-
អ្នកជំនាញទឹកស្អាតជប៉ុន មកបំពេញទស្សនកិច្ចសិក្សាស្វែងយល់ និងរកដំណោះស្រាយក្នុងការកែលម្អធ្វើទំនើបកម្មវិស័យទឹកស្អាតនិងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាថ្មី នៅក្នុងខេត្តបាត់ដំបង

ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ដើម្បីប្រមូលនូវទិន្នន័យអំពីកិច្ចដំណើរការ នៃ រោងចក្រផលិតទឹកស្អាត នៅក្មុងខេត្តបាត់ដំបង ពីក្រុមជំនាញការទឹកស្អាតជប៉ុន កាលពីចុងសប្តាហ៍ថ្មីៗកន្លងទៅនេះ។លោក អ៊ុត ក្លឹង ប្រធានអង្គភាពនៃរដ្ឋាករទឹកខេត្តបាត់ដំបង និង មន្រ្តីជំនាញតាមផ្នែកពាក់ព័ន្ធមួយចំនួន បានទទួលជួបសំណេះសំណាលពិភាក្សាការងារ ជាមួយនិងអ្នកជំនាញការទឹកស្អាតជប៉ុន
-
វឌ្ឍនភាពទីក្រុងកោះរ៉ុង

-
សុរិយារះហើយ

-
ព្រះមហាក្សត្រកម្ពុជាស្នើអង្គការយូណេស្កូដាក់បញ្ចូល «គុនល្បុក្កតោក្បាច់គុនបុរាណខ្មែរ» និង«រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

ភ្នំពេញៈព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំអង្គការយូណេស្កូដាក់បញ្ចូល «គុនល្បុក្កតោក្បាច់គុនបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» របស់កម្ពុជាទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។ នេះបើយោងតាមទំព័រហ្វេសប៊ុក Royal du Cambodge នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
-
សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើដំណើរចេញ-ចូលប្រទេសកម្ពុជា មិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ទៅលើអ្នកដែលបានចាក់វ៉ាក់សាំង ២ដូសរួច

ភ្នំពេញ៖ តាមរយៈសារជាសំឡេងពិសេសនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ការធ្វើដំណើរចេញ-ចូលប្រទេសកម្ពុជា មិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ទៅលើភ្ញៀវមកពីក្រៅប្រទេស ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ដែលបានចាក់វ៉ាក់សាំង ២ដូសរួចរាល់ ។ សម្ដេច ថា ជនបរទេស បងប្អូនខ្មែរដែលមកពីក្រៅប្រទេសក្តី ដែលបានចាក់វ៉ាក់សាំងរួចហើយនោះ មិនតម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីន PCR ទៀតទេ គ្រាន់តែត្រូវធ្វើតេស្តរហ័សតែប៉ុណ្ណោះ។
-
អាវុធហត្ថក្រុងបានលុង ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈមិនបានសម្រេច

រតនគិរី៖ ដោយមានការសម្របសម្រួលពីលោក មុត សម្បត្តិ ព្រះររាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងកងរាជអាវុធហត្ថក្រុង ចំនួន ០៦នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការអាវុធហត្ថក្រុង បានឃាត់ជនសង្ស័យ ០១នាក់ ឈ្មោះ ធីម ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វេីចម្ការ រស់នៅ ភូមិចងរ៉ា ឃុំបាតាង ស្រុកលំផាត់ នៅវេលាម៉ោង ០៩:៥០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ (មិនបានសម្រេច) ត្រង់ចំណុច ភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។
-
ស្ថានអគ្គកុងស៊ុលកម្ពុជាបានចុះទៅអន្តរាគមន៍ពលករខ្មែរចំនួន22នាក់ដែលឆ្លងដែនខុសច្បាប់អោយវិលមកមាតុប្រទសវិញ

-
តិការណ៍ប្រវត្តិសាស្រ្ត ១៤ វិច្ឆិកា ១៩៩១ កាលពី៣០ឆ្នាំមុន !

-
រដ្ឋបាលខេត្តបាត់ដំបង បានជម្រុញឲ្យគ្រប់សមាសភាព គណៈបញ្ជាការឯកភាពស្រុក-ក្រុង កងកម្លាំងនិងស្ថាប័នមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមគ្នាលុបបំបាត់ឲ្យអស់ ជនអនាថា ជនវិកលចរិត និងក្មេងញៀនថ្នាំ តាមដងផ្លូវ នៅក្នុងមូលដ្ឋាន

ក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ថ្មីៗកន្កងទៅនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការណែនាំដោយបានក្រើនរំលឹក ជម្រុញឲ្យគ្រប់សមាសភាព ដែលពាក់ព័ន្ធក្នុងគណៈបញ្ជាការឯកភាពខេត្ត ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រុងនីមួយៗនិងមន្ទីរជំនាញផ្ទាល់ ត្រូវមានវិធានការម៉ឺងម៉ាត់ ក្នុងការលុបបំបាត់ឲ្យអស់ ជនអនាថា ជនមានសតិមិនល្អជនវិកលចរិត ក្មេងទំនើង និងក្មេងញៀនថ្មាំដែលកំពុងតែធ្វើសកម្មភាពដើរពាសវាលពាសកាលតាមដងផ្លូវសាធារណៈ និងតាមទីប្រជុំជនក្នុងក្រុង-ស្រុកកន្លងមក ត្រូវប្រមូលពួកគេទាំងនោះ យកទៅដាក់ក្នុងមណ្ឌលឬកន្លែងព្យាបាលណាមួយឲ្យបានត្រឹមត្រូវ ក្នុងនោះគឺ មន្ទីរសង្គមកិច្ចខេត្តត្រូវតែធ្វើកិច្ចការនេះឲ្យបានជាក់លាក់ និងសហការឲ្យបានល្អជាមួយនិងអាជ្ញាធរក្រុង-ស្រុក ហើយក៏មិនត្រូវមើលរំលង ពីភាពអសកម្មទាំងនេះបានឡើយ។
