-
វិធានការស្ដារទំនុកចិត្តរវាងកម្ពុជា-ថៃ ជាជំហានវិជ្ជមានឆ្ពោះទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី តែទាមទារឱ្យភាគីទាំងពីរមានឆន្ទៈរួម

វិធានការស្ដារទំនុកចិត្តរវាងកម្ពុជា-ថៃ ដែលដាក់ចេញដោយគណៈកម្មការផ្សះផ្សា គឺជាជំហានវិជ្ជមានឆ្ពោះទៅរកការដោះស្រាយជម្លោះព្រំដែនសមុទ្រដោយសន្តិវិធី ប៉ុន្តែវាទាមទារឱ្យភាគីទាំងពីរមានឆន្ទៈរួម។ ក្រោមការសម្រុះសម្រួលចំនួនពីរលើករបស់គណៈកម្មការផ្សះផ្សា ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាលើសំណុំវិធានការដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់លើគ្នាទៅវិញទៅមក ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការស្វែងរកដំណោះស្រាយដោយសមហេតុផល និងមិត្តភាព។ ក្រុមអ្នកវិភាគសាទរចំពោះការវិវឌ្ឍនៃដំណើរការផ្សះផ្សារនេះ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា យល់ឃើញថា ការស្ដារទំនុកចិត្តឡើងវិញ ទាំងក្នុងវិស័យការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺអាចធ្វើទៅបាន ប្រសិនបើភាគីទាំងពីរមានឆន្ទៈរួមគ្នា ហើយប្រជាជននៃប្រទេសទាំងពីរមានការយោគយល់គ្នា និងមើលឃើញពីសារៈសំខាន់នៃការរស់នៅជាអ្នកជិតខាងល្អ ព្រមទាំងអត្ថប្រយោជន៍នៃការបន្តធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាឡើងវិញ។ ចំណែកលោកបណ្ឌិត ថុង ម៉េងដេវីត អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានកត់សម្គាល់ឃើញថា ជំនួបលើកទី២ នៃគណៈកម្មការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញា UNCLOS នៅទីក្រុងឡាអេ គឺជាជំហានការទូតដ៏មានសារៈសំខាន់ក្នុងការកាត់បន្ថយភាពតានតឹង និងពង្រឹងទំនុកចិត្តរវាងកម្ពុជា និងថៃ។ សមិទ្ធផលគន្លឹះដ៏ធំបំផុតនៃជំនួបនេះ គឺការឈានទៅដល់កិច្ចព្រមព្រៀងលើវិធានការកសាងទំនុកចិត្ត ដោយបានបញ្ចូលនូវសំណើរបស់កម្ពុជា ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការស្វែងរកដំណោះស្រាយ និងបង្ការការឡើងកម្តៅស្ថានការណ៍។ សម្រាប់បណ្ឌិត ថុង ម៉េងដេវីត ការជ្រើសរើសផ្លូវច្បាប់អន្តរជាតិ និងយន្តការផ្សះផ្សាបង្ហាញយ៉ាងច្បាស់ពីឆន្ទៈ នយោបាយ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនសមុទ្រដោយសន្តិវិធី តម្លាភាព និងផ្អែកលើច្បាប់អន្តរជាតិ…
-
រដ្ឋបាលខេត្តតាកែវ ពន្លឿនការកែលម្អសួនច្បារមាត់បឹង និងគម្រោងសាងសង់ប្រាសាទសិរីវិជ័យ

រដ្ឋបាលខេត្តតាកែវ កំពុងពន្លឿនការជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ និងតំបន់មាត់បឹងតាកែវ ក្នុងក្រុងដូនកែវ ដើម្បីលើកកម្ពស់សោភណភាពបរិស្ថាន និងប្រែក្លាយទីតាំងនេះឱ្យទៅជាកន្លែងកម្សាន្ត និងហាត់ប្រាណដ៏ទាក់ទាញ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏មានគម្រោងសាងសង់ «ប្រាសាទសិរីវិជ័យ» នៅកណ្តាលបឹង ដើម្បីរំឭកដល់ប្រវត្តិសាស្ត្រ និងបង្កើនសក្តានុពលទេសចរណ៍វប្បធម៌ផងដែរ។ ខណៈនេះគម្រោងជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ព្រមទាំងតំបន់មាត់បឹងតាកែវ ក្នុងក្រុងដូនកែវ កំពុងដំណើរការយ៉ាងសកម្ម ដើម្បីប្រែក្លាយទីតាំងនេះឱ្យទៅជាកន្លែងកម្សាន្ត