-
សមត្ថកិច្ចខេត្តព្រះសីហនុចុះផ្សព្វផ្សាយវិធានការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅតាមតំបន់ឆ្នេរ

កងអន្តរាគន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រមទាំងកម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងព្រះសីហនុ នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ បានចេញល្បាតចល័ត និងចុះតាមគោលដៅតំបន់ឆ្នេរសមុទ្រ សំដៅការពារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ ។
-
ការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សខ្មែររួបរួមជាតិ ជូនតំណាងដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ

-
អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថាអាយុជីវិតប្រជាពលរដ្ឋ ជារឿងតែមួយគត់ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវការពារ ទៅតាមអនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន

-
រក្សាទុកថ្នាំញៀនជាប់ខ្លួន ត្រូវនគរបាលខណ្ឌឬស្សីកែវចាប់វាយខ្នោះ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១នេះ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទួលសង្កែ១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុច ក្រុម៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
-
អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ ប្រធានគណះកម្មការច្បាប់ខេត្តត្បូងឃ្មុំអញ្ជើញធ្វើបទបង្ហាញពីនីតិវិធីការចុះឈ្មោះនិង ពិនិត្យផ្ទៀងផ្ទាត់ បញ្ជីឈ្មោះ បោះឆ្នោត នៅស្រុក អូរាំងឪ ខេត្តត្បូងឃ្មុំ

-
អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លឌងថា មនុស្ស២៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០៩ ខែតុលា ម្សិលមិញ

-
ការចិញ្ចឹមត្រីស្ពង់អាចរកចំណូលជាង១ម៉ឺនដុល្លារក្នុងមួយរដូវនៅខេត្តកោះកុង

រាជធានីភ្នំពេញ៖ លោក ឡុង ស៊ីន គឺជាអ្នកចិញ្ចឹមត្រីស្ពង់ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាងភូមិសាស្ត្រ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ គាត់បានចាប់ផ្តើមចិញ្ចឹមត្រីស្ពង់នេះអស់រយៈពេល៧ឆ្នាំមកហើយ ដែលដំបូងជាគម្រោងសាកល្បងតែចាប់ពីពេលនោះ មកការចិញ្ចឹមត្រីរបស់លោកចេះតែកាក់កបដោយហុចផលកម្រៃមកវិញគ្រាន់កក់ក្តៅបន្តបន្ទាប់។ ក្នុងនាមជាជនបង្គោលប្រកបរបរសម្រាប់ចិញ្ចឹមគ្រួសារដែលមានសមាជិក៥នាក់ លោក ឡុង ស៊ីន បានឱ្យដឹងបន្ថែមថា បច្ចុប្បន្នលោកមានមុខរបរជាអ្នកនេសាទផងនិងចិញ្ចឹមត្រីស្ពង់ផង។ ក្នុងចំណោមមុខរបរទាំងពីរនេះគឺលោកពឹងផ្អែកចំណូលលើការចិញ្ចឹមត្រីស្ពង់ពីព្រោះថាក្នុងមួយរដូវៗអាចរកចំណូលជាប្រាក់ចំណេញចាប់ពី៣០លានទៅរហូតល់ជាង៤០លានរៀល(១ម៉ឺនដុល្លារ)។ លោក ឡុង ស៊ីន បានចាត់ទុកថាមុខរបរចិញ្ចឹមត្រីគឺល្អជាងការនេសាទឆ្ងាយណាស់ពីព្រោះថាការចិញ្ចឹមត្រីងាយស្រួលមិនត្រូវការអ្វីច្រើនក្រៅពីចំណី និងការថែទាំបន្តិចបន្តួច ហើយនៅពេលផលហុចមកវិញគឺបានប្រាក់កម្រៃខ្ពស់គួរជាទីពេញចិត្ត។ការចិញ្ចឹមត្រីស្ពង់គឺចាប់ផ្តើមទិញកូនត្រី ពីខែមិថុនា ដើម្បីដាក់ចូលស្រែទុកចិញ្ចឹម រហូតដល់ខែធ្នូចាប់ផ្តើមចាប់លក់បានខ្លះ ហើយ និងដល់ខែកុម្ភៈគឺចាប់លក់បានទាំងអស់តែម្តង។ ការចាប់លក់ត្រីពេញខ្នាត នៃតម្រូវការទីផ្សារ គឺត្រីមានទម្ងន់ពី ៩ខាំរហូតដល់១គីឡូ២ខាំ ។ ការចិញ្ចឹមត្រូវស្ពង់នេះដែរគឺពីតូចចាំបាច់ត្រូវតែផ្តល់ចំណីឱ្យវាគ្រប់គ្រាន់ ប៉ុន្តែនៅពេលដែលត្រីឈានដល់ទម្ងន់មួយក្បាលចាប់ពី ៦-៧ខាំឡើងទៅ គេមិនចាំបាច់ផ្តល់ចំណីរៀងរាល់ថ្ងៃក៏បានដែរ គឺលោក ឡុង ស៊ីន ច្រើនតែឱ្យចំណីមួយថ្ងៃខានមួយថ្ងៃ។ដោយឡែកទាក់ទិនទៅនឹងការចំណាយលើចំណីត្រី ក្នុងមួយរដូវគឺអស់ប្រមាណ១០លានរៀល។សម្រាប់កូនត្រីស្ពង់លោកទិញមួយក្បាល៦០០រៀល ដើម្បីយកមកចិញ្ចឹម ម្តងប្រមាណ៥ពាន់ក្បាលឡើងទៅសម្រាប់ស្រែដែលមានទំហំ៧០គុណ១០០ម៉ែត្រ និងសម្រាប់ស្រែដែលមានទំហំ១ហិកតា អាចដាក់កូនត្រីបាន១ម៉ឺនក្បាល ។ ចំពោះត្រីនេះដែរ បើយើងចិញ្ចឹមច្រើនពេកវានឹងចង្អៀតត្រីមិនងាយធំ ហើយអាចនឹងខាតផង។ ទាក់ទិនក្នុងការចិញ្ចឹមត្រីស្ពង់នេះ លោក…
-
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះលក់គ្រឿងទេស មួយកន្លែងក្នុងខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចជំនាញជាច្រេីនចុះអន្តរាគមន៍

-
អភិបាលរាជធានីភ្នំពេញឧបត្ថម្ភថវិកា៥លានរៀលជូន ចៅសង្កាត់ផ្សារថ្មីទី១ មានជំងឺធ្ងន់ធ្ងរ ដើម្បីរំលែកការលំបាកក្នុងការព្យាបាលជំងឺ

ភ្នំពេញ៖ លោក ហុក ហួរលីម នាយករងរដ្ឋបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នាំយកថវិការបស់ឯកឧត្តន ឃួង ស្រេងចំនួន៥លានរៀលទៅប្រគល់ជូន លោកស្រី ស៊ី តូន ចៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដែលមានជំងឺយ៉ាងធ្ងន់ធ្ងរសម្រាកនៅកេហដ្ឋាន ដើម្បីរំលែកការលំបាកក្នុងការព្យាបាលជំងឺ ខណៈដែលលោកស្រីបាននិងកំពុងសម្រាកព្យាបាលនៅផ្ទះ ។
-
លោក មុត ចន្ថា៖គណបក្សនយោបាយយ៉ាងតិចចំនួន៩ ដែលប្រធានមានសញ្ជាតិពីរ គឺបារាំង អាមេរិក និងកាណាដា
