-
ឯកឧត្ដម ថោង រដ្ឋសក្តិ ដឹកនាំកិច្ចប្រជុំក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ទ្វេភាគីកម្ពុជា-វៀតណាម លើកទី២

-
អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តអំពាវនាវ ឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមស្លាកលេខផ្សេងៗគ្មានពន្ធ រួសរាន់បំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន១០% (មានវីដេអូ)

-
អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តអំពាវនាវ ឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមស្លាកលេខផ្សេងៗ គ្មាន ពន្ធ រួសរាន់បំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករ ចំនួន ១០%

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវជាថ្មី ឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមស្លាកលេខផ្សេងៗគ្មានពន្ធមកបំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០%។ ចំណែករថយន្តចង្កូតស្តាំ ត្រូវមកប្រកាសបង់ពន្ធ និងកែចង្កូតពីស្តាំមកឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ការថ្លែងអំពាវនាវនេះបានធ្វើឡើងក្នុងគ្រាដែល ឯកឧត្តម គុណ ញឹម ដឹកនាំសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយានយន្តគ្មានពន្ធ ដែលមានស្រាប់ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ ចំនួន ១៦៤០គ្រឿងហើយបាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ (ចង្កួតឆ្វេង) និងតម្កល់ប្រាក់កក់បង់ពន្ធ (ចង្កួតស្តាំ) ដែលមានទឹកប្រាក់ពន្ធចំនួន ១៧.៣លានដុល្លារអាមេរិក នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី…
-
ឥណ្ឌូនេស៊ី នឹងផ្តល់ការបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងព្រៃឈើ និងភ្លើងឆេះព្រៃ ដល់មន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា ដែលស្ថិតនៅក្នុង ក្របខ័ណ្ឌគម្រោងកម្មវិធី នៃការគ្រប់គ្រងព្រៃឈើនៅក្នុង មហាអនុ តំបន់មេគង្គ

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្តូនេស៊ី ដើម្បីសម្តែងការគួរសម ពិភាក្សាការងារ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។ ឯកឧត្តមវេង សាខុន បានសម្តែងនូវកិច្ចស្វាគមន៍ និងកោតសរសើរក្នុងខណ:ដែលឯកឧត្តមបានបំពេញការងារទទួលបានជោគជ័យក្នុងរយៈពេលជាង៣ឆ្នាំកន្លងទៅនេះ ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្តូនេស៊ីប្រចាំនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល វិស័យកសិកម្មកម្ពុជា ជាវិស័យអាទិភាពមួយ ហើយបានប្រែក្លាយទៅជាប្រទេសមួយដែលមានលទ្ធភាពផ្គត់ផ្គង់ខ្លួនឯងផង និងធ្វើការនាំចេញកសិផលសំខាន់ដែលមានសក្តានុពលសំខាន់ផង មានជាអាទិ៍៖ ស្រូវ អង្ករ ចេក ដំឡូងមីស្រស់-ក្រៀម គ្រាប់ស្វាយចន្ទីស្រស់ និងកែច្នៃរួច ស្វាយស្រស់ ផលិតផលមួយចំនួនទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគាំទ្របក្ខភាពរបស់ឯកឧត្តម Yuri Octavian Thamrin ដែលនឹងត្រូវឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ ដើម្បីទទួលបានតួនាទីជានាយកអង្គការព្រៃឈើអន្តរជាតិនៅតំបន់ត្រូពិក (International Tropical Timber Organization) សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរនឹងរឹតចំណងមិត្តភាព…
-
ក្រុមការងារថ្នាក់ជាតិចុះជួយឃុំកោងកាង ស្រុកពញាក្រែក រៀបចំការបោះឆ្នោតស្ទាបស្ទងជ្រើសរើសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំអាណត្តិទី៥ សម្រាប់ឆ្នាំ២០២២-២០២៧ នាពេលខាងមុខ

-
និស្សិតឆ្នើម ៨ នាក់ទទួលបានការហាត់ការដែលមានប្រាក់ឧបត្ថម្ភជាមួយក្រុមហ៊ុន Axiata ក្នុងកម្មវិធី SmartEdu USDP រដូវកាលទី ៣

-
ពិធីចែកមួកសុវត្ថិភាពដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ សរុបចំនួន ៨៨៩មួក នៅសាលាបឋមសិក្សាអូរអំបិល

-
សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ចូលជួបសម្តែងការគួរសម

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មី ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
-
រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំ ចំនួន ១៦៤០គ្រឿងហើយ បានមកបង់ពន្ធ ទទួលចំណូល ១៧.៣លានដុល្លារ

ភ្នំពេញ ៖ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ ចំនួន ១៦៤០គ្រឿងហើយបាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ (ចង្កួតឆ្វេង) និងតម្កល់ប្រាក់កក់បង់ពន្ធ (ចង្កួតស្តាំ) ដែលមានទឹកប្រាក់ពន្ធចំនួន ១៧.៣លានដុល្លារអាមេរិក។ ការបញ្ជាក់របស់ ឯកឧត្តម គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ ។ ឯកឧត្តម គុណ ញឹម បានបញ្ជាក់ថា «គិតតាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ពេលដែលអគ្គនាយដ្ឋានគយ ជូនដំណឹងឲ្យរថយន្តគ្មានពន្ធ ចូលមកបង់ពន្ធ រហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានរយៈពេល២ខែកន្លះ តែបើកាត់ថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យមានរយៈពេល៦០ថ្ងៃ មានម្ចាស់រថយន្តអត់ពន្ធជ្រកក្រោមស្លាកលេខផ្សេងៗចំនួន ១៦៤០គ្រឿង ក្នុងនោះចង្កួតឆ្វេងចំនួន ៨០៨គ្រឿង និងរថយន្តចង្កួតស្តាំ…
-
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ច កិច្ចការរដ្ឋបាលនៅរដ្ឋបាលខេត្តព្រះសីហនុ

នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ច កិច្ចការរដ្ឋបាលនៅរដ្ឋបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។