-
រដ្ឋមន្រ្តីក្រសួងការងារ ទទួលជួបនាយកប្រចាំប្រទេសរបស់ ADB ដែលផុតអាណត្តិ តាមប្រព័ន្ធវីដេអូ

-
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា៖កម្ពុជាបានឆ្លងកាត់គ្រប់រសជាតិក្នុងការតស៊ូ ដើម្បីឯករាជ្យ ការកសាងសន្តិភាព និងការកសាងប្រទេសជាតិ

ភ្នំពេញៈឯកឧ្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ដូចសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋជាច្រើនទៀតដែរ កម្ពុជាបានឆ្លងកាត់គ្រប់រសជាតិក្នុងការតស៊ូដើម្បីឯករាជ្យ ការកសាងសន្តិភាព និងការកសាងប្រទេសជាតិ។ កម្ពុជាបានធ្វើដំណើរលើផ្លូវមួយដ៏វែងឆ្ងាយ ហើយតាមបទពិសោធន៍របស់យើងខ្ញុំ សន្តិភាព ស្ថិរភាព និងសន្តិសុខ គឺមានតម្លៃខ្ពង់ខ្ពស់ឧត្តុងឧត្តមបំផុត ដែលយើងខ្ញុំខឹតខំការពារ និងតស៊ូប្រយុទ្ធប្រឆាំងគ្រប់ការប៉ុនប៉ងតាមរយៈអ្វីដែលគេហៅថា «បដិវត្តន៍ពណ៌»
-
ប្រធានក្រុមប្រឹក្សារាជធានី សម្តែងពីការកោតសរសើរចំពោះ រដ្ឋបាលរាជធានីភ្នំពេញយ៉ាងខ្លាំង លើការអនុវត្តការងារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ បានល្អប្រសើរ

-
“គោលការណ៍ណែនាំអាស៊ាន ស្តីពីការបញ្ជ្រាបយេនឌ័រ ទៅក្នុងគោលនយោបាយមុខរបរ និងការងារ ឆ្ពោះទៅរកការងារសមរម្យ សម្រាប់ទាំងអស់គ្នា”

-
លោកស្រី អាលីសារ ចាកគឺរ ប្រធានអង្គការ UNDP ជួបសម្ដែងការ គួរសម នឹងប្រគល់សារតាំងជូនឯកឧត្តម ប្រាក់ សុខុន

-
សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

-
សម្តេចក្រឡាហោម ស ខេង បានកោតសរសើរក្រុមការងារមនុស្សធម៌ក្រឡាហោមនិងបានអំពាវនាវកៀងគរការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋាននិងពីសប្បុរសជននានាឲ្យបន្តគាំទ្រមូលនីធិក្រឡាហោមមនុស្សធម៌ ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះនិងកំពុងជួបការលំបាកខ្លាំងនៃវិបត្តិកូវីដ-19 (មានវីដេអូ)

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារចុះជួយខេត្ត និងជា អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានថ្លែងកោតសរសើរចំពោះក្រុមការងារក្រឡាហោមមនុស្សធម៌ ដែលដឹកនាំដោយឯកឧត្តមខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល ជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាអតីតអភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង
-
កម្មករនិយោជិតចំនួន១១៧៨នាក់បានទទួលប្រាក់កញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលលើកទី៧១

-
ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ រំលឹកខួបអនុស្សារីយ៍លើកទី៦០ នៃសន្និសីទលើកដំបូងរបស់បណ្តាប្រទេសមិនចូលបក្សម្ព័ន្ធនៅទីក្រុងប៊ែលក្រាត ប្រទេសស៊ែប៊ី ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១

តាងនាមឱ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុច បូរិទ្ធ បាន សម្តែងនូវក្តីអំណរសាទរ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម អ៊ីហាម អាលីយែវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធ (NAM) និងឯកឧត្តម អាឡិចសាន់ដឺ វូឈីគ (Aleksandar Vučić) ប្រធានាធិបតីនៃសាធារណរដ្ឋស៊ែប៊ី ដែលបានរៀបចំកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃចលនា មិន ចូលបក្សសម្ព័ន្ធ នេះ។ នឹង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែប៊ី ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅដែលបានផ្តល់ជូនដល់គណៈប្រតិភូកម្ពុជា យើងខ្ញុំ។
-
ផ្សោតសមុទ្របានទទួលការអភិរក្សនិងចាប់អារម្មណ៍ពីអ្នកទេសចរកាន់តែច្រើននៅខេត្តកោះកុង

កោះកុង៖ ផ្សោតសមុទ្រកំពុងបង្ហាញខ្លួនរស់នៅយ៉ាងសុខដុមនៅលើសមុទ្រកម្ពុជា។ ផ្សោតប្រភេទក្បាលត្រងោល រាប់សិបក្បាលហែលប្រដេញគ្នា តាមទូកអ្នកទេសចរ ពិសេសនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៃដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិសាស្ត្រខេត្តកោះកុង។ ភ្ញៀវទេសចរ កាលបើទៅដល់តំបន់ធម្មជាតិនេះហើយ តែងប្រាថ្នាចង់ឃើញដោយផ្ទាល់ភ្នែកនៃសត្វផ្សោតសមុទ្រដ៏កម្រ ដែលកំពុងមានវត្តមានតិចតួចនៅក្នុងទឹកដីនៃប្រទេសកម្ពុជា។ពួកវាមានភាពស្និទ្ធសា្នលដោយមិននៅឆ្ងាយប៉ុន្មានពីអ្នកនេសាទឡើយ។ បច្ចុប្បន្នក្នុងតំបន់សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប បានកត់សំគាល់ឃើញមានចំនួនសត្វផ្សោត តាមរយៈការបំលាស់ទី កន្លែងរស់នៅរបស់ពួកវា និងការនេសាទ។ ដែនជម្រកសត្វព្រៃពាមក្រសោម ព្រមទាំងតំបន់ក្បែរៗជុំវិញឆ្នេរសមុទ្រខេត្តកោះកុង ត្រូវបានគេដឹងថា មានព្រៃកោងកាង ធនធានសមុទ្រ និងមានឆ្នេរសមុទ្រ។ សត្វផ្សោតច្រើនរស់នៅរកស៊ីចំណីកូនត្រី និងរុក្ខជាតិតាមព្រំប្រទល់សមុទ្រប្រទេសកម្ពុជាជាប់នឹងប្រទេសថៃ។ គួរបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌល សីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧ គ.ម ពីក្រុងខេមរភូមិន្ទខេត្តកោះកុង។នៅទីកន្លែងនេះគឺជាទីតាំងទេសចរណ៍ដ៏មានសក្ដានុពលមួយ ក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនកន្លែងនៅក្នុងខេត្តកោះកុង។ដើម្បីទៅដល់តំបន់ជម្រកសត្វផ្សោតនេះ អ្នកទេសចរចាំបាច់ត្រូវ ជួលទូកពីសហគមន៍ ដើម្បីជិះទៅទស្សនាសត្វផ្សោតតាមដៃសមុទ្រនៅទីនោះផ្ទាល់តែម្ដង។ទីកន្លែងនេះក្រៅពីមើលសត្វផ្សោតគេក៏អាចទស្សនាព្រៃកោងកាង មើលក្រុមប្រជាសហគមន៍ចិញ្ចឹមគ្រំចំពុះទា និងពិសេសគេអាចស្ទូចត្រីសមុទ្រកម្សាន្តសប្បាយទៀតផង។ លោក ជ័យ យឿន ប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបបានឱ្យដឹងថាសត្វផ្សោតសមុទ្រនៅតំបន់នេះ តែងតែបង្ហាញខ្លួនលើផ្ទៃទឹកដ៏ខៀវស្រងាត់ ឱ្យភ្ញៀវទេសចរបានឃើញញឹកញាប់។សត្វផ្សោតទាំងនេះមានច្រើនក្រុម ហើយប្រភេទពូជវាក៏ខុសៗគ្នាដែរ។ ទោះបីយ៉ាងណាលោកក៏មិនដឹងថាសត្វផ្សោតទាំងនេះមានចំនួនប៉ុន្មានឱ្យពិតប្រាកដែរ ប៉ុន្តែយ៉ាងហោចណាស់ក៏មានចំនួនពី៣០-៤០ក្បាលដែរ នៅក្នុងតំបន់ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។…