-
ជនសង្ស័យ ៤នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន រឹបអូសគ្រឿងញៀនជិត ៦៥គីឡូក្រាម និងអាវុធ ៣ដើម

ភ្នំពេញ ៖ អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមបញ្ជាផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២២ នៅវេលាម៉ោង១៣ និង១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា លោកវរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងងលោកវរសេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ ក១១ មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាប ២គោលដៅផ្សេងគ្នា
-
សម្ដេចតេជោ ហ៊ុន សែន និងបេសកជនពិសេសរដ្ឋាភិបាលជប៉ុន មានចំណាប់អារម្មណ៍ដូចគ្នា ចំពោះមីយ៉ាន់ម៉ា ដោយទិសដៅសំខាន់ គឺនាំមកជូនមីយ៉ាន់ម៉ា នូវលទ្ធិប្រជាធិបតេយ្យ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យូហៃ សាសាកាវ៉ា (Yohei Sasakaw) បេសកជនពិសេសរដ្ឋាភិបាលជប៉ុន និងជាប្រធានអង្គការ The Nippon Foundation បានបង្ហាញ ពីចំណាប់អារម្មណ៍ដូចគ្នា ចំពោះមីយ៉ាន់ម៉ា ដោយទិសដៅសំខាន់ គឺនាំមកជូនមីយ៉ាន់ម៉ា នូវលទ្ធិប្រជាធិបតេយ្យ ។ ការសម្ដែងចំណាប់អារម្មណ៍ដូចគ្នានេះ ធ្វើឡើងនៅក្នុងជំនួបពីភាក្សាការងារនារសៀលថ្ងៃទី០៧ ខែមេសាឆ្នាំ២០២២ នៅវិមានសន្តិភាព ។
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ

កំពង់ធំ ៖ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និងពង្រឹងការអនុវត្តន៍តួនាទី ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរយោធិន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ច ទទួលបានជោគជ័យ ហើយយោធិនទាំងអស់អនុវត្តបានយ៉ាងត្រឹមត្រូវ តាមវិធានការសុខាភិបាល និងវិធានការបីកុំ បីការពារ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ថា ភារកិច្ចសំខាន់ៗរបស់យើងគឺ ទី១ យោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រពីការបោះឆ្នោត និងការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។ ទី២ ត្រៀមកងកម្លាំង ដើម្បីសហការ ជាមួយកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែន និង គណៈកម្មការខេត្ត…
-
ផ្ទះប្រជាពលរដ្ឋ ៧០ខ្នង បានរងការខូចខាត ដោយសារខ្យល់កន្ត្រាក់ ក្នុងពេលមេឃភ្លៀងកក់ខែមួយមេធំ នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ ភ្លៀងធ្លាក់មួយមេធំលាយឡំ និងខ្យល់កន្រ្តាក់ បានវាយបោកបក់ចំក្រុង-ស្រុកចំនួន២ នៅក្នុងខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២២ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ និងសាលារៀនអស់ជាង ៧០ខ្នង ហើយដើមឈើ ផលដំណាំកសិកម្ម រួមទាំងស្លាកប៉ាណូមួយចំនួននៅតាមដងផ្លូវ ក៏ត្រូវរងការខូចខាតដោយគ្រោះធម្មជាតិមួយនេះ ផងដែរ ។
-
រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកការដ្ឋានកសាងផ្លូវកៅស៊ូ DBST ជាង ២ពាន់ ៥រយម៉ែត្រ ដើម្បីប្រែក្លាយតំបន់ទេសចរណ៍ស្មូនឆ្នាំង ឃុំស្រែថ្មី ក្នុងស្រុករលាប្អៀរ ឲ្យកាន់តែប្រសើរឡើង

ខេត្តកំពង់ឆ្នាំង ៖ កំណាត់ផ្លូវក្រាលគ្រួសក្រហមជាង ២,៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ត្រូវបានបើកការដ្ឋានសាងសង់ឲ្យក្លាយជាផ្លូវកៅស៊ូ DBST ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ៧ ខែមិនាឆ្នាំ២០២២នេះ ។
-
គណបក្សប្រជាជនឃុំពេជចង្វារ បានទទួល យកអំពូលសូឡា និងគ្រឿងឧបភោគ បរិភោគ ពី សម្តេច គង់ សំអុល

-
ឧត្តមសេនីយ៍ទោ មាស វណ្ណារី នាំយកថវិកាសប្បុរសធម៌ ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ

ខេត្តព្រះវិហារ ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ មាស វណ្ណារី មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សប្បុរសជន កងពលតូចអន្តរាគមន៍ទាំងបី ចំណុះ នាំយកថវិកាសរុបចំនួន ១០០,០០០,០០០៛ (មួយរយលានរៀល) ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ស្ថិតនៅក្នុងខេត្តសៀមរាប ។
-
ឯកឧត្តម ទៀ សីហា ចូលរួម សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាប


