-
ព្រះមហាក្សត្រកោតសរសើរការដឹកនាំរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន

នៅក្នុងឱកាសបើកសម័យប្រជុំលើកទី៧នីតិកាលទី៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា ដោយនៅក្នុងនោះព្រះអង្គបានសម្តែងព្រះទ័យពេញចិត្តចំពោះលទ្ធផលការងារដែលរដ្ឋសភាសម្រេចបាន។ ព្រះអង្គបានមានព្រះរាជបន្ទូលថា រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅតែបន្តដំណើរការយ៉ាងស្វាហាប់លើភារកិច្ច ក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីកសាងគោលនយោបាយនិងច្បាប់រដ្ឋឱ្យបានត្រឹមត្រូវធ្វើឱ្យមានសង្គតិភាពទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ សមាហរណកម្មតំបន់ និងនៅលើសកលលោក។ សមិទ្ធផលទំាងអស់នេះបានផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត មានសន្តិសុខសណ្តាប់ធ្នាប់ល្អ ស័ក្តិសមជាព្រះរាជាណាចក្ររុងរឿង និងខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។
-
ព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦

-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២

-
អប្សរាព្រឹកនេះ ០១ មេសា ២០២២

-
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហាមីយ៉ាន់ម៉ា ជាមួយប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ

-
ការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍នៅក្នុងសហគមន៍ដែលមានសក្តានុពល ពិតជាបានផ្តល់ប្រយោជន៍ជាច្រើនដល់មូលដ្ឋាន

-
សម្តេចក្រឡាហោមអញ្ជើញពិនិត្យដំណើរការសាងសង់អគារថ្មីទីស្តីការក្រសួងមហាផ្ទៃលើទីតាំងចាស់

ភ្នំពេញ៖នារសៀលព្រហស្បតិ៍ទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារថ្មីទីស្ដីការក្រសួងមហាផ្ទៃ ស្ថិតលើទីតាំងចាស់ តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ អគារថ្មីនេះបានប្រារព្ធពិធីបញ្ចុះបឋមសិលា កាលពីព្រឹកថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ផ្ទាល់។ អគារនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មាន កម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ ចំណតរថយន្ត ចំនួន ៣៣០គ្រឿង ។ ដំបូលអគារមានកម្ពស់ ៦៣ម៉ែត្រ គិតត្រឹម ដំបូលក្បឿង ៩២ម៉ែត្រគិតដល់ចុងបុស្បបុកតូច និង១១៨ម៉ែត្រ គិតដល់ចុងបុស្បបុកធំ ។ យោងតាមប្លង់ស្ថាបត្យកម្ម អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ជា ប្រភេទ ស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿង ស្រកា លេញ មានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្ត…
-
ក្រសួងទេសចរណ៍បណ្តុះបណ្តាលគ្រូបង្គោលនិងអ្នកជំនាញ១៧០រូប បន្ថែមលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅខេត្តសៀមរាប

-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្ញើសារគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស ចម្រើនជន្មាយុ ឈានចូល៧១ឆ្នាំ

-
ព្រឹត្តិការណ៍ប្រចាំសប្តាហ៍ ៣១ មីនា ២០២២
