Category: ព័ត៌មានជាតិ

  • កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិពេញលេញដើម្បី​ការពារកុមារក្នុងជម្លោះប្រដាប់អាវុធ

    កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិពេញលេញដើម្បី​ការពារកុមារក្នុងជម្លោះប្រដាប់អាវុធ

    ភ្នំពេញ៖នៅអង្គការសហប្រជាជាតិ (អ.ស.ប.)តំណាងអចិន្ត្រៃយ៍​កម្ពុជា​ប្រចាំអ.ស.ប.បានអំពាវនាវឱ្យមានការ​អនុវត្តច្បាប់​អន្តរជាតិ​​ពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ និងបង្ហាញពី​ផលប៉ះពាល់នៃសង្គ្រាមឈ្លានពាន។ ក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីកុមារ​និង​ជម្លោះប្រដាប់អាវុធក្នុងសប្ដាហ៍នេះ ឯកឧត្ដម កែវ ឈា តំណាង​អចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. បានបញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំង​របស់កម្ពុជា ចំពោះការកើន​ឡើងគួរឱ្យតក់ស្លុត​នៃការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរទៅលើកុមារក្នុងជម្លោះប្រដាប់អាវុធ ព្រមទាំងបាន​អំពាវនាវ​​ឱ្យមានការ​អនុវត្តឱ្យ​បានពេញលេញ​នៃកាតព្វកិច្ចផ្លូវច្បាប់​អន្តរជាតិដើម្បីការពារកុមារ។ តំណាងអចិន្ត្រៃយ៍កម្ពុជាបានប្រាប់កិច្ចពិភាក្សាថា គិតត្រឹមពេលនេះ​កុមារកម្ពុជាជាង ៦,៤០០ នាក់នៅតែបន្តរងគ្រោះដោយ​ការភៀស​សឹក។ ជុំវិញការលើកឡើងនេះ អ្នកតាមដានសង្គមយល់ឃើញថា ការ​អំពាវនាវ និងការលើកឡើងពីបញ្ហាកុមារភៀសសឹកកម្ពុជា បាន​ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវិបត្តិមនុស្សធម៌ដែលបន្សល់ទុកពីសង្គ្រាម។ សូមរម្លឹកថា នៅក្នុងសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើ​អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥ កន្លងទៅ បានបណ្តាលឱ្យមានប្រជាពលរដ្ឋកម្ពុជាភៀសសឹកសរុបរហូតដល់ប្រមាណ ៦៤ម៉ឺននាក់។គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ទោះបីជា​ស្ថានភាពបានកន្លងផុតទៅមួយរយៈពេលក៏ដោយ ក៏នៅមានប្រជា​ពល​រដ្ឋខ្មែរប្រមាណជាង ២១.០០០នាក់ផ្សេងទៀត ដែលភាគច្រើន​ជាស្ត្រី និងកុមារ នៅមិនទាន់អាចវិលត្រលប់ទៅកាន់លំនៅ​ឋានវិញ​បាននៅឡើយ។ មូលហេតុគឺដោយសារ​ភូមិឋាន និងផ្ទះសម្បែង​របស់ពួកគាត់ ត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ និងរងការ​បំផ្លិចបំផ្លាញខ្ទេចខ្ទី។ ក្នុងស្ថានភាពនេះឯកឧត្តម កែវ ឈា បានបញ្ជាក់ថា កម្ពុជានៅតែ​បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការងារជិតស្និទ្ធជា​មួយ​ដៃគូ​អន្តរជាតិ​ទាំងអស់ ដើម្បីធានាថា កុមារគ្រប់រូបអាចរស់នៅ ទទួល​បានការសិក្សារៀនសូត្រ និងរីកចម្រើនទៅមុខ ដោយគ្មាន​អំពើហិង្សា និងការភ័យខ្លាចពីសង្គ្រាមឡើយ៕ដោយ៖ទួន សុផល

