Category: ព័ត៌មានជាតិ

  • ក្រុមហ៊ុន វឌ្ឍនៈ នាំមោទនភាពកម្ពុជាទៅកាន់ប៉ារីស ទទួលមេដាយមាស២៣ ពានពេជ្រ៤ និងបង្ហាញសម្រស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ

    ក្រុមហ៊ុន វឌ្ឍនៈ នាំមោទនភាពកម្ពុជាទៅកាន់ប៉ារីស ទទួលមេដាយមាស២៣ ពានពេជ្រ៤ និងបង្ហាញសម្រស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ

    នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងលោកជំទាវ សំអាង លក្ខណា បានដឹកនាំក្រុមការងារ អមដោយសិល្បករ សិល្បការិនី ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចូលរួមពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំប្រារព្ធទៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង រៀបចំឡើងជារៀងរាល់ឆ្នាំដោយស្ថាប័ន Monde Selection ដែលជាស្ថាប័នវាយតម្លៃគុណភាពផលិតផលលំដាប់អន្តរជាតិដ៏ល្បីល្បាញរបស់ពិភពលោក។ ក្នុងនោះក្រុមហ៊ុន វឌ្ឍនៈ ក៏ទទួលបានកិត្តិយសចូលរួម​ជាវត្តមានរបស់ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ក្នុងពិធីប្រគល់ពានរង្វាន់ដ៏ធំនេះជាមួយក្រុមគ្រួសារ វឌ្ឍនៈ ផងដែរ ដែលរឹតតែនាំឲ្យបានការទទួលពានរង្វាន់នេះមានអត្ថន័យធំធេងលើសពី​សម្ធិផល​របស់​​​ក្រុមហ៊ុនផ្ទាល់ តែក៏ជាសមិ្ធផលរបស់ប្រទេសជាតិយើងដែរ។ ក្នុងឆ្នាំ២០២៦នេះ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានកិត្តិយសទទួលបានមេដាយមាសចំនួន ២៣ និងពានពេជ្រចំនួន ៤ បន្ថែមពី​ Monde Selection ដែលលទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ហើយ​លិទ្ធផលដែល​លើសពីការរំពឹងទុក គឺក្រុមហ៊ុន វឌ្ឍនៈ ទទួលបានពាន Prize of the Jury សម្រាប់ស្រាបៀរ​កំពូល​ល្អ​​ផ្តាច់គេទូទាំង​ពិភពលោក។ សក្ខីភាពនៃការប្តេជ្ញាចិត្តដ៏មោះមុតរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ស្តង់ដារ គុណភាព រសជាតិ និងអនាម័យសុវត្ថិភាពឲ្យឈានដល់កម្រិតអន្តរជាតិដូចម៉ាកល្បីៗក្នុងពិភពលោកដែរ។…

  • អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា

    អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា

    ភ្នំពេញ៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា ខណៈថ្មីៗនេះ ប្រទេសទាំងពីរ ទើបនឹងសម្រេចបាន «កិច្ចព្រមព្រៀងបើកចំហជើងមេឃ» ជាប្រវត្តិសាស្ត្រ ដែលនឹងជួយលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅថែមទៀត ។ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នាឱកាសអញ្ជើញបំពេញទស្សនកិច្ច ផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានី ហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានសម្ដែង នូវក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាពច្រើនថែមទៀត ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅ ។ ឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះការសម្រេចបាននូវ «កិច្ចព្រមព្រៀងបើកចំហជើងមេឃ» ជាប្រវត្តិសាស្ត្រ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលនឹងជួយលើកកម្ពស់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមបានសម្ដែងនូវការពេញចិត្តចំពោះ…

  • កម្ពុជា-វៀតណាម បញ្ជាក់ពីភាពជាអ្នកជិតខាងល្អនិងកិច្ច​សហប្រតិបត្តិ​ការ​គ្រប់ជ្រុងជ្រោយ

    កម្ពុជា-វៀតណាម បញ្ជាក់ពីភាពជាអ្នកជិតខាងល្អនិងកិច្ច​សហប្រតិបត្តិ​ការ​គ្រប់ជ្រុងជ្រោយ

    ភ្នំពេញ៖ប្រមុខរដ្ឋាភិបាល និងរដ្ឋសភានៃប្រទេសវៀតណាម និង​ប្រមុខ​​រាជ​​រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជូនគ្នាទៅវិញទៅមក​នូវការ​បន្តជំរុញ​ទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព​ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និង ស្ថិរភាព​យូរអង្វែង ។ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល​២ថ្ងៃនៅ​សាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី៨ និង៩ ខែមិថុនា និងចូល​រួមវេទិកាអនាគតអាស៊ានលើកទី៣ ,កាលពីថ្ងៃចន្ទ​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគី​ជាមួយឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung)នាយករដ្ឋមន្រ្តី​វៀតណាមនៅរដ្ឋធានីហាណូយ ។ ក្នុងជំនួបទ្វេភាគីនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានវាយតម្លៃខ្ពស់​ទៅវិញទៅមកចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃ​ប្រទេស​រៀងៗខ្លួន និងពេញចិត្តចំពោះភាពរីកចម្រើនយ៉ាងល្អប្រសើរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យ​រវាងកម្ពុជា និងវៀតណាម ។នាយករដ្ឋមន្រ្តីនៃប្រទេសទាំង២ បានឯកភាពគ្នា​រៀបចំព្រឹត្តិការណ៍នានាឱ្យបានអធិកអធម ដើម្បីអបអរសាទរខួប​អនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាង​ប្រទេសទាំងពីរនៅឆ្នាំ២០២៧ ខាងមុខ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាព និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង​ការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី​ជម្រៅ និងឈាន​ទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់​ជ្រុងជ្រោយ និងស្ថិរភាព​យូរអង្វែង។ ដូចគ្នានេះដែរ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម​ប្រធានរដ្ឋសភាវៀតណាម ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅបន្តពង្រឹង…

  • យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានថវិកាជិត៤លានដុល្លារ

    យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានថវិកាជិត៤លានដុល្លារ

    ភ្នំពេញ៖គិតត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួន ៣,៩២លានដុល្លារអាម៉េរិកពីសប្បុរសជនចំនួនជាង ៩ម៉ឺននាក់។ លើបណ្ដាញសង្គមផ្លូវការនាថ្ងៃចន្ទទី៩ ខែមិថុនា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូល​និធិ​គន្ធបុប្ផាកម្ពុជាបានសរសេរថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់​មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួន ៣,៩២លានដុល្លារ ពីសប្បុរសជនចំនួន ៩៣ ១៥៦នាក់។លោកជំទាវបណ្ឌិត បានបន្ថែមថា យុទ្ធនាការនេះ នឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ។លោកជំទាវបណ្ឌិត ក៏បាន​ថ្លែងអំណរគុណដល់ជនរួមជាតិ និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់​ទារក និងកុមារនៅកម្ពុជា។ យុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់ដែលបានចាប់ផ្តើមនិងប្រព្រឹត្តទៅពេញ១ខែមិថុនានេះ ដើម្បីបំផុសចលនាសប្បុរសធម៌ ក៏ដូច​ជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគក្នុងស្មារតី «ខ្មែរជួយខ្មែរ» ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង…

  • សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទអ្នកវិភាគថៃ ដែលរិះគន់រដ្ឋាភិបាលថៃជុំវិញការដោះស្រាយវិវាទសមុទ្រជាមួយកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទអ្នកវិភាគថៃ ដែលរិះគន់រដ្ឋាភិបាលថៃជុំវិញការដោះស្រាយវិវាទសមុទ្រជាមួយកម្ពុជា

    នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចែករំលែកអត្ថបទវិភាគមួយរបស់លោកសាស្ត្រាចារ្យថៃ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ដែលបានរិះគន់ត្រង់ៗចំពោះចំណាត់ការរបស់រដ្ឋាភិបាលថៃ ក្នុងរឿងវិវាទព្រំដែនសមុទ្រជាមួយកម្ពុជា។ ក្នុងសារដែលបានបង្ហោះនៅលើបណ្ដាញសង្គម សម្តេចតេជោបានបញ្ជាក់ថា សម្តេចមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការវិភាគរបស់អ្នកសិក្សាថៃរូបនេះ ទើបបានសម្រេចចិត្តចែករំលែកជូនសាធារណជនកម្ពុជា និងថៃ តាមរយៈការបកប្រែក្រៅផ្លូវការ ដោយមិនបានបន្ថែមការអត្ថាធិប្បាយផ្ទាល់ខ្លួនឡើយ។ សម្តេចចង់ទុកឱ្យប្រជាជននៃប្រទេសទាំងពីរធ្វើការវិនិច្ឆ័យដោយខ្លួនឯងចំពោះអ្វីដែលអ្នកវិភាគថៃបានលើកឡើង។ អត្ថបទរបស់លោក Akaraphong Khamkhun បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែការរិះគន់យ៉ាងចំៗទៅលើស្ថាប័ននយោបាយ និងការសម្រេចចិត្តរបស់ភាគីថៃ។ អ្នកវិភាគរូបនេះយល់ឃើញថា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឬ UNCLOS កម្ពុជាបានអនុវត្តតាមនីតិវិធីដែលមានចែងក្នុងច្បាប់អន្តរជាតិយ៉ាងត្រឹមត្រូវ ខណៈដែលថៃបែរជាមានភាពច្របូកច្របល់ក្នុងការឆ្លើយតប និងខ្វះការយល់ដឹងអំពីយន្តការផ្លូវច្បាប់អន្តរជាតិ។ លោកបានរិះគន់ការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃ ក្នុងការលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១តាមអំពើចិត្តដោយសារតែហេតុផលនយោបាយផ្ទៃក្នុង ដោយលោកចាត់ទុកថា នេះគឺជាដើមចមដែលជំរុញឱ្យកម្ពុជាអាចប្រកាសប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំបានភ្លាម ទោះថៃចង់ ឬមិនចង់។ កម្ពុជានឹងយកចំណុចខ្សោយនេះទៅប្រើប្រាស់ធ្វើអ្វីក៏បាន។ អ្វីដែលធ្វើឱ្យអត្ថបទនេះកាន់តែចាប់អារម្មណ៍ គឺការរិះគន់របស់អ្នកវិភាគទៅលើសង្គមថៃបច្ចុប្បន្ន ដែលកំពុងស្ថិតក្នុងការគិតបែបស្រមើស្រមៃ និងខ្វះការសិក្សាច្បាប់អន្តរជាតិឱ្យបានស៊ីជម្រៅ។ លោកអះអាងថា សង្គមថៃចង់ “យកឈ្នះកម្ពុជា” ជាជាងចង់ “ដោះស្រាយបញ្ហា” ដែលជាមូលហេតុនាំឱ្យការការដោះស្រាយវិវាទមិនអាចរកច្រកចេញបាន។ លោកលើកឡើងថា រាល់ការប៉ះទង្គិចខាងយោធា គឺត្រូវទុកឱ្យភាគីយោធាជាអ្នកដោះស្រាយ ប៉ុន្តែរដ្ឋាភិបាលថៃបែរជាមិនព្រមដោះស្រាយឫសគល់នៃបញ្ហា ហើយព្យាយាមរក្សាទំនាស់នោះទុក…

  • ក្រសួងសារធារណការគ្រោងបំពាក់ប្រព័ន្ធតាមដានរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ

    ក្រសួងសារធារណការគ្រោងបំពាក់ប្រព័ន្ធតាមដានរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ

    ​ក្នុងគោលបំណងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបង្កើតប្រព័ន្ធស៊ិនស័រ(Sensor) បំពាក់ទៅលើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ដើម្បីគ្រប់គ្រងអ្នកបើកបរកុំឱ្យបញ្ជារថយន្តលើសល្បឿនកំណត់ ។ គម្រោងបំពាក់ Sensor នេះត្រូវបានគូសបញ្ជាក់ដោយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងស្រុកមុខកំពូល ខេត្ដកណ្ដាល កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តមមានប្រសាសន៍ថា ក្រសួងសាធារណការ បានជួបជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញរួចហើយ ដើម្បីឈានទៅបង្កើតប្រព័ន្ធមួយគ្រប់គ្រងអ្នកបើកបររបស់ក្រុមហ៊ុនប្រកបអាជីវកម្មទាំងនេះកុំឱ្យបើកបរលើសល្បឿនកំណត់។ ឯកឧត្តមរដ្ឋមន្រ្ដីបញ្ជាក់ថា ប្រព័ន្ធ Sensor នេះនឹងបំពាក់ទៅលើរថយន្តធំៗ ជាពិសេសរថយន្តទេសចរណ៍ និងរថយន្តដឹកទំនិញ។ ពេលណាបើកលើសល្បឿន គឺ Sensor នឹងលោតប្រាប់ ហើយក្រុមហ៊ុននឹងអាចចាត់វិធានការផ្ទាល់ជាមួយអ្នកបើកបរតែម្ដង កុំឱ្យគាត់បើកបរលើសល្បឿនកំណត់។ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបន្ថែមថា ក្រសួង រួមទាំងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ បានឯកភាពគ្នាជាគោលការណ៍រួចហើយ ព្រមទាំងបានសិក្សាពីបច្ចេកវិទ្យាប្រទេសចិន អាម៉េរិក និងអឺរ៉ុប ដើម្បីរកបច្ចេកវិទ្យាមួយ ដែលសមស្របជាមួយនឹងស្ថានភាពនៃការដឹកជញ្ជូននៅកម្ពុជា។ ឯកឧត្តម រដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធដែលបានចូលរួមផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឌីជីថលជាឱកាសសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបរៀនសូត្រពីពិភពលោក

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឌីជីថលជាឱកាសសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបរៀនសូត្រពីពិភពលោក

    សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ មានសន្តិភាព ទើបមនុស្សអាចរស់នៅប្រកបដោយមនសិការ មនោសញ្ចេតនា និងការចេះជួយយកអាសារគ្នាទៅវិញទៅមក។ ក្នុងបរិបទនេះ បច្ចេកវិទ្យាឌីជីថលបានក្លាយជាឈ្នាន់ដ៏សំខាន់មួយ ដែលផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាគ្រប់រូបអាចរៀនសូត្រពីពិភពលោក ពង្រឹងសមត្ថភាពរបស់ខ្លួន និងរួមចំណែកកសាងខឿនការពារជាតិ និងប្រជាជនឱ្យកាន់តែរឹងមាំ។ នេះគឺជាខ្លឹមសារនៃបទអន្តរាគមន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ វាគ្មិនកិត្តិយសនៅក្នុងកម្មវិធី «មនសិការពលរដ្ឋល្អ ខេត្តព្រះសីហនុ ឆ្នាំ២០២៦» ដែលរៀបចំឡើងនៅខេត្តព្រះសីហនុ កាលព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជន និងបរិវត្តកម្មឌីជីថល»។ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា កម្មវិធី «មនសិការពលរដ្ឋល្អ» គឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានគោលបំណងបណ្តុះស្មារតីស្នេហាជាតិ និងពង្រឹងការយល់ដឹងរបស់យុវជនអំពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនចំពោះសង្គម និងប្រទេសជាតិ។ ឯកឧត្តមបានពន្យល់ថា «មនសិការពលរដ្ឋល្អ» មានន័យថា ការប្រតិបត្តិនូវអ្វីដែលជាឧត្តមប្រយោជន៍សម្រាប់ខ្លួនឯង និងជាតិមាតុភូមិ ព្រមទាំងការចងចាំ និងគោរពដល់បុព្វបុរសដែលបានលះបង់អាយុជីវិត និងកម្លាំងប្រាជ្ញាដើម្បីការពារឯករាជ្យ និងអធិបតេយ្យភាពជាតិ។ ឯកឧត្តមបានរំលឹកថា កម្ពុជាធ្លាប់ជាចក្រភពដ៏រុងរឿងមួយ ប៉ុន្តែក្នុងរយៈពេល៥សតវត្សកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់សង្គ្រាម និងសោកនាដកម្មជាច្រើន ជាពិសេសរបបប្រល័យពូជសាសន៍…

  • ឯកឧត្តមសាយ សំអាល់ លើកទឹកចិត្តខេត្តព្រះសីហនុ កំពត និងកែប បណ្តុះធនធានមនុស្សជំនាន់ថ្មីប្រកបដោយនវានុវត្តន៍ ​

    ឯកឧត្តមសាយ សំអាល់ លើកទឹកចិត្តខេត្តព្រះសីហនុ កំពត និងកែប បណ្តុះធនធានមនុស្សជំនាន់ថ្មីប្រកបដោយនវានុវត្តន៍ ​

    ការវិនិយោគលើវិស័យអប់រំ គឺជាកិច្ចការអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីកសាងធនធានមនុស្សសម្រាប់អនាគតជាតិ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបង្ហាញក្តីរំពឹងថា ខេត្តព្រះសីហនុ ​កំពត និង​កែប នឹងអាចបណ្តុះបាននូវធនធានមនុស្សជំនាន់ថ្មី ដែលមានភាពនវានុវត្តន៍ ពោរពេញដោយក្តីសង្ឃឹម និងមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង។ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បាន​អញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលអំណោយសម្ភារៈកីឡាឆ្នាំ២០២៦ របស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ជូនដល់សាលារៀនក្នុងខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តជាប់សមុទ្រទាំង៣នេះ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាមន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមការងារអប់រំទាំងអស់ ជាពិសេស​មន្ទីរអប់រំ យុវជន និងកីឡា ដែលបានសហការយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍវិស័យអប់រំ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ដែលបានបន្តរក្សាកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ព្រមទាំងបានផ្តល់សម្ភារៈកីឡាដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ និងកីឡា។ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ទោះបីអំណោយដែលផ្តល់ជូននាពេលនេះជាសម្ភារៈកីឡាក៏ដោយ ប៉ុន្តែវាមានអត្ថន័យលើសពីតម្លៃសម្ភារៈ ព្រោះវាតំណាងឱ្យក្តីសង្ឃឹម និងការរួមចំណែកជាមួយខេត្តព្រះសីហនុក្នុងការកសាងធនធានមនុស្សសម្រាប់អនាគត។ ឯកឧត្តមបានបញ្ជាក់ថា វិស័យអប់រំ គឺជាវិស័យអាទិភាព និងជាកិច្ចការគន្លឹះមួយដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន…

