-
អំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនក្រុមគ្រូពេទ្យនៅពេទ្យបង្អែកស្រុកមេមត់ និងពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលប្រធានផ្នែកឃោសនាអប់រំយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងឯកឧត្តម កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានផ្នែកឃោសនាអប់រំ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ បាននាំយកសម្ភារបរិក្ខារពេទ្យមានសម្លៀកបំពាក់ពេទ្យការពារជំងឺកូវីដ-១៩(PPE) ជាដើម ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគល់ជូនពេទ្យបង្អែកស្រុកមេមត់និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់នៅក្នុងបេសកកម្មមនុស្សធម៌ការពារសុខុមាលភាពនិងអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ និងជំងឺផ្សេងៗ បន្តទៀត ។
-
គណបក្សប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី ត្រូវបានពិភពលោកទទួលស្គាល់និងគោរពកោតសរសើរចំពោះសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គុណធម៌របស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី ត្រូវបានពិភពលោកទទួលស្គាល់និងគោរពកោតសរសើរបំផុត ចំពោះសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះការស្វែងរកជំនួយការទិញវ៉ាក់សាំងពីប្រទេសនានា និងការព្យាបាលអ្នកជំងឺកូវីដ រហូតជាសះស្បើយ ការផ្តល់និងចាក់វ៉ាក់សាំងនៅកម្ពុជាដោយមិនប្រកាន់ជាតិសាសន៍ និងមិនយកកម្រៃឡើយ។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការសម្រេចចិត្តរបស់យុវជនមានឥទ្ធិពលសំខាន់ណាស់លើអនាគតរបស់ប្រទេសជាតិ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាកលថា ត្រូវចងចាំផងដែរថា ការសម្រេចចិត្តរបស់យុវជន មានឥទ្ធិពលសំខាន់ណាស់លើអនាគតរបស់ប្រទេសជាតិ ហើយអនាគតយុវជនខ្លួនឯងក៏ត្រូវពឹងផ្អែក នឹងផ្សារភ្ជាប់ទៅនឹងដំណើរការរបស់ប្រទេសជាតិផងដែរ ជាពិសេសការធានាធ្វើយ៉ាងណារក្សាឱ្យបាននូវបរិយាកាសអំណោយផលនៃ សន្តិភាព, ស្ថិរភាព និងការទទួលបានឱកាស។ នេះ គឺជាអ្វីដែលគណបក្សយើងឱ្យតម្លៃបំផុត និងពុះពារប្តេជ្ញាថែរក្សាឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ព្រោះជាស្នាដៃដែលគណបក្សខិតខំស្វែងរក និងសម្រេចបានដោយលំបាកបំផុត។
-
ឯកឧត្ដម សោម ស៊ុន ប្រធានក្រុមការងារគណបក្សបានសំណេះសំណាលនិងប្រគល់ភារកិច្ចមេក្រុមបក្សនៅឃុំបន្ទាយស្ទោង

ខេត្តកំពង់ធំ៖ ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណៈបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ប្រធានក្រុមការងារបក្សចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានសំណេះសំណាលជាមួយ សមាជិកបក្ស និងប្រគល់ភារកិច្ចសំខាន់ៗ ចាំបាច់ជូនប្រធានក្រុមបក្ស ដើម្បីត្រៀមលក្ខណៈ ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ នៅពេលខាងមុខ នៅទីស្នាក់ការគណបក្សប្រជាជន ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ។
-
អភិបាលខេត្តកំពង់ចាម និងខេត្តឧត្តរមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៦

កំពង់ចាម និងឧត្តរមានជ័យ ៖ ដើម្បីរិតចំណងសម្ព័ន្ធុមេត្រីភាពរវាងរដ្ឋបាលខេត្តកំពង់ចាម និងកងទ័ពជួរមុខ ដែលកំពុងបំពេញកាតព្វកិច្ចដ៏ឧត្តុងឧត្តមក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឱ្យបានគង់វង្ស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនៃកងពលតូចអន្តរាគមន៍លេខ៦ និងបាននាំយកនូវគ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួនជូនដល់កងពល និងឧបត្ថម្ភដល់បងៗ វីរៈកងទ័ពដើម្បីជាការលើកទឹកចិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ ។
-
ប្រធានសហព័ន្ធកីឡាហាប់គីដូអាណត្តិថ្មី អះអាងថា គោលដៅចម្បងគឺពង្រឹងធនធានគ្រូបង្គោល និងគៀងគរព្រឹទ្ធិចារ្យចាស់ឲ្យត្រឡប់មកវិញ

-
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ ៥ចំណុច ជូនដល់ក្រុមការងារយុវជន ដើម្បីជាដើមទុន ក្នុងការបំពេញមុខងារ និងភារកិច្ចសម្រាប់ការត្រៀមបោះឆ្នោត

ភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាបចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបណ្តុះបណ្តាលយុវជន ឆ្ពោះទៅកាន់ការបោះឆ្នោត» ជូនយុវជនគណបក្សបជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ណៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០២២ ដែលរៀបចំតាមទម្រង់ផ្ទាល់ និងនៅក្នុងប្រព័ន្ធវីដេអូអនឡាញ សរុបមានប្រមាណ ១២០០នាក់ នៅវិមាន៧មករា នៃទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ។
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ កត្តាសុខសន្តិភាព បានចូលរួមចំណែកជម្រុញឲ្យមានការអភិវឌ្ឍន៍

ខេត្តកំពង់ធំ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុង ឆ្លងស្ទឹងសែន ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ។
-
ស្ត្រី ក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច ចំនួន ៣៥គ្រួសារ ទទួលបានការអប់រំផ្សព្វផ្សាយ ពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារក

មណ្ឌលគិរី៖ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល និងថ្នាក់សាខាខេត្តមណ្ឌលគិរី នាថ្ងៃសុក្រ ទី ៨ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីអប់រំផ្សព្វផ្សាយស្ដីពី «សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារក ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩» ជូនដល់ស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច ចំនួន៣៥គ្រួសារ រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
-
ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ហ្លួងម៉ែ មានអណ្ដូងទឹកស្អាត ស្ថានីយ៍លាងដៃ និងបង្គន់អនាម័យ ត្រូវបានប្រគល់ជូនលោកគ្រូ-អ្នកគ្រូ នៅស្រុកកោះញែក និងស្រុកកែវសីមា

មណ្ឌលគិរី ៖ សមិទ្ធផលថ្មីជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ តាមរយៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានអណ្ដូងទឹកស្អាតចំនួន៣ ស្ថានីយ៍លាងដៃចំនួន៧ និងបង្គន់អនាម័យចំនួន១ខ្នងមាន៤បន្ទប់ ត្រូវបានប្រគល់ជូនលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្នុងវិទ្យាល័យចំនួន១ និងសាលាបឋមសិក្សាចំនួន៦ នៅស្រុកកោះញែក និងស្រុកកែវសីមា ។