-
វិទ្យាល័យហ៊ុន សែន ខ្លាកូន ក្រុងសិរីសោភ័ណប្រារព្ធ ពិធីបើកបវេសនកាលថ្នាក់ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ពិធីបើកបវេសនកាលថ្នាក់ខេត្តបន្ទាយមានជ័យ ឆ្នាំសិក្សា២០២១ -២២ បានប្រារព្ធនៅវិទ្យាល័យហ៊ុន សែនខ្លាកូនសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណនារសៀលថ្ងៃទី១០ ខែមករាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងចូលរួមដោយលោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកឧត្តមទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកប្រធាន / អនុប្រធានមន្ទីរ អង្គភាព លោកអភិបាលក្រុង អង្គការ សមាគម ដៃគូអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ សិស្សនិងមាតាបីតាសិស្សជាច្រើន ។
-
រយៈ១៦ឆ្នាំ មជ្ឈមណ្ឌលជាតិ បានបញ្ជូនកងកម្លាំងសរុបចំនួន ៧៨៩៩នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩

-
សម្តេច ស ខេង ណែនាំបេក្ខជនក្រុមប្រឹក្សា ឃុំ សង្កាត់ធ្វើអំពើល្អ និងខិតខំបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានទាន់ពេលវេលា

នាព្រលប់ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមការងារចុះមូលដ្ឋាន និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង ប្រារព្ធនៅសាលមហោស្រព ខេត្តបាត់ដំបង។
-
ឯកឧត្តម ចម ប្រសិទ្ធ អញ្ជើញ សម្ពោធដាក់ឱ្យប្រេីប្រាស់ផ្លូវបេតុងអាមេមួយខ្សែ ប្រវែង ១.២៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតនៅក្រុងកែប ខេត្តកែប

ខេត្តកែប ៖ រសៀលថ្ងៃទី១០ មករា ឆ្នាំ២០២២ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវចាក់បេតុងអាមេ មួយខ្សែ ស្ថិត នៅភូមិកែវក្រសាំង សង្កាត់ កែប ក្រុងកែប ខេត្តកែប ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនផងដែរ។
-
សម្តេច ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មណ្ឌលកីឡាហែលទឹកបាត់ដំបង” ស្ថិតនៅសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង

នារសៀលថ្ងៃចន្ទទី១០ ខែមករា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ “មណ្ឌលកីឡាហែលទឹកបាត់ដំបង” ស្ថិតនៅសាកលវិទ្យាល័យជាតិបាត់ដំបង សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រី ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូសិស្ស និស្សិត កីឡាករ និងកីឡាការិនី ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប។
-
សម្ដេចតេជោ ហ៊ុន សែន ជំរុញដល់ប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដុសជំរុញឱ្យបានគ្រប់គ្នា ព្រោះយើងរកឃើញអ្នកឆ្លងមេរោគកូវីដបំប្លែងថ្មី អូមីក្រុង ចូលក្នុងសហគមន៍ ១៤ករណីហើយ

-
ឯកឧត្តម តឹករ៉េត សំរេច រំលឹកសិស្សានុសិស្សរួមគ្នា អនុវត្តតាមវិធានសុខាភិបាលអោយបានខ្ជាប់ខ្ជួន ការពារកុំអោយឆ្លងកូវីដ

-
ពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅអនុវិទ្យាល័យដូងប្រេងតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

-
លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានអញ្ជើញបើកបវេសនកាលសិក្សា ឆ្នាំ២០២១-២០២២ មានសិស្សចូលរៀនចំនួន ២៩២២នាក់ ចែកចេញជា ៦០ថ្នាក់នៅវិឡាល័យព្រះបាទសុរាម្រឹត

-
ក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុប្រគេនទេយ្យទានដល់ព្រះសង្ឃក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ
