-
រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ-អន្តរជាតិដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរីឆ្នាំ២០២១មានការធ្លាក់ចុះ ៤៤.០២%

រតនគិរី ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី៥ដល់៧ខែតុលាឆ្នាំ២០២១ (រយៈពេល ៣ថ្ងៃ) ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកកម្សាន្តតាមរមណីយដ្ឋាននានា នៅក្នុងខេត្តរតនគិរី មានចំនួន ៧,៥៨២នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០មានការធ្លាក់ចុះ ៤៤.០២% ក្នុងនោះភ្ញៀវទេសចរជាតិមានការធ្លាក់ចុះ ៤៣.៥៣% និងភ្ញៀវអន្តរជាតិមានការធ្លាក់ចុះ ៧៦.២៦% ខណៈភ្ញៀវទេសចរជាតិ-អន្តរជាតិឆ្នាំ២០២០សរុបចំនួន ១៣,៥៤៥នាក់នាក់។
-
លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានគាំទ្រគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិ ដ៏ជ្រាលជ្រៅរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ខេត្តត្បូងឃ្មុំ ៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រកាសគាំទ្រគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិ ដ៏ជ្រាលជ្រៅរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។
-
ឯកឧត្តម អ៊ុន ចាន់ដា ព្រមទាំងសមាជិក គណបក្ស និងប្រជាពលរដ្ឋខ្មែរខេត្តកំពង់ចាម សូមគាំទ្រពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ព្រមទាំងសមាជិក គណបក្ស និងប្រជាពលរដ្ឋខ្មែរខេត្តកំពង់ចាម ខ្ញុំសូមគាំទ្រពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា “ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសជាតិ ត្រូវមានសញ្ជាតិតែមួយគត់” ដើម្បីការពារផលប្រយោជន៍របស់ជាតិ!
-
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់បុគ្គលមួយក្រុម រួមទាំង សម រង្ស៉ី ពីបទរួមគំនិតក្បត់ និងញុះញង់បង្កឲ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

-
តុលាការសម្រេចចោទប្រកាន់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកចំនួន២បទល្មើសទៀតគឺបទ «រួមគំនិតក្បត់» និងបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

-
ចំនួនភ្ញៀវទេសចរណ៍ក្នុងខេត្តបាត់ដំបង មានការថយចុះជិត៧២%ក្នុងរយៈពេល០៣ថ្ងៃ នៃឱកាសដើរកំសាន្តក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១នេះ

ដោយសារតែបរិបទនៃការឆ្លងរាតត្បាត ជាសកលពីជំងឺឆ្លងកូវីដ19សម្រាប់ដំណើរកម្សាន្តរបស់ស់ភ្ញៀវទេសចរណ៍ក្នុងស្រុក មកកាន់តំបន់រមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង នាឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល០៣ថ្ងៃ (ចាប់ពីថ្ងៃទី០៥-០៧ខែតុលាឆ្នាំ២០២១)នេះ ចំនួនភ្ញៀវទេសចរណ៍មានការថយចុះជាងបណ្តាឆ្នាំមុនៗដោយសារតែវិបត្តិនៃការរាតត្បាតពីការឆ្លងរីករាលដាលពីកូវីដ-19។ហើយនៅក្នុងថ្ងៃទី៣ ដែលជាថ្ងៃបង្ហើយនៃថ្ងៃឈប់សម្រាក ចំនួនភ្ញៀវទេសចរ ដែលបានទៅកម្សាន្តក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ទាំង១៣កន្លែងក្នុងខេត្ត មានភ្ញៀវសរុប ចំនួន ១០.៥៦៦ នាក់ ។
-
បណ្តាញសហគមន៍តំបន់ការពារធម្មជាតិថ្នាក់តំបន់ខាងកើតទន្លេមេគង្គ គាំទ្រគំនិតផ្តួចផ្តើម វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ ចំពោះមេដឹកនាំស្ថាប័នកំពូល

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញនាំយកទេយ្យវត្ថុ វេរ និងប្រគេនព្រះសង្ឃ នៅវត្តភ្នំព្រះ ខេត្តកំពង់ស្ពឺ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តភ្នំព្រះ ស្ថិតក្នុងឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។
-
គណៈរដ្ឋមន្ត្រីប្រជុំថ្ងៃស្អែកមានរបៀបវារៈសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មលើមាត្រាមួយចំនួន

-
កម្លាំងនគរបាលខណ្ឌឬស្សីកែវ បង្ក្រាបករណីលួចម៉ូតូកង់បី ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានបង្ក្រាបជាក់ស្តែងករណីរលួចម៉ូតូផាស្អាប់កង់បី ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ១៣ នៅចំណុចមុខការ៉ាស់សាំងPTT ផ្លូវជាតិ៥ ក្រុមទី ១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។