-
ដំណើរការប្រឡងបាក់ឌុប នៅខេត្តកំពតប្រព្រឹត្តិទៅល្អប្រសើរ និងគ្មានសិស្សណាម្នាក់វិជ្ជមានកូវីដ១៩ទេ

នៅព្រឹកថ្ងៃទី ២៧ ខែធ្នូឆ្នាំ២០២១ ឯកឧត្តមម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនិងកងកម្លាំង ជុំវិញខេត្តបានអញ្ជើញ បើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ នៅសាលាវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុន ក្រុងកំពត ។ ទិដ្ឋភាពជារួមដំណើរការប្រឡង មានលក្ខណៈល្អប្រសើរ ពិសេសមិនមានសិស្សណាម្នាក់វិជ្ជមានកូវីដ១៩នោះទេ។
-
ក្រសួងទេសចរណ៍រៀបចំ សិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំយុទ្ធសាស្រ្តការពង្រឹងគុណភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា (២០២២-២០៣៥)

-
សមាជិកសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ក្នុងខេត្តសៀមរាប ៦៥នាក់ ទទួលបានការបណ្តុះបណ្តាលជំនាញសហគ្រិនភាព និងទេសចរណ៍

-
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២២

-
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសថា យានយន្ត ២៨៧គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១

-
រាជធានីភ្នំពេញ៖ក្រោយបញ្ចប់ថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង ២៧ ធ្នូ ២០២១ក្រសួងអប់រំ បានប្រកាសពីលទ្ធផលសរុបនៃដំណើរការប្រឡងប្រកបដោយជោគជ័យ

-
ក្រសួងអប់រំ៖ការប្រឡងសញ្ញាបត្របាក់ឌុបប្រព្រឹត្តិទៅដោយជោគជ័យគ្មានហេតុការខុសប្រក្រតី

-
បេក្ខជនប្រឡងបាក់ឌុបថ្ងៃទី១អវត្តមានជាង៤ពាន់នាក់និងមានបញ្ហាសុខភាព២៩ករណី

រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងថាចំនួនបេក្ខជនអវត្តមានក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុបនៅថ្ងៃទី១មានចំនួនសរុប៤២២៤នាក់ (ស្រី១៧៩៤នាក់) ត្រូវជា៣,៧ ភាគរយ ។ បើតាមក្រសួងអប់រំបានឲ្យដឹងនៅល្ងាចថ្ងៃទី២៧ធ្នូនេះថាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្របាក់ឌុប សម័យប្រឡង៖ ២៧ ធ្នូ ២០២១ បានបញ្ចប់ទៅដោយជោគជ័យ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយបេក្ខជនបានគោរពតាមបទប្បញ្ញត្តិដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។ទោះបីយ៉ាងណាក្រសួងអប់រំបានឱ្យដឹងដែរថាចំពោះបេក្ខជនប្រឡងនៅតាមមណ្ឌលប្រឡងមួយចំនួនតូច មានបញ្ហាសុខភាពនៅក្នុងអំឡុងពេលដំណើរការសំណេរនាថ្ងៃដំបូងនេះ។ បញ្ហាសុខភាពរបស់បេក្ខជន រួមមានអាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋម ពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការ នៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបន្តការប្រឡងបាន។ ក្រសួងបានបញ្ជាក់បន្ថែមថាបេក្ខជនមានបញ្ហាសុខភាព ចំនួន ២៩ករណី ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់ បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់អោយប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន៧នាក់ និងបេក្ខជនមានបញ្ហាសុខភាពដ៏ទៃទៀតចំនួន២០នាក់។ បេក្ខជនដែលមានបញ្ហាសុខភាព និងវិជ្ជមានជំងឺកូវីដ-១៩ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។ នៅក្នុងដំណើរការប្រឡងនាថ្ងៃទី១ នេះក៏មានគណៈមេប្រយោគចំនួន២នាក់ ផងដែរដែលមានបញ្ហាសុខភាព។ ក្រសួងឲ្យដឹងដែរថាបេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ៤៦១៦ បន្ទប់…
-
នគរបាលរាជធានីភ្នំពេញ បានដាក់ពង្រាយការពារពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់យ៉ាងម៉ឺងម៉ាត់ នៅតាមមណ្ឌលប្រឡងមធ្យមសិក្សាសញ្ញាបត្រទុតិយភូមិ ក្នុងរាជធានីភ្នំពេញ

-
ឯកឧត្តម សាយ សំអាល់ អញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងឆ្នាំ២០២១ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៧ ធ្នូ ២០២១ នេះ នៅមណ្ឌលសំណេរវិទ្យាល័យព្រះស៊ីសុវត្ថិ។