-
កម្ពុជាទទួលចំណាត់ថ្នាក់ជាប្រទេសមានបរិស្ថានធម្មជាតិល្អជាងគេបំផុតលើលោក

ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១នៅលើពិភពលោក នៅឆ្នាំ២០២៦ ក្នុងការស្ទង់មតិ និងចំណាត់ថ្នាក់សាកល ដោយ U.S. News & World Report។ របាយការណ៍ខាងលើនេះ បានវាយតម្លៃ លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានគ្រប់គ្រងបរិស្ថាបានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ជាកិត្តិយសណាស់ចំពោះភាពជោគជ័យនេះ របស់ប្រជាជននិងប្រទេសកម្ពុជា លើវិស័យបរិស្ថាននិងធនធានធម្មជាតិ នៅលើឆាកអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ការចាត់ថ្នាក់កម្ពុជាជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អជាងគេបំផុតនៅលើពិភពលោក បានឆ្លុះបញ្ចាំងពីកត្តាស្នូលនៃការដឹកនាំការពារ និងរៀបចំគ្រឹះវិស័យបរិស្ថានបានយ៉ាងល្អប្រសើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធផលការងារ និងកិត្យានុភាពទាំងនេះ គឺជាកេរមរតកដ៏មានតម្លៃ ដែលបន្តវេនមកដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១។ ជានិច្ចកាល សម្តេចតេជោតែងតែផ្តល់ការគាំទ្រ ដឹកនាំ និងតម្រង់ទិសដ៏ខ្ពង់ខ្ពស់ ក្នុងការជំរុញកិច្ចការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ហើយបានបង្កើតសមិទ្ធផលថ្មីៗលើវិស័យបរិស្ថាននិងធនធានធម្មជាតិ។…
-
បណ្ឌិត្យសភានគរបាលកម្ពុជារៀបចំការប្រកួតកីឡាឆ្លងកាត់ឧបសគ្គលើកទី១

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងការពេញចិត្ត និងអបអរសាទរចំពោះលទ្ធផលជោគជ័យនៃការប្រកួតកីឡាឆ្លងកាត់ឧបសគ្គវគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ នេះជាលើកទី១ ដែលបណ្ឌិត្យសភានគរបាលកម្ពុជារៀបចំការប្រកួតកីឡាឆ្លងកាត់ឧបសគ្គពានរង្វាន់ «ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី» ដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការបណ្តុះបណ្តាលកម្លាំងកាយសម្បទា ស្មារតីអត់ធ្មត់ ភាពវៃឆ្លាត និងសាមគ្គីភាពផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិ ដែលជាកត្តាគន្លឹះដ៏សំខាន់ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។ ការប្រកួតបានធ្វើឡើងពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដោយមានកីឡាករ កីឡាការិនីមកពីបណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម និងសាលានគរបាលជាតិភូមិភាគទាំង៦ បានស្ម័គ្រចិត្តចូលរួមហ្វឹកហាត់បច្ចេកទេសសរុបចំនួន ២៥២នាក់។ តាមរយៈការហ្វឹកហាត់ និងការជម្រុះកម្រិតបឋម គណៈកម្មការបានជ្រើសរើសបេក្ខជនឆ្នើមបានចំនួន ៧២នាក់ ក្នុងនោះនារី ៣២នាក់ សម្រាប់ការប្រកួតជាក្រុម និងឯកត្តជនបុរស-នារី លើវិញ្ញាសាឧបសគ្គចំនួន ១៩។ វិញ្ញាសាទាំងនោះតម្រូវឱ្យបត់បែនទៅតាមស្ថានភាពជាក់ស្ដែង ដោយប្រើប្រាស់កាយសម្បទារឹងមាំ ភាពវៃឆ្លាត ការគោរពវិន័យ ការសម្រេចចិត្តក្នុងស្ថានភាពលំបាក និងការទទួលខុសត្រូវខ្ពស់។ ឯកឧត្តម ស សុខា…
-
កម្ពុជាបង្កើនប្រុងប្រយ័ត្នខ្ពស់ចំពោះអេបូឡាប្រភេទថ្មី ដែល WHO ចាត់ទុកជាបញ្ហាសុខភាពសាកលបន្ទាន់

ប្រទេសកម្ពុជាបង្កើនប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺអេបូឡាប្រភេទថ្មី ដែលកំពុងផ្ទុះរាត្បាតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសអ៊ូហ្គង់ដា។ WHO ប្រកាសថា នេះជា «បញ្ហាសុខភាពសាធារណៈដែលមានការព្រួយបារម្ភជាសាកល »។ ស្ថានភាពនៃការផ្ទុះរាត្បាតជំងឺអេបូឡាថ្មី នៅតំបន់អាហ្វ្រិកកំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភជាសាកល។ គិតត្រឹមថ្ងៃសៅរ៍១៦ឧសភា មានករណីសង្ស័យកើនឡើងដល់ ២៤៦ ករណី និងមានអ្នកស្លាប់ក្នុងសហគមន៍ ដែលសង្ស័យថាបណ្តាលមកពីវីរុសនេះចំនួន ៨០ នាក់។ នេះបើយោងតាមរបាយកាណ៍របស់អង្គការសុខភាពពិភពលោក (WHO) ដែលដកស្រង់ផ្សព្វផ្សាយបន្តដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជា។ កត្កាគួរឲ្យព្រួយបារម្ភបំផុតនោះ គឺការផ្ទុះឡើងក្នុងរលកថ្មីនេះបង្កឡើងដោយមេរោគអេបូឡាពូជ Bundibugyo ដែលជាប្រភេទវីរុសកាចសាហាវ និងពុំទាន់មានវ៉ាក់សាំងការពារ ហើយក៏គ្មានការព្យាបាលជាក់លាក់ណាមួយត្រូវបានអនុម័តឱ្យអនុវត្តនៅឡើយដែរ ដែលខុសពីមេរោគអេបូឡាពូជ Zaire ធ្លាប់ផ្ទុះឡើងនាពេលកន្លងទៅ។ ឆ្លើយតបនឹងការប្រកាសអាសន្នជាសកលនេះ ក្រសួងសុខាភិបាលកម្ពុជា តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បាននិងកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់បំផុត។ ទោះបីជាមកទល់ពេលនេះ ប្រទេសកម្ពុជាមិនទាន់មានការរកឃើញករណីសង្ស័យ ឬករណីឆ្លងវីរុសអេបូឡានេះក៏ដោយ ប៉ុន្តែអាជ្ញាធរសុខាភិបាលបានដាក់ចេញនូវវិធានការបង្កាជាមុន។ ជាក់ស្តែង ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកធ្វើដំណើរដែលទើបត្រឡប់មកពីប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសអ៊ូហ្គង់ដា ឬបានធ្វើដំណើរឆ្លងកាត់ប្រទេសទាំងពីរនេះ ក្នុងករណីមានលេចចេញរោគសញ្ញាសង្ស័យណាមួយ ដូចជាគ្រុនក្តៅខ្លាំងភ្លាមៗ អស់កម្លាំង ឈឺសាច់ដុំ ឈឺក្បាល ឈឺបំពង់ក ឬមានសញ្ញាឈាមហូរតាមអញ្ចាញធ្មេញជាដើម ត្រូវប្រញាប់ទៅពិគ្រោះជំងឺ និងទទួលការពិនិត្យនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុតជាបន្ទាន់។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន…
-
ព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែនដើម្បីអបអរ“ឆ្នាំទេសចរណ៍ កម្ពុជា-ចិន”

ក្រសួងទេសចរណ៍ សហការជាមួយសមាគមទេសចរណ៍កម្ពុជា រៀបចំព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡាងឆាង ដើម្បីអបអរសាទរ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន” និងបង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ក្បួនរថយន្តបើករថយន្តឆ្លងកាត់ព្រំដែននេះបានចេញដំណើរពីរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ ខែ ឧសភា ឆ្ពោះទៅកាន់សាធារណរដ្ឋប្រជាមាណិតចិន ដោយមានការចូលរួមជូនដំណើរពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។ កម្មវិធីនេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ទាំង១២ក្នុងក្របខ័ណ្ឌ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ដែល កំពុងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការបង្កើនទំនាក់ទំនង និងការតភ្ជាប់វិស័យទេសចរណ៍ ក៏ដូចជាទំនាក់ទំនង និងបេះដូងរវាងប្រជាជននៃប្រជាជាតិទាំងពីរ ហើយក៏ជាការរួមចំណែកសំខាន់ក្នុងការសម្រេចឱ្យបាន ការកសាងសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា និងចិន។ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើមានរយៈពេល ២៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ ក្បួនរថយន្តចេញដំណើរពីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះ ឆ្ពោះទៅ កាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ឆ្លងកាត់តាមប្រទេសឡាវ រួចបន្តដំណើរទៅកាន់ខេត្តយូណាន ប្រទេសចិន ដោយគ្រោងទៅដល់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ មួយថ្ងៃក្រោយមក ក្បួនរថយន្តនឹងចេញដំណើរពីខេត្តយូណាន…
-
កម្ពុជា-ជប៉ុនបញ្ចប់គម្រោងបោសសម្អាតមីនដំណាក់កាលទី២ និងចាប់ផ្តើមដំណាក់កាលទី៣

