-
ឯកឧត្តមប្រាក់ សុខុននឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការ កសាង ទំនុក ចិត្ត នៅអាស៊ី (CICA)

-
ផ្លូវបេតុងមួយខ្សែ ប្រវែង ១៨៨០ម៉ែត្រ ក្នុងស្រុកកំពង់ត្រាច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

-
ព្រះមហាក្សត្របានធ្វើព្រះរាជលិខិតជូនសម្តេចតេជោ ហ៊ុន សែន អំពីការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និង មាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមដើម្បីកំណត់ ឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជា ឥស្សរជនដែលមាន សញ្ជាតិខ្មែរតែមួយគត់

ភ្នំពេញ:ព្រះមហាក្សត្របានធ្វើព្រះរាជលិខិតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និង មាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមដើម្បីកំណត់ ឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជា ឥស្សរជនដែលមាន សញ្ជាតិខ្មែរតែមួយគត់។
-
កងយោធពលខេមរភូមិន្ទនឹងចាក់វ៉ាក់សាំង ដូសជំរុញកូវីដ-១៩ ជូនកម្មករនិយោជិតចាប់ពីថ្ងៃទី១១ ខែតុលា តទៅ

-
អភិបាលរាជធានីជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តឲ្យបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ជំងឺកូវី-១៩ និងរាល់ការចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ត្រូវ បង្ហាញបណ្ណចាក់វាក់សាំង

-
ក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) CO., LTD បានចុះបញ្ជីជាស្ថាពរ

(ភ្នំពេញ):ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឆ្លើយតតាមសំណើរ សុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ប្រមាណ ៤,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់ ៣១៤កន្លែង៕
-
សម្ដេចក្រឡាហោម ស ខេង បន្ដអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ

នារសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ដអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ងួន រតនៈ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ជំនួសឯកឧត្តម សុខ លូ ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រងបានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងវិញ។
-
អនុប្រធាន បេសកកម្ម នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានចាត់ទុកការផ្តល់វ៉ាក់សំាងប្រឆំាងកូវីដ-១៩ នៅកម្ពុជា ឈានមុខគេនៅក្នុងអាស៊ាន

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាដំបូងរវាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយឯកឧត្តម Andreas Zurbrugg អនុប្រធានបេសកកម្មថ្មី នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃច័ន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ នាទីស្តីការក្រសួង ឯកឧត្តមអនុប្រធានបេសកកម្មរូបនេះ បានចាប់អារម្មណ៍ទៅលើការចាក់វ៉ាក់សាំងការពារកូវី-១៩ នៅកម្ពុជា ថា ការផ្តល់វ៉ាក់សំាងប្រឆំាងកូវីដ-១៩ កន្លងមកបានល្អ ហើយស្ទើរតែជាប្រទេសឈានមុខគេនៅក្នុងអាស៊ាន បាននឹងកំពុងល្បីបំផុតនៅក្នុងពិភពលោក ។
-
គណៈរដ្ឋមន្ត្រីបញ្ជូនសំណើសុំធ្វើវិសោធនកម្មនៃរដ្ឋធម្មនុញ្ញកំណត់ឱ្យប្រធានរដ្ឋសភា, ព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយទៅដល់រដ្ឋសភា

ភ្នំពេញៈ គណៈរដ្ឋមន្ត្រីបានបញ្ជូនសំណើធ្វើវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញ ទៅដល់រដ្ឋសភាហើយនៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
-
កាន់តែច្បាស់ហើយរឿងលក់ដីអាងទឹកដងទង់៖ពាក់ព័ន្ធជាមួយនាយករដ្ឋបាលខេត្តកំពត, លោក ប៉ិល កុសល និងមន្ត្រីពាក់ព័ន្ធមួយចំនួន

ភ្នំពេញៈប្រជាពលរដ្ឋបានទទូចសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យមើលរឿងរបស់លោក វ៉ិត វឌ្ឍនា ជានាយករដ្ឋបាលខេត្តកំពត, លោក ប៉ិល កុសល អភិបាលរងខេត្តកំពត និងជាប្រធានគណៈកម្មការទទួលបន្ទុកដីធ្លី មន្ត្រីពាក់ព័ន្ធមួយចំនួនចាប់តាំងពីថ្នាក់ភូមិឃុំថ្នាក់ស្រុក ថ្នាក់មន្ត្រីជំនាញ រហូតដល់ថ្នាក់ខេត្តបានឃុបឃិតគ្នាលក់ ទៅឱ្យក្រុមហ៊ុន សេង សម្បត្តិ ក្នុងតម្លៃរាប់លានដុល្លារដើម្បីសាងសង់ផ្ទះល្វែងលក់នោះ។