-
សម្តេចធិបតីណែនាំឱ្យផ្អាកនាំចូលកៅស៊ូពីថៃ ហើយងាកមកជំរុញផលិតកម្មក្នុងស្រុក

ក្នុងពិធីសម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូដ៏ធំមួយរបស់ក្រុមហ៊ុនចិន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះនៅខេត្តត្បូងឃ្មុំ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យផ្អាកការនាំចូលកៅស៊ូពីប្រទេសថៃ ហើយងាកមកប្រើប្រាស់កៅស៊ូក្នុងស្រុកឱ្យអស់លទ្ធភាពវិញ។ សម្តេចបញ្ជាក់ថា ការបញ្ឈប់ការនាំចូលនេះ គឺដើម្បីលើកកម្ពស់ផលិតផលជាតិ និងពង្រឹងទីផ្សារដាំដុះក្នុងស្រុក។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានឲ្យដឹងថា កន្លងមក កម្ពុជាបាននាំចូលកៅស៊ូពីប្រទេសថៃរហូតដល់ទៅ ៣០% នៃតម្រូវការសរុប ខណៈកៅស៊ូធម្មជាតិដែលផលិតបានក្នុងស្រុកបែរជានាំចេញទៅលក់នៅខាងក្រៅប្រទេស។ វត្តមានរបស់រោងចក្រកៅស៊ូថ្មីតម្លៃ ៣០ លានដុល្លារ លើផ្ទៃដីជិត ១៥ ហិកតានេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់វិនិយោគិនចិនមកលើសុខសន្តិភាព និងបរិយាកាសធុរកិច្ចនៅកម្ពុជា។ រោងចក្រនេះមានសមត្ថភាពកែច្នៃកៅស៊ូបានរហូតដល់ ១០ ម៉ឺនតោនក្នុងមួយឆ្នាំ ដោយបង្កើតការងារផ្ទាល់ខ្លួនចំនួន ៣០០ កន្លែង និងផ្តល់អត្ថប្រយោជន៍ដោយប្រយោលដល់ប្រជាពលរដ្ឋអ្នកចៀរជ័រកៅស៊ូជាង ៥ម៉ឺននាក់។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានប្រកាសគាំទ្រពេញទំហឹងចំពោះគម្រោងបន្ទាប់របស់ក្រុមហ៊ុនដដែលនេះ ក្នុងការបោះទុន ៣០ លានដុល្លារបន្ថែមទៀត ដើម្បីសាងសង់រោងចក្រទី២ នៅខេត្តរតនគិរី ដែលមានសមត្ថភាពផលិត ១០ ម៉ឺនតោនក្នុងមួយឆ្នាំដូចគ្នា ដើម្បីជួយពង្រីកទីផ្សារជ័រកៅស៊ូខ្មែរ និងកាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញថា វិស័យកៅស៊ូកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដោយរកចំណូលបានរហូតដល់ជាង ៨៣២ លានដុល្លារពីការនាំចេញផលិផលកៅស៊ូ ក្នុងនោះមានជ័រកៅស៊ូ និងឈើកៅស៊ូ…
-
សម្តេចតេជោ ហ៊ុន សែន ធានាថា ច្បាប់កាតព្វកិច្ចយោធោនឹងត្រូវអនុវត្តដោយស្មើភាព

ថ្លែងចេញពីខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធោ នឹងត្រូវធ្វើឡើងដោយស្មើភាព ហើយចៅៗរបស់សម្តេចក៏បានត្រៀមអនុវត្តដោយគ្មានការលើកលែងឡើយ។ សម្តេចតេជោអះអាងបែបនេះក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា នៅខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ឆ្នាំង ជិត ១ពាន់នាក់ ។ ក្នុងនាមប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ ស្ដីពី «កាតព្វកិច្ចយោធា» ជាផ្លូវការកាលពីថ្ងៃទី២៣ ខែឧសភា ដើម្បីបើកផ្លូវឲ្យយុវជនដែលមានអាយុចន្លោះពី ១៨ ទៅ ២៥ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធារយៈពេលពីរឆ្នាំ។ នៅព្រឹកថ្ងៃពុធនេះ ក្រសួងការពារេជាតិក៏បានរៀបចំសន្និសីទសារព័ត៌មានមួយ ជុំវិញការចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធា ដើម្បីបណ្តុះស្មារតីស្នេហាជាតិក្នុងចំណោមយុវជន និងពង្រឹងឃឿនការពារជាតិ។ សម្រាប់ព័ត៌មានលម្អិត