-
យុវជននៅឃុំអូរឧកញ៉ាហេងចំនួន១៥០នាក់ ត្រូវបានបញ្ចូលជាសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា

ព្រះសីហនុ៖ ពិធីប្រកាសកាសបញ្ចូលយុវជននៅឃុំអូរឧកញ៉ាហេងចំនួន១៥០នាក់ ជាសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងក្រោមវត្តមានឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នៅទីស្នាក់ការគណបក្សប្រ ជាជនកម្ពុជាស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
-
រាជរដ្ឋាភិបាល សម្រេចតែងតាំងសមាសភាពគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

ភ្នំពេញ៖ រាជរដ្ឋាភិបាល នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន, ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាអនុប្រធានអចិន្រ្តៃយ៍, ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន ក្រៅពីនេះគឺមានឯកឧត្ដមថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគណៈអភិបាលរាជធានី-ខេត្ត ជាសមាជិក។ សេចក្តីសម្រេចរាជរដ្ឋាភិបាលនេះ គឺអនុលោមតាមខ្លឹមសារអនុក្រឹត្យលេខ ១២៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។ ការបង្កើតគណៈកម្មាធិការនេះ គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានបង្កើតក្នុងឆ្នាំ២០១៧ នូវក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានលោករដ្ឋមន្រ្តី ថោង ខុន ជាប្រធាន ហើយដែលក្រុមការងារអន្តរក្រសួងក្រោមការដឹកនាំរបស់លោក ថោង ខុន បានសម្រេចការងារជាច្រើន ដូចជាការអនុម័តដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) ការរៀបចំវេទិកាជាតិអេកូទេសចរណ៍ចំនួន២លើក…
-
ពិបាកធ្វើដំណើរណាស់ពលរដ្ឋស្នើឱ្យអាជ្ញាធរ ជួយជួសជុលផ្លូវលេខ១៣៥ ដែលកំពុងទទួលរងការខូចខាតខ្លាំង

-
ថ្ងៃចន្ទសប្តាហ៍ក្រោយ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំរៀបចំសេចក្តីទូលថ្វាយមតិ ថ្វាយព្រះមហាក្សត្រ លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការកំណត់ សញ្ជាតិខ្មែរតែមួយ ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ

-
គិតត្រឹមព្រឹកថ្ងៃទី០៩ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១២.៤លាននាក់ ស្លាប់ជាង ២៦.៧ម៉ឺននាក់

-
សម្ដេចតេជោ ហ៊ុន សែន បង្ហោះរូបថតចៅ ដោយលើកឡើងថា ស្តាប់សារសម្លេងចៅ នឹកឃើញដល់ឆ្នាំ១៩៧៧ នៅពេលឪពុករបស់គេ កើតឡើងគ្មានឪពុកនៅក្បែរ កើតក្នុងគុគឥតជញ្ជាំង

-
រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តកិច្ចការងារសេវាសង្គម

កណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តកិច្ចការងារ សេវាសង្គមនានា ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពី អជ្ញាធរក្រុង-ស្រុក មន្ទីរជំនាញពាក់ព័ន្ធ ទីចាត់ការផែនការវិនិយោគខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនេះ លោកជំទាវ ហ៊ុន កុសនី បានធ្វើការកោតសរសើរវាយតម្លៃខ្ពស់ លោក-លោកស្រី ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងអនុវត្តការងារទៅតាមតួនាទីភារកិច្ច របស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពតាមគោលការណ៍ បែបបទ នីតិវិធីបានយ៉ាងល្អប្រសើរនាពេលកន្លងមក។ លោកជំទាវអភិបាលរងខេត្ត ក៏បានលើកទឹកចិត្ត ដល់មន្ត្រីពាក់ព័ន្ធ និងអជ្ញាធរក្រុង-ស្រុក ត្រូវបន្តខិតខំបំពេញការងារ ក្នុងការអនុវត្តកិច្ចការងារ សេវាសង្គមនានាឱ្យបានល្អបន្ថែមទៀត ហើយរដ្ឋបាលខេត្ត ក៏ដូចជាថ្នាក់ជាតិ នៅចាំជួយគាំទ្រជាប់ជាប្រចាំ។ លោកជំទាវបានបញ្ជាក់ថា យោងតាមការរាយការណ៍ និងការពិភាក្សាគ្នារួចមក ឃើញថា បញ្ហាប្រឈមនៅតាមរដ្ឋបាលនីមួយៗ គឺសុទ្ធតែមានរៀងៗខ្លួន ដូច្នេះការបំពេញនូវមុខងារដែលបានផ្ទេរទៅឱ្យអនុវត្តនៅថ្នាក់មូលដ្ឋាន វាស្ថិតលើភាពប៉ិនប្រសព្វ របស់រដ្ឋបាលក្រុង-ស្រុក ក្នុងការគ្រប់គ្រង ការចាត់ចែង ដើម្បីទទួលបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ទាន់ពេលវេលា…
-
ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំរៀបចំសេចក្តីទូលថ្វាយមតិ ថ្វាយព្រះមហាក្សត្រ លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិនៅថ្ងៃចន្ទសប្តាហ៍ក្រោយ

-
សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលប្តេជ្ញាបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និង អាករនាំចូល និង រថយន្តចង្កូតស្តាំខុសច្បាប់ចាប់ពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ

ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញាបញ្ចប់ បញ្ហារថយន្តមិនបង់ពន្ធ និង អាករនាំចូល និង រថយន្តចង្កូតស្តាំខុសច្បាប់ដែលជាបញ្ហាច្រំដែលចាប់ពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ ។
-
រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃសុក្រ ទី៨ ខែតុលា ឆ្នាំ២០២១ សម្រេចតែងតាំងសមាសភាពគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
