-
ការរៀបចំពិព័រណ៍ផ្នែកសិប្បកម្ម និងឧស្សាហកម្ម ឆ្នាំ២០២១ “ Metal Cutting, Forming & Welding EXPO 2021” តាមរយៈប្រព័ន្ធអនឡាញ

-
ការរៀបចំពិព័រណ៍ “The Second Western China International Sourcing Exhibition” នៅខេត្តសានស៊ី ប្រទេសចិន

-
កិច្ចប្រជុំស្តីពីដំណើរការរៀបចំមជ្ឈមណ្ឌល ជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ ប្រាក់-ស្ពាន់ កម្ពុជា

-
សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញផ្ទេរភារកិច្ចអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៤ តុលា

-
ប្រកាស អន្តរក្រសួង ស្តីពី ការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និង បណ្តាញទំនាក់ទំនងសង្គម

-
កម្ពុជាកំពុងរៀបចំគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីរៀបចំ ព្រឹត្តិការណ៍ប្រណាំងទូកក្តោងអន្តរជាតិ និងវេទិកាទេសចរណ៍អាស៊ាន

ភ្នំពេញ៖ អនុវត្តតាមការអនុញ្ញាតរបស់រាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងត្រៀមរៀបចំចំគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីទទួលរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្តោងអន្តរជាតិ ដែលនឹងត្រូវរៀបចំឡើងនៅខែធ្នូ ចុងឆ្នាំ២០២១ និងវេទិកាទេសចរណ៍អាស៊ាន ដែលនឹងត្រូវរៀបចំឡើងនៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ ការត្រៀមរៀបចំព្រឹត្តិការណ៍អន្តរជាតិទាំងពីរនេះ ត្រូវបានបញ្ជាក់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការត្រៀមអនុវត្តផែនការយុទ្ធសាស្ត្រទទួលទេសចរណ៍សុវត្ថិភាព នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ។ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការប្រជុំផ្សព្វផ្សាយការត្រៀមរៀបចំ «គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង ក៏ស្របទៅនឹងយុទ្ធសាស្ត្រត្រៀមរៀបចំបើកទទួលទេសចរណ៍សុវត្ថិភាព (ចាកវ៉ាក់សាំង) នាពេលឆាប់ៗខាងមុខនេះផងដែរ។ និងបានប្ដេជ្ញាថានឹងខិតខំជំរុញការអនុវត្តស្ដង់ដាបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានាដល់ការរៀបចំព្រិត្តិការណ៍ទាំងពីរខាងលើ ក៏ដូចជាដល់ការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញនាពេលខាងមុខនេះ។ ឯកឧត្ដម បានស្នើជំរុញឱ្យមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ចូលរួមបណ្ដុះបណ្ដាលដល់ម្ចាស់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍លើវិធានសុវត្ថិភាពផ្សេង ពិសេសគឺដើម្បីឱ្យពួកគាត់ចូលរួមអនុវត្តស្ដង់ដាបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីឱ្យបានហ្មត់ចត់ ដើម្បីធានាជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតងនេះ។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់ថា ការរៀបចំត្រៀមខ្លួនទាំងអស់នេះ គឺជាផ្នែកមួយនៃការត្រៀមលក្ខណសម្បត្តិឆ្លើយតបនឹងការបើកទទួលទេសចរណ៍សុវត្ថិភាព និងបៃតងឡើងវិញ។ ទាំងនេះក៏ជាការប្រកួតប្រជែង ការដាក់ចេញវិធានការសុវត្ថិភាពគឺជាកត្តាចម្បង។ ឯកឧត្ដម ថា «ប្រសិនបើធ្វើបានល្អ នឹងទាក់ទាញភ្ញៀវកាន់តែច្រើន»។…
-
ប្រកាស អន្តរក្រសួង ស្តីពី ការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និង បណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធ អិនធឺណិត នៅព្រះរាជាណាចក្រកម្ពុជា

-
ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជាកំពុងរៀបចំគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្តោងអន្តរជាតិ និងវេទិកាទេសចរណ៍អាស៊ាន

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនចង្ហាន់និងទេយ្យវត្ថុ ដល់ព្រះសង្ឃក្នុងវេនកាន់បិណ្ឌទី១១ នៅវត្តច័ន្ទបុរីវង្ស

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តច័ន្ទបុរីវង្ស (ហៅវត្តសំរោងជើង) ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។ ក្នុងពិធីកាន់បិណ្ឌវេនទី១១នេះ លោកជំទាវកិត្តិសង្គហបណ្ឌិតព្រមទាំងមន្រ្តីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តច័ន្ទបុរីវង្ស ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និង ទេយ្យវត្ថុដល់ព្រះសង្ឃ ដោយបានរក្សាគម្លាត និងគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ។ បន្ទាប់មកលោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ បានបង្សុកូល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាត្តិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត និងសូមឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការ…
-
កិច្ចប្រជុំកំពូលស្តីពីការអប់រំសាកល (Global Education Summit )

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលស្តីពីការអប់រំសាកល (Global Education Summit) នាថ្ងៃទី២៨ ដល់ ២៩ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណង កៀរគរធនធានថវិកាប្រទេសជាដៃគូនានា ដើម្បីគាំទ្រ និងកែលម្អវិស័យអប់រំឱ្យមានភាពល្អប្រសើរឡើងនៅលើពិភពលោក។