យើងខ្ញុំនឹងជម្រាបជូនលោកអ្នកនៅពេលបន្ទាប់៕ អត្ថបទ៖ វណ្ណលុករូប៖ សួង ពិសិដ្ឋ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី៧ ខែកក្កដា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន-ក្រុងកំពង់ចាម)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ដោយកំណត់យកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ (៧/៧/២០២៦)សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧(ស្គន់-ក្រុងកំពង់ចាម)។ គួរបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)សម្រេចលទ្ធផលជារួម៩៩%ហើយ គិតត្រឹងចុងខែឧសភា ឆ្នាំ២០២៦នេះ។ចំពោះការងារសេសសល់បន្ទាប់បន្សំ គឺការពិនិត្យឡើងវិញនូវលទ្ធផលការងារដូចជា៖ កៅស៊ូAC,គំនូសសញ្ញាចរាចរណ៍,ផ្លាកសញ្ញាចរាចរណ៍, បរិក្ខាសុវត្ថិភាព,សួនច្បារពុះចែកទ្រូងផ្លូវ,រុក្ខជាតិលម្អតូច-ធំជាដើម។ ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។ គួរបញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២…
-
ទិញផ្ទះនៅកម្ពុជា! បង់ប្រាក់នៅអាមេរិក!កាន់តែងាយស្រួល សុវត្ថិភាព និងចំណេញថវិកា សម្រាប់បងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក

ក្តីស្រមៃក្នុងការក្លាយម្ចាស់កម្មសិទ្ធិវីឡាដ៏ប្រណីតនៅក្នុងប្រទេសកំណើត ឥឡូវនេះបានក្លាយជាការពិត និងកាន់តែងាយស្រួលជាងមុនទ្វេដង! បុរី វីលៀម (Borey Williams) បានប្រកាសជូននូវការផ្តល់ជូនដំណោះស្រាយផ្ទេរប្រាក់ដ៏ពិសេស និងផ្ដល់ភាពងាយស្រួលបំផុត ដែលមិនធ្លាប់មានពីមុនមក សម្រាប់លោកអ្នកបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក។ លោកអ្នកអាចធ្វើការទិញវីឡាម៉ូតបែបអាមេរិកដ៏ទាន់សម័យនៅកម្ពុជា ប៉ុន្តែអាចធ្វើការទូទាត់ប្រាក់ក្នុងស្រុកដោយផ្ទាល់នៅសហរដ្ឋអាមេរិក (Local US Payment) ដោយមិនចាំបាច់ធ្វើការផ្ទេរប្រាក់អន្តរជាតិ (No International Wire) ឡើយ! ទទួលយកបទពិសោធន៍ទូទាត់ប្រាក់ដ៏ងាយស្រួល៖ កាលពីមុន ការផ្ទេរប្រាក់មកទិញផ្ទះនៅស្រុកខ្មែរតែងតែជួបផលវិបាកជាច្រើន ប៉ុន្តែឥឡូវនេះ បុរី វីលៀម បានបង្កើតក្រុមហ៊ុន Borey Williams USA LLC ដែលចុះបញ្ជីស្របច្បាប់នៅសហរដ្ឋអាមេរិក ដើម្បីទទួលប្រាក់ពីលោកអ្នក ៖ លោកអ្នកបងប្អូន អាចជ្រើសរើសមធ្យោបាយទូទាត់ប្រាក់តាម៤វិធីដូចជា (Accept 4 Payment Methods)៖ លោកអ្នកអាចវេរប្រាក់តាមរយៈប្រព័ន្ធធនាគារអាមេរិកដែលលោកអ្នកប្រើប្រាស់រាល់ថ្ងៃយ៉ាងងាយស្រួល ៖ ហេតុអ្វីបានជាការទូទាត់នេះមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់? សម្រាប់ព័ត៌មានលម្អិតបន្ថែម និងស្នើសុំព័ត៌មានគណនេយ្យធនាគារសម្រាប់ទូទាត់៖ លេខទូរស័ព្ទទំនាក់ទំនង: (+855) 69 32 82 02 / 85…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី អបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីម ក្នុងឱកាសថ្ងៃបុណ្យ រ៉ាយ៉ាយាជី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បានសរសេរថា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូសី្លមនៅទូទាំងសកលលោកផងដែរ ដោយរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី នាថ្ងៃពុធ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។ ខ្ញុំ និងភរិយា សូមអបអរសាទរចំពោះបងប្អូនម៉ូស្លីមកម្ពុជា ចំនួន ១២១០នាក់ ដែលបានទៅចូលរួមធ្វើធម្មយាត្រាហាជី ជាកាតព្វកិច្ចសម្រាប់ជនម៉ូស្លីមដែលមានលទ្ធភាព និងជាសសរស្តម្ភទី៥ ក្នុងសាសនាឥស្លាម ដោយប្រារព្ធឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹងបងប្អូនម៉ូស្លីមមកពីគ្រប់ជាតិសាសន៍ជុំវិញសកលលោក។ ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយសុខដុមនីយកម្មសាសនា និងជាតិសាសន៍ ស្របតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ បន្ថែមពីលើកាតព្វកិច្ចធ្វើធម្មយាត្រាហាជី…
-
ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យសកម្មភាពជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពនានាក្រោមឱវាទក្រសួងអធិការកិច្ច

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចុះពិនិត្យសកម្មភាពជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពនានាក្រោមឱវាទក្រសួងអធិការកិច្ច នៅទីស្តីការក្រសួង នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដែលត្រូវបាន ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញទទួលស្វាគមន៍ និងអមដំណើរដោយផ្ទាល់។ក្នុងដំណើរការនៃការធ្វើជំរឿននៅក្រសួងអធិការកិច្ច ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងអធិការកិច្ចជាបន្តបន្ទាប់ ដើម្បីធ្វើជំរឿនដោយផ្ទាល់ តាមការកំណត់ដោយគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ និងក្រុមការងារចុះជំរឿនរបស់ក្រសួងអធិការកិច្ច។ ដំណើរការចុះជំរឿននៅក្រសួងអធិការកិច្ចនេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ គឺធ្វើឡើងដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការធ្វើជំរឿនមន្ត្រីរាជការស៊ីវិលទូទាំងប្រទេសរបស់ក្រសួងមុខងារសាធារណៈ សំដៅផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធព័ត៌មាន ឱ្យស្របនឹងចំនួនមន្ត្រីដែលកំពុងបំពេញភារកិច្ចជាក់ស្តែង។ ការងារដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាការចូលរួមចំណែកក្នុងយុទ្ធសាស្ត្រកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះដ៏សំខាន់ក្នុងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធផ្ទៃក្នុង ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងផងដែរ៕
-
បញ្ហាប្រែប្រួលអាកាសធាតុ ជាបញ្ហាសន្តិសុខមនុស្សជាតិទាំងមូលទាមទារឱ្យមានការដោះស្រាយរួមគ្នា

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជាបានលើកឡើងថា បញ្ហាប្រែប្រួលអាកាសធាតុ មិនមែនជាបញ្ហារបស់ប្រទេសណាមួយឡើយ ប៉ុន្តែជាបញ្ហាសន្តិសុខមនុស្សជាតិទាំងមូល ដែលទាមទារឱ្យមានការរួមគ្នាដោះស្រាយ ។ ប្រសិនបើមិនមានវិធានការជាក់ស្តែងទេ នោះពិភពលោក អាចប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ធ្ងន់ធ្ងរ ។ ថ្លែងក្នុងសន្និសីទសភាជាតិស្តីពី “អភិបាលកិច្ចអាកាសធាតុ” ដែលប្រារព្ធនៅវិមានរដ្ឋសភានាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ក្នុងនាមជាតំណាងរបស់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យសំខាន់ៗរបស់កម្ពុជា ជាពិសេស វិស័យកសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា បានថ្លែងដូច្នេះថា ការកើនឡើង នៃសីតុណ្ហភាពខ្ពស់ខ្លាំង ការធ្លាក់ភ្លៀងមិនទៀងទាត់ និងគ្រោះរាំងស្ងួតអូសបន្លាយ កំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំង ដល់កសិករកម្លាំងពលកម្ម និងសន្តិសុខស្បៀងរបស់កម្ពុជា។ ទន្ទឹមនឹងនេះ គ្រោះទឹកជំនន់ ក៏បានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់វាលទំនាបផងដែរ ។ បញ្ហាប្រែប្រួលអាកាសធាតុមិនមែនជាបញ្ហារបស់ប្រទេសណាមួយឡើយ ប៉ុន្តែជាបញ្ហាសន្តិសុខមនុស្សជាតិទាំងមូលដែលទាមទារឱ្យមានការដោះស្រាយរួមគ្នា។ឯកឧត្តម អនុប្រធានទី១រដ្ឋសភា បានព្រមានថា ប្រសិនបើមិនមានវិធានការជាក់ស្តែងក្នុងការការពារ កាត់បន្ថយ…
-
ស្វីស នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស បានគូសបញ្ជាល់ថា រដ្ឋាភិបាលស្វីស នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ។ នាឱកាសដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីស ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា បានកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងរហ័សរបស់កម្ពុជា និងបានសម្ដែងក្តីសោមនស្សរីករាយ និងមោទនភាព ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា ជាមួយនឹងការដកស្រង់បទពិសោធន៍ ក៏ដូចជាបានស្វែងយល់ពីប្រវត្តិសាស្ត្រ សម្បត្តិវប្បធម៌ និងអរិយធម៌ដ៏សម្បូណ៌បែបរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគូសបញ្ជាក់អំពីការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលស្វីស ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ។ ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកយ៉ាងសកម្មជំរុញការពង្រឹង និងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនស្វីស ដែលបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសមន្ទីរពេទ្យគន្ធបុប្ផា។ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការពង្រឹងវិស័យសុខាភិបាល និងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាជន ជាអាទិភាពដ៏សំខាន់ និង ចាំបាច់របស់កម្ពុជា។ បន្ថែមលើនេះ,…
-
អ្នកជំនាញច្បាប់អន្តរជាតិបង្ហាញយុទ្ធសាស្ត្រស្នូលពីរឆ្លើយតបចំពោះការរំលោភបំពានពីថៃ

ក្នុងបាឋកថាស្តីពី «យន្តការផ្សះផ្សារដោយបង្ខំ៖ យុទ្ធសាស្រ្តដោះស្រាយវិវាទដែនសមុទ្រកម្ពុជា-ថៃ ដោយអនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីអំពីនិតិសមុទ្រ និងអនុសញ្ញាទីក្រុងវីយែន» រៀបចំដោយរដ្ឋសភាជាតិ នាថ្ងៃទី២៥ឧសភា លោក អាន ប៉ាស្ទី អ្នកជំនាញច្បាប់អន្តរជាតិ និងភូមិសាស្ត្រនយោបាយ បានលើកឡើងពីផែនទីបង្ហាញផ្លូវជាយុទ្ធសាស្ត្រ ក្នុងការឆ្លើយតបផ្នែកការទូតសម្រាប់កម្ពុជា ចំពោះការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ប្រទេសថៃ។ អ្នកការទូតអាជីពរូបនេះបានលើកឡើងពីវិធីសាស្រ្តចំនួន២ ៖ ទី១- ប្រើយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឲ្យកាន់តែសកម្ម និងទី២- ប្រើយុទ្ធសាស្ត្រការទូតសកម្ម និងការទូតបុរេសកម្មកាន់តែខ្លាំងឡើង ជាមួយដៃគូតំបន់ និងអន្តរជាតិ ព្រមទាំងបន្តអំពាវនាវយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃត្រូវតែគោរពតាមសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើវិធានច្បាប់ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោក អាន ប៉ាស្ទី យល់ឃើញថា កម្ពុជាគួរតែបង្ហាញពិភពលោកថា ថៃនៅតែបន្តឈ្លានពានកម្ពុជាឥតឈប់ឈរ តួយ៉ាងគឺអស់រយៈពេល ៨០០ឆ្នាំកន្លងមកហើយ មិនមែនទើបតែពេលថ្មីៗនេះទេ។ លោកបានស្នើថា កម្ពុជាគួរគប្បីបង្កើនវិធានការការទូតឱ្យកាន់តែខ្លាំងក្លា តាមរយៈការកសាងសម្ព័ន្ធភាពជាមួយតួអង្គសំខាន់ៗនៅក្នុងតំបន់អាស៊ាន អឺរ៉ុប អាស៊ី និងគ្រប់ទ្វីបពាក់ព័ន្ធ និងការប្រើប្រាស់យន្តការអាស៊ាន ព្រមទាំងសហគមន៍អន្តរជាតិឱ្យជួយធ្វើជាសាក្សីកាន់តែទូលំទូលាយលើបញ្ហា។ ការធ្វើបែបនេះ គឺដើម្បីទទួលបានការគាំទ្រជារួមពីសហគមន៍អន្តរជាតិ ក្នុងន័យរួមគ្នាលើកស្ទួយសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងរួមគ្នាប្រឆាំងអំពើឈ្លានពានទាំងឡាយ ដែលរំលោភច្បាប់អន្តរជាតិ ។ លោកបន្តថា តាមរយៈការទទូចឱ្យមានការគោរពធម្មនុញ្ញអាស៊ាន…
-
ក្រុមហ៊ុនអាល្លឺម៉ង់បង្ហាញគម្រោងប្រមូល និងកែច្នៃកាកសំណល់ថ្មពិលដល់ក្រសួងបរិស្ថាន

ក្រសួងបរិស្ថានបង្ហាញការគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនអាល្លឺម៉ង់មួយ ដែលបានសិក្សាលើការបង្កើតប្រព័ន្ធប្រមូល និងកែច្នៃកាកសំណល់ថ្មពិលប្រកបដោយនិរន្តរភាពនៅកម្ពុជា។ នៅក្នុងឱកាសទទួលជួប ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា និងប្រតិភូក្រុមហ៊ុន ECOLOGICON GmbH នាទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រដល់គម្រោង BATTPRO ដែលបានសិក្សាលើការបង្កើតប្រព័ន្ធប្រមូល និងកែច្នៃកាកសំណល់ថ្មពិលប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា គម្រោងនឹងផ្តល់ក្តីសង្ឃឹមថ្មីបន្ថែមទៀត ដល់ភាពស្អាតរបស់កម្ពុជា ដែលជាសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន និងការពារសុខភាពសាធារណៈ។ ឯកឧត្តមបានមានប្រសាសន៍ជំរុញឱ្យគម្រោងយកចិត្តទុកដាក់បន្ថែមលើការទុកដាក់ និងកែច្នៃ ឱ្យបានត្រឹមត្រូវ តាមបច្ចេកទេសនូវថ្មពិល សំណល់អេឡិកត្រូនិកនានា ដូចជាសំណល់អាគុយឡានអគ្គិសនី និងអាគុយប្រព័ន្ធអំពូលសូឡា បន្ថែមទៀត ដើម្បីធានាភាពស្អាតរបស់កម្ពុជាក្នុងពេលអនាគត។ ឯកឧត្តម Stefan Messerer បានមានប្រសាសន៍ថា ប្រទេសអាល្លឺម៉ង់ នៅតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ដើម្បីប្រជាជនកម្ពុជា និងប្រទេសកម្ពុជា មានការរស់ប្រកបដោយភាពស្អាត មានបរិស្ថានល្អ និងមានការអភិវឌ្ឍរីកចម្រើន។ សូមបញ្ជាក់ថា…