-
រយៈពេលជាងមួយខែនៃរដូវលក់ផ្លែគុយ ពលរដ្ឋ អាចរកចំណូលចាប់ពីជាង ១លាន ដល់ជិត ៣លានរៀល
(កំពង់ធំ)៖ ចាប់ពីពាក់កណ្តាល ខែ មីនា មក ផ្លែគុយ ដែលជាប្រភេទផ្លែឈើព្រៃ គេនិយមបរិភោគនោះចាប់ផ្តើមមានជាបណ្តើរៗហើយ និងពិសេសអំឡុងបុណ្យចូលឆ្នាំខ្មែរគឺរដូវផ្លែគុយចាប់ផ្តើមទុំ និងសម្បូរច្រើនបំផុត ដែលជាឱកាសល្អសម្រាប់បងប្អូនពលរដ្ឋ លក់ផ្លែគុយដើម្បីរកចំណូលនាមួយរដូវកាលនេះ។ ផ្លែគុយសម្បូរដុះច្រើននៅភ្នំគូលែន ក្នុងខេត្ត សៀមរាប ខេត្ត កំពង់ធំ និង បណ្តាខេត្តមួយចំនួនទៀតនៅប្រទេសកម្ពុជា។ដោយសារតែរស់ជាតិរបស់ផ្លែឈើប្រភេទនេះជូរអែមឆ្ងាញ់ពិសារ និងពិសេសមានក្លិនក្រអូបជាប់មាត់ផងទើបធ្វើឱ្យមនុស្សជាច្រើនជាប់ចិត្ត នឹង ផ្លែឈើព្រៃ ប្រភេទនេះណាស់។ ដើមគុយជា ប្រភេទ រុក្ខជាតិវល្លិ៍ តោងឡើងតាមរុក្ខជាតិដទៃទៀត។វា មាន ផ្លែ ទំហំ តូច ធំ ទៅតាមប្រភេទពូជរបស់វា ដោយជាមធ្យមមាន ទំហំ ប៉ុន កដៃកូនក្មេងតូចៗទើបនឹងកើត។ពេលនៅខ្ចីផ្លែរបស់វាមានពណ៌បៃតងខ្ចី។នៅពេលទុំ មានពណ៌លឿងខ្ចី និងខ្លះលឿងទុំស្រាល។ ផ្លែគុយសម្បករបស់វាទោះមានជ័រពណ៌ស និងគ្រាប់ច្រើនក្តីតែក៏មនុស្សជាច្រើនជាប់ចិត្ត ជាមួយផ្លែឈើកម្រមួយនេះដែរ។រុក្ខជាតិព្រៃមួយប្រភេទនេះតែងផ្តល់ផលចាប់ពីខែកុម្ភៈដល់ខែឧសភា ពោលគឺចំរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាឱកាសនៃការ រកប្រាក់ពីការលក់ផល្លានុផលមួយនេះ។ អ្នកស្រី ជុំ សុខនី រស់នៅ ភូមិ ត្រពាំងឬស្សី ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ…
-
មកដឹងពីសារសំខាន់នៃចំណតផែរណបពហុបំណង UM២ ដែលស្ថិតនៅដងទន្លេមេគង្គលើ
ភ្នំពេញ៖ លើបណ្ដាញសង្គមហ្វេសផ្លូវការនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥អមដោយរូបភាពជាច្រើនសន្លឹក កំពង់ផែស្វយ័តភ្នំពេញបានធ្វើការអធិប្បាយទាក់ទងនឹងចំណតផែរណបពហុបំណង UM២ ដែលស្ថិតនៅខេត្តចំនួនពីរជាប់ដង ទន្លេមេគង្គលើ។ ចំណតផែរណបពហុបំណង UM២ គឺជាផែរណបរបស់កំពង់ផែស្វយ័តភ្នំពេញស្ថិតនៅតាមដងទន្លេមេគង្គលើក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប់ខេត្តកំពង់ចាម។ ចំណតផែរណបនេះ ជាទីតាំងយុទ្ធសាស្រ្តនៃការដឹកជញ្ជូន ដែលបានតភ្ជាប់ផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់ខេត្តភាគខាងជើង និងឦសាននៃប្រទេសកម្ពុជាទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជា និងនាំចេញទៅប្រទេសវៀតណាម។ ចំណតផែរណបពហុបំណង UM២ជាផែរណបមួយ ក្នុងចំណតផែរណបចំនួនបីរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីសុក្រទី១២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ចំណតផែរណបពហុបំណង TS១១, UM២ និង LM២៦ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ។ចំណតផែរណបពហុបំណងទាំងបីទីតាំងនេះបម្រើឱ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។ ចំណតផែរណបពហុបំណង UM២ មានទីតាំងស្ថិតនៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។ ចំណតផែរណបពហុបំណង UM២ គឺកើតចេញពីការសហការវិនិយោគរវាង ក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd.…
-
ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជិត២៤លាននាក់ បានធ្វើដំណើរកម្សាន្តទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីបីថ្ងៃ
ភ្នំពេញ៖ក្រសួងទេសចរណ៍បានឱ្យដឹងថាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ដែលទើបបញ្ចប់ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណជិត២៤លាននាក់គឺកើនឡើង ៩,៩ភាគរយ ធៀបនឹងបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៤ ដែលមានចំនួន ២១.៨១៣.១៣៨ នាក់។ ក្នុងចំនួនទេសចរ និងប្រជាពលរដ្ឋប្រមាណ២៣.៩៧៧.៤៤១ នាក់ ដែលធ្វើដំណើរកម្សាន្តទូទាំងប្រទេស ក្នុងនេះភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់និង ភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់ ។នៅថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៥.៦៨៥.២២៣ នាក់, ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៨.៣៦៥.៧២៤ នាក់និងថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៩.៩២៦.៤៩៤ នាក់។ ដោយឡែកក្នុងរយៈពេល៣ថ្ងៃនេះ រាជធានី ខេត្តដែលទទួលបានភ្ញៀវច្រើនជាងគេទាំង៥ រួមមាន៖រាជធានីភ្នំពេញ ២.៨៦៣.៩២២ នាក់,ខេត្តសៀមរាប ២.៧៥២.៨១៨ នាក់, ខេត្តកំពង់ចាម ២.៧៤៨.២២៨ នាក់, ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់និងខេត្តបាត់ដំបង ១.៧៤១.៧៩៥ នាក់។ សូមជម្រាបថា ការបូកសរុបស្ថិតិភ្ញៀវទេសចរ…
-
សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍ ប្រធានាធិបតីចិន មុនជំនួបសម្តែងការគួរសម នៅវិមានសន្តិភាព
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលស្វាគមន៍ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មុនជំនួបសម្តែងការគួរសម រវាងសម្តេចតេជោ និងឯកឧត្តមប្រធានាធិបតី នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ សូមជម្រាបថា ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៧ មេសា ២០២៥ ក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥ ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលជាមិត្តចាស់យូរឆ្នាំ បានជួបគ្នាជាថ្មី នៅវិមានសន្តិភាព ។ ជំនួបនេះ ធ្វើឡើងជាកិច្ចស្វាគមន៍ នៃដំណើរទស្សនកិច្ចជាថ្មីរបស់ឯកឧត្តមប្រធានាធិបតីចិននៅកម្ពុជា ក៏ដូចជារំលឹកនូវអនុស្សាវរីយ៍…
-
ព្រះករុណាព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ស្តេចយាងទទួលស្វាគមន៍ ប្រធានាធិបតីចិន នៅព្រះបរមរាជវាំង មុនព្រះរាជពិធីសវនាការ
(ភ្នំពេញ)៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងទទួលស្វាគមន៍ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះបរមរាជវាំង មុនព្រះរាជពិធីសវនាការ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ។ សូមជម្រាបថា ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៧ មេសា ២០២៥ ក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥ ។ បើតាមក្រសួងការបរទេស បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម ស៊ី ជីនពីង នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរចំពោះការចាក់ផ្សាយ “ប្រយោគបុរាណចិនដែល ឯកឧត្ដម ស៊ី ជីនពីងចូលចិត្តប្រើ»
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតចូលរួមអបអរសាទរ យ៉ាងកក់ក្តៅ បំផុតចំពោះការចាក់ផ្សាយ “ប្រយោគបុរាណចិនដែល ឯកឧត្ដម ស៊ី ជីនពីង ចូលចិត្តប្រើ» (វគ្គ ៣) នៅប្រទេសកម្ពុជា និងការបើកសកម្មភាពនៃការផ្លាស់ ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន។ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នាសណ្ឋាគារ រ៉ាហ្វែល ឡឺ រ៉ូយ៉ាល់ (Raffles Hotel Le Royal) រាជធានីភ្នំពេញក្រសួងព័ត៌មាននៃព្រះ រាជាណាចក្រ កម្ពុជា សហការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន,ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា, ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម Xi Jinping ចូលចិត្ត» ក្នុងឱកាស ដែលឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា(១៧-១៨ មេសា)។ ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន…
