-
ក្រុមហ៊ុន ព្រីនស៍ ប្រកាសកាលបរិច្ឆេទបិទបញ្ចប់ទទួលពាក្យស្នើសុំអាហារូបករណ៍ ចេន ហ្ស៊ី ត្រឹមថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២

-
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ណែនាំដល់មន្រ្តីនគរបាល រាជធានីភ្នំពេញនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ដូសជំរុញPfizer ឱ្យបានគ្រប់គ្នា

-
អ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីបកស្រាយនិងបំភ្លឺជុំវិញ ពីការសុំលាលែងពីការងាររបស់បុគ្កល លី ឌីនូរី ដែលស្ថិតនៅក្នុងក្របខណ្ឌរបស់មន្ត្រីរដ្ឋបាលខេត្ត

-
រដ្ឋលេខាធិការក្រសួងកសិកម្ម ស្នើឱ្យក្រុមការងារ មានការពិភាក្សា ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយនានា ចំពោះបច្ចុប្បន្នភាពនៃការងារដែលកំពុងកើតមាន សំដៅដល់ការគ្រប់គ្រង និងអភិវឌ្ឍវិស័យព្រៃឈើនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព

នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី) នាព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ បានរៀបចំពិធីបូកសរុបលទ្ធផលការងារវិស័យព្រៃឈើឆ្នាំ២០២១ និងទិសដៅអនុវត្ដបន្ត ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សំអាត ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត កែវ អូម៉ា លីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ រួមនឹងវត្តមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនំាក្រសួង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ចូលរួមផងដែរ។ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស គូសបញ្ជាក់ថា រដ្ឋបាលព្រៃឈើរៀបចំកិច្ចប្រជុំនេះ គឺដើម្បីធ្វើការត្រួតពិនិត្យ បូកសរុប និងវាយតម្លៃលទ្ធផលការអនុវត្ដការងារក្នុងវិស័យព្រៃឈើ ដែលសម្រេចបានក្នុងឆ្នាំ២០២១កន្លងទៅ។ ឯកឧត្តមបន្ថែមថា ក្នុងកិច្ចប្រជុំនេះ យើងក៏នឹងមានបទបង្ហាញពាក់ព័ន្ធបច្ចុប្បន្នភាព នៃការអនុវត្តការងារ ព្រមទាំងពិភាក្សាអំពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ ដោយស្នើផ្តល់ធាតុចូលសំខាន់ៗសម្រាប់ជាទិសដៅការងារអាទិភាពក្នុងការអនុវត្តការងារឆ្នាំ២០២២…
-
ឯកឧត្តម សាយ សំអាល់៖ សង្គមកម្ពុជា ជាសង្គមមួយដែលសាសនាណាក៏អាចលូតលាស់បាន និងទទួលយកបានគ្រប់ជាតិសាសនា

«សង្គមកម្ពុជា ជាសង្គមមួយដែលសាសនាណាក៏អាចលូតលាស់បាន និងទទួលយកបានគ្រប់ជាតិសាសនា ដែលយើងអាចនិយាយបានថា នៅលើពិភពលោកមិនមានច្រើនទេ»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវិហារកាតូលីក ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ ឯកឧត្តម សាយ សំអាល់ បញ្ជាក់ឱ្យដឹងទៀតថា កម្ពុជាមានសង្គមមួយដែលមានពហុវប្បធម៌។ ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិបត៍សាសនា ទៅតាមជំនឿរៀងៗខ្លួន។ ការគោរពព្រះជារឿងសំខាន់ មិនថាសាសនាណាក៏ដោយ ព្រោះព្រះនៅក្នុងសាសនា គឺអប់រំមនុស្សឱ្យសាងអំពើល្អ គិតល្អ និងជាពន្លឺបំភ្លឺជីវិតដល់អ្នកមានជំនឿ។ ឯកឧត្តមបានលើកឡើងទៀតថា សាសនាក៏មានតួនាទីសំខាន់ក្នុងការកែប្រែ ឬផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សឆ្ពោះទៅកាន់ផ្លូវត្រូវក្នុងខ្សែជីវិតរបស់ខ្លួនផងដែរ។ គួរបញ្ជាក់ថា អមដំណើរឯកឧត្តម សាយ សំអាល់ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវិហារកាតូលីក ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្តព្រះសីហនុ ឯកឧត្តមអភិបាលក្រុង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ជាច្រើនរូប៕ ខៀវ សាវ៉ុន
-
ម៉ាឡេស៊ីចូលរួមផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍សុវត្ថិភាព ក្នុងប្រទេសខ្លួន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ២០២២ នៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៉ី ហៅកាត់ Tourism Malaysia បានចូលរួមផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍សុវត្ថិភាពក្នុងប្រទេសរបស់ខ្លួន នៅក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ក្នុងនោះម៉ាឡេស៉ីបានរៀបចំស្ដង់ពិព័រណ៍មួយនៅក្នុងសាលធំនៃសណ្ឋាគារឆ្នេរសុខា។
-
ទីតាំងកត់ឆ្នោតវៀតណាម ដុះស្លែរជាច្រើនកន្លែងនៅខណ្ឌ៧ មករា ( របស់ចែលី ) បានបេីកលេងយ៉ាងរលូន

ភ្នំពេញ ៖ មានទីតាំងកត់ឆ្នោតវៀតណាមដុះស្លែរជាច្រើនកន្លែងនៅខណ្ឌ៧មករា ដែលគេស្គាល់ម្ចាស់ទីតាំងឈ្មោះ ចែលី បានបេីកលេងយ៉ាងរលូន ខណៈអាជ្ញាធរមានសមត្ថកិច្ចមិនបង្ក្រាបរឺក៏ជាឆ្នាំងបាយរបស់អស់លោក ។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងកត់ឆ្នោវៀតណាមរបស់ចែលីនេះគឺមានច្រើនកន្លែងណាស់ទីតាំងទី១ស្ថិតនៅផ្លូវលេង១៦៤ ក្នុងសង្កាត់អូរឫស្សីទី៣ ទីតាំងទី២ ស្ថិតនៅផ្លូវឌឿងហែមក្រោយភោជនីដ្ឋានថ្មដា ប្រមាណ…..
-
លោកតាស៊ីក្លូ និងជនចាស់ជរាមានជីវភាពខ្សត់ខ្សោយជិត ៣០០នាក់បន្តទទួលបានអំណោយពីកម្មវិធី “ចែករំលែកភាពកក់ក្តៅលើកទី៦” ពីវីតាល់ និងមីជាតិ

ភ្នំពេញ៖ ក្នុងចេតនាចូលរួមសម្រួលទៅដល់ស្ថានភាពលំបាករយៈពេលខ្លីរបស់លោកតាស៊ីក្លូ ជនចាស់ជរាដែលមានជីវភាពខ្សត់ខ្សោយក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ បានសហការរៀបចំកម្មវិធី “ចែករំលែកភាពកក់ក្តៅលើកទី៦” នៅបរិវេណសួនច្បារវត្តបទុមវត្តី ខណ្ឌដូនពេញ ដើម្បីចែកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំសង្កូវ និងថវិកាមួយចំនួនជូនលោកតា លោកយាយ ចាស់ជរា និងប្រជាជនមានជីវភាព ខ្សត់ខ្សោយប្រមាណជិត ៣០០នាក់ក្នុងរាជធានីភ្នំពេញ។
-
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

-
ក្រុមហ៊ុន ជីប ម៉ុង រីថែល បើកដំណើរការផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលជាផ្សារទំនើបទី៣ ដើម្បីបម្រើសេវាកម្មលក់រាយជូនអតិថិជននៅកម្ពុជា

ភ្នំពេញ៖ ការដាក់ដំណើរការផ្សារទំនើប ជីប ម៉ុង សែនសុខ នៅពេលនេះ គឺសបញ្ជាក់ពីចក្ខុវិស័យចូលរួមចំណែកឲ្យប្រទេសកម្ពុជារីកចំរើន តាមរយៈធ្វើអោយវិស័យលក់រាយមានភាពទំនើបនិងផ្តល់អោយប្រជាជនកម្ពុជាទទួលបានសេវាកម្មទាំងអស់នោះ ខណៈពេលដែលតម្រូវការសម្ភារៈប្រើប្រាស់ ម្ហូបអាហារ ព្រមទាំងការកម្សាន្ត កំពុងតែកើនឡើងនៅក្នុងប្រទេស។