-
សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សន មានពុទ្ធដីកាថា ៖ ការអំណត់ព្យាយាម នឹងបានដល់គោលដៅពិតប្រាកដ អាស្រ័យតាមការខិតខំតស៊ូរបស់យើងម្នាក់ៗ

កំពង់ធំ៖ ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានពុទ្ធដីកាថា៖ ការអំណត់ព្យាយាម នឹងបានដល់គោលដៅពិតប្រាកដ អាស្រ័យតាមការខិតខំតស៊ូរបស់យើងម្នាក់ៗ។ ពុទ្ធដីការបស់សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សន ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិដូចនេះ ខណៈដែលសម្ដេចបាននិមន្តជាព្រះអធិបតីភាពក្នុងពិធីបើបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី៨ កក្កដា ឆ្នាំ២០២២ នៅសាលាពុទ្ធិកបឋមសិក្សាវត្តធម្មនាថ ។
-
លោក បៃដិន៖ សហរដ្ឋអាមេរិកនឹងបន្តសហការជិតស្និទជាមួយអង់គ្លេស បើទោះជាលោក ចនសុន លាលែងពីតំណែង

-
ព្រះមហាក្សត្រកម្ពុជា នឹងយាងជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធពិធីរុក្ខទិវា ៩កក្កដា ២០២២ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ខេត្តបាត់ដំបង ដោយមានដាំកូនឈើជាង ១ម៉ឺនដើម

បាត់ដំបង ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយដាំកូនឈើសរុបចំនួន ១៣ ១០០ដើម លើផ្ទៃដី ១០ហិកតា ។
-
រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យនិងចាត់អាទិភាពគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល (ឆ្នាំ២០២៣-ឆ្នាំ២០២៥)

រតនគិរី ៖ កិចប្រជុំខាងលើនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំតសាលាខេត្តនាព្រឹកថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរី។គោលបំណងគឺពិនិត្យ និងចាត់អាទិភាពគម្រោង សកម្មភាពនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ គឺដើម្បីបង្ហាញ អំពីតម្រូវការអាទិភាពសម្រាប់អនុវត្តក្នុងឆ្នាំទី១ និងឆ្នាំបន្តបន្ទាប់ សម្រាប់អភិវឌ្ឍន៍មូលដ្ឋានទាំងថ្នាក់រដ្ឋបាលខេត្ត ក្រុង ស្រុក សង្កាត់ ឃុំ ដែលជាតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋដែល ស្ថាប័ន អង្គភាព នីមួយៗត្រូវគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស ស្មារតី និងធនធានរបស់ខ្លួន ដើម្បីឈានដល់ការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចខេត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
-
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះអប់រំសព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋអំពីការបង្ការទប់ស្កាត់នៃជម្ងឺគ្រុនឈាម តាមសហគមន៍ ក្នុងក្រុងព្រៃវែង

-
សេចក្តីព្រាងច្បាប់ធម្មនុញ្ញ និងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានអនុម័តទាំងស្រុង ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

-
លទ្ធផលនៃកិច្ចប្រជុំលើកទី១៤នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃ កិច្ចប្រជុំលើកទី១៤នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២២ នៅរាជធានី ភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
-
អ្នកសាព៌ត័មានជាច្រេីនអង្គភាពប្រចាំខេត្តរតនគិរី បានមកផ្តល់កម្លាំងចិត្ត និងសួរសុខទុក្ខឯកឧត្ត ប៊ូ ឡាំ តំណាងរាស្រ្តកំពុងមានជំងឺប្រចាំកាយ

រតនគិរី៖ នៅរសៀលថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២២ ក្រុមអ្នកសាព៌ត័មានប្រចាំខេត្តរតនគិរីជាច្រេីនអង្គភាពបាននាំគ្នាមកសួរសុខទុក្ខដេីម្បីជាការលេីកកម្លាំងចិត្តជូនដល់ឯកឧត្តម ប៊ូឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី នៅភូមិគ្រឹះឯកឧត្តមផ្ទាល់ស្ថិតនៅភូមិទេសអន្លង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី ខណៈដែលឯកឧត្តម កំពុងតែមានជំងឺជាទម្ងន់ប្រចាំកាយដែលទេីបតែវិលត្រឡប់មកពី វះកាត់នៅប្រទេសថៃ ។
-
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំត្រួតពិនិត្យកិច្ចការប្រុងប្រៀបបើកវគ្គហ្វឹកហ្វឺន បំប៉ន ជូនយោធិនក្នុងអង្គភាព

