-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តភ្នំខ្លែង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អញ្ជេីញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុរបស់កាកបាទក្រហមកម្ពុជា ប្រគេនព្រះទេពរង្សី ខាត់ យស រាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាសម្តេចព្រះមហាសង្ឃរាជ និងជាព្រះគ្រូអនុគណស្រុកទ្រាំង និងព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តភ្នំខ្លែង ដែល ស្ថិតនៅភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២១ ។
-
បែកធ្លាយលិខិតទទួលលុយលោក វ៉ិត វឌ្ឍនា ពីប្រធានក្រុមហ៊ុន សេង សម្បត្តិ ក្នុងទឹកប្រាក់៥ម៉ឺនដុល្លារ រឿងលក់អាងទឹកដងទង់

ភ្នំពេញៈលេចធ្លាយលិខិតទទួលលុយរបស់លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពត ពីលោក សេង សម្បត្តិ ប្រធានក្រុមហ៊ុន សេង សម្បត្តិ ក្នុងទឹកប្រាក់៥ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធរឿងលក់អាងទឹកដងទង់ ទៅឱ្យក្រុមហ៊ុន សេង សម្បត្តិ ក្នុងតម្លៃរាប់លានដុល្លារ ដើម្បីសាងសង់ផ្ទះល្វែងលក់។ លិខិតទទួលលុយនេះ រឹតតែបញ្ជាក់កាន់តែច្បាស់ថែមទៀតថា លោក វ៉ិត វឌ្ឍនា ជាប់ពាក់ព័ន្ធក្នុងរឿងលក់អាងទឹកដងទង់។
-
នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យមានភាពរីកចម្រើន

ភ្នំពេញ:នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា លោកស្រី Sunniya Durrani-Jamal បានបញ្ជាក់ថា លោកស្រីបានមើលឃើញពីខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមអភិវឌ្ឍន៍លើវិស័យជាច្រើនរបស់ជាតិ។
-
ពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩»

-
មន្ត្រីចូលនិវត្តន៍ចំនួន ៣រូប នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក ទទួលបានកាដូរអនុស្សាវរីយ៍ និងថវិកា របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ

-
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានណែនាំនាយកទីភ្នាក់ងារUSAIDថ្មី ប្រចាំកម្ពុជា សូមចូលរួម សហការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និរន្តរភាព នាពេលអនាគត

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួង និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីតាមរយ: ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការកសាង និងអភិវឌ្ឍកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ ហើយជាប្រាកដរាល់គម្រោង ឬកម្មវិធីជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារ USAID បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមាន ការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបទាន់សម័យ ធននឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាបានថ្លែងអំណរគុណចំពោះពេលវេលារបស់ឯកឧត្តមរដ្ឋមន្ត្រី និងជាពិសេសកិច្ចសហការបានល្អប្រសើររវាងក្រសួង និងទីភ្នាក់ងារ USAID ក្នុងការអនុវត្តគម្រោងទាក់ទងនឹងការអភិវឌ្ឍន៍វិស័យកសិកម្ម។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានណែនាំនាយកទីភ្នាក់ងារUSAIDថ្មី ប្រចាំកម្ពុជានឹងបំពេញការងារ សម្រាប់វិស័យកសិកម្ម ហើយសង្ឃឹមថា លោកស្រីនឹងរួមសហការបានល្អជាមួយក្រសួងដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និរន្តរភាព…
-
កិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ ស្តីពីទិសដៅអនុវត្តបន្តបន្ទាប់ពីកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀង នៅទីក្រុងញូយ៉ក

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានរៀបចំកិច្ចប្រជុំជួបមុខគ្នាជាក្រុមតូច ដើម្បីកំណត់ទិសដៅអនុវត្តបន្តនៃផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងប្រកបដោយចិរភាពនៅកម្ពុជា ឆ្នាំ២០៣០ បន្ទាប់ពីកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ឋស្បៀងនៅទីក្រុងញូយ៉ក កាលពីថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីកិច្ចប្រជុំទល់មុខគ្នានេះអាក់ខានមួយរយៈដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ តែទោះបីយ៉ាងណាយើងក៏ត្រូវបន្តនូវការប្រុងប្រយ័ត្នតទៅទៀត ជាពិសេសអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុវត្ថិភាពសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ។ កិច្ចប្រជុំដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៣ តុលា ឆ្នាំ២០២១នេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយមានការចូលរូមពីអង្គការអន្តរជាតិនានា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ មួយចំនួនទៀត។ លោក អៀន រ៉ូសែល (Iean Russell) ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ នៃអង្គការ FAO បានធ្វើបទបង្ហាញស្តីពីផែនការសកម្មភាពសំខាន់ៗ ដើម្បីអនុវត្តបន្តក្នុងរយៈពេលខ្លីនៅក្នុងផែនទីបង្ហាញផ្លូវនៃប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជា។ បន្ទាប់មក ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រសួងកសិកម្ម បានជម្រុញផលិតកម្មដំណាំដើម្បីកាត់បន្ថយការប្រើថ្នាំកសិកម្មដែលមានហានិភ័យខ្ពស់, ការអនុវត្តនិតិវិធីនៃការគ្រប់គ្រងថ្នាំកសិកម្ម, ដំណើរការប្រព័ន្ឋធានាគុណភាពដំណាំ…
-
កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន១៣៤គម្រោង មានទុនវិនិយោគជាង៣.៣ពាន់លានដុល្លារ និងបង្កើតការងារថ្មីជាង៨ម៉ឺនកន្លែងក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ (Video Inside)

-
ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ

-
ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ និងធនាគារហត្ថា បន្តភាពជាដៃគូអាជីវកម្មធានារ៉ាប់រងអាយុជីវិត