  • កម្ពុជាចាប់ផ្តើមប្រើប្រាស់អនុស្ថានីយចល័តដាក់លើរថយន្តធំលើកដំបូង

    កម្ពុជាចាប់ផ្តើមប្រើប្រាស់អនុស្ថានីយចល័តដាក់លើរថយន្តធំលើកដំបូង

    បន្ទាប់ពីបញ្ចប់ការធ្វើតេស្តសាកល្បងដោយជោគជ័យ អគ្គិសនីកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានដាក់ឱ្យដំណើរការអនុស្ថានីយចល័តដាក់លើរថយន្តធំ (Mobile Substation) តង់ស្យុង ១១៥/៣៥ គីឡូវ៉ុល និងអានុភាព ៣០ MVA លើកទី១ នៅក្នុងប្រទេសកម្ពុជានៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់អគ្គិសនីបន្ទាន់ចំពោះមុខ ជាពិសេសតំបន់ឧស្សាហកម្ម។ អនុស្ថានីយចល័តនេះ អាចបើកបរពីទីតាំងមួយទៅមួយបាន ហើយអាចភ្ជាប់ទៅនឹងខ្សែបញ្ជូនតង់ស្យុងខ្ពស់បានលឿន ដើម្បីជួយបង្កើនលទ្ធភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់ចរន្តអគ្គិសនីដែលមានតម្រូវការបន្ទាន់។ អនុស្ថានីយចល័តនេះត្រូវ បានដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន ហើយនឹងចល័តទៅប្រើនៅទីតាំងផ្សេង នៅពេលដែលអគ្គិសនីកម្ពុជាកំពុងសាងសង់ អនុស្ថានីយអគ្គិសនីអចិន្ត្រៃយ៍ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ នេះផងដែរ។ គម្រោងនេះ នឹងធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនីឱ្យកាន់តែប្រសើរឡើងក្នុងស្រុករវៀង និងតំបន់ជុំវិញ ដែលកន្លងមកយកប្រភពផ្គត់ផ្គង់ពីអនុស្ថានីយ ជ័យសែនតាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម ដែលមានចម្ងាយឆ្ងាយរហូតដល់ទៅប្រមាណជាង ៧០ គីឡូម៉ែត្រ ដែលអាចបណ្តាលឱ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនី និងមិនអាចប្រើប្រាស់បានក្នុងលក្ខណៈឧស្សាហកម្ម។ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រើប្រាស់អគ្គិសនីយ៉ាងគំហុកនៅតាមបណ្តារោងចក្រឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសនានា រហូតដល់ចុងឆ្នាំ២០២៦នេះ អគ្គិសនីកម្ពុជានឹងដាក់បន្ថែមអនុស្ថានីយចល័តចំនួន ៧ គ្រឿង ទៀត នៅតាមទីតាំងមួយចំនួនរួមមាន៖ ស្រុកបារាយណ៍ ស្រុកស្ទោង ស្រុកជីក្រែង ខេត្តកំពង់ធំ និងខាងត្បូងខេត្តសៀមរាប…

  • និន្នាការថ្មីគួរជាទីមោទនៈ គឺកំណើនទេសចរជាតិឡើងដល់ ២០,៣ លាននាក់ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦

    និន្នាការថ្មីគួរជាទីមោទនៈ គឺកំណើនទេសចរជាតិឡើងដល់ ២០,៣ លាននាក់ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦

    ភ្នំពេញ៖ តាមរយៈការអនុវត្តយន្តការគន្លឹះទាំង៦ សម្រាប់ជំរុញវិស័យទេសចរណ៍ និងគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើដាក់ចេញនូវយុទ្ធនាការជំរុញទេសចរណ៍ថ្មី និងទាក់ទាញដូចជា «ទស្សនាកម្ពុជារដូវកាលបៃតង» និង «រដូវកាលទេសចរណ៍សាមគ្គីភាព» ព្រមទាំងកត្តាសុខសន្តិភាព និងស្ថិរភាពសង្គម បង្កលក្ខណៈអំណោយផលដល់ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងកម្សាន្តជាច្រើននៅទូទាំងប្រទេស បានបង្កើតនូវសន្ទុះវិជ្ជមានសម្រាប់ទេសចរណ៍ជាតិគួរឱ្យកត់សម្គាល់សម្រាប់វិស័យទេសចរណ៍កម្ពុជា។ ជាក់ស្តែង ចរន្តទេសចរណ៍ក្នុងស្រុកមានការកើនឡើងយ៉ាងខ្លាំង ដោយអ្វីដែលជាចំណុចលេចធ្លោនោះ គឺចំនួនភ្ញៀវទេសចរជាតិដើរកម្សាន្តក្នុងស្រុកបានហក់ឡើងរហូតដល់ ៥៤,២% ស្មើនឹងជាង ២០,៣ លាននាក់ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ ដោយកំណើនដ៏គួរឱ្យកត់សម្គាល់នេះបណ្តាលមកពីការរៀបចំព្រឹត្តិការណ៍កម្សាន្តនានា ក៏ដូចជាការអភិវឌ្ឍផលិតផល និងតំបន់ទេសចរណ៍ថ្មីៗ ដែលបានទាក់ទាញប្រជាពលរដ្ឋឱ្យចេញដើរលេងកម្សាន្ត និងស្វែងយល់ពីគោលដៅទេសចរណ៍ក្នុងស្រុកកាន់តែច្រើនឡើង៕ ដោយ ជាវ ចន្ធូ ប្រភពក្រសួងទេសចរណ៍

  • ប្រតិភូក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បង្ហាញពីសមិទ្ធផល និង សក្ដានុពលថ្នាល verify.gov.kh នៅ វេទិកា សេវាសាធារណៈអង្គការ សហប្រជាជាតិ

    ប្រតិភូក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បង្ហាញពីសមិទ្ធផល និង សក្ដានុពលថ្នាល verify.gov.kh នៅ វេទិកា សេវាសាធារណៈអង្គការ សហប្រជាជាតិ

    ប៊ីលីស៊ី៖ ក្នុងឱកាស ចូលរួមវេទិកា សេវាសាធារណៈរបស់ អង្គការ សហប្រជាជាតិ ឆ្នាំ ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បាន អញ្ជើញចូលរួមជំនួប ទ្វេភាគីនិងពិភាក្សា ការងារ ជាមួយ (១) ឯកឧត្ដម Faquir Mahbub Anam រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យា ព័ត៌មាន នៃ ប្រទេស បង់ក្លាដេស (២) លោកជំទាវ Tashi Pem ប្រធាន រាជ គណៈកម្មការ មុខងារសាធារណៈនៃ ប្រទេសប៊ុយតង់ និង (៣) លោក Patrick Duong ប្រធាន សាកលផ្នែកអភិបាលកិច្ចសម្រាប់ ធនធានសាធារណៈនិង សេវាសាធារណៈ នៃ កម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ (UNDP Governance for…

