-
សម្តេចតេជោ និងឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា អញ្ជើញបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដើម្បីតភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ។
-
សម្តេចតេជោ៖ ចៅហ្វាយខេត្តណាគប់គិតជាមួយក្រុមហ៊ុនឯកជន ឱ្យគេធ្វើហើយជំពាក់លុយគេ ដោយមិនបានឱ្យរាជរដ្ឋាភិបាលដឹង គឺត្រូវចេញលុយសងខ្លួនឯង

កោះកុង៖ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីអូរជ្រៅ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ចៅហ្វាយខេត្តណាគប់គិតជាមួយក្រុមហ៊ុនឯកជន ឱ្យគេធ្វើហើយជំពាក់លុយគេ ដោយមិនបានឱ្យរាជរដ្ឋាភិបាលដឹង គឺត្រូវចេញលុយសងខ្លួនឯង ។
-
ឯកឧត្ដម វង សូត ថ្លែងថា ជាមន្ត្រី CPP ត្រូវ ពង្រឹង សមត្ថភាព និងចំណេះ ដឹង

-
សម្តេចតេជោ ស្នើឯកឧត្តម ស៊ុន ចាន់ថុល ពិភាក្សាជាមួយសម្ដេច ស ខេង បង្កើតឱ្យមាន Telegram ដើម្បីឱ្យពលរដ្ឋ ជួយថតអ្នកល្មើសចរាចរណ៍

កោះកុង៖ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីអូរជ្រៅ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកទឹក ចិត្តឲ្យ ស្នងការដ្ឋាននគរបាលខេត្ត និងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើតប្រព័ន្ធតេឡេក្រាម ដើម្បី ឲ្យពលរដ្ឋជួយថតអ្នក ល្មើស ចរាចរណ៍។
-
សម្តេចតេជោ ហ៊ុន សែន៖ បន្ទាប់ពីអាក់ខាន ២ឆ្នាំដោយសារកូវីដ១៩ យើងនឹងឱ្យពលរដ្ឋសប្បាយ នៅពេលចូលឆ្នាំខ្មែរខាងមុខ

កោះកុង៖ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីអូរជ្រៅ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជា សូមត្រៀមចូលឆ្នាំខ្មែរឱ្យសប្បាយរីករាយ ព្រោះកម្ពុជា បានអាក់ខាន ២ឆ្នាំហើយ ដោយសារកូវីដ១៩ ។
-
សម្តេចតេជោ បង្ហាញមោទនភាពដោយថ្ងៃឆ្លងឆ្នាំមានទេសចរដើរកម្សាន្តទូទាំងប្រទេសសរុបជាង ២លាន ១សែននាក់

កោះកុង៖ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីអូរជ្រៅ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្ដែងមោទនភាពដោយថ្ងៃឆ្លងឆ្នាំនៅខេត្តសៀមរាប ទទួលបានទេសចរជាប់លេខ១ ហើយខេត្តព្រះសីហនុ ជាប់លេខ២ ក្នុងចំណោម ទេសចរសរុបទូទាំងប្រទេសមានជាង ២លាន១សែននាក់ បានដើរកំសាន្ត ។
-
សម្តេចតេជោ ៖ យើងកំពុងរង់ចាំការសម្រេចដេញថ្លៃពីធនាគារពិភពលោក, មិនមែនយើងមិនចង់ធ្វើផ្លូវជាតិលេខ៤ ទេ តែផ្លូវនេះ ជាការសាងសង់ពីអាមេរិក

កោះកុង៖ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីអូរជ្រៅ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា មិនមែនកម្ពុជា មិនចង់ធ្វើផ្លូវជាតិលេខ ៤ទេ តែផ្លូវនេះ ជាការសាងសង់ពីសហរដ្ឋអាមេរិក ពេលនេះ កម្ពុជា កំពុងរង់ចាំ ការសម្រេចដេញថ្លៃ ពីធនាគារពិភពលោក ក្នុងការសាងសង់ផ្លូវមួយនេះ។
-
សម្ដេចតេជោ ហ៊ុន សែន៖ កូរ៉េខាងត្បូងសម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីភ្នំពេញ ទៅតំបន់អរិយក្សត្រ

កោះកុង៖ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីអូរជ្រៅ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចជួយសាងសង់ស្ពាន១ខ្សែ ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ។
-
សម្តេចតេជោ ហ៊ុន សែន៖ ខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចពិសេស ច្រើនជាងខេត្តដ៏ទៃទៀត

កោះកុង៖ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីអូរជ្រៅ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា តាមគម្រោងខេត្តកោះកុង នឹងក្លាយជាតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃទៀត ហើយក៏មិនអន់ជាងខេត្តព្រះសីហនុ នោះដែរ។
-
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំនិងពិនិត្យទីតាំងជាក់ស្តែងសម្រាប់ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២

(ព្រះសីហនុ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារដែលនៅសេសសល់ និងពិនិត្យទីតាំងជាក់ស្តែងសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ ដើម្បីត្រៀមលក្ខណៈសម្រាប់ទទូលប្រតិភូអន្តរជាតិ ថ្នាក់រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់។ កិច្ចប្រជុំនិងពិនិត្យទីតាំងជាក់ស្តែងសម្រាប់ការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះ ធ្វើឡើងនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការនៃក្រសួងទេសចរណ៍ កម្លាំងសមត្ថកិច្ច និងក្រុមការងារជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ។ គួរជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលនឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ អង្គប្រជុំបានបញ្ជាក់ថា ការងារត្រៀមរៀបចំ ATF 2022 នេះសម្រេចបានប្រមាណ៩០%ហើយ ដោយការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេសចរណ៍ (ស្តង់) កម្មវិធីបើក កម្មវិធីបិទ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ ត្រូវបានកំណត់ និងរៀបចំឡើងជាបណ្តើរៗស្របតាមវិធានសុវត្ថិភាព។ លើសពីនេះទៀត រហូតមកដល់ពេលនេះមានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍ឣាស៊ានទាំងអស់ និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១១៤រូប ហើយសម្រាប់ការតាំងពិព័រណ៌ទេសចរណ៍…