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសមិទ្ធផលនៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី២ និងការបើកគម្រោងដំណាក់កាលទី៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់ “មរតកតេជោ” នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមប្រតិភូអគ្គនាយកស៊ីម៉ាក់ (CMAC) ឯកឧត្ដមអភិបាលខេត្តបាត់ដំបង ឯកឧត្តមលោកជំទាវ សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល អង្គទូត តំណាងអង្គការអន្តរជាតិ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្រ្តី-បុគ្គលិក CMAC លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ២ ០៤២ រូប។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល ជប៉ុនចំពោះជំនួយដ៏ថ្លៃថ្លានេះ សម្រាប់គាំទ្រគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ ដែលមានថវិកាចំនួន ២ ០០០លានយ៉េន ប្រមាណជាង១៧លានដុល្លារអាម៉េរិក នៅខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី ៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា នៅខេត្តតាកែវ

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានកិត្តិយសនៃសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី ៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៃសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ដែលជាអនុប្រធាន សមាជិក សមាជិកា នៃសាខាកាកបាទក្រហមខេត្តតាកែវ និងសប្បុរជន ជាច្រើនកុះករ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទិវានេះប្រារព្ធធ្វើឡើងក្នុងគោលដៅរួមចំណែកលើកទឹកចិត្តខ្ពស់ដល់កិច្ចសហប្រតិបត្តិការនានាក្នុងបុព្វហេតុមនុស្សធម៌ ជាពិសេសការជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងហានិភ័យពីគ្រោះមហន្តរាយ និងគ្រោះអាសន្ននានាជាយថាហេតុ ហើយកំពុងត្រូវការជំនួយមនុស្សធម៌។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនជាតិ-អន្តរជាតិ…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជន ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ FrancoTech អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងវិស័យឯកជន ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ FrancoTech អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា ផ្លាស់ប្តូរយោបល់ និងពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន លើការរៀបចំព្រឹត្តិការណ៍ FrancoTech ដែលជាព្រឹត្តិការណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថលដ៏សំខាន់ អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាព និងការងារត្រៀមនានាដែលសម្រេចបានកន្លងមក ព្រមទាំងបានអំពាវនាវឱ្យវិស័យឯកជនចូលរួមគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍នេះ តាមរយៈការឧបត្ថម្ភ ការចូលរួមជាអ្នកស្ម័គ្រចិត្ត ការគាំទ្រផ្នែកបច្ចេកទេស ធនធាន និងទម្រង់ផ្សេងៗទៀត ដើម្បីរួមចំណែកធានាឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យខ្ពស់។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ FrancoTech និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់សហគមន៍ហ្វ្រង់កូហ្វូនីទាំងមូល…
-
គម្រោងចិញ្ចឹមមាន់ស្រែនឹងជួយដល់ជនភៀសសឹកពី៣ ទៅ ៤ពាន់គ្រួសារនៅខេត្តចំនួន៣

