-
ក្រសួងអប់រំ ចេញបទប្បញ្ញត្តិ និងកម្រិតវិន័យ ចំពោះបេក្ខជន ប្រឡងបាក់ឌុប នាថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០២១

-
៣ថ្ងៃនៃព្រះរាជពិធីបុណ្យ អុំទូក ទាំងការគ្រប់គ្រងសំអាតដឹកជញ្ជូនសំរាមនិងការរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ

-
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រនិងប្រជាការពារឃុំបវេល ដែលជាស្រុកកំណើតឯកឧត្តម ចំនួន ១៧៥គ្រួសារ

-
មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលព្យាករថា ការងើបឡើងវិញនៃវិស័យអាកាសចរណ៍នៅកម្ពុជា នឹងមានទំនោរលឿនជាងការរំពឹងទុក

ភ្នំពេញ៖ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែជំរុញការសម្រួលការធ្វើដំណើរឆ្លងប្រទេសតាម «គន្លងថ្មី» ជាមួយនឹងវត្តមាននៃជំងឺកូវីដ-១៩នោះ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឯកឧត្តម ស៊ិន ចាន់សិរីវត្ថា បានថ្លែងថា កត្តានេះគួបផ្សំនឹងលក្ខខណ្ឌវេជ្ជសាស្រ្តជាច្រើនទៀត នឹងនាំឱ្យវិស័យហោះហើររបស់ប្រទេសអាចងើបឡើងវិញ ជាងអ្វីដែលត្រូវបានរំពឹងទុកកាលពីមុន។
-
កម្ពុជាមានភ្ញៀវទេសចរជាង១លាន១សែននាក់បានចេញដើរកម្សាន្ត ក្នុងពេលបុណ្យអុំទូក៣ថ្ងៃបូកនឹងថ្ងៃអាទិត្យម្សិលមិញ

-
សម្ដេចតេជោ នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៧១C នៅព្រឹកស្អែកនេះ

ភ្នំពេញ៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ៧១C នឹងប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះនឹងប្រារព្វឡើងនៅត្រើយខាងលិចស្ពានស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ សូមបញ្ជាក់ថា កាលពីចុងខែមីនា ឆ្នាំ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នូវស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលឆ្លងកាត់ទន្លេមេគង្គ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ ផ្លូវ និងស្ពាននេះជាគម្រោង ដែលអនុវត្តដោយក្រុមហ៊ុនសំណង់ចិន និងក្រុមហ៊ុនសំណង់ជប៉ុន ក្រោមហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត ចិន និងរាជរដ្ឋាភិបាលជប៉ុន។ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ស្ពាននេះមានប្រវែងសរុប ១.១៣១ ម៉ែត្រ…
-
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អការទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ

-
អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីប្រគល់ថេបផ្លេត (Teblets) ជូនអភិបាលក្រុងស្រុកទាំង១០

តាកែវ៖ នាព្រឹកថ្ងៃចន្ទទី២២ ខែវិច្ចិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តតាកែវបានរៀបចំពិធីប្រគល់ថេបផ្លេត (Teblets) ជូនអភិបាល ក្រុងស្រុកទាំង១០ ក្រោមអធិបតីភាព ឯកឧត្ដម ឣ៊ូច ភា ឣភិបាល នៃគណ:ឣភិបាលខេត្តតាកែវ រួមទាំងលោក លោក ប៊ុន បូរិន្ទ ប្រធានមន្ទីរសង្គមកិច្ច ខេត្តតាកែវ លោក លោក ស្រីអនុប្រធានមន្ទីរ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង ១០ ព្រមទាំងមន្ត្រីរាជការជំនាញពាក់ព័ន្ធ។…..
-
ប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានអនុម័តទៅលើសេចក្ដីថ្លែងការណ៍រួម ចំនួន ៦ចំណុច ដើម្បីរំលឹកខួប អនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ចិន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាសហប្រធាន និងជាអ្នករៀបចំកិច្ចប្រជុំនេះ ។……
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា មនុស្ស ៤៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២១ ខែវិច្ឆិកា ម្សិលមិញ
