតនៅក្នុងរោងចក្រតែម្ដង។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងការអបអរសាទរចំពោះរោងចក្រ ដែលបានអនុវត្តបទដ្ឋានបច្ចេកទេសបរិស្ថានបានល្អ បង្កើតបរិយាកាសនៅកន្លែងធ្វើការល្អ មានផាសុកភាព ហើយបានអនុវត្តបទដ្ឋានគតិយុត្តទាំងឡាយរបស់កម្ពុជា ហើយកន្លងមកផលិតផលចេញពីកម្ពុជាមានស្តង់ដារអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងបណ្តារោងចក្រសហគ្រាស ដើម្បីធ្វើយ៉ាងណា បង្កើនភាពបៃតងនៅក្នុងរោងចក្រ តាមរយៈការពិចារណាប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាការប្រើប្រាស់អុសផលិតចេញពីស្មៅយក្ស…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Grenoble Aples ប្រទេសបារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យ Yassine Lakhnech សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Grenoble Aples នៃប្រទេសបារាំង និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការ ក.ប.ទ.។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកសាស្រ្តាចារ្យ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ដែលកន្លងមកសាកលវិទ្យាល័យនិងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តាមរយៈ ការបញ្ជូននិស្សិតកម្ពុជាទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Grenoble Aples ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ការផ្លាស់ប្តូរការសិក្សា និងការផ្លាស់ប្តូរសាស្រ្តាចារ្យ លើជំនាញបច្ចេកវិទ្យាឌីជីថលឈានមុខថ្មី រួមមាន វិទ្យាសាស្រ្តលម្ហអាកាស (Space Science) សន្តិសុខសាយប័រ (Cybersecurity) និង បញ្ញាសិប្បនិម្មិត (Artificial Intelligent – AI) ជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងលោកសាស្រ្តាចារ្យ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យ (National AI and Data…
-
ថ្ងៃទី២៦ ខែមេសា ពួកយើងជុំគ្នា រត់ពីចម្ងាយ ជាមួយអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងព្រឹត្តិការណ៍ «រត់ដោយបេះដូង» លើកទី៣ ឆ្នាំ២០២៦

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ Daiichi Life Cambodia ដោយមានការចូលរួមពីក្រុមរត់ Siem Reap Running Group ផងដែរ នៅបរិវេណឧទ្យានអង្គរ ជាមួយទេសភាពស្រស់ស្អាត និងអាកាសធាតុបរិសុទ្ធ ក្នុងការផ្សព្វផ្សាយពីព្រឹត្តិការណ៍រត់ ដើម្បីចូលរួម រៃអង្គាសថវិកា និងលើកកម្ពស់ការយល់ដឹងអំពីកុមារដែលមានតម្រូវការការអប់រំពិសេស។ តស់!! ចូលរួមជាមួយពួកយើងទាំងអស់គ្នា។ ថវិកា 100% ដែលបានពីការចុះឈ្មោះ នឹងបរិច្ចាគទៅកាន់អង្គការសាលាទន្សាយ។ ជ្រើសរើសការចុះឈ្មោះតាម៖១. កម្មវិធី BookMe+២. វេបសាយ: www.bookme.plus👉រត់ពីចម្ងាយ៖ រត់ពីទីកន្លែងណាក៏បានចុះឈ្មោះទីនេះ https://www.bookme.plus/t/events/runbyheart-virtualrun-2026👉រត់ដោយផ្ទាល់៖ រត់ជាមួយកុមារមកពីសាលាទន្សាយនៅឯពហុកីឡដ្ឋានជាតិអូឡាំពិកចុះឈ្មោះទីនេះ https://www.bookme.plus/t/events/runbyheart-actualrun-2026៣. ទំនាក់ទំនងផ្ទាល់មកក្រុមការងារ តាមរយៈតេឡេក្រាម៖ 069 325 152 / 097 237 4691ឬតេលេក្រាម៖ https://t.me/RUNWITHSAI
-
សម្តេចធិបតី៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឱ្យកាន់តែរីកចម្រើន គឺសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ

ព្រះសីហនុ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វិស័យកំពង់ផែ គឺជាវិស័យ អាទិភាពដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាននានា ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់យើង ឱ្យកាន់តែរីកចម្រើនថែមទៀត សម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវខិតខំធ្វើទំនើបកម្ម និងកែទម្រង់ ឱ្យបានជាប់ជាប្រចាំ ពិសេសការកែសម្រួលនីតិវិធីផ្សេងៗឱ្យកាន់តែលឿន និងប្រសិទ្ធភាពខ្ពស់ ដែលជា ចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចំណាយ និងចំណេញពេលវេលា។ មួយវិញទៀត យើងត្រូវជំរុញ និងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍលើបច្ចេកវិទ្យា សម្ភារៈ និងធនធានមនុស្ស។ ទន្ទឹមនឹងការធ្វេីទំនេីបកម្មបចេ្ចកវិទ្យា…
-
សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាល ជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រី មន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ មានក្រុង/ស្រុក ចំនួន ៩ មាន ឃុំ/សង្កាត់ ចំនួន ៨៨ឃុំ សង្កាត់ និងមាន ភូមិចំនួន ១.៣៧៨ភូមិ មានប្រជាជនចំនួន ៩៥៩.៩៤២នាក់ ស្រី ៤៨៨.៨៣៩នាក់ ស្មើរនឹង ២១៦.៩៤៧គ្រួសារ ដោយអត្រាកំណើនប្រចាំឆ្នាំ ១,៣៣% ។ ឯកឧត្តមអភិបាលខេត្តបន្តថា ឆ្នាំ២០២៥ សេដ្ឋកិច្ចខេត្តកំពង់ស្ពឺ មានទំហំ ៤,៤% នៃសេដ្ឋកិច្ចជាតិ ក្នុងនោះ វិស័យកសិកម្ម មានទំហំ ៦៣២,៤លានដុល្លារ ស្មើរ…