-
កម្ពុជា-ចិន សម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម ស៊ី ជីនពីង ចូលចិត្ត»
នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នាសណ្ឋាគារ រ៉ាហ្វែល ឡឺ រ៉ូយ៉ាល់ (Raffles Hotel Le Royal) រាជធានីភ្នំពេញក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន,ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា, ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម Xi Jinping ចូលចិត្ត» ក្នុងឱកាសដែលឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទីក្រោមវត្តមានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក និងនិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម…
-
រាជធានីភ្នំពេញ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជិត ៣លាននាក់បាននាំគ្នាមកលេងកម្សាន្ត “សង្ក្រាន្តវត្តភ្នំ”
(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃមានប្រជាពលរដ្ឋរួមជាមួយភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករប្រមាណជិត៣លាននាក់បាននាំគ្នាមកលេងកម្សាន្ត យ៉ាងសប្បាយរីករាយ នៅតំបន់ត្រជាក់ចិត្ត “សង្ក្រាន្តវត្តភ្នំ” ២០២៥នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំក្រោមម្លប់សុខសន្តិភាពដោយមានការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របស់រដ្ឋបាលរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ ។ បើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនាយប់ថ្ងៃទី១៦មេសា២០២៥នេះថា៖នៅថ្ងៃទី៣ជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ត្រូវនឹងថ្ងៃ ទី ១៦ខែមេសា ឆ្នាំ ២០២៥មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន១លាន៥សែននាក់បាននាំគ្នាមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្ត«សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរាបរយបានយ៉ាងល្អពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធររាជធានីភ្នំពេញ។ លោកស្រីបន្តថា៖កាលពីថ្ងៃទី២ វារៈវ័នបតនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំត្រូវថ្ងៃ ទី ១៥ ខែមេសា ឆ្នាំ ២០២៥មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងបរទេសចំនួន៨០ម៉ឺននាំគ្នាមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្ត«សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ។ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានប្រជាពលរដ្ឋនិងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករសម្រុកមកលេងកំសាន្តសប្បាយនៅតំបន់ត្រជាក់ចិត្ត«សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេមានប្រមាណ ៤៨ម៉ឺននាក់ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ។ លោកស្រីដោ សម្ផស្ស បានបន្តថា៖ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រានវត្តភ្នំ២០២៥មានការកើនឡើងរាល់ថ្ងៃដោយកាលពីថ្ងៃទី១តែចំនួន៤៨ម៉ឺននាក់ទេហើយថ្ងៃទី២កើនដល់ចំនួន ៨០ម៉ឺននាក់និងនៅថ្ងៃទី៣ កើនដល់ចំនួន ១លាន៥សែននាក់ហើយនេះមិនបានរាប់បញ្ជូនសង្ក្រានតាមសាលាខណ្ឌទាំង ១៤ និងនៅតាមវត្តអារាមនិងតំបន់ទេសចរផ្សេងទៀតនោះទេ។ ក្នុងរយៈពេលបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ…
-
អង្គរសង្រ្កាន្តបង្ហាញវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ និងផ្តល់ការកម្សាន្ត យ៉ាងសប្បាយរីករាយមិនអាចបំភ្លេចបានពីសំណាក់អ្នកទេសចរ
(សៀមរាប)៖ អង្គរសង្ក្រាន្តឆ្នាំនេះគឺមានរយៈពេល ៣ ថ្ងៃពោលគឺចាប់ពីថ្ងៃទី ១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ ដែលរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងគោលបំណងផ្ដល់ស្នាមញញឹមដល់ប្រជាជាតិខ្មែរ និង ពិសេសភ្ញៀវទេសចរទាំងជាតិ បរទេស មកពីគ្រប់ទិសទី ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានពលរដ្ឋ អ្នក ទេសចរ ទាំងក្នុងប្រទេស និង រួមទាំងបរទេសជាច្រើនម៉ឺននាក់បានចូលរួមយ៉ាងសប្បាយរីករាយ ដែលក្នុងនេះ បានបង្ហាញកេរ្តិ៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរជាច្រើនទម្រង់ មកបង្ហាញរំលេចជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែប នៅលើទឹកដីអង្គរវត្ត នៃ ខេត្ត សៀមរាប។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរត្រូវបានគេឃើញមានការសម្តែង ការតាំងបង្ហាញច្រើនបែបសម្រាប់ភ្ញៀវទេសចរចូលទស្សនាមិនចេះនឿយណាយ និងប្រកបដោយក្តីសប្បាយរីករាយនោះមានច្រើនយ៉ាងណាស់ដូចជា៖ការបង្ហាញពីទម្រង់សិល្បៈ ការសម្តែងយុទ្ធគុនចម្រុះ ខ្មែរបុរាណ ,រាំងលេងកម្សាន្តចង្វាក់ប្រពៃណី, ការទាញព្រ័ត្រយក្ស,ពិធីប្រកួតអុកចត្រង្គ,ការសម្តែងល្ខោនក្បាច់បុរាណ ដកស្រង់ចេញពី “រឿងកូរសមុទ្រទឹកដោះ, ពិធីសមាធិនៅប្រាសាទអង្គរវត្ត,ការប្រណាំងរទេះគោ និងក្របី, ប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ,ពិធីទៅវត្ត និងវាយលុកចេតីយ, ការប្រគំតន្ត្រីសួស្ដីឆ្នាំថ្មី,កម្មវិធីថតរូបសែលហ្វី ជាដើម។ ក្រៅពីនេះក៏មានទីកម្សាន្តសប្បាយៗជាច្រើនទៀតផងដែរក្នុងនេះដូចជា៖ទីកន្លែងលេងទឹក និងល្បែងកម្សាន្តផ្សេងៗដែលទាក់ទងនឹងទឹក ដូចជាបវរកញ្ញាធ្លាក់ទឹក សង្វៀនលើទឹក និងតង់សាប៊ូជាដើម,កម្មវិធីភូមិរចនាត្រូវបានរៀបចំឡើង…
-
ថ្ងៃទី២សង្ក្រាន្តស្វាយរៀងមានភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋជាង ២៣ម៉ឺននាក់មកលេងកម្សាន្ត
(ស្វាយរៀង)៖ លោកវ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួនសរុប ២៣៧,២៥២ នាក់,ក្នុងនោះ ទេសចរបរទេសចំនួន ១,៧៣៥ នាក់។ ជាមួយគ្នានេះកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធទាំងអស់ ក្នុងខេត្តស្វាយរៀងបានចូលរួមការពារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង ដោយមានការសហការគាំទ្រពីក្រុមហ៊ុន វិស័យឯកជនបានរៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» នៅទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ដើម្បីបង្កើតភាពអ៊ូអរ និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាលេងកម្សាន្ត និងចូលរួម អបអរសាទរទទួលអំណរពរជ័យបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស.២០២៥។ កម្មវិធីនេះ នឹងរៀបចំចាប់ពីម៉ោង១០៖០០នាទីព្រឹកតទៅ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា…