-
គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមមូលបទ “Weaving health for all” នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន។ កិច្ចប្រជុំអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាវេទិកាថ្នាក់តំបន់មួយ ដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ឆ្នាំ ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬតំណាងរដ្ឋ សមាជិក និងដែនដី ចំនួន ៣៨ប្រទេស/ដែនដី ដើម្បីរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី ឬគម្រោងនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។ លើសពីនេះ កិច្ចប្រជុំធ្វើឡើង ដើម្បីស្វែងរក និងអនុម័តដំណោះស្រាយបញ្ហានានា និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។ ក្នុងការកិច្ចប្រជុំនោះ…
-
អង្ករ ស្វាយចន្ទី ម្រេច កាហ្វេ និងផលិតផលជាច្រើនទៀតរបស់ខ្មែរ បង្ហាញខ្លួនជាថ្មីក្នុងពិព័រណ៍ម្ហូបអាហារដ៏ធំនៅប៉ារីស

ផលិតផលលេចធ្លោរបស់ខ្មែរ ជាពិសេស អង្ករ ស្វាយចន្ទី ម្រេច និងកាហ្វេ បានបង្ហាញខ្លួនជាថ្មីក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅទក្រុងប៉ារីស ប្រទេសបារាំង។ ពន្លាជាតិកម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកចូលរួមទស្សនា។ កម្ពុជារំពឹងថា នឹងអាចទាក់ទាញបានអ្នកបញ្ជាទិញ អ្នកចែកចាយ និងអ្នកវិនិយោគអន្តរជាតិបន្ថែមទៀតមកលើផលិតផល និងកសិផលរបស់ខ្លួន តាមរយៈការចូលរួមជាថ្មីនៅក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិក្រុងប៉ារីស (SIAL Paris) ឆ្នាំ ២០២៦ ។ កសិផលខ្មែរ មានដូចជា អង្ករ ស្វាយចន្ទី កាហ្វេ ម្រេច ផ្លែឈើសម្ងួត គ្រឿងទេស ម្ហូបពាក់កណ្តាលសម្រេច និងផលិតផលជាច្រើនទៀតត្រូវបានតាំងបង្ហាញនៅក្នុងពិព័រណ៍លំដាប់ពិភពលោកនោះ ដើម្បីទាក់ទាញអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនអន្តរជាតិ ។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម កៅ ថាច ព្រមជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន សហគ្រាស ខ្មែរចំនួន ១៦បានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនេះ ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលានិងមានប្រមាណ…
-
កម្ពុជា-ថៃ ឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅឡាអេ

កម្ពុជា និងថៃ បានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្តទៅវិញទៅមក ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នៅទីក្រុងឡាអេ ដើម្បីសម្រួលឱ្យមានដំណោះស្រាយដែនទឹកនៃប្រទេសទាំងពីរ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសនៅយប់ថ្ងៃទី ១៨ តុលាថា ក្នុងជំនួបកិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សានៅទីក្រុងឡាអេ ប្រទេសកម្ពុជា និងថៃ បានព្រមព្រៀងគ្នាលើវិធានការកសាងទំនុកចិត្ត ដើម្បីបង្កើនភាពជឿជាក់ និងសម្រួលដល់ការស្វែងរកដំណោះស្រាយដោយសមហេតុផល និងមិត្តភាពស្របតាមច្បាប់អន្តរជាតិ។ គណៈកម្មការផ្សះផ្សាបានលើកទឹកចិត្តភាគីទាំងពីរ ឱ្យអនុវត្តវិធានការទាំងនេះឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយក្នុងនោះភាគីទាំងពីរមានសិទ្ធិធ្វើសេចក្តីថ្លែងការណ៍ការពារសិទ្ធិស្របច្បាប់ ឬកែតម្រូវព័ត៌មានមិនពិត និងបំភាន់នានា។ យោងតាមក្រសួងការបរទេសកម្ពុជា គណៈកម្មការនេះបានកត់សម្គាល់ថា កិច្ចព្រមព្រៀងចាស់ៗរវាងប្រទេសទាំងពីរមិនទាន់បានអនុវត្តពេញលេញនៅឡើយ ដោយបានតម្រង់ទិសឱ្យបន្តអនុវត្តដើម្បីបង្កើតបរិយាកាសល្អសម្រាប់ការចរចាស្ថាបនា។ ប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ កិច្ចប្រជុំលើកទី៣ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ គណៈប្រតិភូកម្ពុជាបានថ្លែងអំណរគុណដល់គណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ខណៈគណៈកម្មការផ្សះផ្សានឹងចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលនៃកិច្ចប្រជុំនេះនៅពេលសមស្រប។ សូមរម្លឹកថា ដំណើរការផ្សះផ្សានេះ ត្រូវបានផ្តើមឡើងដោយកម្ពុជា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្រជាន់គ្នារវាងកម្ពុជា និងថៃ។ កិច្ចប្រជុំផ្លូវការលើកទី១ បានរៀបចំឡើងកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ដោយមានការសម្របសម្រួលពីតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA)…
-
ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន អញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន២០,៧៥៥នាក់ ក្នុងស្រុករមាសហែក ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៩៣៧នាក់

