-
ខណ្ឌដូនពេញប្រជុំបូកសរុបត្រួតពិនិត្យលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរយៈពេល០១ខែចុងក្រោយដោយបានដាក់ចេញវិធានការពង្រឹងសន្តិសុខ បង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបូកសរុបត្រួតពិនិត្យលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមប្រចាំខែតុលា និងលើកទិសដៅការងារប្រចាំខែវិច្ឆិកា របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដោយបានដាក់ចេញនូវវិធានការបង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតនៅទន្ទឹមដែលរយៈពេល០១ខែចុងក្រោយនេះ
-
ខេត្តបាត់ដំបង អត្រានៃការបាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួនសរុបប្រមាណជាង១ម៉ឺននាក់

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា បានថ្លែងថា៖ ចំនួនអ្នកស្លាប់ដោយសារគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីកាកសំណល់សង្គ្រាមដែលបន្សល់ទុកក្នុងដី ក្នុងសម័យសង្គ្រាមស៊ីវិលជាតិសាសន៍ឯងបានបង្កនូវវិនាសកម្មនិងមហន្តរាយយ៉ាងធ្ងន់ធ្ងរធ្វើឲ្យជនស្លូតត្រង់នៅទូទាំងប្រទេស បានបាត់បង់អាយុជីវិតសរុបប្រមាណ ជាង៦ម៉ឺននាក់ គិតតាំងពីឆ្នាំ ១៩៧៩ រហូតមកដល់ឆ្នាំ២០២១នេះ។ ក្នុងនោះ
-
ភ្នំទំព័រនៅខេត្តពោធិ៍សាត់ជាតំបន់ទេសចរណ៍បែបផ្សងព្រេងគួរជាទីទាក់ទាញ

រាជធានីភ្នំពេញ៖ទំព័រ ឬដែលអ្នកស្រុកមួយចំនួនហៅថាភ្នំសំព័រគឺជាឈ្មោះភ្នំមួយដែលស្ថិតនៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានកម្ពស់ប្រមាណ ១៥៥១ម៉ែត្រ និងមានចម្ងាយប្រមាណជាង៣០០គីឡូម៉ែត្រពីភ្នំពេញ។ សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ត្រភូមិទំព័រ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានសាល្បងបង្កើតសេវាកម្មទេសចរណ៍ធម្មជាតិសម្រាប់អ្នទេសចរផ្សងព្រេង ដោយសារទេសភាពដ៏ស្រស់ស្អាត និងធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃសម្បូរនៅក្នុងតំបន់ ដែលផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ ដើម្បីរួមចំណែកបន្ថែមទៀតដល់សេដ្ឋកិច្ចមូលដ្ឋាន។ អ្នកទេសចរកាលមកដល់ទីកន្លែងនេះគេអាចមកទស្សនាកំសាន្ដ ឬឡើងភ្នំទំព័រដោយថ្មើរជើងទៅកាន់កំពូលភ្នំដោយក្នុងនេះមាន២ ដំណាក់ ក្នុងនេះដំណាក់ទី១មានទេសភាព មានព្រៃឈើ និង ដើមឈើធំៗសម្រាប់ទស្សនា ចំណែកដំណាក់ទី២មានព្រៃស្តុកគេអាចមើលទេសភាពយ៉ាងស្រស់ស្អាតពីកំពូលភ្នំ និងមានទឹកហូរឆ្លងកាត់គ្រប់រដូវកាល។ក្នុងគ្រប់ដំណាក់នេះអ្នកទេសចរអាច បោះជំរំក្នុងព្រៃ ស្ដាប់សំលេងសត្វព្រៃ ជាមួយអាកាសធាតុដ៏ត្រជាក់ អង្គុយមើលថ្ងៃរះ ព្រះអាទិត្យលិចដែលផ្តល់នូវក្តីរីករាយយ៉ាងពន់ពេក។ក្រៅពីឡើងទៅលើភ្នំទំព័រ អ្នកទេសចរ ក៏អាចចូលមកលេងកំសាន្ដទឹកស្ទឹងជាប់ជើងភ្នំ ថតរូបទេសភាពទឹកធ្លាក់ ចំការជើងភ្នំរបស់អ្នកស្រុក និងបរិភោគអាហារក្នុងតំបន់របស់សហគមន៍យ៉ាងឆ្ងាញ់ពិសារ។ សហគមន៍ទេសចរណ៍បែបផ្សងព្រេងកន្លែងនេះក្រៅពីមានភ្នំទំព័រ នៅក្បែរទីកន្លែងនេះក៏មានភ្នំមួយទៀតឈ្មោះដាឡៃ ក៏ជាកន្លែងទេសចរណ៍ដែលបានទាក់ទាញភ្ញៀវទេសចរមិនតិចដូចគ្នា។នៅតំបន់ភ្នំនេះក៏មានទេសភាព សត្វព្រៃ និងទីកន្លែងទឹកធ្លាក់កម្សាន្តគួរជាទីរីករាយដល់អ្នកទេសចរចូលកម្សាន្តមិនចេះនឿយណាយសោះឡើយ។លោក ទេស ថន ប្រធានសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័របានបញ្ជាក់ថាភូមិទំព័រទាំងមូលដែលមានផ្ទៃដីសរុបប្រមាណជា៤៦០ ហិចតា មានសណ្ឋានដីខ្ពស់ទាប មានស្ទឹងមួយជាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ដល់ការប្រកបរបរកសិកម្ម របស់អ្នកស្រុក។អ្នកស្រុកនៅកន្លែងនេះកាលពីកកើតសហគមន៍ដំបូងនៅឆ្នាំ២០០៦មានចំនួន៣៧គ្រួសារ ប៉ុន្តែបច្ចុប្បន្នបានកើនចំនួន១១១គ្រួសារហើយ។ លោក ទេស ថន…
-
ការជួសជុលផ្លូវខេត្តលេខ ១៣៣២ ដោយចាក់ក្រាលបេតុងសរសៃរដែក(RC) ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គ្រោងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២១នេះ

ខេត្តកែប ៖ ផ្លូវមួយខ្សែនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០០៩ ហើយត្រូវបានជួសជុលឡើងវិញឱ្យលេចចេញជារូបរាង អំពីបេតុងសរសៃដែក (RC) ដើម្បីបំរើប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់នេះ និងផ្សារភ្ជាប់ទៅទីប្រជុំជននានា ក្នុងខេត្តកែប ដែលមានរយៈពេល ជួសជុល ១ឆ្នាំ ។
-
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ចាត់កំលាំងចុះបង្ក្រាបបទល្មើសនេសាទបង្កឱ្យស្ទះទឹក នាំឱ្យទឹកលិចស្រូវពលរដ្ឋ

កំពង់ចាម ៖ ដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានសហការជាមួយ អាជ្ញាធរស្រុកចំការលើ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ពឺ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលចំនួន ០១ករណី និង បានកសាងសំណុំរឿងតាមនិតិវិធីនៃច្បាប់ ។
-
អភិបាលរាជធានីដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងប្រដាប់អាវុធ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញការហាមមិនឲ្យបើកការ៉ាអូខេនិងក្លឹបកំសាន្ត

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជម្រុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការនៃការហាមមិនឲ្យបើកអាជីវកម្ម ការ៉ាអូខេនិងក្លឹបកំសាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បើទោះបីអាហារដ្ឋាន ប៊ៀហ្គាឌិនត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញក៏ដោយ។
-
មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង ចុះជួយប្រមូលផលស្រូវរបស់ប្រជាកសិករ ដែលកំពុងខ្វះកម្លាំងច្រូតកាត់ ក្រោយពេលស្រូវទុំដេកដួលពេញស្រែ

ខេត្តស្ទឹងត្រែង ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានដឹកនាំកម្លាំងក្រោមឱវាទ ប្រមាណជាង ៧០នាក់ ចុះជួយច្រូតកាត់ និងប្រមូលផលស្រូវរបស់ប្រជាកសិករ ដែលកំពុងខ្វះកម្លាំង និងមធ្យោបាយ បន្ទាប់ពីស្រូវពង្រោះដែលព្រោះលើផ្ទៃដីប្រមាណ ៥ហិចតា បានហុចផលឲ្យ និងទុំដេកដួលក្រាលពេញវាលស្រែ ។
-
មន្ទីរអប់រំខេត្តបន្ទាយមានជ័យទទួលតារាងបាល់ទាត់ស្មៅសិប្បនិម្មិត ពីរកន្លែងផ្សេងគ្នាបន្ទាប់ពីសាងសង់រួច

បន្ទាយមានជ័យ ៖ មន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ បាននិងកំពុងអនុវត្តគម្រោងកីឡាក្នុងស្មារតី២ គឺគម្រោងបែបអភិរក្សកីឡាប្រពៃណី និងទី២ គម្រោងបែបអភិវឌ្ឍន៍កីឡាសម័យ ហើយបានប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២១ ដើម្បីដំណើរអោយសិស្សានុសិស្សបានប្រើប្រាស់ក្នុងវិស័យកីឡា ។
-
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអនុញ្ញាតឱ្យតំណាងសមាគមនិស្សិតខ្មែរ និងនិស្សិតទទួលអាហារូបករណ៍ លើមុខវិជ្ជាមេកានិចយន្តហោះ ចូលជួបសំដែងការគួរសម នឹងសុំការណែនាំ

-
វគ្គបណ្តុះបណ្តាលស្តីពី “យេនឌ័រ , សុវត្ថិភាពបរិស្ថាន និងសង្គម, ការតាមដានត្រួតពិនិត្យនិងវាយតម្លៃ”
