-
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលសភាកម្ពុជាជាម្ចាស់ផ្ទះបានប្រារព្ធពិធីបើកជាផ្លូវការ

-
កិច្ចពិភាក្សាស្តីពី «ការចូលរួមជាចរន្តជាតិមួយ ឈានឆ្ពោះទៅការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ និងរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»

-
អជ្ញាធរខេត្តកំពង់ចាម គ្រោងនឹងសាងសង់វិមានឯករាជ្យ ដើម្បីរំលឹកគុណដល់អតីតវីរៈយុទ្ធជន បូជាជីវិតដើម្បីជាតិមាតុភូមិ

-
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ប្រារព្ធរសៀលថ្ងៃនេះ នៅវិមានរដ្ឋសភា

ភ្នំពេញៈកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១(ASEP11) ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹង ចាប់ផ្តើមនៅថ្ងៃទី១៦ ខែវិចិ្ឆកាឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភាដើម្បី សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ១៩”។ កិច្ចប្រជុំភាពជាដៃសភាតំបន់អាស៊ី-អឺរ៉ុបនេះ ជាផ្នែកសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)ដែលរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងខែវិច្ឆិកានេះ។
-
សម្តេចតេជោ ហ៊ុន សែន ស្នើផ្លាស់ប្តូរអនុប្រធានទី១ រដ្ឋសភា និងសមាសភាពក្នុងគណៈកម្មការមួយចំនួនរបស់រដ្ឋសភា

ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់លិខិតទៅសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំផ្លាស់អនុប្រធានទី១ រដ្ឋសភា និងសមាសភាពក្នុងគណៈកម្មការមួយចំនួនរបស់រដ្ឋសភា។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាជួយសម្រួលតាមនីតិវិធីដើម្បីធ្វើឱ្យសម្រេចនូវការផ្លាស់ប្តូរដូចតទៅ៖ ១-ជ្រើសតាំងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា ជំនួសឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល
-
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ តែរឿងរ៉ាវជីវិតបច្ចុប្បន្ន អ្នកបន្តវេន ប្រហែលជាកូនឈើមានជីវជាតិ ឬអាហារូបត្ថម្ភសម្បូរបែបជាង មនុស្សជំនាន់មុន

-
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ធ្វើការណែនាំឲ្យអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចតាមច្រកព្រំដែន ត្រូវបន្តត្រួតពិនិត្យឲ្យម៉ត់ចត់ដោយអនុវត្តតាមគោលការណ៍ណែនាំថ្មី របស៎ រាជរដ្ឋាភិបាល

តាមរយៈសារសម្លេងពិសេសរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះនិងនៅក្នុងឱកាសឯកឧត្តមអភិបាលខេត្ដបាត់ដំបងបានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិលកងកម្លាំង និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២១នេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង
-
អ្នកភូមិភ្នំទំព័រដកហូតកណ្តៀងក្រវាញនិងធ្វើការអភិរក្សដើមក្រវាញ

រាជធានីភ្នំពេញ៖លោក យ៉ត ធឿក ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅពេលដល់រដូវប្រមូលផលក្រវាញ លោក យ៉ត ធឿក និង ភរិយា តែងនាំគ្នាដើរឆ្លងកាត់ព្រៃភ្នំ តាមជ្រលងដងអូរ ប្រមាណពី១៥ ទៅ២០ គីឡូម៉ែត្រ ដើម្បីរកកណ្តៀងក្រវាញ (បណ្តូលដើមខ្ចី) សម្រាប់ទុកធ្វើម្ហូប និងមួយផ្នែកលក់ឱ្យអ្នកភូមិដើម្បីបង្កើនជីវភាពគ្រួសារបន្ថែមទៀត ក្រៅពីមុខរបរធ្វើស្រែចំការ។ លោក យ៉ត ធឿក និង ភរិយា ត្រូវធ្វើដំណើរពេញមួយថ្ងៃ ឬពេលខ្លះត្រូវស្នាក់នៅតាមផ្លូវ រយៈពេល២ឬ៣ថ្ងៃ បើសិនជាមានភ្លៀង ទឹកជន់លិចអូរ ដើម្បីរកបានកណ្តៀងក្រវាញចំនួនពី១០ ទៅ១៥គីឡូក្រាមតាមការបញ្ជាទិញពីអ្នកភូមិ និងពីឈ្មួញមកពីភ្នំពេញ។ ទោះធ្វើដំណើរយ៉ាងលំបាកកាត់ថ្ម បន្លាមុត និងរដូវភ្លៀងធ្លាក់រអិលយ៉ាងណាក្តី ប៉ុន្តែពួកគាត់ហាក់ស៊ាំជាមួយបរិយាកាសទៅកាន់ទីកន្លែងនោះដោយដើរដោយថ្មើរជើងមិនចេះនឿយហត់ឬនឿយណាឡើយ។អ្នកស្រុកនៅទីនោះហាក់ដូចស៊ាំ និងក្លាយជាទម្លាប់ ជាមួយការងារប្រចាំថ្ងៃនេះ។កណ្តៀងក្រវាញស្រស់ អាចលក់បានក្នុងតម្លៃចាប់ពី១៥០០០-២៥០០០រៀលនៅក្នុងមូលដ្ឋាន។ លោក ទេស ថន ប្រធានសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័របានបញ្ជាក់ថាប្រជាសហគមន៍នៅទីនេះភាគច្រើនប្រកបរបរកសិកម្មក្នុងនេះដូចជាការដាំបន្លែ ការចិញ្ចឹមសត្វសម្រាប់ដោះស្រាយជីវភាព។ក្រៅពីនេះពួកគាត់រកអនុផលព្រៃឈើដូចជា រកផ្សិត ទឹកឃ្មុំ…
-
ក្រសួងការងារជូនដំណឹងពីនីតិវិធីសម្រាប់កម្មសិក្សាការី-ពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន ស្របតាម វិធានការព្រំដែនថ្មីជប៉ុន

-
ប្រជាពលរដ្ឋ ចំនួន ១,៣៦៧គ្រួសារ រងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត នៅខេត្តរតនគិរី ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហកម្ពុជា

រតនគិរី ៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ លោកជំទាវ ញាន ទិត្យចិន្តា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនៈគិរី សមាជិក សមាជិកា គណៈកម្មាធិការសាខា-អនុសាខា និងក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខ