-
យុវជនចំនួន៣៩៦នាក់ នៅស្រុកព្រៃនប់ ត្រូវបានប្រកាសទទួលស្គាល់ ជាសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជា

-
ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងស៊ីនអាន គាំទ្រគំនិតផ្តួចផ្តើមវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ តម្រូវឲ្យមេដឹកនាំកំពូលមានសញ្ជាតិតែមួយ

ចិន៖ បើតាមញាតិគាំទ្ររបស់ ស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា នៃទីក្រុងស៊ីនអាន ប្រទេសចិនបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងស៊ីនអាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន គឺគាំទ្រគំនិតផ្តួចផ្តើមវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ តម្រូវឲ្យមេដឹកនាំកំពូលមានសញ្ជាតិតែមួយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ គឺជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។
-
សេចក្តីព្រាងសេចក្តីប្រកាស ASEP11 ត្រូវបាន ប្រជុំ ពិនិត្យ

-
សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន ៣៩៦នាក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានទទួលស្គាល់

-
អ្នកតំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការច្បាប់គណបក្សខេត្តត្បូងឃ្មុំលើកទឹកចិត្តដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្ស មេឃុំ និងជំទប់ទាំងអស់ត្រូវ យកចិត្តទុកដាក់ស្វែងយល់ពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងបរិបទជំងឺកូវីដ-១៩

ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការច្បាប់គណបក្សខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលក្នុងវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពី នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្ស មេឃុំ និងជំទប់នៃឃុំទាំង៧ នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ដោយមានសិក្ខាកាមចូលរួម ជាង ៦០នាក់។ លោក នាដ្ឋ រ៉ាវុធ ប្រធានគណៈកម្មាធិកាគណបក្សស្រុក បានឡើងមានមត្តិស្វាគមន៏និងជម្រាបជូននូវរបាយការណ៍ ពីសភាពការណ៏ទូទៅ និងវឌ្ឍនភាព ស្តីពីដំណើរការរៀបចំក្រុមការងារ ភ្នាក់ងារចុះឈ្មោះបោះឆ្នោត ការរៀបចំផែនការយុទ្ធនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសម្រាប់អាណត្តិទី ៥ ឆ្នាំ ២០២២ ក្នុងមូលដ្ឋានស្រុកតំបែរ ។ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍លើកឡើងថា សារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណងដើម្បីឱ្យសិក្ខាកាម ដែលជាគ្រូបង្គោលនៃក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្ស មេឃុំ និងជំទប់ នៅក្នុងស្រុតំបែរទាំងអស់ បានយល់ដឹង អំពីច្បាប់ និងបទបញ្ជានីតិវិធីនានា របស់គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ការចុះឈ្មោះនិងពិនិត្យបញ្ជីបោះឆ្នោតជ្រើសរើដក្រុមប្រឹក្សាឃុំ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០…
-
បុរសម្នាក់ ឃើញម៉ាសុីនត្រជាក់ហៀរទឹកខំឡើងជូត បែរជាឆ្លងចរន្តអគ្គិនី ឆក់ បណ្តាលឱ្យស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសជាបុគ្គលិកធនាគារម្នាក់ ត្រូវបានឆ្លងចរន្តអគ្គិសនីឆក់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ឃើញម៉ាសុីត្រជាក់បំពាក់នៅលើជាន់ទី១ ហៀរទឹក ខំឡើងជូតទឹកបែរជាឆ្លងឆក់ស្លាប់ ក្រុមគ្រួសារបាត់យូរពេកទៅតាមហៅ ក៏ស្រាប់តែប្រទះឃើញដេកស្លាប់បាត់ទៅហើយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងលេខ២ បុរីឡុងនី ផ្ទះលេខ២៤C ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះ ឈ្មោះ យ៉ាន់ ប្រសិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបុគ្គលិកធនាគារ មានប្រពន្ធ ជាបុគ្គលិកធនាគារជាមួយគ្នា រស់នៅផ្ទះកើតហេតុខាងលើ។ បើតាមការបញ្ជាក់ពីក្រុមគ្រួសារ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្បាលម៉ាសុីនត្រជាក់ ដែលចាប់បំពាក់នៅលើជាន់ទី១ ដាក់នៅយ៉ខាងមុខ ក៏មានហៀរទឹកធ្លាក់ មកលើឥដ្ឋ ឃើញដូច្នោះជនរងគ្រោះ បានឡើងទៅជូត ដោយបាត់យូរពេក លុះដល់ម៉ោងហូបបាយផង ក្រុមគ្រួសារបាត់យូរពេកបានឡើងទៅតាមហៅ ក៏ស្រាប់តែប្រទះឃើញដេកស្លាប់បាត់ទៅហើយ។ បើតាមអ្វីដែលឃើញជាក់ស្តែង ទឹកដែលហូរចេញពីម៉ាសុីនត្រជាក់នោះ ឆ្លងចរន្តអគ្គិសនីជាន់ប៉ះមិនបានទេឆក់ ទើបសន្និដ្ឋាន ជនរងគ្រោះឆ្លងចរន្តភ្លើងឆក់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។ ក្រោយពេលកើតហេតុ…
-
សសយក រាជធានីភ្នំពេញ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី«នីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

-
រដ្ឋបាលខណ្ឌច្បារអំពៅ បង្កើនការប្រុងប្រយ័ត្ន និងត្រៀមដោះស្រាយ បញ្ហាជំនន់ទឹកភ្លៀង

-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២២០នាក់, ជាសះស្បើយ ៥៣៧នាក់, ស្លាប់ចំនួន ២៣នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២២០នាក់, អ្នកជំងឺចំនួន ៥៣៧នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ២៣នាក់។ គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៤,៥៧១នាក់, អ្នកជាសះស្បើយសរុបចំនួន ១០៧,៣៧៦នាក់, ស្លាប់សរុបចំនួន ២,៤៨២នាក់ ៕
-
សិក្ខាសាលាស្ដីពីចក្ខុវិស័យ និងគំនិតអាទិភាពរបស់សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន ឆ្ពោះទៅឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២
