-
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំកំពូលសន្តិភាពឆ្នាំ២០២២ គឺជាវត្តមានដ៏សំខាន់ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ (មានវីដេអូ)

-
ក្រសួងសាធារណការ បើកកិច្ចប្រជុំត្រួតពិនិត្យគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ថ្មដា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ (មានវីដេអូ)

-
កម្ពុជា និងឡាវ កំពុងស្វែងរកលទ្ធភាពអភិរក្សសត្វផ្សោត និងធនធានជលផល នៅក្នុងតំបន់អន្តរព្រំប្រទល់នៃទន្លេមេគង្គ

តាមរយៈគេហទំព័ររបស់អង្គការ WWF បានឲ្យដឹងថា ក្រោយពីបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ក្នុងនិងក្រៅប្រទេស និងតាមរយៈយុទ្ធនាការផ្សព្វផ្សាយ ដោយមានការចូលរួមពីសហគមន៍កាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋាភិបាល និងអង្គការ WWF នៃប្រទេសកម្ពុជា និងឡាវ បាននិងកំពុងស្វែងរកលទ្ធភាពដើម្បីរៀបចំឲ្យមានកិច្ចសហការរួមគ្នាលើការអភិរក្សសត្វផ្សោត និងធនធានជលផល ដែលស្ថិតនៅក្នុងតំបន់អន្តរព្រំប្រទល់នៃទន្លេមេគង្គ។
-
អភិបាលខេត្តបាត់ដំបង និងម្ចាស់គម្រោងបានអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យចូលរួម និងសហការល្អ ជាមួយនិងគម្រោង ក្នុងការបើកការដា្ឋនអនុវត្តសាងសង់នូវប្រព័ន្ធលូទឹកនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងមូលដ្ឋានខ្លួន

-
កម្ពុជា ជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ

-
ផ្លូវបេតុងអាមេប្រវែង៨០០ម៉ែត្រ ស្ថិតនៅភូមិស្លាបតាអោនឃុំគគីរ ស្រុកកៀនស្វាយ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

-
កាកបាទក្រហមកម្ពុជា បានដាក់បញ្ចូលការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅក្នុងផែនការយុទ្ធសាស្ត្រចំនួន ៣ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ដោយសារគ្រឿងផ្ទុះ

ពោធិ៍សាត់ ៖ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានថ្លែងថា កាកបាទក្រហមកម្ពុជា បានដាក់បញ្ចូលការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅក្នុងផែនការយុទ្ធសាស្ត្រ ចំនួន ៣ រួចហើយ គឺយុទ្ធសាស្ត្រ ២០០១-២០១០ និងយុទ្ធសាស្ត្រ២០១១-២០២០ ហើយក៏បានបញ្ចូលទៅយុទ្ធសាស្ត្រ ២០២១-២០៣០ ដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមានដោយសារគ្រឿងផ្ទុះ ក្នុងការងារផ្សេងៗរបស់សាខាទាំង ២៥រាជធានីខេត្ត ។ ឯកឧត្តម យូ ឡាណា ថ្លែងបែបនេះ ក្នុងពិធីផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពិមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅអនុវិទ្យាល័យហ៊ុនសែនថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ឯកឧត្តមអគ្គលេខាធិការរងទី២ មានប្រសាសន៍ទៀតថា “សកម្មភាពអប់រំ ផ្សព្វផ្សាយពីគ្រោះថ្នាក់បង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាំងពីឆ្នាំ២០០១ ក្នុងខេត្តគោលដៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ មានដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ…
-
សម្តេចតេជោ អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ អ៊ីនឆន់ រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្តិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣កុម្ភៈ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ណៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ជាទីកន្លែងដែលសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២២ ។
-
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ តម្លៃ២០០០លានដុល្លារ នឹងដំណើរការសាកល្បងនាខែកក្កដាក្នុងនោះក្រសួងសាធារណការ ក៏នឹងផលិតវីដេអូ ពន្យល់ណែនាំដល់ពលរដ្ឋពីការប្រើប្រាស់ផ្លូវនេះ ប្រកបដោយសុវត្ថិភាពផងដែរ (មានវីដេអូ)

-
កម្ពុជា-ព្រុយណេរ បានឯកភាពគ្នាថា អាស៊ានគួរតែបន្តបង្កើតដំណើរការសន្ទនាមួយប្រកបដោយបរិយាបន្នដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ និងដឹកនាំ ដើម្បីបញ្ចប់អំពើហឹង្សា ទប់ស្តាត់មិនឱ្យលក្ខណ្ឌមនុស្សធម៌កាន់តែអាក្រក់ និងទទួលបាននូវសន្តិភាពយូរអង្វែង
