-
ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ក្រសួងអប់រំនឹងបើកការបង្រៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត

ភ្នំពេញ:ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងពង្រីកវិសាលភាពនៃការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្ត្រទូទាំងរាជធានីខេត្តទាំងអស់។ ការពង្រីកវិសាលភាពនេះ រួមបញ្ចូលទាំងការពង្រីកពីកម្រិតថ្នាក់ទី៩ និងទី១២ រហូតដល់គ្រប់កម្រិតថ្នាក់នៅ មធ្យមសិក្សា និងការពង្រីកវិសាលភាពដល់កម្រិតបឋមសិក្សា, គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន
-
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ១៤ វិច្ឆិកា ១៩៩១៖ សម្តេចតេជោ ហ៊ុន សែន ប្រៀបបានជាអង្គរក្សដ៏មោះមុតម្នាក់ពាក់អាវក្រោះការពារគ្រាប់កាំភ្លើង ឈរទន្ទឹមក្បែរព្រះអង្គជានិច្ច ប្រសិនមានអ្វីកើតឡើងចំពោះព្រះអង្គ សម្តេចនឹងឱបព្រះអង្គ ដើម្បីការពារគ្រាប់កាំភ្លើងឱ្យបានជាដាច់ខាត

ភ្នំពេញៈដើម្បីបញ្ជាក់បន្ថែមលើរូបថតប្រវត្ថិសាស្រ្តមួយសន្លឹក ដែលជាព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គង់ប្រថាប់លើរថយន្តជាមួយសម្តេច ហ៊ុន សែន ក្នុងពេលយាងត្រឡប់ចូលមកប្រទេសកម្ពុជាជាថ្មី កាលពី៣០ឆ្នាំមុន ហើយត្រូវបានធនាគារជាតិកម្ពុជា រំលេចនៅលើក្រដាសប្រាក់ថ្មី ៣០,០០០រៀលនោះ, សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទម្លាយឲ្យដឹងថា កាលពេលនោះ (ថ្ងៃទី១៤ វិច្ឆិកា ១៩៩១) សម្តេចក្នុងនាមជាប្រមុខរដ្ឋាភិបាលនៃសម័យរដ្ឋកម្ពុជា និងក៏ប្រៀបបានជាអង្គរក្សដ៏មោះមុតម្នាក់ ពាក់អាវក្រោះការពារគ្រាប់កាំភ្លើង ឈរយ៉ាងអង់អាចទន្ទឹមក្បែរព្រះអង្គជានិច្
-
សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសទី៣ ពីព្រោះមានសារៈសំខាន់ណាស់

ភ្នំពេញៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ឱ្យបានគ្រប់ៗគ្នាកុំឱ្យមានការខកខាន ពីព្រោះដូសជំរុញនេះមានសារៈសំខាន់ណាស់។ ការខិតខំទាំងយប់ទាំងថ្ងៃរបស់សម្តេចតេជោ ហ៊ុន សែន គឺដោយសារនយោបាយដ៏ត្រឹមត្រូវ និងភាពប៉ិនប្រសប់ បានយើងបានទទួលវ៉ាក់សាំងយ៉ាងច្រើន ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនបានយ៉ាងល្អរបៀបនេះ។
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជន ខេត្តមណ្ឌលគិរី

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរតំណែងប្រធានគណបក្សខេត្តមណ្ឌលគិរី រួមមាន៖ ១. ឯកឧត្តម ស្វាយ សំអ៊ាង ដែលត្រូវផ្ទេរភារកិច្ចពីប្រធានគណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគិរី ទៅបំពេញភារកិច្ច ជាប្រធានគណៈកម្មាធិការគណបក្ស ខេត្តស្ទឹងត្រែង ២. ឯកឧត្តម ថង សាវុន ដែលត្រូវបានផ្ទេរភារកិច្ចពីប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី ទៅបំពេញភារកិច្ច ជាប្រធានគណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគិរីវិញ។ ក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគិរី ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានក្រុង/ស្រុកទាំង៥ ក្នុងខេត្ត លោក លោកស្រី សមាជិកគណៈអចិន្រ្តៃយ៍គណបក្សខេត្ត សមាជិកគណៈកម្មាធិការគណបក្ស សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ប្រធានគណបក្សក្រុង/ស្រុក…
-
អភិបាលខេត្តពោធិ៍សាត់ស្នើឱ្យពន្លឿនការស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្ត

ភ្នំពេញៈឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានស្នើឱ្យ ក្រុមការងារគណៈកម្មការអន្តរក្រសួង ពិនិត្យ និងពិភាក្សាជួយពន្លឿនការស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍។ ឯកឧត្តមថាបើអាចគឺឱ្យចប់នៅដំណាច់ឆ្នាំនេះឬយ៉ាងយូរដើមឆ្នាំក្រោយ។
-
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទាន រវាងរាជរដ្ឋភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន

-
ក្រសួងពាណិជ្ជកម្ម រៀបចំសន្និសីទសារព័ត៌មាន ស្តីពីការត្រៀមរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”

-
សម្ដេចតេជោ ហ៊ុន សែន៖ មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ

ភ្នំពេញៈសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ ហើយសារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេចកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន មកកាន់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។
-
ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន Hauwei ដើម្បីបង្ហាញអំពីដំណោះស្រាយទូលំទូលាយហូវៃ

-
សប្តាហ៍ក្រោយនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CKFTA) កម្ពុជា និងកូរ៉េឈានដល់ការចុះហត្ថលេខាជាផ្លូវការហើយ (Video Inside)
