Category: ព័ត៌មានជាតិ

  • ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុពិនិត្យគម្រោងវិនិយោគចំនួន ១០ ក្នុងទុនជាង​ ៧២លានដុល្លារ ​

    ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុពិនិត្យគម្រោងវិនិយោគចំនួន ១០ ក្នុងទុនជាង​ ៧២លានដុល្លារ ​

    ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំលើកទី ២៦ ដើម្បីពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន ១០ ក្រោមទុនវិនិយោគជាង ៧២ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ៨០០ កន្លែង ។ គម្រោងទាំងនេះ រួមមាន គម្រោងបង្កើតតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និង មធ្យម (SME Cluster), គម្រោងរោងចក្រកែច្នៃលោហធាតុ, គម្រោងរោងចក្រកែច្នៃក្តារបន្ទះ, គម្រោងរមណីយដ្ឋាន និង រីសត, គម្រោងសណ្ឋាគារ និង រីសត និង គម្រោងអគារស្នាក់នៅរួម ។ គិតចាប់ពីឆ្នាំ ២០២៤ ដល់ត្រឹមត្រីមាសទី២ ឆ្នាំ ២០២៦, ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធី ដល់គម្រោងសរុប ៤៩១ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មាន ៨ពាន់ ៤រយលានដុល្លារអាម៉េរិក និង អាចបង្កើតឱកាសការងារជាង ៦ ម៉ឺនកន្លែង ។ គម្រោងទាំងនេះ រួមមាន ៖ គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២១៦,…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

    ខេត្តតាកែវ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពី «ការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. តំណាងក្រសួងអប់រំ យុវជន និងកីឡា នាយកវិទ្យាល័យ ប្រធាន ម.ប.ស. ព្រមទាំងអង្គភាពពាក់ព័ន្ធសរុបប្រមាណ ១៨០នាក់ នៅសាលប្រជុំសាលាខេត្តតាកែវ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ១) ពិនិត្យអំពីគំរូប្រតិបត្តិការនិងការគ្រប់គ្រងដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងការរៀបចំដំណោះស្រាយសមស្រប ដើម្បីធានាភាពម្ចាស់ការលើប្រតិបត្តិការប្រចាំថ្ងៃ និងនិរន្តរភាពនៃប្រតិបត្តិការរបស់មជ្ឈមណ្ឌល ២) ការចែករំលែកឧត្តមានុវត្តន៍ (Best Practices) ការលើកកម្ពស់គុណវុឌ្ឍនៃការគ្រប់គ្រងសាលារៀន ការចែករំលែកបទពិសោធជោគជ័យ និងយុទ្ធសាស្រ្តគន្លឹះក្នុងការដឹកនាំនិងគ្រប់គ្រងសាលារៀន ឱ្យស្របតាមបរិបទការអប់រំសតវត្សទី២១ និងការអប់រំឌីជីថល និង ៣) ការជំរុញការរៀបចំផែនការពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ ម.ប.ស. ជាប្រយោជន៍យូរអង្វែងដល់សិស្ស និងសហគមន៍មូលដ្ឋាន។ ជាមួយគ្នានេះ ក៏មានការនិមន្តរបស់សម្តេចព្រះឧត្តមវង្សា…

  • អ្នកជំនាញយល់ថា ថៃខ្វះសុឆន្ទៈ ដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជា

    អ្នកជំនាញយល់ថា ថៃខ្វះសុឆន្ទៈ ដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជា

    គណៈរដ្ឋមន្ត្រីថៃបានតែងតាំងប្រធាន និងសមាជិកគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) រួចរាល់ហើយ ប៉ុន្តែការចរចារមិនទាន់ដំណើរការនៅឡើយទេ។ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជាក់បែបនេះ នៅក្នុងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងម៉ានីល កាលពីយប់ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦។ លោកបានប្រើលេសថា ការចចារបច្ចេកទេសក្នុងក្របខ័ណ្ឌ JBC អាចនឹងសម្រេចទៅបាន លុះត្រាតែវិធានការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការបោសសម្អាតមីន និងការប្រឆាំងនឹងក្រុមជនបោកប្រាស់អនឡាញ ត្រូវបានដោះស្រាយរួចរាល់ជាមុនសិន។   ជាការឆ្លើយតប លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃនេះ គឺបង្ហាញពីល្បិចកល និងការខ្វះឆន្ទៈពីភាគីថៃក្នុងការដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជា។ លោកបណ្ឌិត ស៊ឺន សំ មើលឃើញថា កម្ពុជាមានឆន្ទៈយ៉ាងមោះមុតក្នុងការបោសសម្អាតមីន និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ដែលទទួលបានជោគជ័យ និងការសរសើរពីអន្តរជាតិ ពោលគឺមិនដូចភាគីថៃនោះទេ ដែលតែងតែចោទប្រកាន់កម្ពុជា និងនិយាយបំពានមិនចេះអៀនខ្មាស។ ចំណែកលោក សេង វណ្ណលី   អ្នកតាម ដាន ភូមិសាស្ត្រ នយោបាយ តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានលើកឡើងថា ការពន្យារពេលរបស់ថៃនៅក្នុងការចរចារឿងព្រំដែនគោក ដោយភ្ជាប់លក្ខខណ្ឌលើការបោសសម្អាតមីន និងបទល្មើសឆបោកតាមអនឡាញ អាចជាឧបករណ៍គាបសង្កត់ផ្នែកការទូត និងជាវិធីសាស្ត្រជៀសវាងភាពតានតឹងផ្នែកនយោបាយក្នុងស្រុក ក៏ដូចជា…

  • ក្រុមហ៊ុនអាមេរិកនៃគណៈប្រតិភូ USABC ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា

    ក្រុមហ៊ុនអាមេរិកនៃគណៈប្រតិភូ USABC ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា

    ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាល​ពីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈ​ប្រតិភូ​ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ខណៈនេះតំណាង ក្រុមហ៊ុនអាម៉េរិកជាច្រើនបានប្តេជ្ញាចិត្ត បន្តពង្រីកការវិនិយោគ និងស្វែងរកឱកាសធុរកិច្ចថ្មីៗបន្ថែមទៀត​នៅក្នុងប្រទេសកម្ពុជា។ អាន៖នៅក្នុងជំនួបនេះលោក Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិ USABC បានវាយតម្លៃខ្ពស់ចំពោះទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអាម៉េរិក ដោយបាន គូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងស្ថិត​នៅលើមាគ៌ា និងទិសដៅយ៉ាងត្រឹមត្រូវ។ តំណាងគណៈប្រតិភូដែលរួមមាន វិស័យសក្តានុពលជាច្រើនដូចជា យានយន្ត សុខាភិបាល ថាមពល ឱសថ ហិរញ្ញវត្ថុ និង​កសិកម្ម បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគាំទ្រ ដល់អាជីវកម្មអាម៉េរិកនាពេលកន្លងមក។ ជាមួយគ្នានេះ ក្រុមហ៊ុន ទាំងនោះបានប្តេជ្ញាបន្តពង្រីកការវិនិយោគ ចូលរួមបណ្តុះ បណ្តាល ធនធានមនុស្ស គាំទ្រវិស័យ SMEs និងបន្តសកម្មភាព​សង្គមផ្សេងៗ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត…

  • នាយក FBI អាមេរិក សរសើរកម្ពុជាលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ

    នាយក FBI អាមេរិក សរសើរកម្ពុជាលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ

    ភ្នំពេញ៖នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែង របស់កម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់ថា បទល្មើសនេះមិនមែនជា​បញ្ហារបស់ ប្រទេសណាមួយដាច់ដោយឡែកនោះទេ ប៉ុន្តែត្រូវការកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងតំបន់ និងសកលលោក។ ការលើកឡើងរបស់ឯកឧត្តម កាស ផាថែល(Kash Patel) នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋ​អាម៉េរិកធ្វើឡើងនាឱកាសដែលឯកឧត្តមចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅវិមានសន្តិភាពកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ។ នៅក្នុងជំនួប នាយក FBI បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ​នា​ពេល​កន្លងមក និងបានសង្កត់ធ្ងន់ថា គន្លឹះសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា គឺការប្តេជ្ញាចិត្ត និងកិច្ចសហ​ប្រតិបត្តិ ការអន្តរជាតិ ជំនួសឱ្យការទម្លាក់កំហុស ឬដាក់បន្ទុកឱ្យគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ពីការ​ប្តេជ្ញាចិត្ត របស់អាម៉េរិក ក្នុងការបន្តគាំទ្រ និងធ្វើការជាដៃគូជាមួយស្ថាប័នអនុវត្តច្បាប់កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-អាម៉េរិក និងបានបញ្ជាក់​ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តសហការជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការឆបោកតាមអនឡាញ៕ដោយ៖ស៊ូ វណ្ណលុក

  • កម្ពុជា ស្នើជប៉ុនធ្វើជាស្ពានចម្លងរវាងកម្ពុជា-ឡាវ ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងទេសចរណ៍

    កម្ពុជា ស្នើជប៉ុនធ្វើជាស្ពានចម្លងរវាងកម្ពុជា-ឡាវ ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងទេសចរណ៍

    កម្ពុជា បានស្នើដល់សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ដើរ តួនាទី ជាស្ពាន ចម្លងដ៏សំខាន់ ក្នុងការជំរុញការងារតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យ ភស្តុភារ កម្ម នៅតំបន់ព្រំដែនកម្ពុជា-ឡាវ សំដៅលើកកម្ពស់លំហូរពាណិជ្ជកម្ម និងជំរុញ វិស័យ ទេសចរណ៍ ។  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើដូច្នេះ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ អំឡុងពេលលោក អិណុ អាត់ស៊ូស៊ី ឯក អគ្គ រាជ ទូត ជប៉ុន ប្រចាំ កម្ពុជា ចូលចួបសម្ដែងការគួរ និងជម្រាបលា ក្រោយបញ្ចប់បេសកម្មនៅកម្ពុជា។ ជាការឆ្លើយតប លោក អិណុ អាត់ស៊ូស៊ី បានទទួលយកនូវសំណើនេះ ដោយបានសម្តែងនូវការគាំទ្រ និងរីករាយក្នុងការពាំនាំទៅពិភាក្សាបន្ថែមជាមួយសមាគមធុរកិច្ចជប៉ុននៅកម្ពុជា ដើម្បីស្វែងរកលទ្ធភាពក្នុងការចូលរួមចំណែកជំរុញការអភិវឌ្ឍនៅតំបន់នោះឱ្យចេញជាលទ្ធផលជាក់ស្តែង។ លោក អិណុ អាត់ស៊ូស៊ី បានកត់សម្គាល់ឃើញថា ទោះបីកម្ពុជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ប៉ុន្តែរាជ រដ្ឋាភិបាល កម្ពុជាពិតជាមានវិធានការដោះស្រាយបានយ៉ាងលឿន រហ័ស ប្រកបដោយវិជ្ជាជីវៈ និង លក្ខណៈការទូតខ្ពស់។ បន្ថែមលើនេះ…