  • យុវជនកម្ពុជាបង្ហាញទេពកោសល្យផ្នែកបច្ចេកវិទ្យាក្នុងការប្រកួតកម្រិតពិភពលោក

    យុវជនកម្ពុជាបង្ហាញទេពកោសល្យផ្នែកបច្ចេកវិទ្យាក្នុងការប្រកួតកម្រិតពិភពលោក

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សូមអបអរសាទរក្រុមនិស្សិតនៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ (AUPP) ដែលទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រកម្រិតពិភពលោកនៃកម្មវិធី Huawei ICT 2025–2026 លើកទី១០ ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន។ កម្មវិធីប្រកួតប្រជែងកម្រិតពិភពលោកនេះ រៀបចំឡើងដោយក្រុមហ៊ុនហួវៃ (Huawei) សម្រាប់លើកកម្ពស់សមត្ថភាពបច្ចេកទេស ការច្នៃប្រឌិត និងសក្តានុពលរបស់និសិ្សត និងយុវជនក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ក្រុម BORISOTH (បរិសូត្រ) ជានិសិ្សតនៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ (AUPP) បានទទួលចំណាត់លេខ៣ ក្នុងចំណោម ១៨០ក្រុម មកពីជាង ១០០ប្រទេស និងតំបន់ជុំវិញពិភពលោក។ ក្នុងការប្រកួតនេះ ក្រុម BORISOTH បានចូលរួមក្នុងវិញ្ញាសា Innovation Competition ដោយបានបង្កើត រ៉ូបូតបញ្ញាសិប្បនិម្មិត (AI) សម្រាប់ត្រួតពិនិត្យលើគុណភាពសាច់ក្រណាត់ ក្នុងគោលបំណងដោះស្រាយបញ្ហា នៅក្នុងផលិតកម្មវាយនភណ្ឌនាពេលបច្ចុប្បន្ន។ BORISOTH គឺជាប្រព័ន្ធបច្ចេកវិទ្យា AI ផលិតនៅកម្ពុជា ដែលរួមបញ្ចូលគ្នារវាងម៉ាស៊ីន CNC ស្កេនស្វ័យប្រវត្តិ ប្រព័ន្ធបោះត្រាសម្គាល់ឆ្លាតវៃ និងកម្មវិធីគ្រប់គ្រងទិន្នន័យឌីជីថល ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការពិនិត្យក្រណាត់ដោយភ្នែកមនុស្សក្នុងវិស័យកាត់ដេរ។…

  • ឯកឧត្តម សាយ សំអាល់ កំណត់ការងារអាទិភាពបន្តសម្រាប់ខេត្តព្រះសីហនុ

    ឯកឧត្តម សាយ សំអាល់ កំណត់ការងារអាទិភាពបន្តសម្រាប់ខេត្តព្រះសីហនុ

    ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា កិច្ចការអាទិភាពដែលត្រូវបន្តអនុវត្តសម្រាប់ខេត្តព្រះសីហនុ គឺការពង្រឹងខឿនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពសេវាសាធារណៈ ដើម្បីធានាថាប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា មានការងារ មានប្រាក់ចំណូល មានប្រាក់សន្សំ និងអាចកាត់បន្ថយបន្ទុកបំណុលគ្រួសារ។ ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ដែលបានរៀបចំឡើងនារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។ ឯកឧត្តម សាយ សំអាល់ បានជំរុញឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាប និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ឱ្យអស់ពីខេត្តព្រះសីហនុ ដើម្បីស្តារនិងរក្សាកេរ្តិ៍ឈ្មោះល្អរបស់ខេត្តឡើងវិញ។ ជាមួយគ្នានេះ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ ត្រូវបន្តសហការគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈឱ្យបានរឹងមាំ ដើម្បីធានាបរិយាកាសប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងធានាភាពរលូននៃការធ្វើដំណើរចេញចូលតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ។ ឯកឧត្តមក៏បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នារក្សាកេរ្តិ៍ឈ្មោះ និងសុវត្ថិភាពកំពង់ផែក្រុងព្រះសីហនុឱ្យបានល្អដើម្បីបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះសំណូមពរ និងតម្រូវការនានារបស់តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្ត ព្រោះតំបន់ទាំងនេះជាប្រភពសំខាន់នៃការបង្កើតការងារ ប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ និងជាចលករសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើការបន្តពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដោយជំរុញការសាងសង់ និងភ្ជាប់បណ្តាញផ្លូវថ្នល់ពីតំបន់មួយទៅតំបន់មួយ និងតភ្ជាប់ទៅកាន់បណ្តាខេត្តផ្សេងៗ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ឆ្នេរ។ ដោយឡែក ក្នុងវិស័យអប់រំ ឯកឧត្តមបានអំពាវនាវឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតក្នុងការរៀនសូត្រ…