-
ឯកឧត្ដម រ័ត្ន វិរៈ ចែករំលែកបទពិសោធន៍ ដល់យុវជនដែលជាបេក្ខជនក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំក្រុមការងារយុវជន ឃុំតានៃស្រុកព្រៃនប់

-
អង្ករអំណោយរបស់សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតត្រូវបានប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនក្រសួង ផែនការ យកទៅប្រគល់ជូនសង្កាត់បឹងកេងទី១

-
ថ្ងៃទី២៖ គណបក្សនយោបាយចំនួន១៧ សុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

ថ្ងៃទីពីរនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ គិតត្រឹមវេលាម៉ោង ៥:៣០នាទីល្ងាច គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) បានទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សរុបចំនួន ១៧គណបក្សនយោបាយ ដែលមានបេក្ខជនសរុបចំនួន ៧០.០៤៦ រូប ក្នុងនោះស្រីសរុបចំនួន ២០.៤៥២ រូប។
-
ឯកឧត្តម គង់ សោភ័ណ្ឌ ប្តេជ្ញាចិត្តកសាងអំពើល្អដើម្បីកាត់បន្ថយចរន្តប្រឆាំង និងវាយបកក្រុមប្រឆាំងដែលមានគំនិតទុច្ចរិតនានា

ឯកឧត្តម គង់ សោភ័ណ្ឌ តំណាងឱ្យក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានប្តេជ្ញាចិត្តកសាងអំពើល្អ ដើម្បីកាត់បន្ថយចរន្តប្រឆាំង និងឈានទៅទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ក៏ដូចជាចូលរួមការពារ និងវាយបកក្រុមប្រឆាំងដែលមានគំនិតទុច្ចរិតនានា សំដៅបន្សាបនូវការឃោសនាអកុសល និងប្តេជ្ញាពង្រឹង និងពង្រីកអង្គការចាត់តាំងយុវជនគណបក្សនៅគ្រប់ថ្នាក់ឱ្យបានកាន់តែរឹងមាំទាំងពេលបច្ចុប្បន្ន និងអនាគត និងពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ឱ្យបានរឹងមាំ។
-
ឯកឧត្តម សៅ សុភាព៖ លទ្ធផលល្អ នៃការសិក្សារបស់ប្អូនៗសិស្សានុសិស្ស មិនត្រឹមតែជាកិត្តិយសខ្លួនឯង គ្រួសារប៉ុណ្ណោះទេ តែជាមុខមាត់សង្គម និងប្រទេសជាតិ

ព្រះសីហនុ ៖ ឯកឧត្តម សៅ សុភាព ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការខិតខំប្រឹងប្រែងរៀនសូត្រទទួលបានលទ្ធផលល្អរបស់ប្អូនៗសិស្សានុសិស្ស មិនត្រឹមតែជាកិត្តិយសខ្លួនឯងគ្រួសារប៉ុណ្ណោះទេ តែជាមុខមាត់សង្គម និងប្រទេសជាតិទាំងមូល ។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសឯកឧត្តមអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា២០២០-២០២១ នៃវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យ ហ៊ុន សែន កែវផុស ដែលទទួលបាននិទ្ទស A B C នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ។
-
ឯកឧត្តម សៅ សុភាព៖ បេក្ខជនឈរឈ្មោះទាំងពេញសិទ្ធ និងបម្រុង ក្នុងស្រុកស្ទឹងហាវ និងក្រុមការងារត្រូវចុះពង្រឹងការងារតាមខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយរាល់បញ្ហាប្រឈម

ព្រះសីហនុ៖ ឯកឧត្តម សៅ សុភាព ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខសមាជិកសមាជិកាគណបក្សឃុំកំពេញ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកជំទាវ ព្រំ សុភី អនុប្រធានក្រុមការងារ លោក ឆាយ សុគន្ធដា អនុប្រធានប្រចាំការ លោក ដាញ់ សេរី អនុប្រធានក្រុមការងារ និងលោក លោកស្រីសមាជិកសមាជិកាជាច្រើននាក់ទៀត ។
-
ឯកឧត្ដម អ៊ុន ចាន់ដា ជំរុញឱ្យមន្ត្រីគណបក្សប្រជាជនត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អបន្តទៀត

កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម ខេត្តកំពង់ចាម បានជំរុញឱ្យ មន្ត្រីគណបក្សប្រជាជនត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ធឱ្យបានកាន់តែល្អបន្តទៀត ដោយមិនត្រូវមានការរើសអើង ឬប្រកាន់និន្នាការនយោបាយឡើយនិងត្រូវខិតខំកសាងកំលាំងបក្សបន្ថែមទៀត ដោយការស្មគ័ចិត្ត ស្មោះត្រង់ គឺមិនមានការបង្ខិតបង្ខំពលរដ្ឋនោះឡើយ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត ។
-
បុរសវ័យចំណាស់បើករថយន្ត បុកខឿនស្ពានអាកាសស្ទឹងមានជ័យ កល់ជាប់ទៅមុខលែងរួច

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់រួមដំណើរជាមួយបុរសវ័យចំណាស់ ម្នាក់ទៀតបើករថយន្ត lexus nx200tក្នុងល្បឿនលឿន ហើយ គេច ពីកង់បីរួចក៏ជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យបណ្តាលឲ្យកល់ជាប់ទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំកាលពីម៉ោងជាង ១០ យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២២ នៅចំណុចគល់ស្ពាន អាកាស ស្ទឹងមានជ័យខាងលិចតាមបណ្ដោយផ្លូវ ២១៧ ស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
-
ឯកឧត្តម សៅ សុភាព ៖ លទ្ធផលល្អ នៃការសិក្សារបស់ប្អូនៗសិស្សានុសិស្ស មិនត្រឹមតែជាកិត្តិយសខ្លួនឯង គ្រួសារប៉ុណ្ណោះទេ តែជាមុខមាត់សង្គម និងប្រទេសជាតិ

-
សម្តេចក្រឡាហោម ស ខេង៖ អគារសាលប្រជុំ និងសមិទ្ធផលនានា ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបវេល កើតចេញពីកម្លាំងសាមគ្គីប្រកបដោយសទ្ធាជ្រះថ្លា

ខេត្តបាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង មានប្រសាសន៍ថា សមិទ្ធផលប្រារព្ធពិធីសម្ពោធនាឱកាសនេះជាសមិទ្ធផលកើតចេញពីកម្លាំងសាមគ្គីប្រកបដោយទឹកចិត្តជ្រះថ្លា និងស្មារតីជឿជាក់របស់សប្បុរសជនមកលើការដឹកនាំ គ្រប់គ្រងប្រទេសជាតិរបស់គណបក្សប្រជាជនកម្ពុជា និងជំនឿទុកចិត្តមកលើក្រុមការងារគណបក្សខេត្តបាត់ដំបង និងស្រុកបវេល ក្នុងការគ្រប់គ្រង ចាត់ចែងធនធាននេះប្រកបដោយតម្លាភាព និងគុណភាព ។