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ព្រមទាំងលោកជំទាវ ចម ក្រស្នា បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន២០,៧៥៥នាក់ ក្នុងស្រុករមាសហែក ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៩៣៧នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ថ្នាក់ដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងអាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅវិទ្យាល័យរមាសហែក។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីលទ្ធផលជោគជ័យខ្ពស់នៃទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព…
-
លោកស្រីសហស្ថាបនិកក្រុមហ៊ុន Daubay Film Production៖ ស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Daubayeva Nurgul សហស្ថាបនិក និង ជាប្រធានផលិតករក្រុមហ៊ុន Daubay Film Production ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកស្រីសហស្ថាបនិកក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីសកម្មភាពថតខ្សែភាពយន្តរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជារយៈពេល ៤ខែ ដើម្បីផលិតខ្សែភាពយន្តនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ លោកស្រីក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ ដែលបានជួយទំនុកបម្រុង និងគាំទ្រដល់សកម្មភាពនៃការផលិតភាពយន្តរហូតទទួលបានជោគជ័យ។ លោកស្រីបានបន្តថា ក្រុមហ៊ុនរបស់លោកស្រីចងចាំយ៉ាងច្បាស់អំពីកម្ពុជា ដែលជាប្រទេសប្រកបដោយសម្បត្តិវប្បធម៌ និងប្រពៃណីដ៏ល្អថ្លៃថ្លា និងស្រស់ត្រកាល ជាមួយនឹងប្រជាជនដែលមានស្នាមញញឹមប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នា ដែលជាអ្វីដែលកម្ររកបាន និងធ្វើឱ្យលោកស្រី និងក្រុមការងារមានការចងចាំល្អៗអំពីកម្ពុជា ហើយតែងតែចិញ្ចឹមចិត្តថានឹងត្រឡប់មកកម្ពុជាម្ដងទៀត នាពេលអនាគត ដោយចាត់ទុកប្រទេសកម្ពុជាដូចជាប្រទេសកាហ្សាក់ស្ថានដែរ។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានឮដោយផ្ទាល់នូវចំណាប់អារម្មណ៍ និងការចងចាំល្អៗអំពីប្រទេស និងប្រជាជនកម្ពុជា។…
-
ក្រុមហ៊ុន Selfie Travel Asia បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរតាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុ ឡើងវិញ

