-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង

-
អាជ្ញាធរស្រុកភ្នំស្រួច ជម្លៀសពលរដ្ឋ៤៥គ្រួសារ ចេញពីការលិច លង់ ដោយជំនន់ទឹកភ្លៀង

ប្រជាពលរដ្ឋប្រមាណ៤៥គ្រួសារ ដែលរស់នៅក្នុងភូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង នៃស្រុកភ្នំស្រួចត្រូវបានបង្ខំចិត្តជម្លៀសមកកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីលំនៅដ្ឋានរបស់ពួកគាត់ត្រូវបានលិចលង់ដោយជំនន់ទឹកភ្លៀង ហើយអាជ្ញាធរខេត្តកំពុងយកចិត្តទុកដាក់ និងផ្តល់ស្បៀងសង្គ្រោះបន្ទាន់។ អាជ្ញាធរស្រុកភ្នំស្រួច លោក ហ៊ន ពិសិដ្ឋ បានឱ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ថា ភ្លៀងបានធ្លាក់ជាប់ៗគ្នា បានធ្វើឱ្យលំនៅដ្ឋាន និងហេដ្ឋារចនាសម្ពន្ធ័ក្នុងឃុំមួយចំនួនត្រូវរងការលិចលង់ ហើយពលរដ្ឋខ្លះត្រូវបង្ខំចិត្តចាក់ពីលំនៅដ្ឋានមករកទីទួលសុវត្ថិភាព។ នៅចំពោះមុខពេលនេះប្រជាពលរដ្ឋ៤៥គ្រួសាររស់នៅក្នុងទំនប់អូរកូនត្រុំ ភូមិអូរកូនត្រុំ នៃឃុំត្រែងត្រយឹង ដែលបានរងការលិចលង់ធ្ងន់ធ្ងរ ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ។ ហើយដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃក្នុងកំឡុងពេលរស់នៅលើទីទួលនេះ រដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្ត ក៏បាននាំយកស្បៀងសង្គ្រោះបន្ទាន់ទៅចែកជូនដល់ពលរដ្ឋទាំងអស់នេះ។ ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ទឹកគឺជាជីវិតនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង តែបើទឹកច្រើនពេកក៏អាចបំផ្លាញជីវិតយើងវិញដូចគ្នា។ ជាក់ស្តែងដូចពេលនេះ ទឹកបានបង្កការលិចលង់លំនៅដ្ឋានស្រែដំណាំ ហើយបានរុញច្រានឱ្យបងប្អូនបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន។ ក្នុងកាលៈទេសៈនៃការលិចលង់នេះ សូមបងប្អូនបង្កើនការប្រុងប្រយត្ន័ឱ្យបានខ្ពស់បំផុត ព្រោះសត្វអសិរពិស និងសត្វកាចសាហាវផ្សេងៗវាក៏រត់រកទីទួលសុវត្ថិភាពដូចគ្នា ដូច្នេះវាអាចខាំឬទិចបងប្អូនប្រសិនជាបងប្អូនទៅប៉ះពាល់ឬជាន់វា។មួយវិញទៀតក៏សូមឱ្យបងប្អូនចូលរួមថែទាំសុខភាពផ្ទាល់ខ្លួនដោយហូបស្អាត ផឹកទឹកឆ្អិន និងគេងក្នុងមុងជាប្រចាំដើម្បីគេចផុតពីជំងឺដង្កាត់ផ្សេងៗផងដែរ។ សូមបញ្ជាក់ថាសម្រាប់ខេត្តកំពង់ស្ពឺ ទឹកជំនន់នៅមិនទាន់មានបញ្ហាចោទនៅឡើយទេ ហើយនេះជាគឺជាពលរដ្ឋដំបូងគេដែលរងគ្រោះដោយសារតែពួក គាត់រស់នៅក្នុងអាងស្តុកទឹកដែលកសាងឡើងនៅក្នុងរបបប៉ុលពត៣ឆ្នាំ ៨ខែនិង២០ថ្ងៃ និងជួសជុលឡើងវិញដោយក្រសួងធនធានទឹកនិងឧតុនិយម៕
-
ឯកឧត្តម អ៊ុច បូររិទ្ធជួបសំដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី

-
គ្រួសារអតីតយុទ្ធជនពិការបានទទួលខ្នងផ្ទះទី២០០ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការីនិងអាជ្ញាធរដែនដី ចុះប្រគល់ផ្ទះមួយខ្នង ដែលជាខ្នងផ្ទះលើកទី២០០ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធ ជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពិការ នៅភូមិស្រឡៅ ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំនៅព្រឹកថ្ងៃអាទិត្យទី១០ ខែតុលា ឆ្នាំ២០២១ ។
-
អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងព្រះគ្រូចៅអធិការវត្តប្រាំពីរល្វែង នាំយកអំណោយជូនដល់គ្រួសារខ្វះខាតចំនួន ១៥គ្រួសារ និងវត្តចំនួន១

សៀមរាប ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ព្រះគ្រូចៅអធិការវត្តប្រាំពីរល្វែង និងអញ្ជើញចូលរួមពីក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកស្រីស្នំ ព្រមទាំងក្រុមការងារយុវជនគណបក្សកម្ពុជាខេត្តសៀមរាបចុះមូលដ្ឋានស្រុកស្រីស្នំ និងឃុំ បាននាំយកអំណោយចែកជូនដល់គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥គ្រួសារ និងវត្តចំនួន ១ ស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។
-
ឯកឧត្តម ស សុខា អញ្ជើញពិនិត្យបណ្ណាល័យ និងមណ្ឌលហែលទឹកខ្នាតអន្តរជាតិ ក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង

-
ឯកឧត្តម ស សុខា សម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគារសិក្សា១ខ្នង ៥បន្ទប់ ដែលមានតម្លៃជាង៦ម៉ឺនដុល្លារ ជាអំណោយ «លោក ហុង ឆាយ និងលោកស្រី ម៉ា សុភី» នៅសាលាបឋមសិក្សាវត្តកែវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ជាតំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា១ខ្នង មាន៥បន្ទប់ រួមនិងបង្គន់អនាម័យចំនួន២បន្ទប់ ដោយចំណាយថវិកាសរុបអស់៦៨.១០០ដុល្លារអាមេរិកដែលជាអំណោយសប្បុរសធម៌ របស់ លោក ហុង ឆាយ និងលោកស្រី ម៉ា សុភី ដែលបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សាវត្តកែវ ស្ថិតក្នុងភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
-
សម្ដេចតេជោ ហ៊ុន សែន អបអរសាទរក្រុមជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកោះហ្គាំ ១ ទល់ ០

-
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នឹងមកដល់ខេត្តសៀមរាបក្នុងឆ្នាំ ២០២២ ឆាប់ៗនេះហើយ។

ការទទួលចុះឈ្មោះសិស្សានុសិស្សនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះសម្រាប់វគ្គសិក្សារបស់ Aii (កុម្ភៈ/២០២២) និងឆមាសទី ២ របស់ AIS (១៤ មីនា ២០២២) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ។ សូមទទួលស្វាគមន៍យើងខ្ញុំមកកាន់ខេត្តសៀមរាបផង។ យើងខ្ញុំនឹងទន្ទឹងរង់ចាំជួបអ្នកទាំងអស់គ្នានៅទីនេះ និងបម្រើសិស្សានុសិស្សរបស់យើងនៅសៀមរាប និងតំបន់ជុំវិញខេត្តនេះ។ ថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២១ ត្រូវនឹងថ្ងៃគម្រប់ខួប ១៦ ឆ្នាំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)។ មជ្ឈមណ្ឌល ភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តសៀមរាប មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ 6A សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប (ជាប់នាយកដ្ឋានពន្ធដា ខេត្ត សៀមរាប និងទល់មុខផ្សារទំនេីបអង្គរ)៕ដោយ/សួង ពិសិដ្ឋ
-
ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តមន្ត្រីមូលដ្ឋានបន្តបង្កើនធ្វើអំពើល្អ និងបម្រើប្រជាជនឱ្យកាន់តែប្រសើរឡើងខ្លាំងថែមទៀត ព្រោះជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា

ក្នុងក្របខណ្ឌឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសសមាជិកក្រុម ប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការ ងារគណបក្សចុះ មូលដ្ឋានខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពការងារ សម្រាប់ការត្រៀមការបោះឆ្នោត នាពេលខាងមុខ។ កិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងគណៈកម្មាធិការគណបក្សខេត្ត ស្រុក ឃុំសង្កាត់នៃខេត្តព្រះសីហនុ។