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ រដ្ឋបាលខេត្តព្រះវិហារដែលជាខេត្តរងគ្រោះដោយសារសកម្មភាពឈ្លានពានរបស់យោធាថៃ អនុវត្តនូវគម្រោងពិពិធកម្ម(CASDP) ក្នុងនេះមានគម្រោងចិញ្ចឹមមាន់ស្រែ ។គម្រោងនេះជួយដល់ជនភៀសសឹកពី៣ ទៅ៤ពាន់គ្រួសារ ហើយជនភៀសសឹកនៅខេត្តចំនួន៣ នឹងទទួលផលពីគម្រោងនេះ។ Read:ប្រាប់បណ្ដាញព័ត៌មានAMS នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាមរយៈកិច្ចសហការជាមួយដៃគូ, ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តព្រះវិហារកំពុងផ្សព្វផ្សាយនូវគម្រោងចិញ្ចឹមមាន់ស្រែជាសហគមន៍ ដើម្បីជួយស្តារជីវភាពដល់បងប្អូនភៀសសឹកនៅក្នុងទីតាំងជម្រកបណ្ដោះអាសន្ននៃខេត្តព្រះវិហារ។គម្រោងនេះនឹងជួយដោះស្រាយបញ្ហាជាបន្ទាន់ដើម្បី ជួយដល់បងប្អូនជនភៀសសឹកនៅខេត្តចំនួន៣គឺ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ បើតាមឯកឧត្តម ឃឹម ហ្វីណង់គម្រោងចិញ្ចឹមមាន់ស្រែនឹងបញ្ចប់នៅនៅក្នុងឆ្នាំនេះ ហើយជនភៀសសឹកដែលនឹងទទួលបានផលពីគម្រោងមានប្រមាណពី៣ ទៅ៤ពាន់គ្រួសារ។ គម្រោងចិញ្ចឹមមាន់ មានការគាំទ្រដល់ជនភៀសសឹកមួយដូចជា ផ្តល់ទ្រុងចិញ្ចឹមមាន់ស្តង់ដាចំនួន១, ពូជកូនមាន់ស្រែអាយុ២១ថ្ងៃចំនួន ១០០ក្បាល,ការគាំទ្រវ៉ាក់សាំងការពារជំងឺ,ចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូង,ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ។លើសពីនេះនៅពេលការចិញ្ចឹមបានផល នឹងមានធានាប្រមូលទិញយកវិញក្នុងតម្លៃសមរម្យទៀតផង។ គួរបញ្ជាក់ថា គម្រោងពិពិធកម្ម(CASDP)ជាគម្រោងរបស់ក្រសួងកសិកម្ម នឹងផ្តល់ជួយការគាំទ្រគ្រប់ជ្រុងជ្រោយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងតំបន់នេះ ទាំងលើការបង្ហាត់បង្រៀនបច្ចេកទេស ដើមទុនចំណាយលើការចិញ្ចឹម និងការភ្ជាប់ទីផ្សារទុកជាមុន ដើម្បីអាចចាប់យកមុខរបរចិញ្ចឹមមាន់ស្រែនេះបាន។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់៕ដោយ៖ម៉ាដេប៉ូ
-
ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងតាមដានវឌ្ឍនភាពនៃការងារ

ភ្នំពេញ: ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីបន្តពិនិត្យ និងតាមដានវឌ្ឍនភាពនៃការងាររៀបចំសេចក្តីព្រាងប្រកាសស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់អំពីការខិតខំជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពាក់ព័ន្ធដែលបានរៀបចំសេចក្តីព្រាងប្រកាស ដើម្បីដាក់ជូនអង្គប្រជុំនាថ្ងៃនេះ។ ឆ្លៀតឱកាសនេះ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ បានរាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំ និងខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងប្រកាសនេះ។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានពិភាក្សា និងផ្តល់ធាតុចូលយ៉ាងផុសផុលទៅលើវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងប្រកាសនេះ ដែលជាលិខិតបទដ្ឋានគតិយុត្តមួយ ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ក្រសួងឱ្យកាន់តែមានភាពច្បាស់លាស់ និងពេញលេញ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធត្រូវខិតខំជំរុញនិងពន្លឿនការរៀបចំឯកសារ និងលិខិតបទដ្ឋានគតិយុត្តអាទិភាពរបស់ក្រសួង ព្រមទាំងបន្តជំរុញការអនុវត្តនូវយុទ្ធសាស្រ្តព៤ជ៤ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕
-
ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងតាមដានវឌ្ឍនភាពនៃការងារ

ភ្នំពេញ: ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីបន្តពិនិត្យ និងតាមដានវឌ្ឍនភាពនៃការងាររៀបចំសេចក្តីព្រាងប្រកាសស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់អំពីការខិតខំជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពាក់ព័ន្ធដែលបានរៀបចំសេចក្តីព្រាងប្រកាស ដើម្បីដាក់ជូនអង្គប្រជុំនាថ្ងៃនេះ។ ឆ្លៀតឱកាសនេះ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ បានរាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំ និងខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងប្រកាសនេះ។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានពិភាក្សា និងផ្តល់ធាតុចូលយ៉ាងផុសផុលទៅលើវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងប្រកាសនេះ ដែលជាលិខិតបទដ្ឋានគតិយុត្តមួយ ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ក្រសួងឱ្យកាន់តែមានភាពច្បាស់លាស់ និងពេញលេញ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធត្រូវខិតខំជំរុញនិងពន្លឿនការរៀបចំឯកសារ និងលិខិតបទដ្ឋានគតិយុត្តអាទិភាពរបស់ក្រសួង ព្រមទាំងបន្តជំរុញការអនុវត្តនូវយុទ្ធសាស្រ្តព៤ជ៤ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