-
ព្រឹកនេះ ក្រសួងការពារជាតិនឹងប្រារព្ធពិធីឱ្យអធិកអធមនៅវិមានឈ្នះ-ឈ្នះ ដើម្បីអបអរសាទរខួប២៣ឆ្នាំ

-
អប្សរាព្រឹកនេះ ៣០ ធ្នូ ២០២១

-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ច្បាស់ថា អ្នកណាហ៊ានប៉ះពាល់រដ្ឋធម្មនុញ្ញកម្លាំងប្រដាប់អាវុធ ត្រូវកំទេចចោល

-
វិទ្យាស្ថាន ខុងជឺ នៃ សាកលវិទ្យាល័យបាត់ដំបង (NUBB) បានប្រារព្ធខួបពីរឆ្នាំនៃការបង្កើតវិទ្យាស្ថាន របស់ខ្លួន នៅក្នុងខេត្តបាត់ដំបង (មានវីដេអូ)

-
ក្រសួងប្រៃសណីយ៍ជូនដំណឹងពីការដាក់ឱ្យប្រើលេខកូដរួមថ្មីដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូរសព្ទចល័តគ្រប់ប្រព័ន្ធ

-
សម្ដេចតេជោ ហ៊ុន សែន បង្ហាញវីដេអូស្និទ្ធស្នាលជាមួយចៅស្រីទី២១

-
មាន់អាំងនៅប្រាសាទបាគងបានទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

ខេត្តសៀមរាប៖នៅពេលនិយាយទៅដល់មាន់អាំង ពិសេសអ្នកទេសចរទៅកាន់ ខេត្ត សៀមរាប គឺគេមិនសូវភ្លេច ចំពោះការចូលភ្លក្សរស់ជាតិឆ្ងាញ់ពិសារមាន់អាំង ដែលលក់ជាច្រើនកន្លែងនៅលើដែនដីវប្បធម៌អច្ឆរិយរបស់កម្ពុជាមួយនេះឡើយ។ មានអាំងនៅខេត្តសៀមរាបមានលក់ច្រើនកន្លែងក្នុងនេះដូចជាតាមផ្លូវ ប្រាសាទបាគង ប្រាសាទបន្ទាយស្រី ក្រុងសៀមរាប លើខ្នងភ្នំគូលែនជាដើម។ នៅផ្លូវទៅកាន់ប្រាសាទបាគងដែលនៅក្បែរប្រាសាទនេះគេឃើញតូបលក់មានអាំង និងកង្កែបបោកអាំង ពងទាស្ងោរ និងត្រីស្រែអាំង បានដាក់លក់ដង្ហែរតាមចិញ្ចើមផ្លូវ។បើនិយាយពីមាន់អាំងគេឃើញសឹងតែស្ទើរគ្រប់តូបបានតាំងបង្ហាញនៅខាងមុខមើលទៅ លឿង ក្រហម ស្រាល គួរឱ្យឈ្ងុយឆ្ងាញ់ និងចង់ភ្លក្សរស់ជាតិរបស់វា។មាន់អាំងនៅកន្លែងនេះក៏មានឈ្មោះបោះសម្លេងថាមានរស់ជាតិឆ្ងាញ់ជាប់មាត់ និងមានអ្នកទេសចរតែងចូលទិញបរិភោគឥតដាច់។ កំពុងអាំងមាន់ផ្សែងហ៊ុយទ្រលោមចេញពីចង្អើរអាំង ជាមួយដៃកាន់លាបទឹកជ្រលក់ទៅលើខ្លួនមាន់ ផងអ្នកស្រី ចាន់ឃីជាអ្នកលក់មាន់អាំងនៅផ្លូវប្រាសាទបាគងបានឱ្យដឹងថាមាន់អាំងរបស់អ្នកស្រីក្នុងថ្ងៃធម្មតាគាត់អាចលក់ដាច់ពី២០-៣០ក្បាល និង បើជាថ្ងៃបុណ្យទាន ឬថ្ងៃសៅរ- អាទិត្យអ្នកស្រីអាចលក់ដាច់ចាប់ពី៣០-៤០ក្បាល។ស្ត្រីវ័យ៣២ឆ្នាំរូបនេះបានឱ្យដឹងបន្ថែមថា សម្រាប់តម្លៃមាន់លក់នៅទីនេះមានចាប់ពីមួយក្បាល២៥០០០ ខ្លះ៣០០០០និងមាន់ខ្លះទៀតដែលធំគឺតម្លៃ ៣៥០០០រៀល។មាន់ទាំងអស់សុទ្ធសឹងជាមាន់ស្រែដែលគេចិញ្ចឹមតាមភូមិពុំមែនមាន់ចិញ្ចឹមឱ្យចំណីឡើយ។មាន់បែបនេះទើបមានរស់ជាតិឆ្ងាញ់ នៅពេលអាំងអតិថិជនតែងចូលចិត្តបរិភោគ។ ដោយឡែកបុរសម្នាក់ទៀត ឈ្មោះ លី សោភា ដែលជាអ្នកលក់មាន់អាំងមួយកន្លែងនៅតាមផ្លូវប្រាសាទបាគងនេះដែរ បានប្រាប់ថា ភ្ញៀវតែងចូលមកបរិភោគមាន់អាំងនៅទីនេះ ហើយគាត់អាចរកប្រាក់កម្រៃពីការលក់មាន់អាំងគ្រាន់ដោះស្រាយជីវភាពធូរមួយកម្រិតធំដែរ។ក្នុងមួយថ្ងៃគាត់អាចលក់បានចាប់ពី១៥ក្បាលដល់២០ក្បាល។សម្រាប់ថ្ងៃបុណ្យទានអាចលក់ចាប់ពី៤០ដល់១០០ក្បាលទៀតផង។បុរសរូបនេះបានឱ្យដឹងដែរថា ការលក់មាន់ក្រៅពីសាច់ឆ្ងាញ់ ហើយត្រូវផ្គួបផ្សំជាមួយទឹកជ្រលក់ឆ្ងាញ់ថែមទៀត។សម្រាប់ទឹកជ្រលក់របស់លោកមានច្រើនមុខដូចជា អំពិលបុក ប្រហុកបុក ទឹកត្រីក្រូចឆ្មារ ញាំអង្ក្រង ទឹកត្រីកោះកុងជាដើម។ លោក លី សោភាបានឱ្យដឹងពីការលក់មាន់អាំងរបស់គាត់គឺពឹងផ្អែកលើភ្ញៀវទេសចរ ហើយរបរមួយនេះមិនត្រឹមជួយដល់ជីវភាពពួកគាត់ទេតែសម្រាប់ប្រជាពលរដ្ឋដែលចិញ្ចឹមមាន់ស្រែតាមភូមិឃុំនិងសហគមន៍ក៏ទទួលបានផលកម្រៃតាមរយៈការលក់មាន់មកកាន់មាន់អាំងរបស់ពួកគាត់នេះផងដែរ។…
-
ខ្ញុំមិនដណ្តើមស្នាដៃនរណាទេ តែក៏សូមកុំដណ្តើមយកស្នាដៃរបស់ខ្ញុំ រឿងបង្កើតកងទ័ព