  • ចំណូលសួយសារពីផលិតផលថ្មអារបានចូលរួមក្នុងសេដ្ឋកិច្ចជាតិជិត ៤០លានដុល្លារ

    ចំណូលសួយសារពីផលិតផលថ្មអារបានចូលរួមក្នុងសេដ្ឋកិច្ចជាតិជិត ៤០លានដុល្លារ

    ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២២ ​ដល់ដើមឆ្នាំ២០២៦នេះ ចំណូលសួយសារពីផលិតផលថ្មអារ បានចូលរួមក្នុងសេដ្ឋកិច្ចជាតិប្រមាណជិត ៤០លានដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ចូលពន្ធនិងអាករផេ្សងៗនោះទេ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា អាណត្តិទី១ លើកទី១ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានជំរុញឲ្យក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា ធ្វើការកែច្នៃថ្មអារឲ្យបានច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក និងនាំចេញ។ ថ្មអារសំដៅដល់ប្រភេទថ្មសំណល់ធម្មជាតិ ដែលកាត់ចេញពីភ្នំ និងភាគច្រើនគាស់យកចេញពីក្នុងដី មាន​សណ្ឋានជាថ្មប្លុក អាចកែច្នៃអារជ្រៀក ជាថ្មបន្ទះ ឬថ្មសន្លឹក ថ្មដុំធំ តូច(ថ្មក្រឡាការ៉ូ) ឬថ្មកែច្នៃជារូបចម្លាក់ គ្រឿងសង្ហារឹមជាដើម។ ក្រសួងរ៉ែ និងថាមពល បានដាក់ចេញនូវផែនការការងារអាទិភាពបន្ត ដោយបង្កើតតម្លៃបន្ថែម តាមរយៈពិពិធកម្មនៃផលិតផលថ្មអារ ការស្វែងរកទីផ្សារក្រៅប្រទេសបន្ថែម និងការគ្រប់គ្រងការអភិវឌ្ឍដែលគិតគូរពីបរិស្ថាន សុវត្ថិភាព ផលប្រយោន៍​ និងការបណ្តុះបណ្តាលជំនាញដល់បុគ្គលិក-កម្មករជាជនជាតិខ្មែរ។ បច្ចុប្បន្ន អាជីវកម្មថ្មអារទូទាំងប្រទេសមានចំនួន ៦៨ក្រុមហ៊ុន ស្មើនឹង៩០គម្រោង ស្ថិតក្នុង១១ខេត្ត និងមានផ្ទៃដីសរុប ទំហំជាង ៥លានហិកតា ក្នុងនោះខេត្តក្រចេះមានច្រៀងគម្រោងជាងគេ គឺចំនួនប្រមាណ ៣០គម្រោង…

  • សំណុំរឿងដែនសមុទ្រធ្លាក់ដល់ដៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍នៅទីក្រុងឡាអេ

    សំណុំរឿងដែនសមុទ្រធ្លាក់ដល់ដៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍នៅទីក្រុងឡាអេ

    ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្រឡាបញ្ជីនៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (Permanent Court of Arbitration) នៅទីក្រុងឡាអេ ប្រទេសហូឡង់ បានទទួលយកសំណុំរឿងដែនសមុទ្ររវាងកម្ពុជា និងថៃ សម្រាប់ចាប់ផ្តើមដំណើរការតាមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS។ ឯកឧត្តមបានថ្លែងប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃព្រហស្បតិ៍នេះថា ក្រឡាបញ្ជីនៃតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ បានផ្ញើលិខិតមកកម្ពុជាផង និងថៃផង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ថា ក្រឡាបញ្ជីបានចាប់ផ្តើមទទួលយកសំណុំរឿងជាផ្លូវការ ក្រោយពីថៃបានយល់ព្រមដោះស្រាយបញ្ហាដែនសមុទ្រជាមួយកម្ពុជាតាមយន្តការផ្សះផ្សានេះ។ សំណុំរឿងនេះត្រូវបានចុះបញ្ជីដោយមានលេខកូដ៣៥ សម្រាប់សម្គាល់។ បើតាមឯកឧត្តម ចាន់ រតនា ក្រឡាបញ្ជីនឹងជួបសមាជិកនៃគណៈកម្មាការផ្សះផ្សាចំនួន៤រូបនៃប្រទេសទាំងពីរ ដើម្បីជ្រើសរើសគណៈកម្មាការផ្សះផ្សាទី៥ ធ្វើជាប្រធាន។ ការជ្រើសរើសប្រធានគណៈកម្មាការផ្សះផ្សានេះ ត្រូវធ្វើឡើងក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ គិតចាប់ពីថ្ងៃទី១៩ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ ប្រសិនជាការជ្រើសរើសប្រធានគណៈកម្មាការផ្សះផ្សាបរាជ័យ ដោយប្រទេសទាំងពីរមិនឯកភាពគ្នា ប្រទេសទាំងពីរអាចស្នើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិជាអ្នករើសប្រធានគណៈកម្មាការផ្សះផ្សាជំនួសវិញ។ ប្រធានគណៈកម្មាការផ្សះផ្សា មានតួនាទីជួយដោះស្រាយ ផ្តល់យោបល់ និងអនុសាសន៍ និងការកសាងការឯកភាពគ្នារវាងប្រទេសទាំងពីរ ប្រកបដោយសន្តិវិធី អព្យាក្រឹត ដោយផ្នែកទៅលើច្បាប់។…

  • កម្ពុជាកំពុងស្រាវជ្រាវបន្សុទ្ធពូជកាហ្វេ ដើម្បីបង្កើត «ពូជកាហ្វេជាតិ» របស់ខ្លួន

    កម្ពុជាកំពុងស្រាវជ្រាវបន្សុទ្ធពូជកាហ្វេ ដើម្បីបង្កើត «ពូជកាហ្វេជាតិ» របស់ខ្លួន

    កម្ពុជាកំពុងពន្លឿនការសិក្សាស្រាវជ្រាវ និងបន្សុទ្ធពូជកាហ្វេនៅតំបន់ភូមិភាគឦសាន ជាពិសេសនៅខេត្តមណ្ឌលគិរី ដើម្បីលើកកម្ពស់គុណភាពផលិតកម្មឱ្យស្របតាមស្តង់ដារអន្តរជាតិ និងឈានទៅកំណត់អត្តសញ្ញាណពូជកាហ្វេដែលអាចក្លាយជាពូជកាហ្វេប្រចាំជាតិរបស់កម្ពុជា។ ការបន្សុទ្ធពូជកាហ្វេ មិនត្រឹមតែមានគោលបំណងបង្កើតអត្តសញ្ញាណជាតិសម្រាប់វិស័យកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការជ្រើសរើសពូជល្អ និងការរៀបចំគ្រាប់ពូជសុទ្ធពីដើមមេ ដើម្បីធានាថា កូនកាហ្វេដែលផលិតបានមានសុខភាពល្អ ធន់នឹងជំងឺ និងផ្តល់ទិន្នផលខ្ពស់ មុននឹងយកទៅដាំដុះជាលក្ខណៈពាណិជ្ជកម្ម។ គម្រោងសិក្សាស្រាវជ្រាវ និងបន្សុទ្ធពូជនេះ កំពុងអនុវត្តដោយសមាគមកាហ្វេកម្ពុជា ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS ថា បច្ចុប្បន្ន ប្រភេទកាហ្វេដែលប្រជាកសិករនិយមដាំនៅកម្ពុជាមាន ៣ប្រភេទសំខាន់ៗ គឺ រ៉ូប៊ីស្តា (Robusta), អារ៉ាប៊ីកា (Arabica) និង អ៊ិចសែលសា (Excelsa) ដែលខ្លះត្រូវបានដាំតាំងពីសម័យអាណានិគមបារាំង ហើយខ្លះទៀតនៅមានដុះដោយធម្មជាតិនៅតាមព្រៃ។ លោកបានបញ្ជាក់ថា ការសិក្សាលើស្ថានភាពដាំដុះកាហ្វេរបស់ប្រជាកសិករនៅខេត្តមណ្ឌលគិរី ត្រូវបានបញ្ចប់រួចរាល់ហើយ។ ជំហានបន្ទាប់ គឺការអភិវឌ្ឍ និងបន្សុទ្ធពូជ ដើម្បីជ្រើសរើសពូជដែលមានគុណភាពល្អបំផុត ហើយស័ក្តិសមនឹងលក្ខខណ្ឌធម្មជាតិកម្ពុជា សម្រាប់អភិវឌ្ឍទៅជាពូជកាហ្វេប្រចាំជាតិ និងដាំដុះសម្រាប់ទីផ្សារនាពេលអនាគត។ ប្រធានសមាគមកាហ្វេកម្ពុជាបានបញ្ជាក់ថា សមាគមកាហ្វេសិក្សាវិធីសាស្ត្រផ្សេងៗ ដូចជា ការបង្កាត់ពូជ ឬការប្រើបច្ចេកទេសបាញ់កាំរស្មី។ បច្ចុប្បន្ន ក្រុមអ្នកជំនាញកំពុងពិភាក្សាដើម្បីជ្រើសរើសវិធីសាស្ត្រដែលមានប្រសិទ្ធភាពខ្ពស់បំផុត…

  • ក្រសួងកសិកម្មផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍

    ក្រសួងកសិកម្មផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍

    ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍ថា ក្រសួងកសិកម្ម នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍន៍ធនធានជលផល ប្រកបដោយនិរន្តរភាព ផ្អែកលើការអនុវត្តច្បាប់ជាចំបង ដែលបាននាំឱ្យផលនេសាទមានការកើនឡើងគួរឱ្យកត់សម្គាល់។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានជលផលកម្រ ដោយក្នុងរយៈពេលជិតមួយឆ្នាំកន្លះនេះ កម្ពុជាមិនមានអត្រាសត្វផ្សោតទន្លេមេគង្គស្លាប់ដោយសារបទល្មើសនេសាទឡើយ។ ម៉្យាងទោត សត្វជ្រូកទឹក សត្វផ្សោតក្បាលត្រឡោក និងសត្វផ្សោតឃ្លាច ក៏បានវិលត្រឡប់មកដែនសមុទ្រកម្ពុជាវិញផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងបែបនេះនៅក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផល នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ សហគមន៍នេសាទ និងការចូលរួមរបស់មហាជន ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលជាការរួមចំណែកដ៏សំខាន់នៃការកើនឡើងនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ការអនុវត្តនិងផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផលនេះ ដែលរៀបចំឡើងដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត និងការសិក្សាច្បាស់លាស់លើការវិវត្តន៍នៃផលស្តុកជលផល នឹងជួយបន្ថែមក្នុងការធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងធនធានធម្មជាតិ។ ជាទីបញ្ចប់…

  • ក្រសួងមហាផ្ទៃជំរុញអាស៊ានពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ

    ក្រសួងមហាផ្ទៃជំរុញអាស៊ានពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ

    ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ត្រូវខិតខំរួមគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទប់ស្កាត់និងបង្ក្រាបរាល់ទម្រង់នៃបទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងបទល្មើសផ្សេងៗទៀត ជាពិសេសគឺ ការឆរបោកតាមអនឡាញ ។ ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងនៅខេត្តសៀមរាប ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តមគូសបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ បទល្មើសឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានហក់ឡើងជាហានិភ័យដ៏ធ្ងន់ធ្ងរសម្រាប់តំបន់ទាំងមូល។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ អាស៊ានក៏បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូធំៗរួមមាន ចិន ជប៉ុន និងកូរ៉េ ក្នុងក្របខ័ណ្ឌអាស៊ាន សំដៅបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងព្រំដែន ព្រមទាំងការងារកុងស៊ុល តាមរយៈការផ្លាស់ប្តូរព័ត៌មានសម្ងាត់ និងការបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់។ ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានកិច្ចប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ បានរំឮកថា ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ មក វេទិកានេះបានប្រែក្លាយជាយន្តការស្នូលដ៏មានឥទ្ធិពល ក្នុងការសម្រួលដល់ការធ្វើដំណើរ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។ សម្រាប់រយៈពេលជិត ៣០ឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅចិន

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅចិន

    តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែមិថុនានេះ។ សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ រួមមាន៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល ។ តាមគម្រោង សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយលោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន ព្រមទាំងលោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្រសួងការបរទេសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោនាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប…