-
កម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

-
ឯកឧត្តម សាយ សំអាល់ ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ី នៃចក្រភពអង់គ្លេស

-
ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង ដឹកនាំគណៈប្រតិភូខេត្ត ជួបប្រជុំពិភក្សាជាមួយថ្នាក់ដឹកនាំខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

-
អប្សរាព្រឹកនេះ ១០ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ BT1- កម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) ៕ …ឃ្លីប… L1- សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ខួបអនុស្សាវរីយ៏ លើកទី៦៨ នៃទិវា បុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា ៕ …ឃ្លីប… (ដោយផេក) អត្ថបទ អាន កាត់ត វណ្ណលុក V7 សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីស្លូវានី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល និងផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក ៕…អានផ្ទា់ល V2 អូស្រ្តាលី ផ្តល់ជំនួយ១៦៨លានដុល្លារដល់ប្រទេសតំបន់មេគង្គ សម្រាប់រយៈពេល៤ឆ្នាំ ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ ៕…អានផ្ទាល់ V4 ឯកឧត្តម សាយ សំអាល់ ប្រាប់រដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ី នៃចក្រភពអង់គ្លេសថា ស្ថេរភាពនយោបាយដែលកម្ពុជាមាន ជាបុរេលក្ខខណ្ឌសម្រាប់ការអភិរក្សធនធានធម្មជាតិ ជាឱកាសទទួលប្រាក់ចំណូលពីការលក់ឥណទានកាបូន…
-
សម្ដេចតេជោហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋស្លូវេនីនៅឆ្នាំក្រោយ

-
អភិបាលខេត្តបាត់ដំបងអំពាវនាវដល់គ្រប់កងកម្លាំង អាជ្ញាធរ មន្ត្រីរាជការស៊ីវិល និង ប្រជាពលរដ្ឋ ទូទាំងខេត្ត សូមយកស្មារតី”ថ្ងៃបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ជាប្រវត្តិសាស្ត្រ” រួមគ្នាដើម្បីការពារ នូវ សុខសន្តិភាព និង ដឹងគុណ អរគុណ!សន្តិភាព

ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា១៩៥៣ ដល់ ៩ វិច្ឆិកា២០២១) ឯកឧត្តម សុខ លូ បានឧទ្ទិសស្មារតីនៃទិវាខួបលើកទី៦៨នេះ ប្រែក្លាយជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ដើម្បីកសាង អភិវឌ្ឍ និងការពារមាតុភូមិកម្ពុជាដ៏បវរ ឱ្យកាន់តែសំបូរសប្បាយរុងរឿងតរៀងទៅ។ហើយក៏ជាទិវាប្រវត្តិសាស្រ្តដ៏រុងរឿង និងបើកនូវទំព័រសករាជថ្មី សម្រាប់កម្ពុជាផងដែរ។
-
សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីស្លូវានី ឯកភាពគ្នាជំរុញកិច្ច សហប្រតិបត្តិការលើវិស័យសក្តានុពល និងផ្លាស់ប្ដូរទស្សនកិច្ច ទៅវិញទៅមក

-
រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីអបអរ សាទរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ -៩វិច្ឆិកា២០២១

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំធ្វើពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា ២០២១ និងជាថ្ងៃកំណើតកងយុទ្ធពលខេមរៈភូមិន្ទ ។ ទិវាជាប្រវត្តិសាស្រ្តនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណ វិមានឯករាជ្យ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការអញ្ជើញជាអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំនៅតាមមន្ទីរអង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជនសហ ភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងយុវជនកាយរិទ្ធ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ ផងដែរ។ក្នុងឱកាសនោះគណៈអធិបតី និងតំណាងថ្នាក់ដឹកនាំខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងផែនមន្ត្រីរាជការ ក៏បានដាក់កម្រងផ្កា នៅវិមានស្តូបកម្ពុជា ដើម្បីគោរពវិញ្ញាណក្ខន្ធ ដល់អ្នកស្នេហាជាតិ យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ អោយរួចផុតពីរបបអាណានិគមនិយមបារាំង ពិសេសគោរពទៅដល់កម្មាភិបាលយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានតស៊ូ…
-
ស្ថានអគ្គកុងស៊ុលកម្ពុជាបានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរចំនួន15នាក់អោយវិលមកកម្ពុជាវិញ

ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនដោយខុសច្បាប់ (ពុំមានលិខិតស្នាម) ចំនួន១៥ (ស្រី៣នាក់) ថ្ងៃ ០៨ ខែវិច្ឆិកា ឆ្នាំ ២០២១។បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្ថានអគ្គកុងស៊ុលកម្ពុជាបានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញនៅយប់ថ្ងៃដដែល តាមច្រកទ្វារព្រំដែនអូបីជាន់ ខេត្តបន្ទាយមានជ័យដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕ ដោយ/សួង ពិសិដ្ឋ
-
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជម្រាបជូនរដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ីនៃចក្រភពអង់គ្លេសថា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយដែលកម្ពុជាមានជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវ:ចម្រុះ និងជាជាពិសេសការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃកាន់តែមានភាពល្អប្រសើរ ដែលជាឱកាសទទួលបានប្រាក់ចំណូលពីការលក់ឥណទានកាបូន និងលើកកម្ពស់ថាមពលស្អាត
