-
ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងកុកក្រុងកំពង់ចាមចំណាយថវិការជួសជុលផ្លូវដើម្បីសំរួលដល់ការធ្វើដំនើរពលរដ្ឋ

កំពង់ចាម៖ ដោយមានការនែនាំពីលោកប្រធានមន្ទីរដែនដីនគររូបនីយកម្ម និងសំណងខ្ញុំបាទ យ៉ន ឆៃយុត្ត ប្រធានក្រុមចុះជួយភូមិចុងថ្នល់ទី1 សូមគោរពរាយការណ៌ ជូនលោកប្រធានមន្ទីរ ដែនដី និងជាប្រធានក្រុមការងារ ចុះជួយ សង្កាត់បឹងកុក ជាទីគោរព នៅថ្ងៃទី 10_11 ខែតុលា ឆ្នាំ 2021 ខ្ញុំបាទបានដឹកនាំក្រុមការងារបក្សភូមិចុះជួស ជុល ផ្លូវ ខូចមាន ដូចជា គ្រលុក សំបុកមាន់ ដើម្បីប្រើប្រាស់បណ្ណោះអាសន្នតាមការណែនាំរបស់លោកប្រធានមន្ទីរ ដោយប្រើ កំទេចថ្មមិច ដោយចាក់នៅ ភូមិ ចុងថ្នល់ទី1 ចំនួន 2 ឡាន ភូមិចុងថ្នល់ទី2 ចំនួន 4 ឡាន និងភូមិ ឡឥដ្ឋ ចំនួន 2 ឡាន សរុបស្មើ 08 ឡាន ក្នុងមួយឡានៗ = 50$ ចំណាយអស់ថវិការសរុប = 400$ សូមអរគុណ ។
-
សម្តេចប្រធានព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន តាមប្រព័ន្ធនិម្មិត

-
គជប ចាប់ផ្ដើមផ្តល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ តាមសាលាឃុំ សង្កាត់

-
គ.ជ.ប ចាប់ផ្ដើមបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ តាមសាលាឃុំ សង្កាត់

ភ្នំពេញៈនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ គឺជាថ្ងៃដំបូងដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកឱ្យដំណើរការការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅទូទាំងប្រទេស។ ការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ទូទាំងប្រទេស បានបើកដំណើរការព្រមគ្នានៅវេលាម៉ោង៧:០០នាទីព្រឹក និងបានប្រព្រឹត្តទៅល្អពុំមានបញ្ហាប្រឈមណាមួយធ្វើឱ្យរាំងស្ទះឡើយ។
-
ប្រតិភូលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរងផលប៉ះពាល់ទឹកជំនន់ (មានវីដេអូ)

-
ប្រធានអង្គការ UNDP កោតសរសើររាជរដ្ឋាភិបាលកម្ពុជាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានចំនួនជិត១០០% ក្នុងក្របខ័ណ្ឌទូទាំងប្រទេស

ភ្នំពេញៈប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ UNDP លោកស្រី អាលីសារ ចាកគឺរ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានចំនួនជិត ១០០% ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ជាពិសេសជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាកសាំងបង្កការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួន បានល្អជាងប្រទេសមួយចំនួន ជាពិសេសប្រទេសអភិវឌ្ឍន៍ខ្លះ ដែលមានលុយច្រើន ប៉ុន្តែការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋរបស់គេមានចំនួនតិច។
-
អាជ្ញាធរខេត្តកំពង់ស្ពឺ ដាក់ចេញនូវវិធានការរដ្ឋបាលជាថ្មីរយៈពេល ១៤ថ្ងៃ ក្រោយស្ទុះឡើងវិញការឆ្លងជំងឺកូវីដ-១៩

ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាថ្មីម្តងទៀត ក្រោយស្ថានភាពនៃការឆ្លងបានស្ទុះឡើងវិញគួរឱ្យព្រួយបារម្មណ៍។ការដាក់ចេញវិធានការរដ្ឋបាលនេះធ្វើឡើងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ខែតុលា រហូតដល់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ ក្រោយការដាក់ចេញនូវវិធានការរដ្ឋបាលនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានកំណត់ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមានជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡា។ រាល់សកម្មភាពការងារ មុខរបរ អាជីវកម្ម ដែលមិនត្រូវបានហាមឃាត់ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ ។ ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល…
-
កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុ (Record of Discussion) នៃកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចប្រតិបត្តិការទ្វេភាគី រវាង កម្ពុជា-ថៃ (JC) លើកទី១១

-
នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការ គួរ សម និងជម្រាបលា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្រោយបញ្ចប់បេសក កម្មអស់រយៈពេលបីឆ្នាំ នៅកម្ពុជា

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានទទួលជាមួយ លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ដើម្បីជម្រាបលា ក្រោយបញ្ចប់បេសកកម្មអស់រយៈពេលបីឆ្នាំនៅកម្ពុជា។ លោកស្រី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយខាងធនាគារ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ នៅក្នុងវិស័យកសិកម្ម។ លោកស្រីសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម។ លោកស្រី Sunniya Durrani-Jamal បន្ថែមថា វិស័យកសិកម្មនៅកម្ពុជា មានសក្តានុពលជាច្រើន ដែលដៃគូអភិវឌ្ឍអាចបន្តផ្តល់ការគាំទ្របន្ថែម ជាពិសេសការពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែម ដែលអាចជួយបង្កើនចំណូលបន្ថែមដល់កសិករ និងកំណើនសេដ្ឋកិច្ចផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវអំណរគុណជូនចំពោះធនាគារអភិវឌ្ឍអាស៊ី ក្រោមការដឹកនាំរបស់លោកស្រីកន្លងមក ដែលបានយកចិត្តទុកដាក់ជួយគាំទ្រគម្រោងជាច្រើននៅក្នុងវិស័យកសិកម្ម។ ឯកឧត្តម បានជម្រាបលោកស្រីថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅតែចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច ជាក់ស្តែងនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីត១៩នេះ ផលិតកម្មកសិកម្ម ក៏ដូចជាការនាំចេញផលិតផលកសិកម្មនៅតែរក្សាបាននូវកំណើន និងបានចូលរួមសម្រាលនូវការ ប៉ះពាល់ពីសម្ពាធនៃជំងឺកូវីដ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនបន្ថែមថា ក្រសួងកសិកម្ម…
-
សម្តេចតេជោ ហ៊ុន សែន៖ ដំណើការអនុម័តច្បាប់សញ្ញាតិខ្មែរតែមួយ នឹងត្រូវដំណើការ និងអនុម័តក្នុងពេលឆាប់ៗនេះ