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kursad Bakir ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាពេលនេះ។ ក្នុងឱកាសនោះ, ក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មស្នូលរបស់ក្រុមហ៊ុនក្នុងវិស័យអាកាសចរណ៍ និងការផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរតាមជើងហោះហើរ ព្រមទាំងបានគោរពជម្រាបជូនអំពីការដឹកជញ្ជូនភ្ញៀវទេសចរពីរដ្ឋធានីអាស្ដាណា មកកាន់ទីក្រុងព្រះសីហនុ ដែលធ្លាប់បានដំណើរការ មុននឹងផ្អាកសកម្មភាពនេះ កាលពីឆ្នាំ២០២៤។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុនមានបំណងរៀបចំផ្តល់សេវាដឹកជញ្ជូននេះឡើងវិញ ក៏ដូចជាស្វែងរកដំណោះស្រាយ, ការជួយគាំទ្រ និងការទំនុកបម្រុងពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យសកម្មភាពអាជីវកម្មនេះអាចដំណើរការឡើងវិញដោយរលូន ព្រមទាំងទទួលបានប្រាក់ចំណេញសមរម្យ។ ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមនេះ និងបានណែនាំឱ្យក្រុមហ៊ុនពិភាក្សាដោយផ្ទាល់ជាមួយក្រសួងទេសចរណ៍កម្ពុជា ដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏មានវត្តមាននៅក្នុងជំនួបនេះផងដែរ។ សម្ដេចធិបតី បានណែនាំឱ្យក្រុមហ៊ុនពិចារណាលើការសិក្សា…
-
ទស្សនកិច្ចមួយសប្តាហ៍នៅប្រទេសចំនួន៣៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាំមកនូវផ្លែផ្កាការទូត សេដ្ឋកិច្ច និងឌីជីថលយ៉ាងធំធេងជូនជាតិ

ភ្នំពេញ៖នាព្រលឹមស្រាងៗ ថ្ងៃអាទិត្យ ទី១៨ ខែតុលានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាព ជាមួយនឹងស្នាមញញឹម និងផ្លែផ្កា យុទ្ធសាស្ត្រយ៉ាងធំធេង បន្ទាប់ពីបានបញ្ចប់បេសកកម្មការទូតយ៉ាងមមាញឹករយៈពេល ១សប្តាហ៍ នៅក្នុងប្រទេសចំនួន៣ គឺ អាស៊ែបៃហ្សង់, តួកគីយ៉េ និងកាហ្សាក់ស្ថាន។ ពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត រួមមាន ដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល CICA នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយកិត្តិយសពីសំណាក់ឯកឧត្តម អ៊ីលហាំ អាលីយ៉េវ ប្រធានាធិបតីអាស៊ែបៃហ្សង់។ សម្តេចបវរធិបតី ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភា, ឯកឧត្តម អាលី អាសាដូវ នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ និងឯកឧត្តម Zakir Hasanov រដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ ។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ែបៃហ្សង់ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើបញ្ហាជាច្រើនគ្រប់ដណ្តប់ទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ…
-
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះពិនិត្យជំងឺទូទៅ សុខភាពភ្នែក និងចែកវ៉ែនតា ជូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សាភ្នំពេញថ្មី

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះពិនិត្យជំងឺទូទៅ សុខភាពភ្នែក និងចែកវ៉ែនតា ជូនប្រជាពលរដ្ឋ ដែលរៀបចំឡើងនៅសាលាបឋមសិក្សាភ្នំពេញថ្មី ដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការចូលរួម ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ សហការពី មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសមៈ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យជាតិតេជោសន្តិភាព មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងរដ្ឋបាលខណ្ឌសែនសុខ ព្រមទាំងមូលនិធិ Fred Hollows ដែលបង្ហាញពីការចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា «ការនាំសេវាសុខាភិបាលទៅជិតប្រជាពលរដ្ឋ គឺជាការប្រែក្លាយគោលនយោបាយទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ»។ ការជួយឱ្យមនុស្សម្នាក់មើលឃើញវិញ គឺជាការផ្តល់ឱកាសថ្មីដល់ជីវិតរបស់គាត់។ យើងមិនវាស់សមិទ្ធផលត្រឹមចំនួនអ្នកបានពិនិត្យទេ ប៉ុន្តែវាស់តាមគុណភាពសេវា និងការផ្លាស់ប្តូរជីវិតប្រជាពលរដ្ឋ។ សុខាភិបាលល្អ មិនមែនរង់ចាំតែអ្នកជំងឺមករកយើងទេ ប៉ុន្តែត្រូវខិតខំទៅរកអ្នកដែលត្រូវការសេវា។ ការបង្ការជំងឺ និងការរកឃើញទាន់ពេល គឺជាការវិនិយោគលើសុខភាព គ្រួសារ និងអនាគតប្រទេសជាតិ»។ ការចុះពិនិត្យសុខភាពនាពេលនេះ ក្រោមការយកចិត្តទុកដាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
-
គណបក្សប្រជាជនកម្ពុជា បន្តរៀបចំបាឋកថា «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ «ដំណើរជីវិត និងការតស៊ូការពារសមិទ្ធផល ៧ មករា ១៩៧៩ ដើម្បីបុព្វហេតុជាតិ និងប្រជាជន»