ហាត់ប្រាណ និងសម្រាកលម្ហែកាយដ៏ទាក់ទាញសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ប្រាប់បណ្តាញសារព័ត៌មាន AMS តាមប្រព័ន្ធតេឡេក្រាមកាលព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវបានឱ្យដឹងថា ស្របតាមណែនាំរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ គម្រោងនេះមិនត្រឹមតែផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសួនច្បារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលការស្តារផ្ទៃបឹង និងការសាងសង់វេទិកាសម្រាប់ប្រារព្ធពិធីប្រណាំងទូកផងដែរ។បន្ថែមពីនេះ អាជ្ញាធរខេត្តក៏បានរៀបចំគម្រោងសាងសង់ «ប្រាសាទសិរីពិជ័យ» នៅផ្នែកខាងត្បូងនៃទីទួលប្រាសាទចាស់ ដោយរក្សាប្រាសាទចាស់ទុកជាទីតាំងអភិរក្ស។លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ លោកប្រធានមន្ទីរទេសចរណ៍ បានឱ្យដឹងទៀតថា គម្រោងសាងសង់ប្រាសាទថ្មីនេះ គ្រោងចំណាយថវិកាប្រមាណជាង ១លានដុល្លារអាម៉េរិក ដែលទទួលបានពីការចូលរួមរបស់សប្បុរសជន ហើយការដ្ឋានគ្រោងនឹងចាប់ផ្តើមបុកគ្រឹះនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខ។ ប្រាសាទសិរីវិជ័យ នឹងត្រូវសាងសង់ឡើងអំពីបេតុងអាមេ…
-
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីបញ្ចប់ការសាងសង់ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការក្នុងពេលឆាប់ៗ

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានសាងសង់បញ្ចប់ហើយគ្រោងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខ ដើម្បីឆ្លើយតបតម្រូវការទឹកស្រោចស្រព និងប្រើប្រាស់របស់ប្រជាពលរដ្ឋ។ អាងស្តុកទឹកដ៏ធំនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី សាងសង់រួចរាល់ជាស្ថាពរ និងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការក្នុងពេលឆាប់ៗ ដែលនឹងផ្តល់ប្រភពទឹកស្រោចស្រពលើផ្ទៃដីកសិកម្មរាប់ម៉ឺនហិកតា និងបម្រើដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋជាង ៨ ៥០០គ្រួសារ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះ។ទោះយ៉ាងណា ឯកឧត្តម មិនទាន់ប្រាប់ពីពេលវេលាច្បាស់លាស់នៅឡើយ នូវដាក់ឱ្យដំណើរការអាងស្តុកទឹកនេះ។ គម្រោងទំនប់អាងស្តុកទឹកដ៏ធំមួយនេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដោយមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយព្យពីក្រុងបាត់ដំបង។ទំនប់នេះមានសមត្ថភាពស្តុកទឹកបានរហូតដល់ប្រមាណ ១៦៣លានម៉ែត្រគូប និងមានសក្តានុពលខ្ពស់ក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មបានប្រមាណ ៣៣ ពាន់ហិកតានៅក្នុងរដូវវស្សា និងប្រមាណ ៤ ៥០០ហិកតា នៅក្នុងរដូវប្រាំង។ ប្រភពទឹកពីទំនប់ដូនទ្រី នឹងផ្តល់ផលប្រយោជន៍យ៉ាងគ្របដណ្តប់លើឃុំចំនួន ១៥ ក្នុងស្រុកចំនួន៣ រួមមាន៖ស្រុកមោងឫស្សី និងស្រុករុក្ខគិរី នៃខេត្តបាត់ដំបង ព្រមទាំងស្រុកបាកាន នៃខេត្តពោធិ៍សាត់ ដោយមានការប៉ាន់ស្មានថា ប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ផ្ទាល់ប្រមាណ ៨ ៥០០គ្រួសារ។ បន្ថែមពីលើកិច្ចការកសិកម្ម គម្រោងនេះក៏ជាប្រភពផ្គត់ផ្គង់ទឹកដ៏សំខាន់សម្រាប់គ្រប់វិស័យ ជាពិសេសការផលិតទឹកស្អាតបម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយគ្រោះទឹកជំនន់នៅតំបន់ផ្នែកខាងក្រោមផងដែរ៕ទួន សុផល
-
៩ខែឆ្នាំនេះ ជនជាប់ឃុំជាង៨ពាន់នាក់ទទួលបានជំនាញមុខរបរ មុនទទួលសេរីភាពវិញ

ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរដល់ជនជាប់ឃុំសរុបចំនួន ៨ ១៤៩នាក់ ក្នុងនោះមានស្ត្រីចំនួន ៧០៣នាក់។ ជនជាប់ឃុំចំនួន២៦២នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាផងដែរ។ ការបណ្តុះបណ្តាលនេះ គឺដើម្បីឱ្យជនជាប់ឃុំមានចំណេះដឹង និងជំនាញច្បាស់លាស់ អាចយកទៅប្រកបរបរចិញ្ចឹមជីវិត និងរកការងារធ្វើបាន នៅពេលដែលពួកគេត្រូវបានដោះលែងឱ្យមានសេរីភាពវិញ។ ក្នុងចំណោមជនជាប់ឃុំទាំងជាង ៨ពាន់នាក់នេះ មាន ៤ ៥២១នាក់ បានចូលរួមអនុវត្តជំនាញ និងមុខរបរជាក់ស្តែង ខណៈ ១២០៩នាក់ បានទទួលការបណ្តុះបណ្តាលដោយអង្គភាពពន្ធនាគារផ្ទាល់។ ចំណែកជាង ២ ៤០០នាក់ផ្សេងទៀត បានទទួលការបណ្តុះបណ្តាលតាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌល និងអង្គការដៃគូនានា។ ជំនាញដែលជនជាប់ឃុំទទួលបាននោះរួមមាន ជំនាញកាត់ដេរ សម្អាងការ ការងារសំណង់ ការប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិច បរិក្ខារត្រជាក់ និងគ្រឿងយន្តជាដើម។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធនាគារក៏បានពង្រឹងការរៀបចំ និងអភិវឌ្ឍន៍ឧស្សាហកម្មខ្នាតតូច សិប្បកម្ម កសិកម្ម និងជំនាញសំណង់ក្នុងពន្ធនាគារ ដោយផ្អែកលើសក្តានុពលនៅតាមពន្ធនាគារនីមួយៗ ព្រមទាំងស្វែងរកប្រភពធនធាន និងដៃគូវិនិយោគបន្ថែម។ ក្រៅពីនេះ សេវាអប់រំកែប្រែ និងស្តារនីតិសម្បទាត្រូវបានអនុវត្តយ៉ាងសកម្ម ដោយបច្ចុប្បន្ន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់លក្ខខណ្ឌសម្រាប់ពិភាក្សារឿងព្រំដែនជាមួយក្រុមលោក អ៊ុំ សំអាន

សម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រកាសស្វាគមន៍ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់សម្តេចចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ ឲ្យនាំយកឯកសារ និងភស្តុតាងទាំងឡាយ មកជជែកគ្នានៅកម្ពុជាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដើម្បីគាំទ្រការចោទប្រកាន់របស់លោកថា រាជរដ្ឋាភិបាលបានកាត់ដីឲ្យថៃ នៅចន្លោះបង្គោលសីមាលេខ៥២ និង៥៩ ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់លក្ខខណ្ឌចំនួន៤ សម្រាប់ការជួបពិភាក្សានេះ។ ក្នុងសារបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីដាក់ខក្ខខណ្ឌថា ការពិភាក្សាត្រូវផ្តោតលើប្រធានបទតែមួយគត់ គឺការផ្ទៀងផ្ទាត់ព្រំដែនចន្លោះបង្គោល ៥២-៥៩ ដោយឈរលើមូលដ្ឋានបច្ចេកទេស និងឯកសារភស្តុតាងជាក់លាក់។ ក្នុងន័យនេះ សម្តេចស្នើឲ្យភាគីលោក អ៊ុំ សំអាន រៀបចំក្រុមជំនាញព្រំដែនដែលមានចំណេះដឹងផ្នែកបច្ចេកទេស និងត្រៀមឯកសារ និងភស្តុតាងមកតតាំងគ្នា។ លក្ខខណ្ឌទី២ គឺក្នុងអំឡុងពេលស្ថិតនៅកម្ពុជា ក្រុមការងាររបស់លោក អ៊ុំ សំអាន មិនត្រូវធ្វើសកម្មភាពអ្វីផ្សេងក្រៅពីការជជែកគ្នារឿងព្រំដែនជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាល