-
ស្ថានទូតថៃ ប្រចាំនៅកម្ពុជា ចេញលិខិតជូនព័ត៌មានផ្លូវការមួយ បង្ហាញពីការអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាអាចធ្វើដំណើរចូលទៅប្រទេសថៃបាន

ភ្នំពេញ៖ ក្នុងលិខិតដែលក្រុមការងារទទួលបាន បន្ទាប់ពីស្ថានទូតថៃ ប្រចាំនៅកម្ពុជា បានចេញលិខិតជូនព័ត៌មានផ្លូវការមួយទៅកាន់ក្រសួងការបរទេសកម្ពុជា បានបង្ហាញពីការអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាអាចធ្វើដំណើរចូលទៅប្រទេសថៃបាន។ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថានទូតថៃ បានបញ្ជាក់ថា ប្រទេសថៃ បានដាក់បញ្ចូលកម្ពុជា ទៅក្នុងបញ្ជីឈ្មោះនៃក្រុមប្រទេសចំនួន៦៣ ដែលប្រជាជនចាក់វ៉ាក់សាំងពេញលេញរួចរាល់ចំនួន២ដូសឡេីងទៅ អាចធ្វើដំណើរចូលទៅកាន់ប្រទេសថៃបាន តាមផ្លូវអាកាស ហើយត្រូវបានលើកលែងពីការធ្វើចត្តាឡាស័ក គិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ ក្នុងលិខិតនោះស្ថានទូតថៃ ក៏បានបង្ហាញនូវលក្ខខណ្ឌមួយចំនួនតម្រូវឱ្យអនុវត្តមុននឹងចូលទៅប្រទេសថៃផងដែរ។ តាមរយះលិខិតនោះ បានបញ្ជាក់ថា អ្នកមានបំណងចូលទៅប្រទេសថៃ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតចូលប្រទេសថៃ ដែលហៅថា «Thailand Pass» ដែលនេះជាទម្រង់ថ្មី ជំនួសទម្រង់ចាស់ ដែលគេហៅថា Certificate of Entry (COE) សម្រាប់អ្នកដំណើរតាមផ្លូវអាកាស។ ស្ថានទូតថៃបានណែនាំផងដែរថា ប្រជាពលករកម្ពុជាដែលមានបំណងធ្វេីដំណេីរទៅប្រទេសថៃគួរដាក់ពាក្យសុំ Thailand Pass តាមប្រព័ន្ធអនឡាញឱ្យបានមុន ព្រោះដោយសារមានអ្នកដាក់ពាក្យច្រេីនមកពីជុំវិញពិភពលោកអាចត្រូវការពេលយូរ។ តាមរយៈពាក្យស្នើសុំទម្រង់ថ្មីនេះ គឺមានជម្រើស៣សម្រាប់អ្នកដំណើរ។ ជម្រើសទាំង៣នោះរួមមាន៖ ជម្រើសទី១៖ «Test and Go» គឺជាជម្រើសមិនចាំបាច់ធ្វើចត្តាស័ក ក្រោយធ្វើតេស្តអវិជ្ជមានពេលទៅដល់ប្រទេសថៃ។ ជម្រើសនេះប្រើសម្រាប់ទៅតំបន់ដែលអាជ្ញាធរថៃបានបើក និងមិនមានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។ជម្រើសទី២៖…
-
ធ្លាប់តែលឺគេថា “ពលរដ្ឋខ្មែរ គ្មានសមត្ថភាពផលិតរបស់ប្រើប្រាស់ដោយខ្លួនឯង ប៉ុន្តែ…

-
អ្នកនាំពាក្យ: នៅកម្ពុជាពុំដែលមានឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងទៅនឹងអ្នកសារព័ត៌មាននោះទេ

នៅកម្ពុជាពុំដែលមានឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងទៅនិងអ្នកសារព័ត៌មាននោះទេ។ ហើយចាប់តាំងពីឆ្នាំ២០០២ មក គឺពុំឃើញមានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានគេធ្វើឃាតនៅក្នុងអំឡុងពេលចុះទៅយកព័ត៌មាន ឬក៏រាយការណ៍ ព័ត៌មាននោះទេ ហើយការប្រើប្រាស់ពាក្យប្រឆាំងឧក្រិដ្ឋកម្មចំពោះអ្នកសារព័ត៌មាននៅក្នុងបរិបទនៃការអនុវត្តវិជ្ជាជីវៈ សារព័ត៌មាននៅកម្ពុជាគឺមិនសមស្របនោះទេ។នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងព័ត៌មាន។
-
សម្ដេចតេជោ៖ ច្បាប់សញ្ញាតិខ្មែរតែ១ សម្រាប់តំណែងកំពូលទាំង៤ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

-
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បើកវគ្គបណ្ដុះ បណ្ដាលដល់អាជ្ញាធរថ្នាក់ខេត្ត ក្រុង ស្រុក អំពីរបៀបប្រើប្រាស់ ឧបករណ៍បញ្ចូលទិន្នន័យ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធដំណឹងទាន់ ហេតុការណ៍ ពេលមានគ្រោះមហន្តរាយ

រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយនាយកដ្ឋានព័ត៌មាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងតំណាងកម្មវិធីស្បៀងអាហារពិភពលោក(WFP) ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី KOBO TOOL BOX និងបច្ចុប្បន្នភាព ការប្រើប្រាស់ប្រព័ន្ធ PRISM រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងក្រុង ស្រុកទាំង៥។ បើកវគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងបណ្ដុះបណ្ដាល និងផ្សព្វផ្សាយដល់អាជ្ញាធរថ្នាក់ក្រោមជាតិ មាន៖ខេត្ត ក្រុង ស្រុក អំពីរបៀបប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី (KoBo Tool Box) និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ (PRISEM) ឱ្យទាន់សភាពការណ៍គ្រោះមហន្តរាយ។ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភព លោក នៃអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់សមត្ថភាពមន្រ្តីថ្នាក់ក្រោម ជាតិ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការអង្កេតតាមដាន និងផ្តល់ព័ត៌មាន ស្តីពីហានិភ័យ និង គ្រោះមហន្តរាយនានា ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះ មហន្តរាយ PRISM ត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់នៅ …
-
ផ្ទះ១ខ្នង ដែលជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន ត្រូវបានផ្ដល់ជូនគ្រួសារចាស់ជរា នៅភូមិវាំងមួង ឃុំកូប ស្រុកអូរជ្រៅ

អំណោយផ្ទះឈើ១ខ្នង ៥ម៉ែត្រ គុណនិង៧ម៉ែត្រ ក្រាលក្ដាប្រក់ស័ង្កសី ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយរដ្ឋមន្ត្រី និងត្រូវសាងសង់ជូនគ្រួសារ លោកតា អោក ចេន អាយុ ៨៦ ឆ្នាំ រស់នៅភូមិវាំងមួង ឃុំកូប ស្រុកអូរជ្រៅ ដែលរងគ្រោះដោយអគ្គីភ័យ កាលពីថ្ងៃទី១ វិច្ឆិការ កន្លងមក។ អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជាគ្រឿងឧបភោគ សម្ភារៈ និងថវិកាមួយចំនួន ឧបត្ថម្ភបន្ទាន់ ជូនគ្រួសារ លោកតា អោក ចេន អាយុ ៨៦ ឆ្នាំ រស់នៅទីតាំងខាងលើ ក្រោមវត្តមាន ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកជំទាវ នួម សោភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត លោក យឹម សំណាង អភិបាលស្រុកអូរជ្រៅ…
-
អស្ចារ្យ! មិនធ្លាប់មាន បទ ”Are you ok” បង្ហោះលើ Youtube មិនដល់ ៩ម៉ោងផង មានអ្នកចូលទស្សនាជាង ១លានដង (Video Inside)

-
ព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខា ដាក់ឱ្យប្រើប្រាស់ច្បាប់សញ្ញាតិតែ១ សម្រាប់តំណែងកំពូលទាំង៤ នៅកម្ពុជា ជាផ្លូវការ

-
សម្តេច សាយ ឈុំ ជួបជាមួយមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងទិសដៅកិច្ចសហប្រតិបត្តិការ

-
ឯកឧត្តម សុខ ប្រសិទ្ធិ៖ ក្រសួងព័ត៌មាន នឹងចូលរួមសហការជានិច្ចជាមួយគណៈកម្មការ ADMM ដើម្បីធានាការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២២ ខាងមុខនេះឱ្យប្រព្រឹត្តទៅបានល្អជាប្រក្រតី និងទទួលបានជោគជ័យ

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូ ក្រសួងព័ត៌មាន ចូលរួម កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិ……