-
ផ្លូវជាតិលេខ១០៖ សរសៃឈាមសេដ្ឋកិច្ចថ្មី កាត់បន្ថយចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រ

ពោធិ៍សាត់៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រនៃ «ផ្លូវជាតិលេខ១០» ដែលជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់ថ្មីមួយ ដោយបានដើរតួនាទីយ៉ាងសកម្មក្នុងការកាត់បន្ថយចម្ងាយធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ តភ្ជាប់ផ្ទាល់ពីតំបន់ភ្នំទៅកាន់តំបន់សមុទ្រ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១០ កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ខ្សែផ្លូវប្រវត្តិសាស្ត្រដែលតភ្ជាប់ពីខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុងនេះ ត្រូវបានសាងសង់ឡើង ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។ អ្វីដែលជាចំណុចលេចធ្លោបំផុតនៅលើខ្សែផ្លូវនេះ គឺវត្តមានស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់រហូតដល់ ៩០ម៉ែត្រ ដោយត្រូវ បានប្រសិទ្ធនាមថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។សម្ដេចធិបតីបានហៅការប្រសិទ្ធនាមនេះ ធ្វើឡើងដើម្បីសម្តែងនូវកតញ្ញូកតវេទិតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានបង្រួបបង្រួមជាតិ និងដឹកនាំនាវាកម្ពុជាចេញពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។ បើតាមប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណង់ប្រភេទផ្លូវ DBST និងបេតុងសរសៃដែកចំនួន ២គន្លងទៅមកនេះក៏បានចូលរួមកាត់បន្ថយពេលវេលា និងចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រផងដែរ។សម្តេចធិបតីបញ្ជាក់ថា បើគិតពីខេត្តបាត់ដំបង ទៅខេត្តកោះកុង៖ កាត់បន្ថយបានប្រមាណ៣០៦ គីឡូម៉ែត្រ, ពីខេត្តពោធិ៍សាត់…
-
កម្ពុជាទទួលការកោតសរសើរពីអន្តរជាតិ ចំពោះការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ

កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ ទទួលបានការកោតសរសើរនៅក្នុងកិច្ចប្រជុំលើកទី៧០ នៃគណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC70) នៅទីក្រុងហូបាត ប្រទេសអូស្ត្រាលី។ វឌ្ឍនភាពនេះត្រូវបានលើកបង្ហាញក្នុងបទអន្តរាគមន៍របស់លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ តាមរយៈបទអន្តរាគមន៍ លោកជំទាវបានជម្រាបជូនអង្គប្រជុំអំពីវិធានការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីការបង្កើតតំបន់គ្រប់គ្រង និងការពារផ្សោតទន្លេមេគង្គនៅឆ្នាំ២០១២ ការពង្រឹងការការពារផ្សោតតាមរយៈច្បាប់ស្តីពីជលផលថ្មីឆ្នាំ២០២៥ រហូតដល់ការចុះបញ្ជីផ្ទៃដីសរុប ៣២ ៨៣៩ ហិកតា ជាដីរដ្ឋសម្រាប់ការអភិរក្សផ្សោត។ ជាមួយគ្នានេះ ឆ្មាំទន្លេចំនួន ៧២នាក់ កំពុងបំពេញភារកិច្ចការពារផ្សោតជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ នៅខេត្តក្រចេះ និងស្ទឹងត្រែង។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំមកនូវលទ្ធផលគួរឱ្យលើកទឹកចិត្ត ដោយឆ្នាំ២០២៥ ជាឆ្នាំដំបូងដែលកម្ពុជាគ្មានករណីផ្សោតទន្លេមេគង្គស្លាប់ ចាប់តាំងពីការតាមដាននៅឆ្នាំ២០០២។ ទន្ទឹមនឹងនេះ ចំនួនផ្សោតបានកើនពី ១០៤ក្បាល នៅចុងឆ្នាំ២០២៤ ដល់ ១១៦ក្បាលនាពេលបច្ចុប្បន្ន ខណៈ ដ្រូន កាមេរ៉ាស្វ័យប្រវត្តិ ការតាមដានសំឡេងក្រោមទឹក និង…
-
កម្ពុជា-បេឡារុស ប្ដេជ្ញារួមគ្នាជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី

ប្រទេសកម្ពុជា និងបេឡារុស បានប្ដេជ្ញារួមគ្នា ក្នុងការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ចំនួន ៩ ដែលសុទ្ធសឹងជាវិស័យដែលមានសក្ដានុពលសម្រាប់ប្រទេសទាំងពីរ ស្របពេលដែលទំហំពាណិជ្ជកម្មរវាងកម្ពុជា-បេឡារុស ហាក់នៅមានកម្រិតនៅឡើយ។ វិស័យសំខាន់ៗ ទាំង ៩ នោះ រួមមាន ឧស្សាហកម្ម, ការផ្គត់ផ្គង់ផលិតផលកសិកម្ម និងចំណីអាហារ ,ឱសថសាស្ត្រ និងការផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្ត្រ, អាកាសចរណ៍ស៊ីវិល និងការអភិវឌ្ឍការតភ្ជាប់តាមផ្លូវអាកាស, ហិរញ្ញវត្ថុ និងធនាគារ, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ទេសចរណ៍ អប់រំ និងវប្បធម៌, ពាណិជ្ជកម្មទ្វេភាគី និង ព្រឹត្តិការណ៍ធុរកិច្ច និងការផ្លាស់ប្តូរទស្សនកិច្ចរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ កម្ពុជា និងបេឡារុស បានបើកកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ នៅថ្ងៃទី ៣០ កញ្ញា ២០២៦ ក្រោមការដឹកនាំរបស់លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Leonid RYZHKOVSKY អនុរដ្ឋមន្ត្រីទី១ នៃក្រសួងឧស្សាហកម្មនៃសាធារណរដ្ឋបេឡារុស។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីតាមដានវឌ្ឍនភាពការងារក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងពិភាក្សា…
-
ចាប់បានជនសង្ស័យលួចដែក យកទៅដាក់កាត់ទទឹងផ្លួវល្បឿនលឿនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីជននោះយកដែកវែងទៅដាក់កាត់ទទឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បណ្តាលឱ្យខូចខាតរថយន្តរបស់អ្នកដំណើរ។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា បុរសជាជនសង្ស័យបានលួចដែកមូលប្រវែង៦ម៉ែត្រចំនួន២ដើមពីម្ចាស់ចម្ការមួយកន្លែងនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ក្រោយលួចបានហើយក៏បានដើរឆ្លងកាត់ឡើងទៅលើផ្លូវល្បឿនលឿន ដោយបានទុកដែកនោះនៅកណ្តាលទ្រូងផ្លូវ ស្របពេលដែលមានរថយន្តមួយគ្រឿងបើកមកដល់ ក៏សន្និដ្ឋានថាជាករណីស្ទាក់ប្លន់រថយន្ត។ ហេតុការបានកើតឡើងនៅលើផ្លូវល្បឿនលឿនទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ ចន្លោះគីឡូម៉ែត្រលេខ PK54_55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ ការឈានដល់ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងបន្ទាប់បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះម្នាក់បង្ហោះវីដេអូករណីនេះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម។ ទោះបីយ៉ាងណា ករណីនេះមិនបង្ករបួសស្នាមធ្ងន់ធ្ងរនោះទេ តែបានបង្កការខូចខាតដល់រថយន្តមួយគ្រឿង ហើយម្ចាស់រថយន្តក៏បានដាក់ពាក្យបណ្តឹងផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកដែកចំនួន២ដើមនោះ សមត្ថកិច្ចក៏បានប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕ សៅ សុខអេង