ភ្នំពេញ៖ គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា បានរៀបចំបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ «ដំណើរជីវិត និងការតស៊ូការពារសមិទ្ធផល ៧ មករា ១៩៧៩ ដើម្បីបុព្វហេតុជាតិ និងប្រជាជន» នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ វិមាន ៧ មករា ដោយមាន ឯកឧត្តម ណាំ ទុំ ទីប្រឹក្សាសម្តេចតេជោប្រធានព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អញ្ជើញជាវាគ្មិនកិត្តិយស នៅសាលប្រជុំ នៃវិមាន ៧ មករា ។ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងបាឋកថាជាស៊េរី នេះថា យុវជនខ្មែរគ្រប់ជំនាន់ ជាអ្នកបន្តរែកពន់ជោគវាសនាជាតិ ពី អ្នក ជំនាន់មុន ។ ផ្សារភ្ជាប់នឹងការលើកឡើងខាងលើនេះ ឯកឧត្តម បានគូសបញ្ជាក់ថា សង្គមមួយដែលមានការរីកចម្រើនតជំនាន់ ត្រូវការជាចាំបាច់នូវការអប់រំ និងការបណ្តុះផ្នត់គំនិតដល់ប្រជាជនវ័យក្មេង ឱ្យចេះរៀនឱ្យតម្លៃ…
-
គណៈមេធាវីកម្ពុជាការពារក្តីជូនជនក្រីក្រជាង ៨ ៧០០ ករណី ក្នុងរយៈពេលមួយឆ្នាំ

ក្នុងរយៈពេលមួយឆ្នាំ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃបានចំនួនជាង ៨ ៧០០ ករណី ដែលមានកូនក្តីសរុបជាង ១ម៉ឺន ៥ពាន់នាក់ ក្នុងនោះ មានសំណុំរឿងពាក់ព័ន្ធនឹងអនីតិជនចំនួនជិត ៣ពាន់ករណី។ ក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងមេធាវីឱ្យការពារក្តីជូនជនក្រីក្រចំនួន ៨ ៧៤២ ករណី ដែលមានកូនក្តីសរុប ១៥ ៣៦៥ នាក់។ ក្នុងនោះ មានសំណុំរឿងពាក់ព័ន្ធនឹងអនីតិជនចំនួនជិត ៣ពាន់ករណី ដែលមានកូនក្តីជាអនីតិជនចំនួន ៥ ៣៦៦ នាក់ និងបានផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃចំនួន ៤៥៦ ករណី។តួលេខទាំងនេះត្រូវបានបង្ហាញក្នុងរបាយការណ៍របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសមហាសន្និបាតលើកទី៣១ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១៦ ដែលបានរៀបចំឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។ មេធាវីជិត ២ពាន់បានចូលរួមបោះឆ្នោត ក្នុងចំណោមមេធាវីដែលមានសិទ្ធិបោះឆ្នោតជាង ៣ ពាន់នាក់។ លោក សាំង វណ្ណៈ បានបន្តជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៦។ ដោយសារការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងករណីក្មេងទំនើង គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…