  • ព្រំដែនកម្ពុជា-ថៃនៅតែបន្តបិទ ខណៈកងទ័ពទាំងពីរបន្តស្ថិតក្នុងស្ថានភាពប្រុងជើងការ

    ព្រំដែនកម្ពុជា-ថៃនៅតែបន្តបិទ ខណៈកងទ័ពទាំងពីរបន្តស្ថិតក្នុងស្ថានភាពប្រុងជើងការ

    ការខ្វះទំនុកចិត្តផ្នែកនយោបាយ និងភាពតានតឹងផ្នែកយោធាដែលចេះតែអូសបន្លាយ កំពុងធ្វើឱ្យក្តីសង្ឃឹមនៃការបើកច្រកព្រំដែនឡើងវិញរវាងកម្ពុជា និងថៃ កាន់តែស្រអាប់ទៅៗ។ ក្នុងរយៈពេលមួយឆ្នាំនេះ កម្ពុជាបានប្រឹងប្រែងលើកកម្ពស់ផលិតផលក្នុងស្រុក ដើម្បីឆ្លើយតបតម្រូវការទីផ្សារ ដែលបានរងផលប៉ះពាល់ភ្លាមៗដោយសារការ ប៉ុនប៉ង របស់ប្រទេសថៃក្នុងការបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចកម្ពុជា តាមរយៈការបិទព្រំដែន។   ជម្លោះប្រដាប់អាវុធបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសច្រើននាក់ ហើយមនុស្សរាប់សិបម៉ឺនគ្រួសារត្រូវបានជម្លៀសចេញពីលំនៅឋាន។ ជាមួយគ្នានេះ វាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្លាស់ប្តូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។ នៅឆមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ បានធ្លាក់មកនៅត្រឹម ជាង ១ពាន់ ៣រយលានដុល្លារអាមេរិកប៉ុណ្ណោះ គឺថយចុះជាង ៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ សារព័ត៌មានថៃជាច្រើនបានរាយការណ៍ថា សេដ្ឋកិច្ចថៃកំពុងដាំក្បាលចុះខណៈក្រុមហ៊ុនថៃធំៗបានដកខ្លួន ឬកាត់បន្ថយសកម្មភាពអាជីវកម្មនៅកម្ពុជាជាបន្តបន្ទាប់ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាបន្តធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ។ ជាក់ស្តែង ទិន្នន័យរបស់ក្រុមហ៊ុនប្រេង PTT Oil and Retail Business (OR) របស់ថៃ បង្ហាញថា ការលក់ប្រេងឥន្ធនៈនៅកម្ពុជាបានធ្លាក់ចុះជាលំដាប់ ចាប់តាំងពីមានការប៉ះទង្គិចនៅតាមព្រំដែនកាលពីខែកក្កដា ឆ្នាំ២០២៥។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ បរិមាណលក់មានត្រឹម ៤៦លានលីត្រប៉ុណ្ណោះ បើធៀបនឹងជាង ១៥០លានលីត្រ ក្នុងមួយត្រីមាស មុនពេលកើតមានជម្លោះព្រំដែន។ ក្រៅពីក្រុមហ៊ុនប្រេង PTT ក៏មានក្រុមហ៊ុនផលិតចំណីអាហារ…

  • ទុរេនកំពតប្រមូលផលបានជាង ២ម៉ឺនតោន គិតត្រឹមចុងខែមិថុនាឆ្នាំនេះ

    ទុរេនកំពតប្រមូលផលបានជាង ២ម៉ឺនតោន គិតត្រឹមចុងខែមិថុនាឆ្នាំនេះ

    គិតត្រឹមដំណាច់ខែមិថុនាឆ្នាំនេះ ខេត្តកំពតប្រមូលផលទុរេន បានប្រមាណជាង ២ម៉ឺនតោន ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ បច្ចុប្បន្ន ខេត្តមានផ្ទៃដីដាំដុះទុរេនសរុបប្រមាណ ២ ៥០០ ហិកតា។ យោងតាមរដ្ឋបាលខេត្តកំពត នៅក្នុងរដូវប្រមូលផលឆ្នាំនេះ គិតត្រឹមដំណាច់ខែមិថុនា ខេត្តកំពតប្រមូលផលទុរេនបានប្រមាណជាង ២ម៉ឺនតោន ដើម្បីផ្គត់ផ្គង់ទីផ្សារ។ លោក មឿង គង្កា អភិបាលរងខេត្តកំពត បានគូសបញ្ជាក់ថា ទុរេនកំពតដែលមានរសជាតិឆ្ងាញ់ប្រចាំខេត្ត និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន គឺដាំនៅក្នុងតំបន់ជើងភ្នំបូកគោ ។ លោកអភិបាលរងខេត្តបានបន្ថែមថា ទុរេនកំពតមានតម្លៃប្រមាណ ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម ហើយមានទីផ្សារទូលំទូលាយ មិនពិបាកលក់ចេញនោះទេ។ របាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានបង្ហាញថា ខេត្តជាប់មាត់សមុទ្រដ៏មានសក្តានុពលមួយនេះ មានផ្ទៃដីដាំដុះទុរេនសរុបប្រមាណ ២ ៥០០ ហិកតា ក្នុងនោះ ផ្ទៃដីដែលកំពុងប្រមូលផលមានចំនួនរហូតដល់ ១ ៧០០ ហិកតា។ តំបន់ដែលអាចដាំដុះទុរេនទទួលបានផលល្អនៅក្នុងខេត្តកំពត រួមមានស្រុកទឹកឈូ ស្រុកឈូក តំបន់ជើងភ្នំកម្ចាយ តំបន់ភ្នំបូកគោ ផ្នែក​ខ្លះ​នៃស្រុកដងទង់ និង​ស្រុក​កំពង់ត្រាច។ ដើម្បីការពារម៉ាកសញ្ញាទុរេនកំពត និងលើកកម្ពស់ផលដំណាំក្នុងស្រុក ឯកឧត្តម ម៉ៅ…

  • កម្ពុជាប្រាប់ស្ថាប័នសិទ្ធិមនុស្សអាស៊ាន ពីស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សរបស់ជនភៀសសឹក​

    កម្ពុជាប្រាប់ស្ថាប័នសិទ្ធិមនុស្សអាស៊ាន ពីស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សរបស់ជនភៀសសឹក​

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់​ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងពីផលវិបាកនៃស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សដែលជនស៊ីវិលកម្ពុជាកំពុងប្រឈម ដោ​យសារជម្លោះព្រំដែន។ ការលើករបស់ឯកឧត្តម ធ្វើឡើនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ​កាលពីថ្ងៃទី២០កក្កដា នៅហ្វីលីពីន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ ​សុខុន បានបញ្ជាក់នៅក្នុងជំនួបនោះថា ជនស៊ីវិលកម្ពុជាជាង ២ម៉ឺននាក់ បន្តរស់នៅក្នុងជម្រកបណ្តោះអាសន្ន ដោយមានកុមារជាច្រើននាក់មិនអាចចូលរៀនបាន ជនចាស់ជរា និងជនងាយរងគ្រោះផ្សេងទៀតខ្វះលទ្ធភាពទទួលបានការថែទាំចាំបាច់គ្រប់គ្រាន់ បើទោះបីរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយ។ ទន្ទឹមនឹងការលើកឡើងបែបនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជាក៏បានអំពាវនាវដល់សហការីអាស៊ានគាំទ្រការរអំពាវនាវឱ្យពួកគាត់វិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់នៅដូចធម្មតាវិញ ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ៕ សេង បារាំង AMS

  • គ្រឿងញៀនខុសច្បាប់ជាង៥តោន ត្រូវបានដុតបំផ្លាញក្នុងខេត្តកណ្តាល

    គ្រឿងញៀនខុសច្បាប់ជាង៥តោន ត្រូវបានដុតបំផ្លាញក្នុងខេត្តកណ្តាល

    សារធាតុគីមីផ្សំ និងសារធាតុញៀន ខុសច្បាប់សរុប ៥តោន ៦២២គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល ក្នុងភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ៍ ទី២១ ខែកក្កដា ឆ្នាំ២០២៦។ ការដុតបំផ្លាញគ្រឿងញៀនខុសច្បាប់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ «ក្រោមប្រធានបទ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា វត្ថុតាងគ្រឿងញៀនជាង៥តោននេះ មានសារធាតុញៀនចំនួន ៤តោន ៦១១គីឡូក្រាម ហើយមានសារធាតុគីមីចំនួន ១តោន ១០គីឡូក្រាម។ គ្រឿងញៀនទាំងនេះ ស្ថិតនៅក្នុងចំណោមគ្រឿងញៀនសរុបចំនួន ២៩តោន ដែលអាជ្ញាធររឹបអូសបានពីបទល្មើសសរុបចំនួន៦៥សំណុំរឿង។ បើតាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ គ្រឿងញៀនជាង ២៣តោនផ្សេងទៀត នឹងត្រូវបំផ្លាញចោលនៅពេលខាងមុខដោយវិធីសាស្ត្របន្សាបតាមបច្ចេកទេស ដោយមានការសិក្សាពីគម្រោងចំណាយលម្អិត ក្រោមការឧបត្ថម្ភពីដៃគូសហប្រតិបត្តិការ ដែលដឹកនាំដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន…