-
ជែលលាងដៃចំនួន ១,៨១៤កេស បានប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និងខេត្តក្រចេះព្រមទាំងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពស្រុក រដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជា…!!

-
កិច្ចប្រជុំ នីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា អនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩

-
អ្នកភូមិលើខ្នងភ្នំគូលែនរកឃ្មុំព្រៃធម្មជាតិជួយបង្កើនជីវភាពគ្រួសារ

ខេត្តសៀមរាប៖នៅពេលដល់រដូវរងាចាប់ពីដើមខែធ្នូ រហូតដល់រដូវប្រាំងខែឧសភាស្ទើររៀងរាល់ព្រឹកលោក ហុង ពឿន និងប្រជាពលរដ្ឋចំនួនទៀត នៅភូមិពពេល ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» បានប្រកបរបរដើររកឃ្មុំព្រៃធម្មជាតិលក់ ជួយបង្កើនជីវភាពគ្រួសារក្រៅពីការងារកសិកម្ម។ ជារៀងរាល់ព្រឹក លោក ហុង ពឿន តែងបានរៀបចំបង្វិចជាអង្ករ ម្ហូបអាហារ ឬឆ្នាំងចាន និងមិនដូច្នេះជាបាយកញ្ចប់ម្នាក់មួយស្បោងចងភ្ជាប់នឹងម៉ូតូ ជាមួយនឹងសម្ភារៈមួយចំនួនទៀត ទៅយកឃ្មុំដែលនៅទីឆ្ងាយពីភូមិលើខ្នងភ្នំ។ ឃ្មុំដែលអ្នកភូមិខ្នងភ្នំគូលែនតែងប្រាថ្នាចង់បាននោះគឺឃ្មុំចង្អេរពីព្រោះថាវាផ្តល់ទឹកច្រើនក្នុងមួយសំបុកចាប់ពី៤-១០លីត្រ ហើយទឹកឃ្មុំ១លីតអាចលក់បានក្នុងតម្លៃ ៨០០០០រៀល។ការរកឃ្មុំតាមបែបធម្មជាតិនេះគឺត្រូវពឹងលើព្រេងសំណាង ដែលអ្នកស្រុកគិតតាមជំនឿរបស់ពួកគាត់។ ពេលខ្លះអ្នកភូមិអាចរកឃ្មុំបានត្រឡប់មកផ្ទះវិញ ជួនកាលក៏ត្រឡប់មកផ្ទះវិញដោយដៃទទេក៏មានដែរ។ នេះជាមុខរបរតពីដូនតាមករបស់អ្នកភូមិ បើទោះបីតូចតាច រកបានតាមរដូវ តែមុខរបរនេះពឹងលើធម្មជាតិ មិនចំណាយដើមទុន ហើយបានជួយបង្កើនដល់ជីវភាពមួយកម្រិតដែរ។ នៅពេលដល់រដូវធ្លាក់ខ្យល់រងារចាប់ពីខែវិច្ឆិកា ឬខែធ្នូ ជារៀងរាល់ឆ្នាំ លោក ហុង ពឿន បានចាប់ផ្តើមដើររកសំបុកឃ្មុំតាមព្រៃជាបណ្តើរៗ និងកំណត់ទុកកន្លែងនោះ រង់ចាំសំបុកឃ្មុំមានអាយុគ្រប់ល្មម អាចកាច់ក្បាលទឹកបាន លោក ហុង ពឿន ឡើងយកភ្លាមតែម្តង។ លោក ហុង ពឿន សព្វថ្ងៃមានអាយុ ៣៧ ឆ្នាំ…
-
ឧត្តមមន្ត្រីទេសចរណ៍អាស៊ាន កំពុងពិភាក្សាពីការបើកទេសចរណ៍តំបន់អាស៊ានឡើងវិញ នាពេលដ៏ឆាប់ខាងមុខ

-
ការតម្លើងម៉ូទ័របូមទឹកខ្នាតធំ៣គ្រឿងនៅនៅស្ថានីយ៍បូមទឹកបឹងទំពុនដែលមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគូបក្នុង១វិនាទីនឹងរួចរាល់នៅខែមិនាឆ្នាំ២០២២ខាងមុខនេះ

-
ជើងឯកទូកក្តោងអាសុីអាគ្នេយ៍កម្ពុជា បន្តធ្វើបានល្អ៣វិញ្ញសាឈានទៅរកមេដាយមាស

-
ក្រសួងអប់រំសហការជាមួយ KOICA ដើម្បីកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅកម្ពុជា

-
មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការស្នើដល់បណ្តាញសារព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបញ្ហាសុវត្ថិភាពចរាចរណ៍ ក្នុងចំណោមកម្មករនិយោជិត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍អោយធ្លាក់មកនៅកម្រិតទាបបំផុត

ភ្នំពេញ៖ ថ្លែងក្នុងវេទិកាថ្នាក់និពន្ធនាយកសារព័ត៌មាន ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតនៅកម្ពុជា ដែលរៀបចំនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើដល់បណ្តាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបញ្ហាសុវត្ថិភាពចរាចរណ៍ ក្នុងចំណោមកម្មករនិយោជិត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យធ្លាក់មកនូវកម្រិតទាបបំផុត។
-
នាយករដ្ឋមន្ត្រីកម្ពុជា នឹងតែងតាំងលោក ប្រាក់ សុខុន ជាបេសកជនប្រធានអាស៊ាន ដើម្បីសម្របសម្រួលជាមួយមីយ៉ាន់ម៉ា

-
ជំនួបរវាងអង្គការទស្សនៈពិភពលោក ប្រចាំខេត្តបន្ទាយមានជ័យ ជាមួយរដ្ឋបាលខេត្ត ដើម្បីបង្ហាញនូវសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១ និងផែនការអនុវត្តបន្ត

បន្ទាយមានជ័យ ៖ អង្គការទស្សនៈពិភពលោកប្រចាំខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងថ្នាក់ដឹកនាំក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងសហការជាមួយរដ្ឋបាលខេត្តនិងមន្ទីរពាក់ព័ន្ធតាមស្រុកគោលដៅ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ ។