-
ថ្នាក់ដឹកនាំមកពី៥៦ ក្រសួងស្ថាប័ន នឹងចូលរួមថ្វាយកម្រងផ្កាគោរព វិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋនៅព្រឹកស្អែក

-
អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុលប្រាសាទព្រហ្មកិល

មន្រ្ដីអាជ្ញាធរជាតិអប្សរា បានអះអាងថា អ្នកជំនាញខ្មែររបស់ស្ថាប័ននេះ បានចាប់់ផ្ដើម ធ្វើការជួសជុលប្រាសាទព្រហ្មកិលឡើងវិញហើយកាលពីម្សិលមិញ ដើម្បីអោយប្រាសាទដ៏វ័យចំណាស់នេះមានភាពល្អស្អាតដូចដើម ហើយទាក់ទាញអ្នកទេសចរ។ អ្នកជំនាញបានបង្ហាញថា ប្រាសាទនេះ ដែលសម័យនោះមានមុខងារជាមន្ទីរពេទ្យក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ហើយវាជាប្រាសាទតូចមួយ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើងប្រាសាទអង្គរវត្ត ។
-
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាល ផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥-២៨ ខែតុលា ឆ្នាំ២០២១

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈ ឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្ស ខេត្តពោធិ៍សាត់ និងខេត្តកំពត

ពោធិ៍សាត់ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្ទេរតំណែងប្រធានគណបក្សខេត្តពោធិ៍សាត់ និងខេត្តកំពត ៖
-
កាកបាទក្រហមកម្ពុជា ប្រគល់សម្ភារៈសម្រាប់ប្រើប្រាស់ដើម្បីទប់ស្កាត់ និងឆ្លើយតបជំងឺកូវីដ-១៩ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ចំនួន ៧

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ អាកុល និងជែល ជូនសាខាកាកបាទក្រហមកម្ពុជា ចំនួន៧ខេត្ដ រួមមាន ខេត្ដបន្ទាយមានជ័យ, ត្បូងឃ្មុំ, សៀមរាប, បាត់ដំបង, បៃលិន, កោះកុង, កំពង់ឆ្នាំង។ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ។
-
រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកណ្តាល

-
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជម្រុញឲ្យអាជ្ញាធររដ្ឋបាលគ្រប់ថ្នាក់និងកម្លាំងសមត្ថកិច្ចនៅតាមព្រំដែនត្រូវរួមគ្នាទប់ស្កាត់ពីការលួចឆ្លងដែន និងបង្ក្រាបមេខ្យល់ដែលនាំពលករឆ្លងដែនខុសច្បាប់ឲ្យបាន

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងជាលើកដំបូង នូវក្នុងកិច្ចប្រជុំរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកញ្ញា ឆ្នាំ២០២១ នៅរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ដោយបានជម្រុញដល់កងកម្លាំងសមត្ថកិច្ច នៅតាមបន្ទាត់ព្រំដែន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងភូមិសាស្ត្រដែលពាក់ព័ន្ធពីលំហូរ នៃ
-
ក្រុមការងារផលិតស្ប៉ត និងឯកសារ នៃអនុគណៈកម្មការសោតទស្សន៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាប្រជុំបែងចែកភារកិច្ចឆ្ពោះទៅកាន់ការបោះឆ្នោត ឃុំ-សង្កាត់

-
នាយឧត្តមសេនីយ៍ សៅ សុខា៖កីឡាករជម្រើសជាតិកម្ពុជា និងមន្ត្រី ដែលមានវិជ្ជមានកូវីដ-១៩ មានសុខភាពល្អ ដោយសារចាក់វ៉ាក់សាំងទាំងបីដូស

ភ្នំពេញៈកីឡាករជម្រើសជាតិកម្ពុជា និងមន្ត្រី សរុបទាំងអស់ចំនួន៧រូប (កីឡាករ៦រូប និងមន្ត្រី១រូប) មានការឆ្លងជំងឺកូវីដ-១៩។ មកដល់ពេលនេះសុខភាពកីឡាករ និងមន្ត្រី គឺធម្មតាមិនមានបញ្ហាអ្វីទេ ដោយសារតែបានចាក់វ៉ាក់សាំងបីដូសទាំងអស់គ្នា។ នេះជាការបញ្ជាក់មួយថា វ៉ាក់សាំងវាជួយយើងដើម្បីកុំឱ្យឈឺធ្ងន់។ នេះបើតាមការបញ្ជាក់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រលប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។
-
រយៈពេល៩ខែ ឆ្នាំ២០២១ ការនាំចេញកង់របស់កម្ពុជារកចំណូលបានជាង៤៧១លានដុល្លារ (Video Inside)