ជាពិសេសមិនត្រូវធ្វើសកម្មភាពនយោបាយតាមគ្រប់រូបភាព មិនថាសម្ងាត់ ឬចំហរនោះទេ។ ចំពោះពេលវេលា សម្តេចបានបញ្ជាក់ក្នុងលក្ខខណ្ឌទី៣ ថា កិច្ចពិភាក្សាអាចធ្វើឡើងនៅពេលណាក៏បាន បន្ទាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសារមុនពេលនេះ រាជរដ្ឋាភិបាលជាប់រវល់រៀបចំកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងត្រូវចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ ចំណែកលក្ខខណ្ឌទី៤…
-
បរទេសជាច្រើនចាប់អារម្មណ៍ទិញផលិតផលខ្មែរក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ

លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃពុធទី២១ ខែតុលា នេះថា ជនបរទេសជាច្រើននៅសហគមន៍អឺរ៉ុបចាប់អារម្មណ៍ និងជួយទិញផលិតផលកសិកម្មរបស់កម្ពុជា ក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ លោកបានបន្តដូច្នេះថា ៖ យើងសង្កេតឃើញថាផលិតផលដែលភ្ញៀវចាប់អារម្មណ៍ជាងគេនៅក្នុងការតាំងពិព័រណ៍នេះ គឺភាគច្រើនទៅលើផលិតផលកសិកម្មយើង ជាពិសេសគឺខាងអង្ករ។ នៅក្នុងឆ្នាំ២០២៦នេះ ចំនួនអ្នកទិញពិតប្រាកដដែលចូលមកគឺមានចំនួនកើនឡើងជាងឆ្នាំមុនៗ ដែលគាត់ចូលមកទស្សនកិច្ចនៅខាងការតាំងពិព័រណ៍របស់សហព័ន្ធស្រូវអង្ករយើង។ សូមបញ្ជាក់ថា ផលិតខ្មែរដូចជា អង្ករ ស្វាយចន្ទី ម្រេច កាហ្វេ និងផលិតផលជាច្រើនទៀតរបស់ខ្មែរបានបង្ហាញខ្លួនជាថ្មីក្នុងពិព័រណ៍ម្ហូបអាហារដ៏ធំនៅទីក្រុងប៉ារីស ប្រទេសបារាំង ជាលើកទី៣ បន្ទាប់ពីចូលរួមលើកទីមួយនៅឆ្នាំ២០១៤ និងលើកទីពីរនៅឆ្នាំ២០២៤។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមផលិតផលកសិកម្មកម្ពុជាទាំងអស់ ក្នុងនោះបរទេសចាប់អារម្មន៍អង្ករកម្ពុជាច្រើនជាងគេ ដោយសារតែអង្ករកម្ពុជាមានភាពល្បីល្បាញជាប់លេខ១ ចំនួន៦លើកជាអង្ករល្អជាងគេក្នុងពិភពលោក មានគុណភាពខ្ពស់ និងតម្លៃសមរម្យ។ លោកឧកញ៉ា ឡាយ ឈុនហួរ ក៏បានគូសបញ្ជាក់ថា ក្រៅពីអង្ករ ក៏មានផលិតកសិកម្មកម្ពុជា ជាច្រើនទៀត ដែលបរទេសចាប់អារម្មណ៍ទិញច្រើនដែរ ដូចជា ដំណាប់ស្វាយ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត និងកាហ្វេមណ្ឌលគិរី ដែលភ្ញៀវចាប់អារម្មណ៍…
-
រដ្ឋមន្ត្រីសុខាភិបាល៖ កម្ពុជាបានចូលរួម និងដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងសុខាភិបាលតំបន់ប៉ាស៊ីហ្វិកខាងលិច

ភ្នំពេញ៖ ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំលើកទី៧៧ កម្ពុជាបានចូលរួម និងដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងសុខាភិបាលតំបន់ប៉ាស៊ីហ្វិកខាងលិច។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានគូសរំលេចពីសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជា បង្ហាញជូនកិច្ចប្រជុំលើកទី៧៧ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ក្នុងអំឡុងពេលកិច្ចប្រជុំលើកទី៧៧ តំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោក នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ឯកឧត្តមនាយកប្រចាំតំបន់ក៏បានសម្តែងនូវការកោតសរសើរកម្ពុជាចំពោះលទ្ធផលរយៈពេល១ឆ្នាំកន្លងមករួមមានកម្មវិធីសំខាន់ៗ។ ថ្លែងប្រាប់អ្នកសារព័ត៍មាន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីឱ្យដឹងថា កិច្ចប្រជុំលើកទី៧៧ តំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោកនឹងអនុម័តដំណោះស្រាយមួយចំនួន៖− គោលការណ៍ណែនាំសម្រាប់បញ្ញាសិប្បនិម្មិតប្រកដោយការទទួលខុសត្រូវក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច− ផែនការសកម្មភាពពង្រឹងការគ្រប់គ្រងជំងឺលើសសម្ពាធឈាមក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច− ផែនការតំបន់ដើម្បីបង្កើនវឌ្ឍនភាពការចាក់ថ្នាំបង្ការក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ២០២៦-២០៣០− ពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅការត្រួតពិនិត្យថ្នាំជក់ ឆ្នាំ២០៣០ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច៕
-
កម្ពុជា ដែលធ្លាប់រងគ្រោះពីអាវុធគីមីរបស់ថៃ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធគីមី

ប្រទេសកម្ពុជាគាំទ្រការអនុវត្តអនុសញ្ញាហាមឃាត់អាវុធគីមី និងកោតសរសើរ អង្គការហាមឃាត់អាវុធគីមី (OPCW) ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យពិភពលោកគ្មានអាវុធគីមី។ លោក នៅ សុខសំណាង លេខាធិការទី១ នៃស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ជំហរនេះ កាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅក្នុងកិច្ចពិភាក្សានៃគណៈកម្មាធិការទី១ ទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ នៅទីក្រុងញូវយ៉ក។ តំណាងកម្ពុជាបានអំពាវនាវឱ្យរដ្ឋសមាជិកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្តេជ្ញាចិត្តរួម ដើម្បីធានាឱ្យបាននូវការហាមឃាត់ការប្រើប្រាស់អាវុធគីមី ការគោរពច្បាប់អន្តរជាតិ និងការរក្សាសន្តិភាព និងសន្តិសុខពិភពលោក។ លោក នៅ សុខសំណាង បាន លើកឡើងថា សន្តិភាព និងសន្តិសុខអន្តរជាតិនៅតែបន្តស្ថិតក្រោមការគំរាមកំហែង ដរាបណាអាវុធប្រល័យលោកនៅតែបន្តបង្កហានិភ័យមហន្តរាយដល់មនុស្សជាតិ។ លោកបន្តថា ការលុបបំបាត់អាវុធប្រល័យលោក រួមទាំងអាវុធគីមី និងអាវុធជីវសាស្ត្រ គឺមានសារៈសំខាន់ក្នុងការការពារមនុស្សជាតិ និងធានាសន្តិភាពយូរអង្វែង។ កម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់អាវុធគីមីដោយតួអង្គណាក៏ដោយ ស្ថិតក្រោមជំពូក ឬកាលៈទេសៈណាក៏ដោយ គឺមិនអាចទទួលយកបានឡើយ ហើយត្រូវតែដោះស្រាយស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាអំពាវនាវឱ្យមានការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការហាមឃាត់អាវុធគីមី ក្នុងការតាមដានការវិវត្តទាំងនេះ ព្រមទាំងដោះស្រាយហានិភ័យនៃការរីកសាយភាយដែលអាចកើតមាន និងលើកកម្ពស់ការអនុវត្តប្រកបដោយការទទួលខុសត្រូវនៃកម្រិតជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ជាមួយគ្នានេះ កម្ពុជាក៏បានអំពាវនាវឱ្យមានការបង្កើនកិច្ចសន្ទនា និងការប្តេជ្ញាចិត្តចំពោះកិច្ចការរំសាយអាវុធនុយក្លេអ៊ែរ ជាជាងការបង្កើនសមត្ថភាព និងការប្រកួតប្រជែងផ្នែកយោធា។ សូមបញ្ជាក់ថា…
-
អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមអនុវត្តគម្រោងសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ លើ ២៩ ទីតាំង

អាជ្ញាធរជាតិព្រះវិហារ តាមរយៈនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានចាប់ផ្តើមអនុវត្តគម្រោងអន្តរាគមន៍សង្គ្រោះបន្ទាន់ ប្រាសាទព្រះវិហារដំណាក់កាលទី២ ក្នុងសប្ដាហ៍នេះ។ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានបើកការដ្ឋានអនុវត្តគម្រោងទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ នៅលើ ២៩ ទីតាំង ដើម្បីការពារនិងទប់ស្កាត់ការដួលរលំរចនាសម្ព័ន្ធប្រាសាទ មុននឹងឈានទៅដល់ការជួសជុលពេញលេញនាពេលអនាគត។ គម្រោងដំណាក់កាលទី២ ដែលត្រូវអនុវត្តលើ ២៩ទីតាំងនេះ រួមមាន៖ នៅគោបុរៈទី១ ចំនួន១០ទីតាំង ,គោបុរៈទី២ ចំនួន៨ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី២ និងទី៣ ចំនួន២ទីតាំង ,គោបុរៈទី៣ ចំនួន៥ទីតាំង ,គោបុរៈទី៤ ចំនួន១ទីតាំង ,ស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥ ចំនួន១ទីតាំង គោបុរៈទី៥ ចំនួន១ទីតាំង និងខឿនទ្រក្បាលនាគខាងលិច ចំនួន១ទីតាំង។ គួរជម្រាបថា កាលពីដំណាក់កាលទី១ ក្រុមការងាររបស់អាជ្ញាធរជាតិព្រះវិហារ ធ្លាប់បានទល់ទ្រសង្គ្រោះបន្ទាន់រួចរាល់ចំនួន ២៣ទីតាំង ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥។ ការទល់ទ្រសង្គ្រោះបន្ទាន់នេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ ដើម្បីការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រ ដែលជាបេតិកភណ្ឌពិភព ព្រមទាំងដើម្បីធានាសុវត្ថិភាពប្រាសាទ មុននឹងឈានទៅបើកការជួសជុលជាបន្តបន្ទាប់ទៀត។ សូមជម្រាបថា ប្រាសាទព្រះវិហារ…
-
រដ្ឋ និងវិស័យឯកជន ប្តេជ្ញាចិត្តរួមគ្នាបង្កើតអនាគតសំណង់នៅកម្ពុជា ឱ្យកាន់តែរឹងមាំ សុវត្ថិភាព និងមានស្តង់ដារខ្ពស់

មន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន កំពតស៊ីមេន ខូអិលធីឌី ដើម្បីរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងបទដ្ឋានបច្ចេកទេស ក្នុងវិស័យសំណង់នៅកម្ពុជា។ ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងមន្ទីរពិសោធន៍ជាតិសំណង់ ជាមួយក្រុមហ៊ុន កំពតស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd.) ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម ញ៉ ហេង អគ្គនាយកមន្ទីរពិសោធន៍ជាតិសំណង់ បានឱ្យដឹងថា ឧស្សាហកម្មស៊ីម៉ងត៍បានជំរុញការអភិវឌ្ឍ និងសមត្ថភាពនៃការសាងសង់សំណង់អគារខ្ពស់ៗ ដែលជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច និងតម្រូវការរស់នៅរបស់ប្រជាជនកម្ពុជា។ អាស្រ័យហេតុនេះ ការរៀបចំបទដ្ឋានបច្ចេកទេស និងការត្រួតពិនិត្យគុណភាពស៊ីម៉ងត៍ឱ្យស្របទៅនឹងស្ថានភាពជាក់ស្តែង និងបទដ្ឋានអន្តរជាតិ គឺជាតម្រូវការចាំបាច់។ ឯកឧត្តមបន្តថា ក្នុងរយះពេលជិត៤ឆ្នាំនេះ មន្ទីរពិសោធន៍ជាតិសំណង់បានរៀបចំរចនាសម្ព័ន្ធ ដំឡើងម៉ាស៊ីន និងឧបករណ៍ពិសោធន៍ បណ្តុះបណ្តាល និងបើកសាកល្បងអនុវត្តការងារពិសោធន៍ ដោយអនុលោមតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍ណែនាំនានា។ ឯកឧត្តម ញ៉ ហេង សង្កត់ធ្ងន់ថា…