-
ប្រជាពលរដ្ឋរស់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទទួលបានផ្លូវក្រាលកៅស៊ូ DBST ចំនួនពីរខ្សែ

បាត់ដំបង៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាពការងារស្ថាបនាផ្លូវ ចំនួន ០២គម្រោង ដូចខាងក្រោម ៖
-
សម្តេចក្រឡាហោមបានដាក់បទបញ្ជាឲ្យត្រួតពិនិត្យឡើងវិញ ពាក់ព័ន្ធមន្ត្រីប៉ូលីសដែលអត់ឆ្លងកាត់សាលា ឲ្យតម្រង់ជួរចូលសាលាហ្វឹកហ្វឺននិងចុះធ្វើសវនកម្មពិនិត្យមើលមន្ត្រីប៉ូលីសធ្វើការ៣-៥ឆ្នាំមិនបានឡើងសក្តិ៍ តែមានអ្នកខ្លះ ម៉ាឆ្នាំឡើងស័ក្តិ៍ម្តង ( មានវីដេអូ)

-
បឹងអភិរក្ស ឆ្នុកអណ្តែងអតីតឡូត៍លេខ១៤ ត្រូវបានគេឈូសឆាយធ្វើស្រែ ឯកជនយូឆ្នាំ ជាច្រើនហិកតាមកហើយ អាជ្ញាធរ និងមន្ត្រីជំនាញមិនទាន់បានចំណាត់ការនៅឡើយ នៅក្នុងស្រុកជលគិរី

-
ព្រឹត្តិការណ៍វប្បធម៌ ដើមប្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ត្រូវបានរៀបចំឡើងនៅខេត្តសៀនរាប

-
សម្តេចក្រឡាហោម ស ខេងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សា១ខ្នងមាន៣០បន្ទប់

នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-
សេចក្តីប្រកាសព័ត៌មាន

-
សម្តេចក្រឡាហោម ស ខេង បានផ្តល់នូវអគារសិក្សាថ្មីចំនួន០១ខ្នង៤ជាន់ស្មើ៣០បន្ទប់ដល់វិទ្យាល័យ ព្រះមុនីវង្ស ខេត្តបាត់ដំបង (មានវីដេអូ)
-
សិក្ខាសាលាស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេស សម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១

-
សម្តេច ស ខេង អនុញ្ញាតឱ្យប្រធានគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មីរបស់ការិយាល័យធនាគារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូសន្និសីទពីចម្ងាយ។
-
សម្តេចតេជោ៖ បច្ចុប្បន្ន សិទ្ធិសេរីភាព បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ និងមានសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្ត ហើយសិទ្ធិសេរីភាព ក៏បានធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើនជឿនលឿនទៅមុខផងដែរ

ភ្នំពេញ៖ តាមរយៈហ្វេសបុកផ្លូវការ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា