-
ពាណិជ្ជកម្មរវាងកម្ពុជា-RCEP បានកើនលើស ២៤ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ

ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) សម្រេចបានទឹកប្រាក់ ២៤,៤ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កើនឡើង ២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់សមាជិក RCEP សម្រេចបានទំហំទឹកប្រាក់ ៥,៦៣ ពាន់លានដុល្លារ កើនឡើង ១១,៨ ភាគរយ។ ចំណែក ការនាំចូលមកវិញ មានទំហំទឹកប្រាក់ ១៨,៨ ពាន់លានដុល្លារ កើនឡើង ២៨ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលបានចេញផ្សាយនៅថ្ងៃច័ន្ទនេះ។ របាយការណ៍ដដែលបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះ នៅតែជាទីផ្សារដ៏សំខាន់របស់កម្ពុជា ដោយគ្របដណ្តប់លើជិត ៦៤ ភាគរយ នៃបរិមាណពាណិជ្ជកម្មសរុបរបស់កម្ពុជា ជាមួយពិភពលោក ដែលមានតម្លៃ ៣៨,២ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ។ ប្រទេសចិន វៀតណាម សិង្ហបុរី ជប៉ុន និងថៃ គឺជាដៃគូពាណិជ្ជកម្មកំពូលទាំង ៥ របស់កម្ពុជា នៅក្នុងប្លុកនេះ។ តួលេខខាងលើបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បន្តជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការនាំចេញក្នុងរយៈពេលវែង និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។ សូមបញ្ជាក់ថា…
-
អ្នករាយការណ៍ពិសេសរបស់ UN មកវាយតម្លៃសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងជម្លោះព្រំដែន

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ត្រូវមកដល់ប្រទេសកម្ពុជានៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ជាពិសេសបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពនៃការបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ព្រមទាំងសិទ្ធិរបស់ក្រុមជនដែលសិ្ថតនៅក្នុងស្ថានភាពងាយរងគ្រោះ។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា២សប្តាហ៍ លោក អេនឌ្រូ នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន តំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពីការរំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត។អ្នករាយការណ៍ពិសេសនឹងធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ស្រ៊ាង ចិន្តា បានលើកឡើងថា អ្នករាយការណ៍ពិសេសរូបនេះនឹងធ្វើដំណើរទៅត្រួតពិនិត្យមើលស្ថានភាពរស់នៅ និងសិទ្ធិមនុស្សរបស់ពលរដ្ឋជនភៀសសឹកនៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែន។ ឯកឧត្តម ស្រ៊ាង ចិន្តា មានក្តីរំពឹងថា លោក ថម អេនឌ្រូ នឹងធ្វើការកត់ត្រានូវទុក្ខលំបាករបស់ពលរដ្ឋជនភៀសសឹក និងដាក់បញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបន្តផ្សព្វផ្សាយនៅលើឆាកអន្តរជាតិឱ្យបានជ្រាបកាន់តែច្បាស់ពីស្ថានភាពនៅកម្ពុជាដែលរងការរំលោភបំពានពីភាគីថៃ។ បន្ទាប់ពីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ នឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនិកិច្ចលើកទី១របស់លោកនៅកម្ពុជា។ ចំណែករបាយការណ៍នៃបេសកកម្មនេះវិញ អ្នករាយការណ៍ពិសេសនឹងបង្ហាញជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ…
-
ក្រុមកសិករបារម្ភពីឥទ្ធិពលអែលនីណូលើកសិកម្ម ខណៈក្រសួងធនធានទឹកត្រៀមម៉ាស៊ីនបូមទឹកជាង៥០០គ្រឿង ទុកជួយសង្គ្រោះ

ឥទ្ធិពលបាតុភូត អែលនីណូ កំពុងបង្ករក្ដីព្រួយបារម្ភខ្លាំងឡើងៗសម្រាប់កសិករទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។ តំណាងក្រុមកសិករនៅកម្ពុជា បារម្ភថាឥទ្ធិពលរលកកម្តៅអាចនឹងប៉ះពាល់ដល់ទិន្នផលដំណាំក្នុងឆ្នាំនេះ។ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា គូសបញ្ជាក់ថា ដំណាំកាហ្វេនៅកម្ពុជា ចាប់ផ្ដើមប៉ះពាល់ជាបណ្ដើរៗ ហើយ ដែលធ្វើឲ្យដំណាំកាហ្វេឆ្នាំនេះ លូតលាស់មិនបានល្អ ព្រោះទឹកមិនគ្រប់គ្រាន់។ លោកបន្តថា បច្ចុប្បន្ន ទិន្នផលកាហ្វេរបស់កម្ពុជា មិនទាន់អាចផ្គត់ផ្គង់ទៅតាមតម្រូវការ ១០០ភាគរយនៅឡើយទេ។ បាតុភូតអែលនីណូ អាចនឹងទាញទម្លាក់ទិន្នផលកាហ្វេក្នុងឆ្នាំនេះ ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់កាហ្វេក្នុងស្រុក។ បន្ថែមលើនេះ ប្រធានសមាគមកាហ្វេកម្ពុជា ក៏បានជំរុញឲ្យកសិកររៀបចំប្រព័ន្ធទឹកឲ្យបានត្រឹមត្រូវមុននឹងសម្រេចចិត្តដាំដំណាំកាហ្វេ ឬដំណាំផ្សេងៗ ជៀសវាងខាតបង់ដើមទុន។ ចំណែក លោក សុខ សុថា អ្នកជំនាញកសិកម្ម បញ្ជាក់ថាបញ្ហាអាកាសធាតុនៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់វិស័យកសិកម្មនៅកម្ពុជា។ លោកយល់ឃើញថា បញ្ហាប្រេង និងវត្ថុធាតុដើមខ្ពស់ រួមទាំងបាតុភូតអែលនីណូ កំពុងធ្វើឲ្យក្រុមកសិករមានការរារែកចិត្តក្នុងការពង្រីកផលិតកម្មរបស់ខ្លួននាឆ្នាំនេះ។ លោកបន្តថា «វិស័យកសិកម្មរបស់យើងនៅតែមានបញ្ហាប្រឈមទាក់ទងភូមិសាស្រ្តនយោបាយ ការប្រែប្រួលអាកាសធាតុ ដើមទុនក្នុងពង្រីកផលិតកម្មរបស់ខ្លួននៅឡើយ»។ ជុំវិញបញ្ហានេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានញ្ជាក់ថា ក្រសួងបានត្រៀមម៉ាស៊ីនបូមទឹកជាង ៥០០គ្រឿង សម្រាប់អន្តរាគមន៍នៅតំបន់ដែលប្រឈមនឹងការខ្វះទឹក។ រដ្ឋមន្ត្រីក្រសួងធនធានទឹក អះអាងថា កម្ពុជា កំពុងទទួលរងឥទ្ធិពលបាតុភូតនេះ ដែលបានធ្វើឱ្យសីតុណ្ហភាពឡើងកម្ដៅខ្លាំង និងអូសបន្លាយលើសពីធម្មតា។…
-
ក្រសួងធនធានទឹកត្រៀមម៉ាស៊ីនបូមទឹកជាង ៥០០ គ្រឿងសម្រាប់អន្តរាគមន៍គ្រោះរាំងស្ងួត

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមរួចជាស្រេចនូវម៉ាស៊ីនបូមទឹកជាង ៥០០ គ្រឿង សម្រាប់ការអន្តរាគមន៍ជួយសង្គ្រោះតំបន់ប្រឈមនឹងការខ្វះខាតទឹក ដោយសារឥទ្ធិពលបាតុភូត អែល នីញូ(El Niño )ដែលកំពុងធ្វើឱ្យកម្ពុជាឡើងកម្ដៅខ្លាំង និងអូសបន្លាយពេលយូរជាងធម្មតា។ ដោយមានកិច្ចសហការជាមួយអង្គការឧតុនិយមពិភពលោក (WMO),ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំផែនការបម្រុងទុករួចជាស្រេច ដើម្បីអន្តរាគមន៍សង្គ្រោះតំបន់ដែលប្រឈមនឹងការខ្វះខាតទឹក ឆ្លើយតបទៅនឹងការប្រែប្រួលធាតុអាកាស និងគ្រោះរាំងស្ងួតដែលបង្កឡើងដោយបាតុភូត អែល នីញូ (El Niño)។ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់កាលពីចុងសប្តាហ៍ថា តាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេស ឥទ្ធិពល El Niño ឆ្នាំនេះបានធ្វើឱ្យសីតុណ្ហភាពនៅកម្ពុជាកើនឡើងរហូតដល់ ២ អង្សាសេ លើសពីកម្រិតធម្មតាប្រចាំឆ្នាំ ហើយរលកកម្ដៅនេះនឹងអូសបន្លាយពេលយូរជាងរាល់ឆ្នាំគឺចាប់ពី ១ ខែ ទៅ ១ ខែកន្លះ។ ក្រសួងបានត្រៀមលក្ខណៈរួចជាស្រេចនូវម៉ាស៊ីនបូមទឹកថ្នាក់ក្រសួងចំនួន ១១៥ គ្រឿង ដើម្បីឆ្លើយតបបញ្ញាចំពោះមុខ និងការពារហានិភ័យនូវនានា។បន្ថែមពីនេះ ក៏មានម៉ាស៊ីនបូមទឹកតាមបណ្តាខេត្តចំនួនជាង ៤០០ គ្រឿងផ្សេងទៀត ដែលត្រូវបានជួសជុល និងរៀបចំរួចរាល់ សម្រាប់ចេញអន្តរាគមន៍ភ្លាមៗផងដែរ។…
-
អ្នកជំនាញសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews)នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី ២០ ខែកក្កដាដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦។នេះបើយោងតាមការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពីទីក្រុងហ្សឺណែវកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ប្រភពដដែលបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនេះលោក អេនឌ្រូ នឹងវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា រួមទាំងបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ព្រមទាំងសិទ្ធិរបស់ក្រុមជនដែលសិ្ថតនៅក្នុងស្ថានភាពងាយរងគ្រោះ។ អ្នករាយការណ៍ពិសេសនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន តំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពីការរំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត។ លោកក៏នឹងធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ សន្និសីទសារព័ត៌មានមួយនឹងរៀបចំឡើងនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នាវេលាម៉ោង ១៤:៣០នាទីរសៀលម៉ោងនៅក្នុងប្រទេសកម្ពុជានៅសណ្ឋាគារ និងអាផាតមិន ហ៊ីម៉ាវ៉ារី (Himawari Hotel Apartment) ដែលមានទីតាំងនៅផ្លូវលេខ ៣១៣ តីរវិថីព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ។ ការចូលរួមនេះសម្រាប់តែអ្នកសារព័ត៌មានដែលមានការទទួលស្គាល់។ ដើម្បីចុះឈ្មោះចូលរួម សូមទំនាក់ទំនងមក លោកហាម៉ាដ…
-
ស្មៅយក្ស៖ របរថ្មីផ្តល់ចំណូលខ្ពស់ដល់កសិករ

ភ្នំពេញ៖ដំណាំស្មៅយក្ស ឬ Giant King Grass ដែលជាប្រភេទស្មៅថ្មីមានប្រយោជន៍ច្រើនយ៉ាងដូចជាធ្វើជាចំណីសត្វ ,ធ្វើធ្យូង និងធ្វើជី កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យប្រជាកសិកររកប្រាក់ចំណូលបានខ្ពស់ ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន SEN KRRI ECOPARK ដែលជាក្រុមហ៊ុនទទួលទិញស្មៅយក្សបានឱ្យដឹងថា ដំណាំប្រភេទនេះលូតលាស់លឿនដោយអាចមានកម្ពស់លើសពី៤ ម៉ែត្រ និងប្រមូលផលបានក្នុងរយៈពេលត្រឹមតែ ១៩៥ ថ្ងៃឬជាង៦ខែ ។ចំណែកទិន្នផលក្នុងផ្ទៃដី ១ ហិកតា ដំណាំនេះអាចផ្តល់ស្មៅស្រស់ចន្លោះពី ៣៧៥ ទៅ ៤០០ តោន និងអាចបង្កើតចំណូលជូនកសិករបានប្រមាណ ២០ លានរៀល ឬស្មើនឹងប្រមាណជាង ៥ពាន់ដុល្លារក្នុងមួយឆ្នាំ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះបានអញ្ជើញចុះផ្សព្វផ្សាយជំរុញភាពស្អាត និងភាពបៃតងនៅតាមសហគមន៍មូលដ្ឋាន នៅសហគមន៍ភ្នំទំព័រ ស្រុកវាលវែង ខេត្តពោធិ៍សាត់បានលើកឡើងអំពីដំណាំថ្មី គឺស្មៅយក្ស។ឯកឧត្តមបានឱ្យដឹងថា ក្រសួងបរិស្ថានបានសិក្សាទីតាំងរួចរាល់ និង បានសម្រេចរៀបចំគម្រោងដាំស្មៅយក្សនេះនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០២៦ នេះ ដើម្បីជួយឱ្យពលរដ្ឋមានអុសសម្រាប់ប្រើប្រាស់ ដោយមិនបាច់ចូលព្រៃកាប់ឈើធម្មជាតិ និងទទួលបានប្រាក់ចំណូល។ ស្មៅយក្សអាចកែច្នៃស្មៅធ្វើជាចំណីសត្វ និងផលិតធ្យូងអនាម័យ…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត

សៀងហៃ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត នៅក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្ត្រីនិងតំណាងជាន់ខ្ពស់នៃប្រទេសចំនួន៦៥ តំណាងអង្គការសហប្រជាជាតិ ព្រមទាំងអង្គការតំបន់និងអន្តរជាតិនានា សរុបប្រមាណ ៤០០នាក់។ ក្នុងកិច្ចប្រជុំនេះ បណ្តាហត្ថលេខីនៃកិច្ចព្រមព្រៀងបង្កើតអង្គការ WAICO បានបញ្ជាក់ជាថ្មីពីជំហររបស់ខ្លួនក្នុងការពូនជ្រុំក្របខណ្ឌសកលក្នុងការធ្វើអភិបាលកិច្ចនិងបង្កើនកិច្ចសហការលើបញ្ញាសិប្បនិម្មិត។ បណ្តាប្រទេសផ្សេងទៀតដែលមានវត្តមានបានគាំទ្រស្មារតីរួមមួយថាបរិវត្តកម្មបញ្ញាសិប្បនិម្មិតគប្បីចាត់ទុកសុខមាលភាពមនុស្សជាអាទិភាព និងត្រូវបែងចែកផ្លែផ្កាដោយសមធម៌ជាមួយគ្រប់បណ្ដាប្រទេស។ ឆ្លៀតឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Minette Libom Li Likeng រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៃប្រទេសកាមេរូន និង ឯកឧត្តម Nguema Nze រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងសេដ្ឋកិច្ចឌីជីថលនៃសាធារណរដ្ឋកុងហ្គោ ដើម្បីពិភាក្សា ផ្លាស់ប្ដូរបទពិសោធអំពីបរិវត្តកម្មឌីជីថល និងអញ្ជើញសមភាគីទាំងពីរ ចូលរួមកម្មវិធី Francotech ដែលនឹងរៀបចំក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕ ដោយ៖ង៉ាន់ ទិត្យ
-
ឯកឧត្តម ហ៊ុន ម៉ានី «ការរៀបចំការប្រកួតពានរង្វាន់ SOCCER LEAGUE មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយរឹតចំណងមិត្តភាពយុវជន ឆ្ពោះទៅរកកម្លាំងសាមគ្គីដ៏រឹងមាំ

ភ្នំពេញ: នារសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុង កម្មវិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ នៅកីឡាដ្ឋានពហុកីឡាដ្ឋានជាតិអូឡាំពិក។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ភ្ញៀវកិត្តិយស រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អាជ្ញាកណ្តាល កីឡាករ កីឡាការិនី សិល្បៈករ សិល្បៈការិនី យ៉ាងច្រើនកុះករ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុករៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ បានឡើងធ្វើការរបាយការណ៍សង្ខេបស្ដីពីការទទួលបានការដាក់ពាក្យចូលរួមប្រកួតមានចំនួន៦៤ក្រុម ដែលក្នុងនោះមានក្រុមបាល់ទាត់បុរស៥៦ក្រុម និងបាល់ទាត់នារីចំនួន៨ក្រុម។ ឯកឧត្តមបានបញ្ជាក់ថា រយៈពេលជាងមួយខែកន្លង ក្រុមកីឡាករនីមួយៗបានបង្ហាញពីការអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរឡើងគួរកត់សម្គាល់ ព្រមទាំងបានគោរពតាមគោលការណ៍…
-
មេដឹកនាំចិន បញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ចិន៖ ប្រធានាធិបតី ស៊ី ជិនពីង បានគូសបញ្ជាក់ពីជំហររបស់ប្រទេសចិន ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីចិនបានវាយតម្លៃខ្ពស់ចំពោះភាពរឹងមាំនៃទំនាក់ទំនង និងមិត្តភាពដែកថែបរវាង ចិន-កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការសម្រេចបាននូវ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីធានាបាននូវការរីកចម្រើនជាបន្តបន្ទាប់។ ជាការឆ្លើយតប សម្ដេចធិបតីបានអបអរសាទររដ្ឋាភិបាលចិនចំពោះជោគជ័យនៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន…
-
យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ពង្រីកការផ្សព្វផ្សាយដល់សិស្សនៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់និងរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដល់សិស្សានុសិស្សានៃអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ស្ថិតនៅស្រុកបាកាន ជិត ១,០០០នាក់កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពយល់ដឹង និងកសាងភាពស៊ាំដល់យុវជនចំពោះការវាយលុកនៃព័ត៌មានមិនពិតក្នុងយុគសម័យឌីជីថល។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិង លោក ញឹក បានខេង អភិបាលរងខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានគូសរំលេចថា ព័ត៌មានក្លែងក្លាយជាហានិភ័យធ្ងន់ធ្ងរដែលបំភាន់ការយល់ឃើញរបស់យុវជន និងប៉ះពាល់ដល់សន្តិសុខជាតិ។ ឯកឧត្តមបានណែនាំឱ្យសិស្សានុសិស្សចេះរក្សាភាពវៃឆ្លាត និងសួរសំណួរ ៣ គន្លឹះចំពោះខ្លួនឯងមុននឹងសម្រេចចិត្ត «ចែករំលែក (Share)» ព័ត៌មានណាមួយដូចជា ១. តើព័ត៌មាននេះមកពីណា?២. តើមានប្រភពផ្លូវការច្បាស់លាស់ដែរឬទេ?៣. តើវាផ្តល់ផលប្រយោជន៍ ឬបង្កផលប៉ះពាល់អ្វីខ្លះដល់សង្គម?ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សនឹងក្លាយជា «ទូតសុឆន្ទៈ» ក្នុងការនាំយកព័ត៌មានពិតទៅកាន់ក្រុមគ្រួសារ និងសហគមន៍…