-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២

-
អភិបាលស្រុកអូររាំង ជំរុញ និងលើកទឹកចិត្តដល់ស្ត្រី

-
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាជំរុញនិងលើកទឹកចិត្ត
យុវជន -
សង្គមស៊ីវិលចិនបានផ្តល់ជូនថវិកា ២០លានរៀល ដល់មន្ទីរពេទ្យបង្អែកស្រុកបរកែវ ខេត្តរតនគិរី

-
ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំពិព័រណ៍យានយន្តអគ្គិសនី ហើយពិព័រណ៍នេះ នឹងមានការអនុញ្ញាតឱ្យសាកល្បងបើកបរយានយន្តអគ្គិសនីផងដែរ

-
ក្រសួងមហាផ្ទៃ ប្រកាសព័ត៌មាន ស្តីពីលទ្ធផលសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ

ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ ZOOM នៅវេលាម៉ោង០៨:៣០ នាទីព្រឹក នាថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអ្នកចូលរួមសរុប ចំនួន ៣៧៧រូប រួមមាន មន្ត្រីជំនាញ នៃអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងមកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ១៤៧ផងដែរ។ ជាមួយគ្នានេះដែរ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងបញ្រ្ជាបការយល់ដឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ធានាចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីបំពេញកាតព្វកិច្ចតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ និងក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force FATF) ក្នុងការចូលរួមការបង្ការ ការទប់ស្កាត់ និងការលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យឱ្យមានប្រសិទ្ធភាព។ សិក្ខាសាលាបានចែករំលែកនូវខ្លឹមសារ នៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ផ្តោតលើការគេចវេស និងទោសប្បញ្ញត្តិ និងការអនុវត្តសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ ទទ្ទឹមនេះ សិក្ខាកាមក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារច្បាប់ និងក្របខណ្ឌគតិយុត្ត នីតិវិធី នៃការអនុវត្តច្បាប់ និងការបំពេញកាតព្វកិច្ចជាបុគ្គលរាយការណ៍។…
-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ផ្សាយនៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០២២ វេលាម៉ោង ៦:០០ -៧:០០ យប់

-
កម្ពុជា នៅតែរក្សាសន្តិភាព និង តម្កល់សន្តិភាព ជូនប្រជាជនកម្ពុជា

-
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូ៖« ពេលឃើញសង្គ្រាមទើបយល់អត្ថន័យ«អរគុណសន្តិភាព »

