-
សម្តេចពិជ័យសេនា ទៀ បាញ់៖ អាវុធមេរិកនៅកម្ពុជា ភាគច្រើនជាអាវុធចាស់ទ្រុឌទ្រោម ហើយកំពុងប្រមូលយកមកពិនិត្យ និងកម្ទេចចោល

-
អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានប្រកាសពីការរកឃើញ នៃ អ្នកឆ្លងជំងឺអេដស៍ថ្មី ជាង១០នាក់ នៅក្នុងខេត្តបាត់ដំបង (មានវីដេអូ)

-
ទិដ្ឋភាពហាត់សមថ្ងៃចុងក្រោយ ដើម្បីត្រៀមសម្ដែង និងអបអរសាទរ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ

ទិដ្ឋភាពហាត់សមថ្ងៃចុងក្រោយ ដើម្បីត្រៀមសម្ដែង និងអបអរសាទរ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ🥰
-
សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម វ៉ាង វិនធាន អញ្ជើញបញ្ចុំបឋមសិលាចិន ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអាវុធហត្ថភ្នំជុំរីករាយ ជាជំនួយឥតសំណងរបស់ចិនផ្តល់ដល់កម្ពុជា

-
កំពត៖ អភិបាលខេត្តកំពតប្រាប់ឲ្យយុវជនព្យាយាមបណ្តុះវប្បធម៌ជាតិនិយម និងវប្បធម៌កតញ្ញូ

អភិបាលខេត្តកំពតបានលើកឡើថា យុវជនមានតួនាទីសំខាន់ណាស់សម្រាប់ជាខឿនគ្រីះដ៏រឹងមាំរបស់ប្រទេសជាតិមួយ។ហើយដើម្បីឲ្យក្លាយជាអ្នកបន្តវេណដ៏ល្អ យុវជនត្រូវដឹង ថាតើខ្លួនត្រូវចាំអ្វី យល់ដឹងអំពីអ្វី ត្រូវធ្វើអ្វី និងត្រូងអភីវឌ្ឍន៍ខ្លួនឲ្យក្លាយជាជនគំរូតាមវិធីណា។ហើយអ្វីដែលរិតតែសំខាន់ទៅទៀតនោះ យុវជនត្រូវព្យាយាមបណ្តុះវប្បធម៌ជាតិនិយម និងវប្បធម៌កតញ្ញូនៅក្នុងខ្លួន។
-
សមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា រៀបចំសន្និសីទប្រចាំឆ្នាំ ដើម្បីជួយបង្កើនចំណេះដឹងថ្មីៗជូនដល់សមាជិក សមាជិកា របស់សមាគម ក្រោមប្រធានបទ យើងរួមគា្ន ដើម្បីអភិវឌ្ឍវិស័យដាំបង្គោលធ្មេញក្នុងឆ្អឹងនៅកម្ពុជា

ភ្នំពេញ៖ សមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពីការដាំបង្គោលធ្មេញក្នុងឆ្អឹង នៃសន្និសីទប្រចាំឆ្នាំរបស់សមាគម ក្រោមប្រធានបទ “យើងរួមគា្នដើម្បីអភិវឌ្ឍវិស័យដាំបង្គោលធ្មេញក្នុងឆ្អឹងនៅកម្ពុជា“នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារភ្នំពេញ ក្រោមវត្តមានឯកឧត្តម សុខុម រិទ្ធីវុធ ប្រធានគណៈទន្តពេទ្យកម្ពុជា ។
-
អ្នកទេសចរចម្រុះជាតិសាសន៍ចំនួន ៦៧នាក់បានមកដល់ខេត្តសៀមរាបជាលើកដំបូង តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប

សៀមរាប ៖ អ្នកទេសចរចម្រុះជាតិសាសន៍ចំនួន ៦៧នាក់ បានមកដល់ទឹកដី នៃខេត្តសៀមរាប តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះហើរ នៃយន្តហោះរបស់ក្រុមហ៊ុន សាំងកាពួ អ៊ែរឡាញ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ។ នេះជាលើកដំបូងហើយ ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប បាននទទួលការចុះចតនិងទទួលភ្ញៀវទេសចរ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញ និងទទួលទេសចរវ៉ាក់សាំងពេញលេញ។
-
ទូតឡាវចប់អាណត្តិកាទូត ថ្លែងអំណរគុណសម្តេចតេជោ ដែលបានផ្ដល់ជំនួយជូនប្រទេសឡាវ ខណៈសម្ដេចតេជោ តបថា នេះគឺជាជំនួយជួយដល់បងប្អូនគ្រាដែលកំពុងមានសេចក្ដីត្រូវការ

ភ្នំពេញ៖ ឯកឧត្តម អ៊ឹមផាយ គីនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានផ្ដល់ជាជំនួយដល់ប្រជាជន និងរដ្ឋាភិបាលឡាវ ដូចជាវ៉ាក់សាំង ជារថយន្ត និងជាថវិកា រួមទាំងគ្រឿងបរិក្ខាផងដែរនាពេលកន្លងមកនេះ ។ ឯកឧត្តម មានប្រសាសន៍ថា ប្រជាជនឡាវ រដ្ឋាភិបាលឡាវ ពិតជាមានសេចក្ដីរីករាយ និងដឹងគុណជាអនេកប្បការផងដែរ។
-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨នាក់, ជាសះស្បើយ ១២នាក់, ស្លាប់ចំនួន ៣នាក់

-
សម្តេចតេជោ លើកឡើងពីគោលដៅសំខាន់មួយចំនួនដែលត្រូវធ្វើក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ជូនរដ្ឋមន្រ្តីការបរទេសថៃ
