-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បញ្ជាក់ថា កម្ពុជានឹងលើកយកប្រធានបទ ស្តីពី ស្ត្រី និងភាពជាអ្នកដឹកនំា ដាក់នៅក្នុងកិច្ចប្រជុំធំៗASEM និងអាស៊ាន

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រាប់មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា ថា ៖ ចុងឆ្នាំ២០២១ និងឆ្នំា២០២២ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងជាប្រធានអាស៊ាន ។ លោកជំទាវបន្តថា ៖ បើយោងតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានដាក់ចេញរួចហើយនូវប្រធានបទ ដែលនិយាយអំពីស្ត្រី និងភាពជាអ្នកដឹកនំា នៅក្នុងអាស៊ាន ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពេលដែលលោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអនបានអនុញ្ញាតឲ្យឯកឧត្តម Andreas Zurbrugg អនុប្រធានបេសកកម្មថ្មី នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម កាលពីថ្ងៃច័ន្ទ ទី១១ ខែតុលា នៅទីស្តីការក្រសួង ។ ឯកឧត្តម Zurbrugg បានគាំទ្រនិងប្រធានបទនេះ ព្រោះក្រៅពីបេសកកម្មសំខាន់ៗមួយចំនួននៅកម្ពុជា ឯកឧត្តមក៏មានសកម្មភាពធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលី ដើម្បីគាំទ្រដល់ការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្ត្រី ជាមួយក្រសួងកិច្ចការនារី តាមរយៈអង្គការអូស្ត្រាលី-កម្ពុជា ដើម្បីកិច្ចសហប្រតិបត្តិការប្រកបដោយសមធម៌ និងនិរន្តរភាព ( ACCESS…
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តរតនគីរី

-
លោកជំទាវ ឱ វណ្ណឌីន នាំយកអំ ណោយរបស់សម្ដេចតេជោផ្ដល់ជូនលោកយាយ និងលោកតា ២នាក់ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវី១៩នៅក្នុងក្រុងកំពង់ឆ្នាំង

-
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

-
ម្ចាស់សំឡេង Are you ok? យកលុយទៅជួយឪពុកម្តាយ និងធ្វើផ្ទះ បន្ទាប់ពីលក់សិទ្ធិបានរាប់ម៉ឺនដុល្លារ

ភ្នំពេញ ៖ “Are you ok?” ពាក្យដែលអ្នកលេង Tik Tok ម្នាក់និយាយលេង ត្រូវបានអ្នកភ្លេងយកទៅ Remix ផុសលើ Tik Tok និងទទួលបានគាំទ្រពីមហាជនជុំវិញពិភពលោក ពេលនេះផលិតកម្ម Galaxy Navatra ទិញសិទ្ធិពាក្យនោះ យកទៅផលិតជាបទចម្រៀងឲ្យមានលក្ខណៈស្ដង់ដារ ក្នុងតម្លៃ ១២.០០០ ដុល្លារ ធ្វើឲ្យម្ចាស់ពាក្យមានលទ្ធភាពយកលុយនោះទៅធ្វើផ្ទះ និងជួយម៉ែឪរួចផុតពីភាពក្រីក្រ។
-
រដ្ឋមន្រ្តីក្រសួងការងារ ប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួង ក្រោយពីបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាល

ការប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ក្រោមឱវាទក្រសួង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ធ្វើឡើងបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានការឯកភាពពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។ ការបើកដំណើរការឡើងវិញគ្រឹះស្ថាន អ.ប.វ. គឺមានភាពចាំបាច់ណាស់ ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងប្រសិទ្ធភាពនៃកម្លាំងពលកម្មជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ជាងនេះទៅទៀត ការអប់ររំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា មុននឹងឈានដល់ការទទួលការអនុញ្ញាតឱ្យបើកដំណើរការសិក្សាឡើងវិញ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួង ពីប្រមុខរាជរដ្ឋាភិបាល គឺអនុគណៈកម្មការវាយតម្លៃ ផែនការ និងយុទ្ធសាស្រ្ត នៃគណកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានពិនិត្យនិងវាយតម្លៃ លើការរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) រួចដាក់ឆ្លងការប្រជុំសម្រេចពីគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ដោយផ្អែកលើហេតុផលពីរ ៖ ទី១-ក្រសួងបានរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយធានាបាននូវការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមានយន្តការច្បាស់លាស់ក្នុងការពិនិត្យវាយតម្លៃហានិភ័យ…
-
រដ្ឋមន្រ្តីក្រសួងការងារ ប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួង ក្រោយពីបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាល

-
ជំនួនបរវាងឯកឧត្តម ជា ចាន់តូ និងលោក Yasuhisa Ojima

-
កម្ពុជាជាប់ចំណាត់លេខ១ ជាប្រទេសមានភាពរួសរាយរាក់ទាក់ជាងគេ នៅលើពិភពលោក អ្នកជំនាញថា កេរ្តិ៍ឈ្មោះល្អនេះជួយទាក់ទាញទេសចរ ពេលបើកប្រទេសវិញ

-
ពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវិធីអន្ដរជាតិ មួយរវាងសាលាវិស្វកម្មធំចំនួនពីរគឺ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និង ECAM LaSalle នៃប្រទេសបារាំង