-
សម្ដេចធិបតីស្នើកុំឲ្យរិះគន់បំបាក់ទឹកចិត្តកងទ័ព និងឲ្យកងទ័ពផ្ញើសារបើខ្វះខាតអាហារហូបចុក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីមន្ទិលចំពោះការផ្សព្វផ្សាយព័ត៌មានថា កងទ័ពជួរមុខកម្ពុជាមានការខ្វះខាតអាហារ រហូតដល់ហូបបាយជាមួយអំបិលម្ទេស ដោយសម្តេចអះអាងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជីវភាពកងទ័ព។ ក្នុងពិធីសម្ពោធផ្លូវជាតិលេខ១០ ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០១ តុលា ឆ្នាំ២០២៦ សម្ដេចធិបតីបានព្រមានថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំផ្លើសពីកងទ័ព មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសឱ្យប្រទេសឈ្លានពានមើលឃើញ និងទាញយកទៅកេងចំណេញ ដើម្បីបំបាក់ស្មារតីកងទ័ពកម្ពុជាកាន់តែខ្លាំង។ ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវដល់បណ្ដាបក្ស និងក្រុមដែលមាននិន្នាការប្រឆាំង សូមកុំរិះគន់បំបាក់ទឹកចិត្តកងទ័ព ព្រោះកងទ័ពជារបស់ជាតិ។ សម្តេចធិបតីប្រកាសថា ប្រសិនបើជួបបញ្ហាខ្វះខាតអាហារហូបចុកពិតប្រាកដមែន កងទ័ពអាចផ្ញើសារមកហ្វេសប៊ុករបស់សម្ដេចផ្ទាល់។ សម្ដេចធានាថា នឹងមិនឲ្យមេទ័ពណាដឹងរឿងផ្ញើសារនោះឡើយ ហើយសម្ដេចនឹងបញ្ជាឲ្យក្រុមការងារចុះទៅត្រួតពិនិត្យផ្ទាល់នៅកន្លែងខ្វះខាតនោះ។ សម្ដេចធិបតីអះអាងថា ការផ្គត់ផ្គង់ស្បៀងអាហារជូនកងទ័ពមិនមានការខ្វះខាតឡើយ។ របបអាហារហូបចុករបស់យោធា គឺក្នុងមួយថ្ងៃចំនួន ៤ ៥០០រៀល សរុបក្នុងមួយខែចំនួន ១២ម៉ឺនរៀល សម្រាប់ធ្វើម្ហូបអាហាររួមឲ្យកងទ័ពហូបចុក។ សម្ដេចបន្ថែមថា របបអាហារនេះមិនពាក់ព័ន្ធប្រាក់ខែរបស់កងទ័ពឡើយ។ ជាងនេះទៀត សម្ដេចក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបន្ថែមចំនួន ៣ពាន់រៀលទៀតក្នុងមួយថ្ងៃសម្រាប់ការហូបចុកបំប៉នដល់បងប្អូននៅជួរមុខ ហើយកងទ័ពនៅជួរមុខមានការហូបចុក ១៧៥% គឺច្រើនជាងអ្នកនៅជួរក្រោយចំនួន ៧៥%។ បន្ថែមពីនេះ ការធានាអាហារហូបសម្រាប់កងទ័ពនៅជួយមុខ ក្រសួងការពារជាតិបានធ្វើជាប្រចាំ ហើយបងប្អូនសប្បុរសជនក៏បានចូលរួមឧបត្ថម្ភបន្ថែមផងដែរ។ ជាមួយគ្នានេះដែរ…
-
ដំណាំកសិកម្មជិត១៦ម៉ឺនហិកតាបានរងផលប៉ះពាល់ពីទឹកជំនន់ តែមិនគំរាមកំហែងដល់សន្តិសុខស្បៀងឡើយ

ទោះបី គ្រោះទឹកជំនន់នៅកម្ពុជា បង្កការលំបាកដល់បងប្អូនកសិករមួយចំនួនក៏ពិតមែន ប៉ុន្តែ វាមិនបានគំរាមកំហែងដល់សន្តិសុខស្បៀងរបស់កម្ពុជាឡើយ។ មិនគំរាមកំហែង ដោយសារតែផ្ទៃដី ដែលរងផលប៉ះពាល់មានទំហំតូចនៅឡើយ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមបានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ដំណាំកសិកម្មរបស់ប្រជាកសិករសរុបជាង ១៥ម៉ឺន ៧ពាន់ហិកតា ក្នុងខេត្តចំនួន ១១ នៅទូទាំងប្រទេស ស្មើនឹង ៤%ប៉ុណ្ណោះនៃផ្ទៃដីអនុវត្ត សរុប។ យោងតាមអ្នកនាំពាក្យក្រសួងកសិកម្ម ដំណាំកសិកម្មចំនួន ២៦៨ហិកតា ត្រូវបានខូចខាត។ ដំណាំស្រូវ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ មានចំនួនជាង ១៤ម៉ឺន ១ពាន់ហិកតា ក្នុងនោះខូចខាតអស់ចំនួន ២៦៨ហិកតា។ ថ្វីដ្បិតដំណាំកសិកម្ម និងដំណាំស្រូវជាង ១៥ម៉ឺន ៧ពាន់ហិកតា ត្រូវរងផលប៉ះពាល់ ប៉ុន្តែមិនមែនមានន័យថា ត្រូវខូចខាតទាំងស្រុងនោះទេ ពោលគឺទំហំនៃការខូចខាតមានចំនួនតិចតួចប៉ុណ្ណោះ។ ដូច្នេះ កម្ពុជានៅតែអាចធានាបាននូវបរិមាណស្រូវ-អង្ករគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងបម្រើឱ្យការនាំចេញ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម…
-
គម្រោងបំពាក់ភ្លើងសូឡាលើផ្លូវជាតិប្រវែង១.២០០គីឡូម៉ែត្រ គ្រោងចំណាយ៦លានដុល្លារ

ក្នុងទិសដៅពង្រឹងសុវត្ថិភាពចរាចរណ៍ និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីគម្រោងបំពាក់ អំពូលភ្លើងសូឡាបំភ្លឺតាមដងផ្លូវជាតិជំហានទី១ ដែល មានប្រវែងសរុប១.២០០ គីឡូម៉ែត្រ គ្របដណ្តប់លើ ភូមិសាស្រ្ត១៣ រាជធានី-ខេត្ត។ គម្រោងដំឡើងអំពូលភ្លើងសូឡាឬពន្លឺព្រះអាទិត្យ បំភ្លឺតាមដងផ្លូវជាតិជំហានទី១ នឹងគ្របដណ្តប់លើរាជ ធានី-ខេត្តចំនួន១៣ ដោយគ្រោងចំណាយប្រមាណ ៦លានដុល្លារអាម៉េរិក លើប្រវែងផ្លូវ១.២០០គីឡូម៉ែត្រ។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការនូវផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១ ខែតុលា ឆ្នាំ២០២៦។ បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ផែនការនេះសម្តេច បានពិភាក្សាជាមួយឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដោយគម្រោងដាក់ភ្លើងសូឡាបំភ្លឺតាម ផ្លូវជាតិនេះ មិនមែនធ្វើតែ ២ ទៅ ៣ ខេត្ដនោះទេ ពោលគឺក្នុងជំហានទី១នេះ គ្រោងពង្រីកដល់ ១៣រាជធានី-ខេត្ដ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង…
-
ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងបាត់ដំបងចាប់ផ្តើមស្រក

ទឹកជំនន់បានគំរាមកំហែងខេត្តចំនួន១០នៅកម្ពុជា បង្កឱ្យពលរដ្ឋ៨ពាន់គ្រួសារត្រូវជម្លៀសចេញពីលំនៅឋាន ទៅរកជម្រកបណ្តោះអាសន្ន។ ពលរដ្ឋរងគ្រោះដែលត្រូវជម្លៀសទៅទីទួលសុវត្ថិភាពច្រើនជាងគេ គឺ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់បណ្តាញព័ត៌មាន AMSថា ខេត្តបាត់ដំបងមានពលរដ្ឋជម្លៀសចំនួន ៣ ៦២០គ្រួសារ ខេត្តបន្ទាយមានជ័យចំនួន ២ ៧៣៣គ្រួសារ ហើយខេត្តសៀមរាបចំនួន ២១គ្រួសារ។ ឯកឧត្តមបានឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅខេត្តបាត់ដំបងនៅផ្នែកខាងលើ និងនៅតាមដងស្ទឹងសង្កែ ទឹកបានស្រកមកជាស្ថានភាពធម្មតាវិញហើយ ប៉ុន្តែទឹកនៅផ្នែកខាងក្រោម ក្នុងស្រុកថ្មគោល ស្រុកសង្កែ មានការកើនឡើងវិញ។ ចំណែកស្ថានភាពទឹកនៅក្រុងប៉ោយប៉ែតវិញ ចាប់ផ្តើមស្រកតិចៗ តែនៅក្នុងស្រុកមង្គលបូរី ទឹកបានកើនឡើងដោយសារទឹកធ្លាក់ពីប៉ោយប៉ែតតាមស្ទឹងសិរីសោភ័ណ និងពីប៉ៃលិនតាមស្ទឹងមង្គលបូរី។ ឯកឧត្តមបញ្ជាក់ថា ប្រព័ន្ធស្បៀងបម្រុងកម្ពុជាបានផ្តល់ស្បៀងដល់ពលរដ្ឋចំនួន ២ ០០០គ្រួសារ ខណៈកាកបាទក្រហមកម្ពុជាជួយ ១ ៥០០គ្រួសារ និងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយ UNICEF ផ្តល់សម្ភារៈអនាម័យ និងទឹកស្អាតដល់ ១ ៥០០គ្រួសារនៅខេត្តបន្ទាយមានជ័យ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងថា…
-
រដ្ឋាភិបាលទម្លាក់ថវិកា ១០៨ លានដុល្លារ អន្តរាគមន៍គាំពារសង្គម ដើម្បីទប់ទល់នឹងសម្ពាធថ្លៃប្រេង និងវិបត្តិនានា

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់ថវិការដ្ឋបន្ថែមរហូតដល់ប្រមាណ ១០៨ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្មវិធីអន្តរាគមន៍ គាំពារ សង្គមឆ្នាំ ២០២៥-២០២៦ ដើម្បីឆ្លើយតបបន្ទាន់ចំពោះសម្ពាធ សេដ្ឋកិច្ច ការកើនឡើងថ្លៃប្រេងឥន្ធនៈ បណ្តាលមកពី វិបត្តិជម្លោះ ព្រំដែន និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ នៅក្នុងពិធី «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» ដែលប្រារព្ធកាលពីថ្ងៃទី៣០ ខែកញ្ញា ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់អន្តរាគមន៍ថវិការដ្ឋបន្ថែមចំនួន ១០៨ លានដុល្លារ ដើម្បីទ្រទ្រង់ជីវភាព ប្រជាពលរដ្ឋរងគ្រោះ និងងាយរងហានិភ័យ។ បើតាមឯកឧត្តម ចន ណារិទ្ធ កញ្ចប់ថវិការប្រមាណ ១០៨ លានដុល្លារនេះ នឹងត្រូវបែងចែកលើកម្មវិធីអន្តរាគមន៍ អាទិភាពចំនួន ៤ រួមមាន៖ការជួយឧបត្ថម្ភដល់ គ្រួសារ ភៀសសឹក,ការគាំទ្រ ពលករទេសន្តរប្រវេសន៍ វិលត្រឡប់មកពីប្រទេសថៃ,ការផ្តល់ សាច់ប្រាក់ឧបត្ថម្ភ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលរងផល ប៉ះពាល់ពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈនិងការ គាំទ្រផលិតកម្មកសិកម្ម នៅតាមសហគមន៍។ ឯកឧត្តមអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានបញ្ជាក់យ៉ាងដូច្នេះថា ដើម្បីឆ្លើយតបទៅនឹង ស្ថានភាព…
-
អ្នកអភិរក្សរកឃើញ និងសង្គ្រោះត្រីរាជជិតផុតពូជ ៥ក្បាល លែងចូលបឹងទន្លេសាបវិញក្នុងខែកញ្ញា

ពេញមួយខែកញ្ញាឆ្នាំ២០២៦ដែលទើបបញ្ចប់ទៅនេះ អ្នកនេសាទនៅខេត្តសៀមរាប និងពោធិ៍សាត់ បានប្រទះឃើញ និងរាយការណ៍ពីការចាប់បាន ត្រីរាជ ដែលជាប្រភេទត្រីកម្រជិតផុតពូជចំនួន ៦ក្បាល។ក្នុងនោះ ក្រុមការងារចម្រុះបានរួមគ្នាសង្គ្រោះ និងលែងត្រឡប់ទៅក្នុងបឹងទន្លេសាបវិញចំនួន ៥ក្បាល ដែលជាចំនួនកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ត្រីទាំងមានទម្ងន់ចាប់ពី ១៤ ដល់ ១៣៦ គីឡូក្រាម។ កាលពីថ្ងៃទី៣០ ខែកញ្ញា ត្រីរាជយក្សទម្ងន់ ១៣៦ គីឡូក្រាម និងប្រវែង ២.៣១ ម៉ែត្រ ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញដោយសុវត្ថិភាពដែលជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងអង្គការអច្ឆរិយៈនៃទន្លេមេគង្គ (Wonders of the Mekong)។ ត្រីរាជទម្ងន់ ១៣៦ គីឡូក្រាមនេះ គឺជាត្រី ១ក្បាល ក្នុងចំណោមត្រីរាជសរុប ៦ក្បាល ដែលត្រូវបានអ្នកនេសាទប្រទះឃើញ និងរាយការណ៍នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ នេះ ក្នុងនោះ ៥ក្បាលត្រូវបានជួយសង្គ្រោះ និងលែងទៅក្នុងធម្មជាតិវិញដោយជោគជ័យ ខណៈ ១ក្បាលបានងាប់។ បើតាមការបញ្ជាក់ពីអង្គការអច្ឆរិយៈនៃទន្លេមេគង្គ ត្រីរាជទាំង ៦ក្បាលដែលប្រទះឃើញក្នុងខែនេះ មានទម្ងន់ចន្លោះពី ១៤ ដល់…